​ ក្រុមប្រឹក្សា​ធនាគារ​កណ្ដាល​អាមេរិក​ (Federal Reserve) ​​​បាន​ប្រកាស​ម្សិលមិញ​ថា ​ក្រដាស​ប្រាក់​ ១០០ ដុល្លារ​សហរដ្ឋ​អាមេរិក​ ដែល​រចនា​ថ្មី​ នឹង​​ត្រូវ​ដាក់​​ចរាចរ​លើ​ទីផ្សារ​នៅ​ថ្ងៃ​ទី៨ ​តុលា​ ​ខាង​មុខ​នេះ។ ​
ក្រដាស ​ប្រាក់​នេះ​ធ្លាប់​ត្រូវ​បាន​បង្ហាញ​ម្ដង​ហើយ​កាល​ពី​ឆ្នាំ ២០១០ ​ដោយ​ក្នុង​នោះ​ធនាគារ​កណ្ដាល​បាន​លើក​យក​​​ចំណុច​សំខាន់​មួយ​ចំនួន​​​មក​ បង្ហាញ​ដូចជា ​បន្ទះ​បូ​ 3D​ ពណ៌ខៀវ​​តូច​មួយ​ខ្សែ​កាត់​ពី​លើ​ក្រដាស​ប្រាក់ ​និង​រូបភាព​បង្កប់​នៃ​ជួង​​សេរីភាព​​ពណ៌​ទឹកក្រូច​មួយ​នៅ​លើ​នោះ ​ដែល​​ខាង​ធនាគារ​ខាង​លើ​ថា ​​ធ្វើ​ឲ្យ​​​ក្រដាស​ប្រាក់​នេះ​មាន​សុវត្ថិភាព​ខ្ពស់​ពី​ការ​​ប៉ុនប៉ង​ផលិត ​ប្រាក់​ក្លែងក្លាយ​ ​ពី​សំណាក់​ក្រុម​ជន​ខិលខូច​។ ​​​
ក្រោយ​ការ​បង្ហាញ​កាល ​ពី​ឆ្នាំ ២០១០ ​ធនាគារ​អាមេរិក​ធ្លាប់​បាន​ប្រកាស​ពី​កាលបរិច្ឆេទ​ដំបូង​ដើម្បី​ចរាចរ​ ក្រដាស​ប្រាក់​នេះ ​គឺ​ខែ​​កុម្ភៈ ២០១១​​ ប៉ុន្តែ​ដោយសារ​មាន​បញ្ហា​ការ​ផលិត​មួយ​ចំនួន​កើត​ឡើង​ភ្លាម​ៗ​ទើប​តម្រូវ​ ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​​​កាល​បរិច្ឆេទ​​ប្រកាស​ការ​ចរាចរ មក​​ប្រកាស​នាពេល​​ថ្មីៗ​នេះ​វិញ។
​ចង់​ដឹង​ថា​ រូបភាព​ក្រដាស​ប្រាក់​​ ១០០ ដុល្លារ​ថ្មី​ខុសប្លែក​ពី​ក្រដាស​ប្រាក់​ ១០, ២០, និង ៥០ ​ដុល្លារ​ដែល​រចនា​ជា​ថ្មី​​តាំង​ពី​ឆ្នាំ ២០០៣ មក​​​យ៉ាង​ណា​ សូម​មើល​រូបភាព​ខាង​ក្រោម។