អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Thursday, March 7, 2013

 

Apple នៅ​តែ​ខ្លាំង​លើ​ទឹក​ដី​កំណើត Trackback

ថ្វី​ត្បិត​មាន​ក្រុមហ៊ុន​ផលិត Smartphone ជា​ច្រើន​ ដូច​ជា​ Samsung និង​HTC ជា​ដើម ​កំពុង​ប្រកួត​ប្រជែង​​​​គ្នា​នៅ​អាមេរិក​​យ៉ាង​ខ្លាំង​ក្លា​ប៉ុណ្ណា​ក៏​ដោយ​ ក៏ Apple នៅ​តែ​ជាប់​​ជា​ក្រុមហ៊ុន​ផលិត Smartphone កំពូល​ដដែល​​ត្រឹម​រយៈ​ពេល ៣ខែ​ គិត​ចាប់​ពី​ខែ​វិច្ឆិកា​ ឆ្នាំ ២០១២ ដល់​ខែ​មករា ​​ឆ្នាំ ២០១៣។
ក្នុង​រយៈ​ពេល​បី​ខែ​នេះ​ Apple លក់ Smartphone បាន​ច្រើន​ជាង​គេ​ ពោល​គឺ​បាន ៣៧,៨% កើន​ឡើង ៣,៥ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល ៣ខែ​​​គឺ​​ចាប់​ពី​ខែ​សីហា​ដល់​តុលា​ឆ្នាំ ២០១២។ ចំណែក Samsung លក់​បាន ២១,៤% កើន ១,៩% ហើយ HTC លក់​បាន ៩,៧% ធ្លាក់​ចុះ ១,៧% ។ មើល​តារាង​ខាង​ក្រោម៖
ចុះ ​ចំណែក​ប្រព័ន្ធ​ប្រតិបត្តិការ iOS វិញ​អាច​ដណ្ដើម​បាន​​ទីផ្សារ​​ច្រើន​ទេ​នៅ​ទឹក​ដី​របស់​ខ្លួន? ជា​ការពិត​ណាស់​ទោះ​បី​ស្ថិត​នៅ​ទឹក​ដី​ខ្លួន​ក៏​ពិត​មែន​តែ iOS មិន​អាច​យក​ឈ្នះ Android របស់ Googleបាន​ទេ។ Google មាន​ក្ដាប់​ចំណែក​ទីផ្សារ​បាន ៥២,៣% ឈរ​ចំណាត់​ថ្នាក់​លេខ១ ខណៈ iOS មាន​ចំណែក​ទីផ្សារ​ត្រឹម​ ៣៧,៨% ឈរ​​ចំណាត់​ថ្នាក់​លេខ ២។ លេខ ៣ បាន​ទៅ​លើ BlackBerry ដែល​កាន់​ចំណែក​ទីផ្សារ​បាន ៥,៩%។ មើល​តារាង​ខាង​ក្រោម៖
សូម​បញ្ជាក់​ថា​ទាំង​តួលេខ​ភាគរយ​នៃ Hardware និង Softwareខាង​លើ​នេះ​គេ​គិត​ត្រឹម​រយៈ​ពេល ៣ ខែ គឺ​ចាប់​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១២ ដល់​ខែ​មករា​​ឆ្នាំ ២០១៣ ធៀប​នឹង​​រយៈ​ពេល ៣ខែដួច​គ្នា​​ចាប់​ពី​ខែ​សីហា​ ដល់​តុលា​ឆ្នាំ ២០១២។

អ្វី​ទៅ​ជា iCloud ? Trackback

បន្ទាប់ ​ក្រុមហ៊ុន Appleបាន​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​ iOS 5 ក៏​ដូច​ជា OS X Lion កន្លង​មក មាន​ប្រិយមិត្ត​ចំនួន​ដែល​និយម​ប្រើ​ផលិតផល ​របស់ Apple មាន​ចម្ងល់​ជា​ច្រើន​ទាក់ទង​នឹង​កំណែ​ប្រែ​ថ្មីៗ​ទាំងនោះ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ Sabay សូម​លើក​យក iCloud ដែល​ជា​កំណែប្រែ​ថ្មី​មួយ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​ពីរ​ខាង​លើ​មក​ បកស្រាយ​ជូន​ប្រិយមិត្ត។
iCloud គឺ​ជា​សេ​វា​ថ្មី​មួយ​របស់​ក្រុមហ៊ុន Apple Inc ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី៦ មិថុនា ឆ្នាំ ២០១១ ក្នុង​សន្និសីទ Devlopers ទូទាំង​ពិភពលោក​របស់ Apple (WWDC) ។ សេវាកម្ម​ថ្មី​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​រក្សាទុក​ទិន្នន័យ ​ដូចជា តន្ត្រី រូបភាព សៀវភៅ​លេខ​ទូរស័ព្ទ អ៊ីមែល ប្រតិទិន និង ឯកសារ​ផ្សេងៗ​ទៀត​ជា​លក្ខណៈ​ឥត​ខ្សែ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។
iCloud ភ្ជាប់​មក​ជាមួយ Apple device ថ្មីៗ​មួយ​ចំនួន​ដូច​ជា iPhone, iPad និង iPod touch ដែល​ដំឡើង iOS 5 និង គ្រប់​កុំព្យូទ័រ Mac ដែល​ដំឡើង OS X Lion។ អញ្ចឹង​មាន​ន័យ​ថា​គ្រប់ Apple device ថ្មីៗ​ទាំងអស់​ដែល​ប្រិយមិត្ត​បញ្ជា​ទិញ​គឺ​ភ្ជាប់​មក​ជាមួយ iCould រួច​ជា​ស្រេច។
ដើម្បី​ប្រើប្រាស់ iCloud បាន​អ្នក​ត្រូវ​ធ្វើការ​ចុះ​ឈ្មោះ (sign up) ដោយ​ផ្ទាល់​ពី Apple device របស់​អ្នក​ជា​មុន​សិន។ បន្ទាប់​ពី​ធ្វើការ​ចុះ​ឈ្មោះ​រួច​អ្នក​នឹង​ទទួល​បាន​ទំហំ​សម្រាប់​ផ្ទុក​ ទិន្នន័យ​ចំនួន 5GB ដោយ​ឥត​គិត​ថ្លៃ។ បើ​សិន​ជា​អ្នក​ប្រើ​អស់​ហើយ​ចង់​បាន​ទំហំ​បន្ថែម​អ្នក​អាច​ទិញ​​បាន​ក្នុង​ តម្លៃ ២០ដុល្លារ សម្រាប់ 10GB ៤០ដុល្លារ សម្រាប់ 20GB និង ១០០ដុល្លារ សម្រាប់ 50GB។ បញ្ជាក់​តម្លៃ​បញ្ជា​ទិញ​បន្ថែម​នេះ​គឺ​អាច​ប្រើ​បាន​តែ​រយៈ​ពេល​មួយ​ឆ្នាំ​ ប៉ុណ្ណោះ។
ខាង​ក្រោម​នេះ​គឺ​ជា​ឈ្មោះ​កម្មវិធី​ដែល​ប្រិយមិត្ត​អាច​ប្រើប្រាស់​ជាមួយ iCloud៖
iTunes in the Cloud
Photo Stream
Documents in the Cloud
Apps, Books, and Backup
Calendar, Mail, and Contacts
Find My Friends and Find My iPhone
តើ Apple device របស់​ប្រិយមិត្ត​បាន​ភ្ជាប់ iCloud ហើយ​ឬ​នៅ?

តើលោកអ្នកស្គាល់ពី VoIP ថាជាអ្វីទេ? Trackback

VoIP (Voice over IP) ជា​សេវាកម្ម​សម្រាប់​ធ្វើ​ការ​ទំនាក់​ទំនង​តាម​រយៈ​បណ្ដាញ   Internet Protocol (IP)    ដើម្បី​បញ្ជូន​សំឡេង​ទាក់ទង​គ្នា​ឆ្លង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ពិសេស​ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ដោយ​ចំណាយ​អស់​តិច។ ពាក្យ​ផ្សេង​ៗ​ដែល​ជាប់​ទាក់ទង​នឹង​ VoIP មាន​ដូចជា IP telephony, Internet telephony, voice over broadband (VoBB), broadband telephony និង broadband phone ក៏​បាន។
VoIP អាច​ប្រើ​ជាមួយ​ឧបករណ៍​ដែល​អាច​ប្រើ​ជាមួយ​អ៊ីនធឺណិត​បាន​ដូច​ជា smartphone, tablet, កុំព្យូទ័រ​ដែល​​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ឬ​ផ្ញើ​សារ​តាម​រយៈ ​អ៊ីនធឺណិត​បាន​ក្នុង​តម្លៃ​ថោក។ ជា​ទូទៅ VoIP ពេញ​និយម​នៅ​តាម​បណ្ដា​ហាង​អ៊ីនធឺណិត​ព្រោះ​អតិថិជន​អាច​ទូរស័ព្ទ​ចេញ​ទៅ​ ក្រៅ​ប្រទេស​បាន​ក្នុង​តម្លៃ​ថោក។ ជាង​នេះ​ទៀត​ការ​ទូរស័ព្ទ​ចេញ​រវាងVoIP និង VoIP ដូច​គ្នា​គឺ​ឥត​គិត​ថ្លៃ​តាម​រយៈ Skype, AOL, Google Talk, Yahoo! Messenger និង​កម្មវិធី​ជា​ច្រើន​ទៀត។

មើល​ជម្រើស​រថយន្ត​ទាំង ៣ ស៊េរីទំនើប​នៅ​ហ្សឺណែវ​បន្តិចមើល៍? Trackback

ប្រិយមិត្ត​បាន​ដឹងមក​ហើយ​​ពី​ព្រឹត្តិការណ៍​​​តាំងពិព័រណ៍​រថយន្ត​ដ៏​ធំ Geneva Auto Show នា​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​ ដែល​មាន​ការ​ចូលរួម​ពី​បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​ជុំវិញ​ពិភពលោក ដែល​បាន​យក​ផលិតផល​របស់​ខ្លួន​មក​ចូលរួម​ដាក់​តាំង​បង្ហាញ។
បន្ទាប់​ ទៀត​នេះ Sabay សូម​នាំ​​​ប្រិយមិត្ត​អ្នក​អាន​ឲ្យ​​ទៅ​ស្គាល់​រថយន្ត​ម៉ាក​ល្បី​​ៗ​ ៣ ស៊េរី​របស់​ក្រុមហ៊ុន McLaren, Ferrari និង Lamborghini ដែល​បាន​ចូលរួម​នា​ឱកាស​នោះ និង​ដែល​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ចូលរួម។
​ ចំពោះ​រថយន្ត​ទាំង ៣ខាង​ក្រោម​​នេះ​​តើ​អ្នក​មាន​ទាក់​ភ្នែក​​ពេញ​ចិត្ត​​មួយ​គ្រឿង​ណា​ហើយ ​ឬ​នៅ? ក្រៅ​ពី​មើល​រូប​រាង​ហើយ ​​គឺ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​នោះ​ទេ​លុះ​ត្រា​ដឹង​ពី​លក្ខណៈ​ សម្បត្តិ​របស់​វា​ទៀត​ទើប​ជា​ការ​ល្អ​ប្រសើរ។ តើ​រថយន្ត​ទាំង​នេះ​មាន​អ្វី​ខុស​គ្នា​ខ្លះ?
McLaren P1
McLaren P1ជា​រថយន្ត​ ស៊េរី ២០១៣កូន​កាត់ (ម៉ាស៊ីន/អាគុយ/ម៉ូទ័រ​អគ្គិសនី) ស្ព័រ​ទ្វារ ២មាន​រូប​រាង​ស្រស់​ស្អាត​ទាន់​សម័យ​បែប​យុវវ័យ​ផលិត​ដោយ​ក្រុមហ៊ុន​ អង់គ្លេស McLaren។ វា​មាន​ម៉ាស៊ីន Turboភ្លោះ V8 ទំហំ ៣៨០០សេសេ​ផលិត​ថាមពល​បាន៩០៣សេះ (ផ្សំ​នឹង​អាគុយ/ម៉ូទ័រ​អគ្គិសនី)មាន​ចង្កឹះ​អូតូ ៧លេខ​បើក​ក្នុង​​​សំទុះ​ល្បឿន ១០០គ.ម/ម៉​ ប្រើ​រយៈ​ពេល​​​ជាង ២វិនាទី នឹង​មាន​ល្បឿន​អតិបរមា ២០០គ.ម/ម៉។ រថយន្ត​នេះ​នឹង​ត្រូវ​គេ​ផលិត​ត្រឹម​តែ ៣៧៥គ្រឿង​ប៉ុណ្ណោះ​ដែល​ក្នុង​មួយ​គ្រឿង​មាន​តម្លៃ​ចាប់​ពី ១,៣០លាន​ដុល្លារ​អាមេរិក។
La Ferrari
ចំណែក​រថយន្ត ស៊េរី ២០១៤កូន ​កាត់ (Hybrid) LaFerrari នេះ​វិញ​​មាន​រូប​រាង​មិន​អន់​ប៉ុន្មាន​ដែរ​ គឺ​សុទ្ធ​តែ​កំពូល​រថយន្ត​ស្ព័រ​ទាំង​អស់។ LaFerrari មាន​​ម៉ាស៊ីន​សាំង V12 ទំហំ ៦៣០០សេសេ​ មាន​កម្លាំង​​ថាមពល ​សរុប ៩៦៣សេះ​ផ្គូផ្គង​​ចង្កឹះ​លេខ​អូតូ ៧វគ្គ​មាន​សំទុះ​ល្បឿន ១០០១០០គ.ម/ម៉​ប្រើ​រយៈ​ពេល​​​ជាង ២វិនាទី និង​មាន​ល្បឿន​អតិបរមា ៣៧០ គ.ម/ម៉។ វា​មាន​តម្លៃ​ប្រហែល ១លាន​ដុល្លារ​អាមេរិក​នឹង​មាន​​ចំនួន​តែ ៥០០គ្រឿង​ប៉ុណ្ណោះ។
យ៉ាង ​ណា​មិញ Lamborghini Veneno ស៊េរី​ឆ្នាំ ២០១៣នេះ​មាន​បំពាក់​ម៉ាស៊ីន​​ប្រភេទ V12 ទំហំ ៦៥០០សេសេ​ផលិត​ថាមពល​​បាន ៧៤០សេះ​ផ្គូផ្គង​នឹង​ចង្កឹះ​លេខ​អូតូ​ ៧លេខ ជាមួយ​ល្បឿន​បើកបរ​អតិបរមា ៣៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។
រថយន្ត​នេះ ​ចំនួន​មាន​កំណត់​គឺ​ផលិត​តែ ៣គ្រឿង​ប៉ុណ្ណោះ​ជាមួយ​ជម្រើស​ពណ៌​ជា​ច្រើន​មាន៖ ស, ក្រហម និង​បៃតង ហើយ​នឹង​​ដាក់​លក់​ក្នុង​តម្លៃ​ខ្ពស់​កប់​ពពក​ គឺ ៤,៦លាន​ដុល្លារ​អាមេរិក​​ក្នុង​មួយ​គ្រឿង។

iMac ស៊េរី​ថ្មី​​តម្លៃ​ធូរ​ជាង​ធម្មតា​​២០០​​ដុល្លារ​​សម្រាប់​​និស្សិត​​ Trackback

ថ្មីៗ​នេះ Apple បាន​ណែនាំ​ដល់​អតិថិជន​របស់​ខ្លួន​លើ​ផលិតផល iMac ចេញ​ថ្មី​សាកសម​សម្រាប់​វិស័យ​អប់រំ​ជា​មួយ​តម្លៃ​សម​ល្មម​ដើម្បី​ផ្ដល់ឱកាស ​ឱ្យ​សិស្សានុសិស្ស​អាច​ជាវ​ប្រើ​ជា​មួយ​តម្លៃ​ធូរ​ថ្លៃ​ត្រឹមតែ ១០៩៩ដុល្លារ
Apple ជា​ក្រុមហ៊ុន​អាមេរិក​យ៉ាង​ល្បី​ខាង​ផលិតឧបករណ៍​អេឡិចត្រូនិក​ភ្ជាប់​មក​ជា​ មួយ​លក្ខណៈ​សម្បត្តិ​ខ្ពស់ៗ ហើយ​ពី​ពេល​ថ្មីនេះ​ក្រុមហ៊ុន​ បាន​ចេញ​ស៊េរី iMac ថ្មី​មួយ​ម៉ូដែល​ទៀត​ដែល​មាន​សមត្ថភាព​សម​ល្មម​សម្រាប់​ប្រើ​ក្នុង​ការ​ សិក្សា​ស្រាវជ្រាវ​របស់​សិស្ស​និស្សិត ជា​មួយ​តម្លៃ​មធ្យម។ ក្រុមហ៊ុន​បាន​ធ្វើ​កំណែប្រែ iMac អេក្រង់ ២១,៣​អ៊ីញ​​ខាង​លើ​នេះ ដើម្បី​ធ្វើ​ឱ្យ​តម្លៃ​របស់​វា​ទាប​ជាង​មុន​រហូត​ដល់​ទៅ ២០០ដុល្លារ ពី (១២៩៩ដុល្លារ មក​ត្រឹម ១០៩៩ដុល្លារ) ដើម្បី​ផ្ដល់​ឱកាស​ដល់​អតិថិជន​ដែល​កំពុង​ស្ថិត​ក្នុង​វ័យ​សិក្សា​មាន​លទ្ធភាព​អាច​ទិញ​ប្រើប្រាស់​បាន​គ្រប់ៗ​គ្នា។
លក្ខណៈ​សម្បត្តិ​របស់ iMac ខាង​លើ​រួម​មាន៖
-អេក្រង់​ទំហំ ២១,៥អ៊ីញ ជា​មួយ resolution ទំហំ (1920x1080px)
-CPU ប្រភេទ Dual-Core Intel Core i3 ល្បឿន 3.3GHz
-HD ទំហំ 500GB
-ក្រាហ្វិក Intel HD Graphic 4000
ក្រុមហ៊ុន ​ទុក​ឱកាស​ឱ្យ​ជាវ​ទៅ​ប្រើ​បាន​សម្រាប់​អតិថិជន​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ កំពុង​សិក្សា​ប៉ុណ្ណោះ។ ម៉ូដែល​ថ្មី​ធូរ​ថ្លៃ​ខាង​លើ​នឹង​មាន​ដាក់​លក់​នៅ​លើ Apple Store ៤-៥ថ្ងៃ​ខាង​មុខ​នេះ ដែល​មាន​តម្លៃ ១០៩៩ដុល្លារ​អាមេរិក៕
ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ