អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Tuesday, July 30, 2013

អ្វី​ទៅ​ជា Multi-touch?

ឮ​តែ Touchscreen ប្រាកដ​ជា​ប្រិយមិត្ត​បាន​ដឹង​ភ្លាម​រួច​ទៅ​ហើយ​ថា មាន​ន័យ​ដូចម្ដេច។ វា​ជា​បច្ចេកវិទ្យា​អេឡិចត្រូនិក​ដែល​អាច​បង្ហាញ និង​បញ្ជា​កម្មវិធី​ដោយ​ប្រើ​ម្រាមដៃ​ប៉ះ​ទៅ​លើ​ផ្ទាំង​អេក្រង់​ផ្ទាល់​តែ​ ម្ដង។ ចុះ​ចំណែក Multi-touch វិញ​តើ​​វា​​មាន​ន័យ​ដូចម្ដេច?
Multi-touch គឺ​សំដៅ​ទៅ​លើ​ឧបករណ៍​ទាំងឡាយ​ណា​ដែល​មាន​សមត្ថភាព​អាច​ឱ្យ user ដំណើរការ​នូវ​ជម្រើស Option ផ្សេងៗ​គ្នា​ដោយ​ការ​ចុច touch លើ​កញ្ចក់​អេក្រង់​ក្នុង​ទិសដៅ​ផ្សេង​គ្នា​ចាប់​ពី ២ចំណុច​ឡើង​ទៅ​នៅ​ពេល​ដំណាលគ្នា​បាន។ ជា​ការ​ចាំបាច់​ដែរ​ក្នុង​ការ​ប្រើ Multi-touch ជាក់​ស្ដែង​ ការ​ប្រើ​មុខងារ pinch to zoom ដើម្បី​ពង្រីក​ពង្រួម​អ្វី​មួយ​អាច​ប្រព្រឹត្តិ​ទៅ​បាន​ដោយ​ប្រើ touch ២ចំណុច​ដំណាល​គ្នា។ Multi-touch ដំណើរការ​បាន​អាស្រ័យ​លើ​កត្តា ២ យ៉ាង​មិន​អាច​ខ្វះ​បាន​គឺ Hardware និង Software។
សព្វ​ថ្ងៃ​គេ​ឃើញ​ភាគ​ច្រើន​មាន​នៅ​លើ Smartphone, Tablet, Laptop, touchtable, និង​ Wall Multi-touch ជា​ដើម។ ខាង​ក្រោម​នេះ ជា​ផលិតផល​ដំបូង​គេ​របស់​ក្រុមហ៊ុន​ល្បី​មួយ​ចំនួន​ដែល​បាន​បំពាក់​ បច្ចេកវិទ្យា multi-touch៖
  • - DiamondTouch៖ ជា​តុ touchscreen របស់​ក្រុមហ៊ុន Mitsubishi បង្កើត​ឡើង​នៅ​ឆ្នាំ២០០១
  • - iPhone៖ ជា Smartphone របស់ Apple ដែល​ផលិត​នៅ​ឆ្នាំ២០០៧
  • - PixelSense ដែល​ពី​មុន​ហៅ​ថា Surface របស់ Microsoft បង្កើត​នៅ​ឆ្នាំ២០០៧
  • - Open Source system CUBIT (multi-touch) របស់ Nortd Labs បង្កើត​នៅ​ឆ្នាំ២០០៧
  • - ELAN eFinger
Multi-touch ក៏​ត្រូវ​បាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​លើ​លោក មិន​ថា​ផលិត Smart Device ឬ​កុំព្យូទ័រ​ទេ គឺ​សុទ្ធតែ​បាន​ជ្រើសរើស​យក​បច្ចេកវិទ្យា​អេឡិចត្រូនិក​នេះ​មក​បំពាក់​នៅ​លើ ​ឧបករណ៍​រៀងៗ​ខ្លួន។ ខាង​ក្រោម​នេះ ជា Device មួយ​ចំនួន​ដែល​បាន​ប្រើ Multi-touch៖
Multi-touch Overlay៖ ជា​ប្រភេទ​ឧបករណ៍​សំប៉ែត​មាន​កម្រាស់​ស្ដើង​រាប​ស្មើ ដែល​អាច​ដាក់​គ្រប​លើ​ឧបករណ៍​ផ្សេងៗ​ដើម្បី​ឱ្យ​មាន​សមត្ថភាព​អាច touch លើ screen បាន។ វា​អាច​ដំណើរការ​បាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ Windows XP ឡើង​ទៅ និង Mac OS X
- Multi-touch Tablet
- Multi-touch Smartphone
មើល​ចំណុច​ខុស​គ្នា រវាង Smartphone និង Mobile Phone សូម​ចុច​ត្រង់​នេះ
- Wall Multi-touch

ចង់​ដឹង​ពី​ដើម​កំណើត​នៃ Touchscreen មាន​តាំង​ពី​ពេល​ណា សូម​ចុច​ត្រង់​នេះ

0 comments: