អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Saturday, March 9, 2013

ចិន​ប្រើ TOM-Skype តាម​ដាន​សកម្មភាព​​ប្រជាជន Trackback

ប្រទេស​កុំមុយនិស​ចិន​​ថ្មី​ៗ​នេះ បាន​ប្រើ​កម្មវិធី​ទំនាក់​ទំនង Skype របស់ Microsoft ដើម្បី​ស៊ើបអង្កេត​លើ​សកម្មភាព​ប្រជាជន​របស់​ខ្លួន។
Skype ជា ​កម្មវិធី​ទំនាក់​ទំនង​តាម Online ដែល​គេ​ជឿ​ជាក់​ថា មាន​សុវត្ថិភាព​និង​គ្មាន​នរណា​ដឹង​ពី​រឿង​របស់​បុគ្គល​អ្នក​លេង​ឡើយ។ ប៉ុន្តែ​នៅ​ប្រទេស​ចិន​ ​វា​គ្មាន​សុវត្ថិ​ភាព​ទេ ពីព្រោះ​រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ប្រើ Skype គ្រប់​គ្រង​លើ​​សកម្មភាព​​របស់​ប្រជា​ជន​ខ្លួន​​​នោះ។
​ ​តើ​ចិន​ស៊ើបអង្កេត​សកម្មភាព​ប្រជាជន​ខ្លួន​យ៉ាង​ដូច​ម្ដេច​ទៅ? បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​និស្សិត Jeffrey Knockel ដែល​បាន​បញ្ចប់​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នៃ​សាកល​វិទ្យាល័យ New Mexico ថា​ ចិន​បាន​ដាក់​ក្រុមហ៊ុន​ទូរគមនាគមន៍ TOM online របស់​ខ្លួន​ ដោយ​សហការ​ជា​មួយ Microsoft បង្កើត​កម្មវិធី​រួម​គ្នា​គឺ TOM-Skypeដោយ​កម្មវិធី​នេះ​ផ្ដោត​លើ​សារ ដែល​បាន​ផ្ញើ​តែ​មិន​អាស្រ័យ​លើ VOIP។ ពេល​ដែល​សារ​ត្រូវ​បាន​ផ្ញើ សារ​ទាំង​នោះ​នឹង​ត្រូវ​​បាន​ថត​ទុក​រួច​បញ្ជូន​ទៅ​កាន់ Sever របស់ TOM។ ពេល​នោះ​គេ​នឹង​ដឹង​ថា​​អ្នក​ប្រើ​ប្រាស់​​តើ​កំពុង​ធ្វើ​អ្វី។
នៅ​ពេល​សាកសួរ Microsoft បាន ​ការពារ​ខ្លួន​ថា Tom Online ជា​ភាគ​ហ៊ុន​ធំ ដូច្នេះ​គេ​មាន​សិទ្ធិ​ក្នុង​ការ​ផ្លាស់​ប្តូរ​កម្មវិធី​ប្រើប្រាស់​ផ្សេងៗ ដើម្បី​ឲ្យ​ស្រប​តាម​ច្បាប់​ក្នុង​ក្នុង​ស្រុក​របស់​គេ។
យ៉ាង​ណា​មិញ ការ​លើក​ឡើង​នេះ ខុស​ទៅ​នឹង​គោលជំហរ​របស់ Microsoft លើ​បញ្ហា​ការ​ការពារសិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​ព័ត៌មាន និង​ការ​បញ្ចេញ​មតិ​ដោយ​សេរី របស់​ពលរដ្ឋ​គ្រប់រូប។
ចុច​ត្រង​នេះ ​ដើម្បី​តាម​ដាន​ព័ត៌មាន​បច្ចេកវិទ្យា​ផ្សេងៗ

HTC និង Facebook ​សម្ងំផលិត​​ទូរសព្ទ​ Trackback

ដោយ ​មិន​ចង់​ឲ្យ​ទំនាក់​ទំនង​​​​ឃ្លាត​គ្នា​កាន់​តែ​ឆ្ងាយ ប៉ុន្មាន​ម៉ោង​មុន​នេះ ​ប្រភព​ព័ត៌មានមួយ​​ថា HTC និង Facebook កំពុង​សហការ​គ្នា​ផលិត​​ទូរសព្ទ Facebook ដែល​មាន​ឈ្មោះ​ថា HTC Myst។ នេះ​បើ​ផ្អែក​តាម​គេហទំព័រ Neowin។​
​ ​ប្រភព​ដដែល​បន្ត​ថា HTC Myst (LTE/HSPA) មាន​​លក្ខណៈ​​សម្បត្តិ​ដូច​ជា​បំពាក់​​អេក្រង់ ៤,៣អ៊ីញ​មាន Resolution (1280x720px) ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android Jelly Bean 4.1.2, CPU dual-core MSM8960ល្បឿន 1.5GHz, RAM 1GB, អង្គ​ចង​ចាំ​ម៉ាស៊ីន 16GBគ្មាន microSD, កាមេរ៉ា​មុខ​ក្រោយ ទំហំ 1.6MP/5MP។ ​
តើ​រូបរាង និង​លក្ខណៈ​សម្បត្តិ​របស់ HTC Myst ប៉ុណ្ណេះ អាចទទួល​បាន​ការ​គាំទ្រ​ពី​អ្នកប្រើប្រាស់​ដែរ ឬ​ទេ?

“ក្បត់​ហួស​ទៅ​ហើយ ​”បើក​ឆាកBest of the Best 2013″ Trackback


បទ “ក្បត់​ហួស​ទៅ​ហើយ” របស់​លោក ព្រាប សុវត្ថិ បាន​បើក​ឆាក​កម្មវិធី Best of the Best របស់​ផលិតកម្ម​រស្មី​ហង្ស​មាស កាល​ពី​ល្ងាច​ម្សិល​មិញ​នៅ សាល​មហោស្រព​កោះ​ពេជ្រ។

សំឡេង ​គាំទ្រ​បាន​លាន់​រំពង ពេញ​សាល​មហា​ស្រព​កោះ​ពេជ្រ ពេល​តារា​ចម្រៀង​ល្បី​ឈាន​មុខ​នៅ​ផលិតកម្ម រស្មី ហង្សមាស  លោក ព្រាប សុវត្ថិ បាន​បង្ហាញ​វត្តមាន​បើក​ឆាក​កម្មវិធី​ដ៏​ធំ​មួយ​នេះ ។ នៅ​ចំពោះ​មុខ​អ្នក​ទស្សនា​យ៉ាង​ច្រើន​​លើស​លុប លោក បាន​បក​ស្រាយ​បទ “ក្បត់​ហួស​ទៅ​ហើយ” ដែល​ជា​បទ​ដ៏​ល្បី​មួយ​របស់​លោក កាល​ពី​ប្រមាណ​ជិត​១០​​​ឆ្នាំ​មុន។
ក្រៅ​ពី​លោក ព្រាប សុវត្ថិ ដែល​ទទួល​បាន​ការ​សាទរ​ខ្លាំង កញ្ញា ពេជ្រ​ សោភា​ កញ្ញា ឱក សុគន្ធ​កញ្ញា និង​ អ្នក​នាង​ យក​ ថិត​រដ្ឋា រួម​ទាំង​លោក ឆន សុវណ្ណរាជ​ផង ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ការ​ចាប់​អារម្មណ៍​​ខ្លាំង​​ ស្រប​ពេល​ដែល​ពួក​គេ​ទាំង​​បួន​​នាក់ ម្នាក់​ៗ​សុទ្ធ​តែ​ទទួល​កាដូ​ពី​ប្រិយមិត្ត​អ្នក​គាំទ្រ រក​ដៃ​កាន់​មិន​បាន។

កញ្ញា ​ពេជ្រ​ សោភា ត្រូវ​បាន​រៀប​ចំ​ឲ្យ​​ជិះ​លើ​ខ្សែ​រ៉ត ហោះ​ដូច​អ្នក​លេង​សៀក ចំណែក​ឯShow នៃ​បទ​ចម្រៀង​​របស់​កញ្ញា​ឱក សុគន្ធ​កញ្ញា​វិញ ក៏​មិន​ចាញ់​កញ្ញា ពេជ្រ​ សោភា ដែរ​។ កញ្ញា ឱក សុគន្ធ​កញ្ញា  ត្រូវ​បាន​គេ​រៀប​ចំ​ឲ្យ​ស្លៀក​ពាក់​សរ អម​ដោយ​អ្នក​​រាំ​ស្រី​ជា​ច្រើន​អ្នក​​កាន់​ទៀន និង​មាន​មនុស្ស​តែង​ខ្លួន​ជា​សត្វ​ស្លាប​ហោះ​ផង​ដែរ។ រី​ឯ ​​យក​ ថិត​រដ្ឋា លេច​​ចេញ​​មក​លើ​ឆាក​​ដោយ​ពុំ​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ ប៉ុន្តែ​សំឡេង​គាំ​ទ្រ​ចំពោះ​រូប​នាង​ក៏​មិន​ណយ​ដែរ។ យប់​មិញ​នេះ ក្រុម​ហ៊ុន​ហង្ស​មាស​ក៏​បាន​បង្ហាញ​នៃ​សមាជិក​ថ្មី​របស់ “ផលិតកម្ម Phleng Record” ដែល​ក្រុម​ហ៊ុន​ទើប​តែ​បង្កើត​ថ្មី​ផង​ដែរ ។ សមាជិក​ថ្មី​នៅ​ក្នុង​ផលិត​កម្ម​ថ្មី​នោះ  មាន​សមាជិក​រហូត​ដល់​ទៅ១៤ នាក់​ឯណោះ។ ទស្សនិកជន ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ Best of the Best 2013 គឺ​ថា​កម្មវិធី​មួយ​នេះ ត្រូវ​បាន​ការ​រៀប​ចំ​​ឡើង​ល្អ​ឥត​ខ្ចោះ ទាំង​ការ​រៀប​ចំ​ឆាក ភ្លើង​ពណ៌ និង​ការ​បង្ហាញShow  នៃ​បទ​ចម្រៀង​នី​មួយៗ ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ប្លែក​ភ្នែក​បំផុត។ ព្រឹត្តិការណ៍ Best of the Best 2013 បាន​ចាប់​​​ផ្ដើម​ពី​ម៉ោង៧ រហូត​ដល់​ម៉ោង១២ យប់៕

ជម្លោះ​រឿង​បាត់​លុយ​ពីរ​ពាន់​រៀល​ ប្រពន្ធ​រត់​ទៅ​ចង​.ក​ខឹង​ប្តី​វាយ​

ថ្ងៃសៅរ៏ ទី៩ ខែមីនា ឆ្នាំ២០១៣ ម៉ោង ១៥:១៥  
ជម្លោះ​រឿង​បាត់​លុយ​ពីរ​ពាន់​រៀល​ ប្រពន្ធ​រត់​ទៅ​ចង​.ក​ខឹង​ប្តី​វាយ​រាជធានី​ភ្នំពេញ ៖​ ស្ត្រី​ម្នាក់​បាន​​ចង​.ក​សម្លាប់​ខ្លួន​ បណ្តាល​ឱ្យ​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​ ដែល​តាម​ការ​អះ​អាង​របស់​ក្រុម​គ្រួសារ​ថា​ មូល​ហេតុ​បណ្តាល​មក​ពី​ស្ត្រី​រូប​នោះ​ខឹង​ប្តី​វាយ​ធ្វើ​បាប​ បន្ទាប់​ពី​មាន​ជម្លោះ​រឿង​បាត់​លុយ​ត្រឹម​តែ​២ពាន់​រៀល​ប៉ុណ្ណោះ ។ ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៨ មីនា​ នៅ​ក្នុង​ភូមិ​ប៉ប្រក​ខាង​ជើង​ សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ស្ត្រី​ដែល​ចង.ក​សម្លាប់​ខ្លួន​នេះ​​ឈ្មោះ​ ស៊ុម បុល​​ អាយុ​៣១​ឆ្នាំ​ ជា​អ្នក​លក់​ចេក​ចៀន​​ បាន​យក​ក្រមា​ទៅ​ចង​.ក​ជាប់​ជា​មួយ​ឆ្នឹម​ផ្ទះ​ ចំណែក​ឯ​ប្តី​ឈ្មោះ​ ទុំ ហ៊ាន​ អាយុ​៣៥​ឆ្នាំ​ ជា​កម្ម​ករ​សំណង់​ ។ តាម​ប្រភព​ព័ត៌​មាន​ពី​ក្រុម​គ្រួសារ​ស្ត្រី​រូប​នេះ​ឱ្យ​ដឹង​ថា​ អ្វី​ដែល​ធ្វើ​ឱ្យ​នាង​ឈាន​ដល់​ការ​ចង.ក​សម្លាប់​ខ្លួន​បែប​នេះ​ គឺ​ដោយ​សារ​តែ​មាន​ទំនាស់​គ្នា​ជាមួយ​ប្តី​រហូត​ដល់​មាន​ការ​វាយ​តប់​ថែម​ ទៀត​ផង​ ហើយ​ទំនាស់​នោះ​ ផ្តើម​ចេញ​ពី​ការ​បាត់​លុយ​ចំនួន​២ពាន់​រៀល​ ដោយ​បុរស​ជា​ប្តី​បាន​ប្រាប់​ថា​ ខ្លួន​ជា​អ្នក​យក​ប៉ុន្តែ​យក​តែ​១ពាន់​រៀល​ទេ​ ហើយ​​ប្រពន្ធ​មិន​ជឿ​ ។ប្រភព​ដដែល​បាន​បន្ត​ថា​ ដោយ​សារ​ប្រពន្ធ​មិន​ជឿ​បែប​នេះ​ បង្ក​ឱ្យ​មាន​ទំនាស់​គ្នា​បន្តិច​បន្តួច​ ហើយ​បុរស​ជា​ប្តី​បាន​វាយ​ប្រពន្ធ​បណ្តាល​ឱ្យ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក​ ។ ខណៈ​នោះ​ ស្ត្រី​ជា​ប្រពន្ធ​បាន​ទៅ​ប្តឹង​លោក​មេ​ភូមិ​ឱ្យ​ជួួយ​រកយុត្តិធម៌ ហើយ​​លោក​មេភូមិ​បាន​ធ្វើ​ការ​សម្រុះ​សម្រួល​គ្នា​រហូត​ចប់​សព្វ​គ្រប់​ទើប​ ត្រឡប់​មក​ផ្ទះ​វិញ​ ។ បន្ទាប់​ពី​លោក​មេភូមិ​ទៅ​ផ្ទះ​បាត់​ ស្ត្រី​រូប​នេះ​បាន​ឡើង​ទៅ​លើ​ផ្ទះ​រួច​ចង​.ក​សម្លាប់​ខ្លួន​តែ​ម្តង​ តែ​ភ្លាមៗ​នោះ​មិន​មាន​នរណា​ម្នាក់​ដឹង​ឡើយ​ លុះ​មួយ​សន្ទុះ​ក្រោយ​មក​ ​ម្តាយ​របស់​នាង​ដោយ​សារ​បាត់​មិន​ឃើញ​កូន​យក​ចេក​ចៀន​ទៅ​លក់​ ក៏​ប្រើ​ក្មេង​ស្រី​ម្នាក់​ឱ្យ​ទៅ​ហៅ​ ។នៅ​ពេល​ក្មេង​ស្រី​ម្នាក់​នោះ​ទៅ​ដល់​ឃើញ​ស្ត្រី​រូប​ នេះ​ចង.ក​សម្លាប់​ខ្លួន​ ក៏​ស្រែក​ប្រាប់​ស្ត្រី​ជា​ម្តាយ​របស់​នាង​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ឡើង​ ហើយ​អ្នក​ជិត​ខាង​បាន​នាំ​គ្នា​ទៅ​ស្រាយ​ក្រមា​ទម្លាក់​ចុះ​ធ្វើ​ការ​ សង្គ្រោះ​ភ្លាមៗ​ដែរ​ ប៉ុន្តែ​នាង​បាន​ស្លាប់​បាត់ទៅ​ហើយ​ ។ក្រោយ​ពេល​កើត​ហេតុ​ កម្លាំង​សមត្ថ​កិច្ច​បាន​ចុះ​ទៅ​កាន់​ទី​នោះ​ធ្វើ​កោសល្យ​វិច័យ​ និង​បាន​នាំ​ខ្លួន​បុរស​ជា​ប្តី​ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍​ផង​ដែរ​ ៕