អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Sunday, January 26, 2014

វិធីព្យាបាលជំងឺហៀរសំបោរ ឱ្យជាសះស្បើយ បានឆាប់រហ័ស ដោយធម្មជាតិ

ជំងឺហៀរសំបោរជាប្រភេទជំងឺធម្មតាមួយ ដែលតែងតែកើតមានចំពោះមនុស្សគ្រប់រូប ហើយវាជាជំងឺ
មួយដ៏រំខាន  ដល់អ្នកគ្រប់ពេលវេលា។ ជំងឺហៀរសំបោរ  អាចកើតឡើងដោយសារតែ  ការផ្លាស់ប្តូរ
អាកាសធាតុត្រជាក់ខ្លាំង ដែលបណ្តាលឱ្យមានជំងឺផ្តាសាយ ឬ ត្រូវនឹងទឹកភ្លៀង ជាដើម។ល។
ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បងនូវវិធីងាយៗ  ព្យាបាលកំចាត់ជំងឺហៀរសំបារបាន
ដោយធម្មជាតិ និង ឆាប់រហ័សបំផុត។
ទឹកអំបិល៖ គឺជាវិធីព្យាបាលជំងឺហៀរសំបោរ  បានដោយខ្លួនឯង  យ៉ាងប្រសើរបំផុត និង អាចជួយ
ឱ្យច្រមុះរបស់អ្នក មានភាពធូរស្បើយ និង ដកដង្ហើមបានស្រួល។
វិធី៖ សូមយកអំបិល ១ស្លាបព្រាកាហ្វេកន្លះ លាយជាមួយនឹង  ទឹកក្តៅឧណ្ឌៗ  ២ពែង  រួចយកបំពង់
បន្តក់ (បំពង់ស៊ីយូទឹកតូចៗ) បន្ទាប់មក ងើយក្បាលរបស់អ្នកឡើងលើ បន្តក់ទឹកនោះ ២ទៅ ៣តំណក់
ចូលទៅក្នុងរន្ធច្រមុះរបស់អ្នក  រួចដកដង្ហើមចូលថ្នមៗ  ដើម្បីឱ្យទឹកអំបិលនោះ  ចូលទៅព្យាបាលជំងឺ
ហៀរសំបារនៅក្នុងច្រមុះ រួចញីសំបោរចេញជាការស្រេច។ ព្យាបាលតាមវិធីនេះ​ឱ្យបាន ២ទៅ៣ដង 
ដោយអង្គុយនៅមួយកន្លែង រហូតអ្នកបានធូរស្បើយ។
ចំាណាំ៖ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ២ដង ក្នុង ១ថ្ងៃ រហូតអ្នកបានធូរស្បើយ។
ខ្ទឹមស៖ មានផ្ទុក នូវសារធាតុប្រឆាំងវេត្រាណូ និង  សារធាតុសម្លាប់មេរោគ  ដែលមានតួនាទីដ៏ពូកែ
ស័ក្តសិទ្ធក្នុងការព្យាបាលជំងឺហៀរសំបោរ។
វិធី៖ សូមយកខ្លឹមស ៣ ទៅ ៤ដុំ ពុះវាជាដុំតូចៗ  ដាក់នៅក្នុងពែងទឹកមួយ  លាយជាមួយនឹងទឹកក្តៅ
ទុករយៈពេល ៣ ទៅ ៤នាទី រួចដាក់ស្ករសបន្តិច បន្ទាប់មកផឹកទឹកនោះ ឱ្យបាន ២ដង ក្នុង ១ថ្ងៃ៕
ប្រភពព័ត៌មានពី CamNews

ស៊ុន អ៊ូខុង ទិញសំបុត្ររថភ្លើង ទៅចូលឆ្នាំ នៅឯស្រុកកំណើត

និស្សិតម្នាក់បានតែងខ្លួនជា ស៊ុន អ៊ូខុង  តួអង្គក្នុងខ្សែភាពយន្ដបុរាណចិន   “ថាងចេងចម្លងធម៌” 
ដើម្បី​តម្រង់ជួរ ទិញសំបុត្ររថភ្លើង ទៅចូលឆ្នាំនៅឯស្រុក​កំណើត។ សកម្មភាពចម្លែកនេះ ធ្វើឱ្យ
អ្នកដំណើរ មានការភ្ញាក់ផ្អែលជាខ្លាំង។


យោងតាមទំព័រ Sina ស៊ុន អ៊ូខុង បានបង្ហាញខ្លួន កាលពីថ្ងៃទី ២៥មករា កន្លងទៅ នៅចំណតរថ
ភ្លើង​ក្រុងប៉េកាំង ហើយបានឈរតម្រង់ជួរ រង់ចាំទិញសំបុត្ររថភ្លើង ធ្វើដំណើរទៅស្រុកកំណើត ជួបជុំពុកម្ដាយ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលនឹងមកដល់នាពេលខាងមុខ។
បុរសដែលបានតុបតែងខ្លួនជា តួ​អង្គ ស៊ុន អ៊ូខុង នេះ គឺជានិស្សិតម្នាក់របស់សាលាភាពយន្ដក្រុង
ប៉េ​កាំង។ និស្សិតរូបនេះ បាន​ថ្លែងថា ខ្លួនមកកាន់ចំណតរថភ្លើង គឺដើម្បីទិញសំបុត្រធ្វើដំណើរទៅ
ស្រុក នៅឯខែត្រ Henan ប្រទេសចិន។
និស្សិតរូបនេះ សង្ឃឹមថា ការតុបតែងជាតួអង្គដ៏ល្បីឈ្មោះនេះ នឹងចួយ​ឱ្យអ្នកដំណើរទាំង​ឡាយ
មាន​ការ​សប្បាយ​រីករាយ នៅមុនពេលថ្ងៃចូលឆ្នាំចិនមកដល់។

មនុស្សជាច្រើនបាននាំគ្នា ឈរមើល ស៊ុន អ៊ូខុង ហើយអ្នកខ្លះប្រើទូរស័ព្ទ ថតយកទិដ្ឋភាពដ៏គួរ​
ឱ្យ​សប្បាយនេះ។

តួ​អង្គ​ ស៊ុន អ៊ូខុង  ក្រៅ​ឆាក​នេះ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង តាំងពីពេលបង្ហាញខ្លួន នៅ
ខាង​ក្រៅចំណតរថភ្លើង។