អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Tuesday, July 30, 2013

Sony និង Panasonic សហការ​គ្នា​​ផលិត Disc ទំហំ 300GB

Sony និង Panasonic ថ្ងៃ​នេះ​ បាន​ប្រកាស​កិច្ចសហការ​​​គ្នា​​ចំពោះ​​គំនិត​បង្កើត Optical Disc ជំនាន់​ថ្មី​មាន​ទំហំ​អាច​ផ្ទុក​ទិន្នន័យ​បាន​រហូត​ដល់​ទៅ 300GB ក្នុង​ឆ្នាំ២០១៥ ខាង​មុខ។

Sony បាន​ពន្យល់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​សប្ដាហ៍​នេះ​ថា ៖ “ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តម្រូវ​ការ​ប្រើប្រាស់​ឌីស​ទំហំ​ធំ ​មាន​ការ​កើន​ឡើង​ខ្លាំង ហើយ​មិន​ត្រឹមតែ​ក្រុមហ៊ុន​ផលិត​ខ្សែវីដេអូ​នោះ​ទេ ក៏​នៅ​មាន​ក្រុមហ៊ុន motion pictures and broadcasting និង​ក្រុមហ៊ុន​បង្កើត cloud data center ដែល​គេ​ត្រូវការ​ឱ្យ​មាន​ទំហំ​កាន់​តែ​ធំ​ឡើង​ដើម្បី​បំពេញ​សេវាកម្ម​តាម​ ការ​ចង់​បាន​អ្នក​ប្រើ”។
ក្រុមហ៊ុន​ទាំង​ពីរ Sony និង Panasonic ប្រើប្រាស់ proven track record ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ទម្រង់ Blu-ray Disc format ដើម្បី​អនុវត្ត​ស្តង់ដារ​ថ្មី​បង្កើត optical disc ជំនាន់​ក្រោយ​ជា​មួយ​សមត្ថភាព​ផ្ទុក​ទិន្នន័យ​បាន​ធំ​ជាង​មុន”។
ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ …

0 comments: