អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Saturday, March 9, 2013

ជម្លោះ​រឿង​បាត់​លុយ​ពីរ​ពាន់​រៀល​ ប្រពន្ធ​រត់​ទៅ​ចង​.ក​ខឹង​ប្តី​វាយ​

ថ្ងៃសៅរ៏ ទី៩ ខែមីនា ឆ្នាំ២០១៣ ម៉ោង ១៥:១៥  
ជម្លោះ​រឿង​បាត់​លុយ​ពីរ​ពាន់​រៀល​ ប្រពន្ធ​រត់​ទៅ​ចង​.ក​ខឹង​ប្តី​វាយ​រាជធានី​ភ្នំពេញ ៖​ ស្ត្រី​ម្នាក់​បាន​​ចង​.ក​សម្លាប់​ខ្លួន​ បណ្តាល​ឱ្យ​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​ ដែល​តាម​ការ​អះ​អាង​របស់​ក្រុម​គ្រួសារ​ថា​ មូល​ហេតុ​បណ្តាល​មក​ពី​ស្ត្រី​រូប​នោះ​ខឹង​ប្តី​វាយ​ធ្វើ​បាប​ បន្ទាប់​ពី​មាន​ជម្លោះ​រឿង​បាត់​លុយ​ត្រឹម​តែ​២ពាន់​រៀល​ប៉ុណ្ណោះ ។ ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៨ មីនា​ នៅ​ក្នុង​ភូមិ​ប៉ប្រក​ខាង​ជើង​ សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ស្ត្រី​ដែល​ចង.ក​សម្លាប់​ខ្លួន​នេះ​​ឈ្មោះ​ ស៊ុម បុល​​ អាយុ​៣១​ឆ្នាំ​ ជា​អ្នក​លក់​ចេក​ចៀន​​ បាន​យក​ក្រមា​ទៅ​ចង​.ក​ជាប់​ជា​មួយ​ឆ្នឹម​ផ្ទះ​ ចំណែក​ឯ​ប្តី​ឈ្មោះ​ ទុំ ហ៊ាន​ អាយុ​៣៥​ឆ្នាំ​ ជា​កម្ម​ករ​សំណង់​ ។ តាម​ប្រភព​ព័ត៌​មាន​ពី​ក្រុម​គ្រួសារ​ស្ត្រី​រូប​នេះ​ឱ្យ​ដឹង​ថា​ អ្វី​ដែល​ធ្វើ​ឱ្យ​នាង​ឈាន​ដល់​ការ​ចង.ក​សម្លាប់​ខ្លួន​បែប​នេះ​ គឺ​ដោយ​សារ​តែ​មាន​ទំនាស់​គ្នា​ជាមួយ​ប្តី​រហូត​ដល់​មាន​ការ​វាយ​តប់​ថែម​ ទៀត​ផង​ ហើយ​ទំនាស់​នោះ​ ផ្តើម​ចេញ​ពី​ការ​បាត់​លុយ​ចំនួន​២ពាន់​រៀល​ ដោយ​បុរស​ជា​ប្តី​បាន​ប្រាប់​ថា​ ខ្លួន​ជា​អ្នក​យក​ប៉ុន្តែ​យក​តែ​១ពាន់​រៀល​ទេ​ ហើយ​​ប្រពន្ធ​មិន​ជឿ​ ។ប្រភព​ដដែល​បាន​បន្ត​ថា​ ដោយ​សារ​ប្រពន្ធ​មិន​ជឿ​បែប​នេះ​ បង្ក​ឱ្យ​មាន​ទំនាស់​គ្នា​បន្តិច​បន្តួច​ ហើយ​បុរស​ជា​ប្តី​បាន​វាយ​ប្រពន្ធ​បណ្តាល​ឱ្យ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក​ ។ ខណៈ​នោះ​ ស្ត្រី​ជា​ប្រពន្ធ​បាន​ទៅ​ប្តឹង​លោក​មេ​ភូមិ​ឱ្យ​ជួួយ​រកយុត្តិធម៌ ហើយ​​លោក​មេភូមិ​បាន​ធ្វើ​ការ​សម្រុះ​សម្រួល​គ្នា​រហូត​ចប់​សព្វ​គ្រប់​ទើប​ ត្រឡប់​មក​ផ្ទះ​វិញ​ ។ បន្ទាប់​ពី​លោក​មេភូមិ​ទៅ​ផ្ទះ​បាត់​ ស្ត្រី​រូប​នេះ​បាន​ឡើង​ទៅ​លើ​ផ្ទះ​រួច​ចង​.ក​សម្លាប់​ខ្លួន​តែ​ម្តង​ តែ​ភ្លាមៗ​នោះ​មិន​មាន​នរណា​ម្នាក់​ដឹង​ឡើយ​ លុះ​មួយ​សន្ទុះ​ក្រោយ​មក​ ​ម្តាយ​របស់​នាង​ដោយ​សារ​បាត់​មិន​ឃើញ​កូន​យក​ចេក​ចៀន​ទៅ​លក់​ ក៏​ប្រើ​ក្មេង​ស្រី​ម្នាក់​ឱ្យ​ទៅ​ហៅ​ ។នៅ​ពេល​ក្មេង​ស្រី​ម្នាក់​នោះ​ទៅ​ដល់​ឃើញ​ស្ត្រី​រូប​ នេះ​ចង.ក​សម្លាប់​ខ្លួន​ ក៏​ស្រែក​ប្រាប់​ស្ត្រី​ជា​ម្តាយ​របស់​នាង​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ឡើង​ ហើយ​អ្នក​ជិត​ខាង​បាន​នាំ​គ្នា​ទៅ​ស្រាយ​ក្រមា​ទម្លាក់​ចុះ​ធ្វើ​ការ​ សង្គ្រោះ​ភ្លាមៗ​ដែរ​ ប៉ុន្តែ​នាង​បាន​ស្លាប់​បាត់ទៅ​ហើយ​ ។ក្រោយ​ពេល​កើត​ហេតុ​ កម្លាំង​សមត្ថ​កិច្ច​បាន​ចុះ​ទៅ​កាន់​ទី​នោះ​ធ្វើ​កោសល្យ​វិច័យ​ និង​បាន​នាំ​ខ្លួន​បុរស​ជា​ប្តី​ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍​ផង​ដែរ​ ៕

0 comments: