អ្វីទៅជា iCloud ? Trackback

iCloud ភ្ជាប់មកជាមួយ Apple device ថ្មីៗមួយចំនួនដូចជា iPhone, iPad និង iPod touch ដែលដំឡើង iOS 5 និង គ្រប់កុំព្យូទ័រ Mac ដែលដំឡើង OS X Lion។ អញ្ចឹងមានន័យថាគ្រប់ Apple device ថ្មីៗទាំងអស់ដែលប្រិយមិត្តបញ្ជាទិញគឺភ្ជាប់មកជាមួយ iCould រួចជាស្រេច។
ដើម្បីប្រើប្រាស់ iCloud បានអ្នកត្រូវធ្វើការចុះឈ្មោះ (sign up) ដោយផ្ទាល់ពី Apple device របស់អ្នកជាមុនសិន។ បន្ទាប់ពីធ្វើការចុះឈ្មោះរួចអ្នកនឹងទទួលបានទំហំសម្រាប់ផ្ទុក ទិន្នន័យចំនួន 5GB ដោយឥតគិតថ្លៃ។ បើសិនជាអ្នកប្រើអស់ហើយចង់បានទំហំបន្ថែមអ្នកអាចទិញបានក្នុង តម្លៃ ២០ដុល្លារ សម្រាប់ 10GB ៤០ដុល្លារ សម្រាប់ 20GB និង ១០០ដុល្លារ សម្រាប់ 50GB។ បញ្ជាក់តម្លៃបញ្ជាទិញបន្ថែមនេះគឺអាចប្រើបានតែរយៈពេលមួយឆ្នាំ ប៉ុណ្ណោះ។
ខាងក្រោមនេះគឺជាឈ្មោះកម្មវិធីដែលប្រិយមិត្តអាចប្រើប្រាស់ជាមួយ iCloud៖
iTunes in the Cloud

Photo Stream

Documents in the Cloud

Apps, Books, and Backup

Calendar, Mail, and Contacts

Find My Friends and Find My iPhone

តើ Apple device របស់ប្រិយមិត្តបានភ្ជាប់ iCloud ហើយឬនៅ?
0 comments:
Post a Comment