អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Monday, March 11, 2013

កត្តា​ហានិភ័យ​ចំពោះ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២


Academy of Nutrition and Dietetics បាន​និយាយថា អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ គឺ​មិន​ត្រឹមតែ​ផលិត​អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន​មិន​បាន​គ្រប់គ្រាន់​ប៉ុណ្ណោះ​ ទេ​, ប៉ុន្តែ​ខ្លួន​របស់​ពួកគេ​ពេល​ខ្លះ​មិន​បាន​ប្រើប្រាស់​អាំង​ស៊ុយ​លីន​ ត្រឹមត្រូវ​ទៀតផង​។ ជាង​៩០%​នៃ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​នោះ​គឺជា​ទឹកនោមផ្អែម​ប្រភេទ​ទី ​២​។​
​នេះ​គឺជា​កត្តា​ហានិភ័យ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២៖
 -   លើស​ទម្ងន់​
-          អាយុ​លើសពី​៤៥​ឆ្នាំ​
-          ចែករំលែក​ទម្លាប់​នៃ​ការរស់នៅ​ជាមួយ​នឹង​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២
-           ជា​ជនជាតិ​អ៊ី​ស្ពានី​ក​, ជនជាតិ​ស្បែក​ខ្មៅ​
-           រស់នៅ​ក្នុង​ជីវភាព​សុខ​ស្រួល​ដោយ​មិន​មាន​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​
-           មាន​សម្ពាធ​ឈាម​ខ្ពស់​, កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់ ឬ​ទ្រី​ក្លី​សេរីត​ខ្ពស់​
-           មាន​ជំងឺ​ទឹកនោម​ផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ​
-           មាន​កូន​ដែល​កើត​មាន​ទម្ងន់​លើសពី​៤,០៨​គីឡូក្រាម​ ៕
 អត្ថបទត្រួតពិនិត្យដោយវេជ្ជ.ងួន សេរ័ត្ន

អាហារ​ប្រាំមួយ​មុខ​ដែល​អាច​ទប់ស្កាត់​ជំងឺ​ទឹកនោម​ផ្អែម


​អាហារ​សំរាប់​ជំងឺ​ទឹក​ផ្អែម​គួរ​ត្រូវបាន​ ត្រួតពិនិត្យ​អោយបាន​ត្រឹមត្រូវ​។ ជាក់ស្តែង​ការ​ទទួលទាន​អាហារ​មិនបាន​ត្រឹមត្រូវ គឺ​អាច​ធ្វើ អោយ​សភាព​លក្ខណះ​របស់​អ្នកជំងឺ​កាន់តែ​ដុនដាប​។​​ដូច្នេះ​តើ​អាហារ​អ្វី​ដែល ​មនុស្ស​មាន​ជំងឺ​ទឺកនោម​ផ្អែម​អាចប្រើប្រាស់​បាន​? នេះ​គឺជា​អាហារ​ធម្មជាតិ​ដែល​អាច​ទប់ស្កាត់​ជម្ងឺ​ទឹកនោម​ផ្អែម​បាន​៖
១ ខ្ទឹម​ក្រហម​
​ខ្ទឹមក្រហម​មាន​សមាស​ធាតុ​ដែល​អាច​ទប់​ការប្រើប្រាស់ Insulin និង​រំ​ភ្ញោ​ច​លំពែង​អោយ​ផលិត​Insulin​។ ដែល​អាច ញុំ​ា​ខ្ទឹម​ទាំង​ឆៅ​និង​ឆ្អិន​។​
២ ផ្កា​ចាន់​ក្រៀម​
​ការសិក្សា​បាន​អោយដឹងថា​ផ្កា​ចាន់​អាច​កាត់បន្ថយ​កំរិត​ជាតិ​ស្ករ​ នៅក្នុង​ឈាម​អោយ​ទៅ​ធម្មតា​ជា​រៀងរាល់​​ថ្ងៃ​។ អ្នក​បាន​ទទួល​ការណែនាំ​អោយ​ប្រើ​៦​ក្រាម​នៃ​ផ្កា​ចាន់​រាល់ថ្ងៃ រហូត​ដល់​ទទួល​បាន​លទ្ធផល​នូវ​
​គោលបំនង​ជោគជ័យ​។ ជា​ការបន្ថែម ត្រូវ​ប្រើ​ម្ស៉ៅ​ផ្កា​ចាន់​កន្លះ​ស្លាបព្រា​កាហ្វេ ជាមួយ​និង​អាហារ ព្រោះ​វា​​ក៏​អាច​កាត់បន្ថយ​កំរិត​ជា​ស្ករ​នៅក្នុង​ឈាម​ដែរ​។​
៣ Gingko biloba
Gingko biloba​វា​គឺជា​សារធាតុ​ឪ​សថ​បូរាណ​ដែល​ល្បី​ខាង​កែរោគ​គ្រប់​ប្រភេទ​។ ការដក​យក​ស្លឹក​ចេញ​អាច​​ជា​លិទ្ធ​ផល​ល្អ​នៅក្នុង​ព្យាបាល​ជម្ងឺ​ទឹកនោម​ ផ្អែម​នៅក្នុង​ដំណាក់កាល​ដំបូង​។​
៤ ផ្លែ​ម្រះ​
​ផ្លែ​ម្រះ មាន​សមាសធាតុ​ដែល​អាច​ជួយ​ក្នុង​ការបញ្ចុះ​កំរិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​។ ចូ​រញុំា​ទឹកផ្លែ​ម្រះ​មួយ​​កែវជា​រៀងរាល់​ព្រឹក​នៅ​ពេល​ដែល​ក្រពះ​ទទេ ដើម្បី​ទប់​នូវ​តំរូវការ​ឃ្លាន​។​
៥ ស្លឹក Blueberry
​យោង​ទៅ​តាម​ការសិក្សា​ស្រាវជ្រាវ​ថា​ស្លឹក​Blueberry បាន​ផ្តល់​នូវ​លទ្ធផល​ដ៏​អសា្ច​រ្យ​នៅក្នុង​ការលាង​​សម្អាត ជាតិ​ស្ករ​នៅក្នុង​ឈាម​។ ត្រាំ​ស្លឹក​ពីរ បី​នៅក្នុង​ទឺ​កក្តៅ​និង​ផឹក​បី​កែវ​ក្នុង​មួយថ្ងៃ​។​
៦ មើម​ថ្នាំ​យិន​ស៊ិន​
​មើម​ថ្នាំ​យិន​ស៊ិន​របស់​អាស៊ី គឺ​ជា​ធម្មតា​ប្រើ​សំរាប់​ព្យាបាល​ជម្ងឺ​ទឹកនោម​ផ្អែម​។​ថ្នាំ​បុរាណ​នេះ​ ជួយ​រំ​ភោ្ញ​ច​​លំពែង​ដើម្បី​ផលិត​អ័រម៉ូន​Insulin​និង​បង្កើន​ចំនួន​នៃ​ កន្លែង​ទ្វារ​ភា្ជ​ប់​Insulin​។ វា​ក៏​ជួយ​កាត់បន្ថយ​កំរិត​ជាតិ​​ស្ករ​នៅក្នុង​ឈាម​ផង​ដែរ​៕
ត្រួតពិនិត្យដោយវេជ្ជ. ងួន សេរ័ត្ន

នាយ ពែកមី ក្លាយ​ជា​តារា Town ពេញ​សិទ្ធិ Trackback

ផ្ទុយ​ពី​ការ​គិត​ទុក​របស់​ទស្សនិកជន​ថា នាយ ពែកមី គ្រាន់​តែ​ច្រៀង​ឲ្យ​ផលិតកម្ម Town ពីរ​បី​បទ​សម្រាប់​អបអរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នោះ នៅ​ពេល​នេះ ​នាយ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា បទ​ចម្រៀង​បួន​បទ​ត្រៀម​ចេញ​លក់​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ។
មុន​នេះ​បន្តិច តារា​កំប្លែង​លេច​ធ្លោ​នាយ ពែកមី មិន​ហ៊ាន​ទទួល​ស្គាល់​ខ្លួន​ឯង​ចំពោះ​វត្តមាន​នៅ​ក្នុង​ផលិតកម្ម Town នោះ​ទេ ដោយ​ហេតុផល​មិន​ទាន់​ច្បាស់លាស់ និង​ខ្លាច​ភាគី​ខាង CTN អន់​ចិត្ត។ ទោះ​បី​ជា​យ៉ាង​ណា មន្ទិល​ទាំង​អស់​ត្រូវ​បាន​បញ្ចប់ ដោយ នាយ ទើប​នឹង​បញ្ជាក់​កាល​ពី​ពេល​ថ្មី​ៗ​នេះ។នាយ ពែកមី ថ្លែង​ថា “ខ្ញុំ​ពេញ​សិទ្ធិ​ហើយ គ្រាន់​តែ​មិន​មាន​កុង​ត្រា​ប៉ុណ្ណោះ”។
ក្រោយ​ទទួល​សិទ្ធិ​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម Town នេះ  នាយ ពែកមី បញ្ជាក់​ថា បទ​ចម្រៀង​របស់​លោក ចំនួន​៤​បទ រង់​ចាំ​តែ​ថ្ងៃ​ចេញ​លក់​ប៉ុណ្ណោះ។
នាយ លើក​ឡើង​ថា៖ “ខាង​ផលិតកម្ម​ឲ្យ​ខ្ញុំ​ច្រៀង​ម្នាក់​ឯង​ផង ជា​មួយ​កញ្ញា មាស សុខ​សោភា ក៏​មាន និង​ច្រៀង​ជា​មួយ​លោក សុគន្ធ ថេរ៉ាយុ សរុប​ទៅ​បាន​ ៤ បទ​ដែរ”។ នាយ​បាន​បញ្ជាក់​ទៀត​ថា បទ​ចម្រៀង​ទាំង​នេះ ត្រូវ​បាន​ខាង​ផលិតកម្ម​ត្រៀម​ចេញ​ចរាចរណ៍​លើ​ទីផ្សារ​ក្នុង​ពេល​ដ៏​ឆាប់​ នេះ ដើម្បី​អបអរ​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ។
នេះ​ជា​អាជីព​បន្ថែម​ មួយ​ទៀត​របស់​នាយ បន្ទាប់​ពី​អាជីព​ជា​តារា​កំប្លែង​លើ​កញ្ចក់​ទូរទស្សន៍ CTN និង​ការ​ថត​ខ្សែ​ភាពយន្ត ដែល​កំពុង​តែ​មាន​ការ​គាំទ្រ​យ៉ាង​ច្រើន​នោះ។ ទោះ​បី​ជា​យ៉ាង​ណា តារា​កំប្លែង​រូប​នេះ​បាន​អះអាង​ថា មិន​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​ការងារ​ជា​ស្នូល​នៅ​ទ្រនំ​ចាស់​នោះ​ទេ។ ម្យ៉ាង​ទៀត ខាង​ផលិតកម្ម​ក៏​មាន​ការ​អនុគ្រោះ​រូប​នាយ​ច្រើន​ដែរ។
នាយ ​បាន​បន្ថែម​ថា៖ “នៅ ​CTN ខ្ញុំ​រវល់​តែ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អង្គារ​ប៉ុណ្ណោះ។ ចំណែក​ផលិតកម្ម Town ចង់​ថត​ពេល​ណា​ក៏​បាន គេ​លើក​លែង​ឲ្យ”។ ម្យ៉ាង​ទៀត ពេល​នេះ​មេកោយ​របស់​នាយ​នៅ​ខាង​ស្ថានីយ​ទូរទស្សន៍ ​CTN ក៏​បាន​ជ្រាប​ពី​រឿងរ៉ាវ​នេះ​រួច​ហើយ​ដែរ ហើយ​ពួក​គាត់​ក៏​មិន​បាន​សម្ដែង​ការ​អន់​ចិត្ត​ដូច​ការ​គិត​របស់​នាយ​ពី​ ដំបូង​ឡើយ។
នាយ បាន​ព្រលយ​ឲ្យ​ដឹង​ទៀត​ថា នៅ​ទី​នោះ​មិន​មែន​មាន​តែ​នាយ​នោះ​ទេ សូម្បី​តែ​អ្នក​នាង​ខ្ញុង និង​នាយ​គ្រឿន ដែល​ប្អូន​ប្រុស​បង្កើត​របស់​នាយ ពួក​គេ​ក៏​មាន​បទ​ចម្រៀង​ដែរ។ ហើយ​សម្រាប់​នាយ​វិញ នឹង​មាន​បទ​ចម្រៀង​ចេញ​ជា​បន្តបន្ទាប់​ទៀត នៅ​ក្រោយ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ទៀត ដែល​នេះ​ជា​ឱកាស​សម្រាប់​នាយ​ដើម្បី​ឈាន​ជើង​កាន់​តែ​រឹង​មាំ​ក្នុង​វិស័យ​ ចម្រៀង។
Sabay មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ខាង​ផលិតកម្ម Town បាន​ទេ​កាល​ពី​រសៀល​ម្សិល​មិញ​នេះ ជុំ​វិញ​ការ​​បោះ​ជំហាន​ចូល​ផលិតកម្ម Town របស់ ពែកមី។ ប៉ុន្តែ​នៅ​ក្នុង​បណ្ដាញ​សង្គម Facebookតារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​នាង មាស សុខ​សោភា បាន​បញ្ជាក់​ប្រាប់​Fans ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ​ថា បទ​ចម្រៀង​របស់​នាង ដែល​ច្រៀង​រួម​គ្នា​ជាមួយ​នាយ ពែកមី នឹង​មក​ដល់​ឆាប់ៗ​នេះ​ហើយ។
ទោះ​បី​ជា​ពេល​វេលា​នៃ​ជំហាន​ជា​តារា​កំប្លែង​ក្នុង​រយៈ​មិន​យូរ​ប៉ុន្មាន​ក៏​ដោយ ប៉ុន្តែ​នាយ​ពែកមី ហាក់​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​ទស្សនិកជន។ ក្នុង​អាជីព​បន្ថែម​ថ្មី​នេះ នាយ​ស្នើ​ឲ្យ​ទស្សនិកជន​ជួយ​គាំទ្រ​រូប​នាយ​ផង៕

ខ្មែរ​ឈាន​ទៅ​ជួស​ជុល​កាមេរ៉ា​អាជីព​បាន​ Trackback

កាមេរ៉ា ​អាជីព​ (professional camera) ​កម្រ​មាន​កន្លែង​ជួស​ជុល​ណាស់។ រាល់​ពេល​ខូច​ម្ដង​ៗ​ អ្នក​ប្រើ​ប្រាស់​ត្រូវ​ផ្ញើ​ទៅ​ជួស​ជុល​នៅ​ហាង​ធំ​ៗ នៅ​ក្រៅ​ប្រទេស​ ជាពិសេស​នៅ​ក្រុង​​បាង​កក ប្រទេស​​ថៃ។ ប៉ុន្តែ​ថ្មី​ៗ​នេះ​ ហាង​​លក់​កាមេរ៉ា​ក្នុង​ស្រុក​ខ្មែរមួយ​​ចំនួន​​ចាប់​ផ្ដើម​​ចេះ​​ជួស​ជុល​ កាមេរ៉ា​បាន​ ស្របពេល​ចំណង់​​ចំណូល​ចិត្ត​ប្រើ​ប្រាស់​កាមេរ៉ា​មាន​ការ​កើន​ឡើង​ជា​លំដាប់ ពី​មួយ​ថ្ងៃ​ទៅ​​មួយ​​ថ្ងៃ។
កញ្ញា ​ស្រី​តូច​ អ្នក​លក់​របស់​ហាង​​យីហោ​ សប្បាយ​ណាស់​ផ្ដិត​រូប​ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស​ ក្បែរ​ផ្សារ​ថ្មី​ ថ្លែង​ថា កន្លង​មក​មាន​អ្នក​និយម​ថត​រូប​ ស្ពាយ​យក​កាមេរ៉ា​អាជីព​របស់​គេ​ Canon ឬ​ Nikon ទៅ​ជួស​ជុល​ច្រើន​ដែរ​នៅ​ហាង​របស់​នាង​ បន្ទាប់​ពី​ពួកគេ​ធ្វើ​ឲ្យ​ចូល​ទឹក​ ឬ​ប្រើ​ប្រាស់​ខុស​ប្រក្រតី​ណាមួយ។
កញ្ញា ​ ស្រី​តូច ​បញ្ជាក់​ថា​ មេជាង​របស់​នាង​នឹង​ធ្វើ​ការ​ដោះ​ផ្លុំ​ ជូត​សម្អាត​ ព្រម​ទាំង​ដោះ​ដូរដាក់​​គ្រឿង​បន្លាស់​ថ្មី។ ប៉ុន្តែ​ក្នុង​ករណី​​ទំហំ​នៃ​ការ​ខូច​របស់​កាមេរ៉ា​ ឬ​ Lens​ គឺ​ហួស​ពី​សមត្ថភាព​របស់​មេជាង​ក្នុង​ស្រុក​ ហាង​របស់​នាង​ត្រូវ​ផ្ញើ​ទៅ​កាន់​ប្រទេស​សាំងហ្គាពួរ​ ដែល​មាន​ហាង​ធំ​ៗ ជំនាញ​ៗ​ ធ្វើ​​ការ​ជួស​ជុល​ជំនួស​វិញ។
អ្នក ​លក់​រូប​នេះ​​បន្ថែម​ថា៖ “ប្រសិន​ជា​កាមេរ៉ា​​​ធ្លាក់​ចូល​ទឹក​តែ​ម្ដង ហើយ​​ត្រាំ​​ក្នុង​​ទឹក​​យូរល្មម​​ដែរ​​ ជា​ធម្មតា​​កម្រ​មាន​កាមេរ៉ា​ណា​អាច​ជួស​ជុល​បានមក​វិញ​ណាស់​ គឺ​​ត្រូវ​តែ​ទិញ​តួ​ថ្មី​តែ​ម្ដង”។
ប៉ុន្តែ ​ទន្ទឹម​នឹង​មាន​ហាង​ក្នុង​ស្រុក​អាច​ជួស​ជុល​កាមេរ៉ា​ដែល​ខូច​មួយ​ចំនួន​ បាន​​ កញ្ញា​ ស្រី​តូច​ ឲ្យ​ដឹង​ថា​ តម្លៃ​នៃ​ការ​ជួស​ជុល​ក៏​ថ្លៃ​ដែរ​ ដូច្នេះ​​អ្នក​លក់​រូប​នេះ​ ឲ្យ​យោបល់​ថា​ ត្រូវ​ប្រយ័ត្ន​​ប្រយែង​ និង​ថ្នម​បំផុត​ក្នុង​ការ​ប្រើ​ប្រាស់​កាមេរ៉ា​​ប្រភេទ​អាជីព​​​នេះ៕

Sabay ​​ត្រូវ​ការ​ជ្រើស​រើស​បុគ្គលិក​ជា​ច្រើន​នាក់! Trackback

ដោយសារ​​តែ​ការ​វិវឌ្ឍ​​ទៅ​មុខ​ឥត​ឈប់ឈរ​​ ​​ក្រុមហ៊ុន​ Sabay Digital Corporation ​​ត្រូវ​ការ​ជ្រើស​រើស​បុគ្គលិក​បន្ថែម​​ចំនួន​ ៥​​ រូប​មក​បម្រើ​​​​ការ​ងារ​​ជា​ច្រើន​ផ្នែក​ដូច​ជា​​ ​អ្នក​កាត់ត​វីដេអូ​ ​(Video Editor)​ ពីរ​នាក់​, អ្នក​ថត​វីដេអូ​ពីរ​នាក់​ និង​ Graphic Design ម្នាក់។
​ក្រុមហ៊ុន​ Sabay Digital Corporation ​​ជា​ក្រុមហ៊ុន​​​បម្រើ​​​​សេវា​កម្សាន្ត​អនឡាញ​នាំ​មុខ​គេ​ក្នុង​ ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មនុស្ស​ភាគ​​ច្រើន​បាន​ស្គាល់​​តាម​រយៈ​ Sabay។ ​​ក្រៅ​ពី​សេវាកម្ម​អនឡាញ​នាំ​​មុខ​គេ​ ​​នៅ​មាន​​​សេវាកម្ម​ជា​ច្រើន​​​​ទៀត​​​ដូច​ជា​ សេវាកម្សាន្ត​​អនឡាញ​​តាម​ទូរស័ព្ទ​ដៃ ​​​​​​​​តន្ត្រី​ ​​​​សេវាកម្ម​ Content based SMS ​និង​គេហទំព័រ​ព័ត៌មាន​កម្សាន្ត​នាំ​មុខ​គេ​ www.sabay.com.kh។​
អ្នក​​កាត់​ត​វីដេអូ​

លក្ខខណ្ឌ​ជ្រើសរើស
  • ​បេក្ខជន/បេក្ខនារី​​ ត្រូវ​​មាន​​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ផ្នែក​ទូរគមនាគមន៍​ ឬ​​ការ​ផលិត​​វីដេអូ​អប់រំ
  • ត្រូវ​មាន​បទ​ពិសោធន៍​យ៉ាង​តិច ១ ​ឆ្នាំ​​លើ​ផ្នែក​ផលិត​វីដេអូ
  • ត្រូវ​​មាន​បទពិសោធន៍​ប្រើប្រាស់​កម្មវិធី​ផលិត​វីដេអូ ​​និង​កាត់​ត​វីដេអូ​ក្នុង​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​យ៉ាង​តិច​ ២ ឆ្នាំ
  • មាន​សមត្ថភាព​ធ្វើ​ការងារ​​​ជា​ក្រុម
  • អាច​បញ្ចេញ​​យោបល់​​ដោយ​ផ្ទាល់​មាត់ ​និង​​តាម​រយៈ​ការ​សរសេរ​​ដ៏​មាន​ប្រសិទ្ធភាព
  • មាន​ភាព​រួសរាយ​រាក់ទាក់​ និង​ការ​​​​ប្រាស្រ័យ​ទាក់ទង​ល្អ​​ជា​មួយ​អ្នក​ដទៃ
  • ព័ត៌មាន​លម្អិត​សូម​ចុច​ត្រង់​នេះ
​​​​​អ្នក​​ថត​រូប​វីដេអូ
  • ​​​​​​ធ្លាប់​សិក្សា​ជំនាញ​ថត​រូប​
  • មាន​បទ​ពិសោធន៍​យ៉ាង​តិច​​លើ​ជំនាញ​ពាក់​ព័ន្ធ​មួយ​ឆ្នាំ​​
  • ចេះ​ប្រើ​​​​​កម្មវិធី Office ​​​កម្មវិធី​កាត់ត​​ និង​​ design ​​​​​ស្ទាត់​ជំនាញ
  • ចេះ​ដោះ​ស្រាយ​ក្នុង​​ពេល​​បំពេញ​ការ​ងារ​​ និង​ចេះ​ធ្វើ​ការងារ​ជា​ក្រុម​
  • ​​​​អាច​បំពេញ​ការ​ងារ​​ដោយ​ផ្អែក​តាម​កាលបរិច្ឆេទ​​កំណត់
  • ព័ត៌មាន​លម្អិត​សូម​ចុច​ត្រង់​នេះ
​​​​​​​​​ Graphic Designer​

តម្រូវ​ការ​ជំនាញ៖
  • ចេះ​រចនា​រូបភាព និង​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ក្នុង​ការងារ​ឌីហ្សាញ​ស្រប​នឹង​ទីផ្សារ
  • ធ្វើ​ការ​ជា​ក្រុម​ដើម្បី​សម្រេច​គោលដៅ​ចង់​បាន
  • អាច​​​ធ្វើ​ការ​ងារ​បន្ទាប់ប​ន្សំ​ក្រៅ​ពី​មុខ​តំណែង
កម្រិត​វប្បធម៌៖
  • ជា​និស្សិត​​សាកលវិទ្យាល័យ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ ឬ​ជំនាញ​ពាក់ព័ន្ធ
  • មាន​ជំនាញ​​​ និង​​ការ​ច្នៃប្រឌិត​ខ្ពស់​​លើ​ការងារ​ឌីហ្សាញ
  • មាន​បទពិសោធន៍​ធ្លាប់​ជា graphic design
  • ជំនាញ Photoshop, Corel Draw, Adope Flash, Illustrator និង​កម្មវិធី​រចនា​ផ្សេងៗ
  • ចេញ​ភាសា​អង់គ្លេស​មធ្យម
  • មាន​ចំណេះដឹង​នៅ​ក្នុង​ការងារ printing media design និង​ប៉ិនប្រសព្វ​ខាង​សិល្បៈ​នៃ​ការ​ឌីហ្សាញ
  • មាន​ភាព​រហ័សរហួន​ក្នុង​ការងារ អាច​សម្រេច​កិច្ចការ​រួច​រាល់​តាម​ពេល​កំណត់
  • ស្រលាញ់​ចូលចិត្ត​ការងារ មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​​លើ​ការងារ
  • មាន​ទំនាក់ទំនង​ល្អ​ក្នុង​ក្រុមការងារ, ក្រៅ​ក្រម និង​គ្រប់​បណ្ដា​បុគ្គលិក​ទាំង​អស់
  • សមត្ថភាព​ធ្វើ​ការងារ​ជា​ក្រុម​បាន​យ៉ាង​ល្អ​ប្រសើរ
  • ព័ត៌មាន​លម្អិត​សូម​ចុច​ត្រង់​នេះ
​ ​ព័ត៌មាន​បន្ថែម៖
​ធ្វើការ​នៅ​ក្រុមហ៊ុន​ Sabay Digital Corporation  លោក​អ្នក​នឹង​ទទួល​បាន​​អត្ថប្រយោជន៍​ជា​ច្រើន​​​ដូចជា ​​ការ​ថែទាំ​សុខភាព ​និង​​​​ប្រាក់​លើក​ទឹកចិត្ត​​ដោយ​ផ្អែក​ទៅ​ការ​បំពេញ​ការងារ​ជាក់ស្ដែង។ ​​ក្រុមហ៊ុន​ Sabay Digital Corporation ​ជា​ក្រុមហ៊ុន​ដែល​ផ្ដល់​ឱកាស​ការងារ​ស្មើ​ភាព​គ្នា។ ​បេក្ខជន/បេក្ខនារី​​វ័យក្មេង​ដែល​មាន​គំនិត​ច្នៃប្រឌិត​ត្រូវ​បាន​លើក​ ទឹកចិត្ត​ឲ្យ​ដាក់​ពាក្យ​​បម្រើ​មុខងារ​ខាង​លើ។
​​​បេក្ខជន/បេក្ខនារី ​ណា​ដែល​មាន​សមត្ថភាព​ សូម​ផ្ញើ​ CV ​មក​កាន់​​អាសយដ្ឋាន​អ៊ីមែល​ hr@cidc.com.kh ឬ​ ក្រុមហ៊ុន  Sabay អគារ​លេខ​ ៣០៨ ​មហាវិថី​ព្រះ​មុនីវង្ស ​រាជធានី​ភ្នំពេញ, ទូរស័ព្ទ៖ (855 23) 22 8000។ ​សម្រាប់​​ការ​ដាក់​ពាក្យ​តាម​អ៊ីមែល​​ សូម​បញ្ជាក់​ពី​មុខងារ​ដែល​​លោក​អ្នក​ចង់​បម្រើ​ការងារ​ឲ្យ​បាន​ច្បាស់លាស់៕ ​

បក្ស​ប្រឆាំង​មីយ៉ាន់ម៉ា​តែងតាំង​អ្នកស្រី​អង់សានស៊ូជី​ជា​អ្នក​ដឹក​នាំ​សាជាថ្មី​ Trackback

​គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ​បាន​ប្រកាស​​តែងតាំង​អ្នក​ស្រី​អង់សានស៊ូជី​ឱ្យ​កាន់​តំណែង​ជា​ប្រធាន​បក្ស​សាជាថ្មី​ម្ដង​ទៀត​ក្នុង​ឱកាស​សមាជ​បក្ស​​ថ្ងៃ​អាទិត្យ​នេះ។​
ក្នុង ​ចេតនា​សម្លឹង​ទៅ​រក​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​​ឆ្នាំ​២០១៥​ខាង​មុខ សមាជិក​គណៈកម្មាធិការ​កណ្ដាល​ចំនួន​១២០​រូប​របស់​បក្ស​ប្រឆាំង​ដ៏​ធំ​របស់​ ប្រទេស​មីយ៉ាន់ម៉ា​មួយ​នេះ​​សម្រេច​ចិត្ត​ជា​ឯកច្ឆន្ទ​​ជ្រើសរើស​​អ្នក​ស្រី ស៊ូជី ដែល​ជា​អ្នក​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​​ទាំង​ក្នុង​ឆាក​ជាតិ​និង​អន្តរជាតិ​ឱ្យ​ធ្វើ​ជា​មេដឹកនាំ​បក្ស​ឡើង​វិញ។
​ ​សមាជិក​បក្ស​ NLD (National League for Democracy) រាប់​រយ​នាក់​​បាន​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​ទីក្រុង​យ៉ាងហ្គូន​ដើម្បី​ធ្វើ​ ​សន្និសីទ។ ប៉ុន្តែ​​ទន្ទឹម​នឹង​នេះ កិច្ចប្រជុំ​ក៏​បាន​បង្ហើប​ពី​បញ្ហា​ប្រឈម​របស់​បក្ស​ផង​ដែរ ដូច​ជា​កង្វះ​បទពិសោធន៍​ ព្រម​ទាំង​ការ​បែកបាក់​ផ្ទៃ​ក្នុង​ដែល​បណ្ដាល​ឱ្យ​សមាជិក​៤​រូប​រង​បម្រាម​ មិន​ឱ្យ​ចូល​រួម​ប្រជុំ​ដោយ​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ព្យាយាម​ប្រើ​ ឥទ្ធិពល​លើ​ការ​បោះឆ្នោត។
យ៉ាងណាក៏ដោយ ​អ្នកស្រី​ស៊ូជី វ័យ​៦៧​ឆ្នាំ​ដែល​​ឈ្នះ​រង្វាន់​ណូបែល​ សន្តិភាព​ក្នុង​ឆ្នាំ​១៩៩១​​ បាន​ជំរុញ​គណបក្ស​របស់​អ្នកស្រី​ឱ្យ​ឆក់​យក​ឱកាស​ ស្រប​ពេល​ដែល​បក្ស​ដែល​ធ្លាប់​ឈ្នះ​ការ​បោះឆ្នោត​សភា​ឆ្នាំ​១៩៩០​នេះ​កំពុង​ ត្រៀម​ខ្លួន​ប្រជែង​យក​ជោគជ័យ​ឱ្យ​បាន​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៥ ប្រសិន​បើ​ការ​បោះឆ្នោត​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌។
អតីត ​អ្នក​ទោស​នយោបាយ​ខាង​លើ​មាន​ប្រសាសន៍​ថា​៖ “ដើម្បី​ផលប្រយោជន៍​ជាតិ​ យើង​ត្រូវ​តែ​រួបរួម​គ្នា​។ ខ្ញុំ​សូម​ស្នើ​អ្នក​កុំ​ប្រើ​អារម្មណ៍​ផ្ទាល់​ខ្លួន​​មក​បំផ្លាញ​អនាគត​ របស់​ប្រទេស​ជាតិ”។​
បន្ទាប់​ពី​ត្រូវ​ ក្រុម​យោធា​កាន់​អំណាច​បញ្ឈប់​សកម្មភាព​អស់​២​ទសវត្ស​មក គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​វិល​មក​កាន់​ទីលាន​នយោបាយ ​វិញ​​ក្នុង​ឆ្នាំ​២០១២​ ក្រោយ​ពី​មាន​ការ​ធ្វើ​កំណែទម្រង់​ប្រទេស​ទាំង​ស្រុង​ពី​រដ្ឋាភិបាល៕