អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Sunday, January 26, 2014

ស៊ុន អ៊ូខុង ទិញសំបុត្ររថភ្លើង ទៅចូលឆ្នាំ នៅឯស្រុកកំណើត

និស្សិតម្នាក់បានតែងខ្លួនជា ស៊ុន អ៊ូខុង  តួអង្គក្នុងខ្សែភាពយន្ដបុរាណចិន   “ថាងចេងចម្លងធម៌” 
ដើម្បី​តម្រង់ជួរ ទិញសំបុត្ររថភ្លើង ទៅចូលឆ្នាំនៅឯស្រុក​កំណើត។ សកម្មភាពចម្លែកនេះ ធ្វើឱ្យ
អ្នកដំណើរ មានការភ្ញាក់ផ្អែលជាខ្លាំង។


យោងតាមទំព័រ Sina ស៊ុន អ៊ូខុង បានបង្ហាញខ្លួន កាលពីថ្ងៃទី ២៥មករា កន្លងទៅ នៅចំណតរថ
ភ្លើង​ក្រុងប៉េកាំង ហើយបានឈរតម្រង់ជួរ រង់ចាំទិញសំបុត្ររថភ្លើង ធ្វើដំណើរទៅស្រុកកំណើត ជួបជុំពុកម្ដាយ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលនឹងមកដល់នាពេលខាងមុខ។
បុរសដែលបានតុបតែងខ្លួនជា តួ​អង្គ ស៊ុន អ៊ូខុង នេះ គឺជានិស្សិតម្នាក់របស់សាលាភាពយន្ដក្រុង
ប៉េ​កាំង។ និស្សិតរូបនេះ បាន​ថ្លែងថា ខ្លួនមកកាន់ចំណតរថភ្លើង គឺដើម្បីទិញសំបុត្រធ្វើដំណើរទៅ
ស្រុក នៅឯខែត្រ Henan ប្រទេសចិន។
និស្សិតរូបនេះ សង្ឃឹមថា ការតុបតែងជាតួអង្គដ៏ល្បីឈ្មោះនេះ នឹងចួយ​ឱ្យអ្នកដំណើរទាំង​ឡាយ
មាន​ការ​សប្បាយ​រីករាយ នៅមុនពេលថ្ងៃចូលឆ្នាំចិនមកដល់។

មនុស្សជាច្រើនបាននាំគ្នា ឈរមើល ស៊ុន អ៊ូខុង ហើយអ្នកខ្លះប្រើទូរស័ព្ទ ថតយកទិដ្ឋភាពដ៏គួរ​
ឱ្យ​សប្បាយនេះ។

តួ​អង្គ​ ស៊ុន អ៊ូខុង  ក្រៅ​ឆាក​នេះ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង តាំងពីពេលបង្ហាញខ្លួន នៅ
ខាង​ក្រៅចំណតរថភ្លើង។

0 comments: