ដើម្បី​អបអរ​ក្នុង​ថ្ងៃ​បុណ្យ​សិទ្ធិ​នារី សួន​កម្សាន្ត​ទំនើប ឌ្រីមលែនឌ៍ បាន​ត្រៀម រួច​ជា​ស្រេច​ដើម្បី​ស្វាគមន៍​ដល់​អតិថិជន ហើយ​ជា​ពិសេស​គឺ​សម្រាប់​ សុភាពនារី និង​កុមារី នឹង​ទទួល ​បាន​ការ​ជិះ​ឧបករណ៍​កម្សាន្ត​ដោយ​ឥត​គិត​ថ្លៃ និង​គ្មាន​ដែន​កំណត់ ក្នុង​ថ្ងៃ​ទី ៨  មីនា ឆ្នាំ ២០១៣ ខាងមុខនេះ ចាប់​ពី​ម៉ោង ៩ព្រឹក រហូតដល់ ម៉ោង ១១:៣០នាទីយប់។

ពិសេស​ជាង​នេះ​ទៅទៀត អតិថិជន​ទាំង​អស់​ដែល​តែង​តែ​គាំទ្រ សួន​កម្សាន្ត​ទំនើប ឌ្រីមលែនឌ៍ ក៏ ​នឹង​ទទួល​បាន​ការ​ចូល​ទស្សនា​ដោយ​មិន​បាច់​ទិញ​សំបុត្រ​តម្លៃ ២០០០ រៀល​នោះ​ទៀត​ទេ សម្រាប់​រយៈ​ពេល ១ខែ ចាប់​ពី​ថ្ងៃ​ទី១ ដល់ ៣១ ខែ​មីនា​ ឆ្នាំ ២០១៣ ។
សូម​បញ្ជាក់​ថា​នៅ​ថ្ងៃ​ទី ១១ ខែ​មីនា ឆ្នាំ ២០១៣ ក្នុង​រដូវ​កាល​មហា​កក្រើក​នេះ​ផង​ដែរ ក៏​មាន​ការ​ផ្ដល់​ភាព​សប្បាយ​រីករាយ​កាន់​តែ​កក្រើក ជាមួយ​នឹង​ការ​ប្រគំ​តន្ត្រី​ប្រចាំ​ឆ្នាំ​របស់ ឌ្រីមលែនឌ៍ ដែល​ប្រជុំ​ដោយ​តារា ល្បី​ៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដូច​ជា កញ្ញា ឱក សុគន្ធ​កញ្ញា លោក ឆាយ វីរៈយុទ្ធ តារា​សំលេង​ពីរ កញ្ញា រ៉ូលីន និង កាតុ រួម​ជាមួយ​តារា​ល្បី​ៗ​ជា​ច្រើន​ទៀត។​
អ្នក ​តំណាង​ឌ្រីមលែនឌ៍ មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​ការ​ផ្ដល់​ជូន​ពិសេស​មួយ សម្រាប់​អតិថិជន​របស់​ខ្លួន​ដែល​តែង​តែ​គាំទ្រ និង​ចូល​កម្សាន្ត​ជា​រៀង​រាល់​ថ្ងៃ ។ ដូច្នេះ សូម​អតិថិជន​ទាំង​អស់​កំ​ខកខាន​ចំពោះ​ការ​ផ្ដល់​ជូន​នេះ​ដើម្បី​ទទួល​យក​នូវ ​បទ​ពិសោធន៍​ដែល​មិន​ធ្លាប់​មាន ពោរ​ពេញ​ដោយ​ភាព​រីករាយ​ជាមួយ​ក្រុម​គ្រួសារ  ឬ មិត្តភ័ក្ដិ របស់​លោក​អ្នក​នៅ​សួន​កម្សាន្ត​ទំនើប​ឌ្រីមលែនឌ៍៕