អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Tuesday, October 22, 2013

ផ្ទៃក្រឡានិង ចម្ងាយផ្លូវពីរាជធានីភ្នំពេញ ទៅកាន់ខេត្ត/ក្រុង នៃព្រះរាជាណាចក្រកម្ពុជា

No       រាជធានី/ខេត្ត                          ​ ទីរួមខេត្ត/ក្រុង            ប្រវែងផ្លូវ             ​ ផ្លូវជាតិ             ផ្ទៃដី(គីឡូម៉ែតការ៉េ)
ភ្នំពេញ រាជធានីភ្នំពេញ -----         
758
ភ្នំពេញ - អង្គរវត្ត រមណីយដ្ឋាន 321 ផ្លូវជាតិលេខ  ៦ ----
ភ្នំពេញ - បូកគោ រមណីយដ្ឋាន 189 ផ្លូវជាតិលេខ ៣ ----
ភ្នំពេញ - គីរីរម្យ រមណីយដ្ឋាន 117 ផ្លូវជាតិលេខ​ ៤ ----
ភ្នំពេញ - កំពត ក្រុងកំពត 148 ផ្លូវជាតិលេខ ៣ 4,873
ភ្នំពេញ - កែប ក្រុងកែប 174 ផ្លូវជាតិលេខ ៣ 336
ភ្នំពេញ - ព្រះសីហនុ ក្រុងព្រះសីហនុ 230 ផ្លូវជាតិលេខ​ ៤ 868
ភ្នំពេញ - កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង 91 ផ្លូវជាតិលេខ ៥ 5,521
ភ្នំពេញ - ពោធិសាត់ ក្រុងពោធិសាត់ 189 ផ្លូវជាតិលេខ ៥ 12,692
១០ ភ្នំពេញ - បាត់ដំបង ក្រុងបាត់ដំបង 291 ផ្លូវជាតិលេខ ៥ 11,702
១១ ភ្នំពេញ - ប៉ៃលិន ក្រុងប៉ៃលិន 371 ផ្លូវជាតិលេខ ៥ ,        ៥៧ 803
១២ ភ្នំពេញ - បន្ទាយមានជ័យ   ក្រុងសិរីសោភ័ណ 359 ផ្លូវជាតិលេខ ៥ 6,678
១៣ ភ្នំពេញ - សៀមរាប ក្រុងសៀមរាប 314 ផ្លូវជាតិលេខ ៦ 10,229
១៤ ភ្នំពេញ - កំពង់ធំ ក្រុងស្ទឹងសែន 168 ផ្លូវជាតិលេខ ៦ 13,814
១៥ ភ្នំពេញ - កំពង់ចាម ក្រុងកំពង់ចាម 124 ផ្លូវជាតិលេខ ៦ , ៧ 799
១៦ ភ្នំពេញ - ព្រៃវែង ក្រុងព្រៃវែង 90 ផ្លូវជាតិលេខ ១ 4,883
១៧ ភ្នំពេញ - ស្វាយរៀង ក្រុងស្វាយរៀង 122 ផ្លូវជាតិលេខ ១ 2,966
១៨ ភ្នំពេញ - តាកែវ ក្រុងដូនកែវ 78 ផ្លូវជាតិលេខ ២ 3,563
១៩ ភ្នំពេញ - កណ្តាល ក្រុងតាខ្មៅ 11 ផ្លូវជាតិលេខ ២ 3,568
២០ ភ្នំពេញ - កំពង់ស្ពឺ ក្រុងច្បារមន 48 ផ្លូវជាតិលេខ ៤ 7,017
២១ ភ្នំពេញ - ក្រចេះ ក្រុងក្រចេះ 315 ផ្លូវជាតិលេខ ៦ , ៧ 11,094
២២ ភ្នំពេញ - ស្ទឹងត្រែង ក្រុងស្ទឹងត្រែង 455 ផ្លូវជាតិលេខ ៧ , ១៣ 11,092
២៣ ភ្នំពេញ - មណ្ឌលគីរី ក្រុងសែនមនោរម្យ 521 ផ្លូវជាតិលេខ ៧ , ៧៦ 14,288
២៤ ភ្នំពេញ - ព្រះវិហារ ក្រុងព្រះវិហារ 294 ផ្លូវជាតិលេខ ៦,៦៤ 13,788
២៥ ភ្នំពេញ - រតនៈគិរី ក្រុងបានលុង 588 ផ្លូវជាតិលេខ ៧ , ៧៨ 10,782
២៦ ភ្នំពេញ - កោះកុង ក្រុងខេមរភូមិន្ទ 271 ផ្លូវជាតិលេខ ៤ , ៤៨ 11,160
២៧ ភ្នំពេញ - ឧត្តរមានជ័យ ក្រុងសំរោង 469 ផ្លូវជាតិលេខ ៥ 6,158

កូនភ្លោះម្នាក់ក្នុងចំណោមពីរ ដែលមានខ្លួនជាប់គ្នា បានស្លាប់បន្ទាប់ពីវះកាត់ផ្ដាច់ខ្លួនចេញពីគ្នា

អង្គារ ២២ តុលា, ២០១៣ ម៉ោង ១៦:២២
កូនភ្លោះម្នាក់ក្នុងចំណោមកូនភ្លោះទាំងពីរ កើតមកមានខ្លួនជាប់គ្នា នៅសហរដ្ឋអាមេរិក ដែលវះកាត់ដោយវេជ្ជបណ្ឌិតម្នាក់ នៅ VCU Mediacal Center ត្រូវបានស្លាប់កាលពីថ្ងៃច័ន្ទសប្តាហ៍មុន។
យោងតាមប្រភពព័ត៌មានពី VCU Medical Center បានឲ្យដឹងថា ទារិកា A’zhari Lawrence បានស្លាប់កាលពីថ្ងៃច័ន្ទសប្ដាហ៍មុន ដែលទើបតែផ្សព្វផ្សាយកាលពីថ្ងៃសុក្រ កន្លងទៅនេះ។ បងប្អូនភ្លោះរបស់នាង គឺមានសុខភាពល្អ ដែលបានស្នាក់នៅក្នុងមជ្ឍមណ្ឌល VCU រីឯព័ត៌មានបន្ថែម យើងមិនបានដឹងឡើយ ព្រោះក្រុមគ្រួសាររបស់នាង មិនចង់ផ្សព្វផ្សាយ។ ពួកគាត់មានការសោកស្ដាយ មិនសប្បាយចិត្តយ៉ាងខ្លាំង ចំពោះការស្លាប់ របស់ A’zhari។
A’zhari និង A’zhiah ជាកូនស្រីរបស់ Nachell Jones និង Carlos Lawrence ដែលបានបង្កើតពួកគេឡើង នៅមជ្ឍមណ្ឌល  VCU កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១២។ គ្រូពេទ្យចង់ផ្ដាច់ខ្លួនពួកគេទាំងពីរ ដោយការវះកាត់ ដោយថ្លើមរបស់ពួកគេត្រូវបាន បំបែកចេញពីគ្នា។ ពីរសប្ដាហ៍ដំបូង សភាពរបស់ពួកគេមានលក្ខណៈ យ៉ាប់យឺន តែគ្រូពេទ្យ មិនបានបោះបង់ចោលនោះទេ គាត់បានខិតខំធ្វើយ៉ាងណា ឲ្យកូនភ្លោះទាំងពីរមានកំលាំង រហូតដល់ខែមេសា ឆ្នាំ ២០១៣ ទើបបានសម្រេច ខ្លួនរបស់ពួកគេទាំងពីរ ត្រូវបានដាក់ដោយឡែកពីគ្នា តែ A’zhari ត្រូវបានបាត់បង់ជីវិត។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងមួយនេះ?













Download ទាំង​កម្មវិធី និង​ហ្គេម​ធំៗ​ល្អ​លេង​ឥត​គិត​ថ្លៃ​លើ Android ដោយ​អ្នក​ជំនាញថ្មី Muzhiwan

ឥឡូវ​នេះ​កាន់​តែ​ងាយស្រួល​ហើយ ​ប្រិយមិត្ត​អាច​ទាញ​យក app ពេញ​និយម​ជា​ច្រើន​មាន​ទាំង​កម្មវិធី អត្ថប្រយោជន៍ និង​ហ្គេម Android ធំៗ​ឡូយៗ​បាន​ដោយ​ប្រើ​កម្មវិធី​មាន​លក្ខណៈ​ផ្ដល់​ឱ្យ​ហ្រ្វីៗ។ ក្នុង​ចំណោម​នោះ​ជឿ​ថា ​ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​បាន​ស្គាល់​ខ្លះៗ​ហើយ ដូច​ជា BlackMart, PandaApp ជា​ដើម។
ដោយឡែក​សម្រាប់​ទំព័រ​នេះ Sabay សូម​ណែនាំ​កម្មវិធី​ថ្មី​មួយ​ទៀត ដែល​មាន​លក្ខណៈ​កាន់​ងាយស្រួល download បាន​យ៉ាង​រលូន និង​មាន​ចំណុច​ពិសេស​អាច​ទាញ​យក​បន្ត (resume) នៅ​ពេល​ក្រោយ បន្ទាប់​ពី​អ្នក​បិទ ឬ​ដាច់​អ៊ីនធឺណិត​នៅ​ពេល​កំពុង​ទាញ​យក។ កម្មវិធី​នេះ​មាន​ឈ្មោះ​ថា Muzhiwan។
តោះ​កុំ​ឱ្យ​ខាត​ពេល មក​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម​ទាំង​អស់​គ្នា៖
- ត្រូវ​មាន​កម្មវិធី Muzhiwan នៅ​ក្នុង Smartphone របស់​អ្នក​ជា​មុន​សិន (ចំណាំ៖ សម្រាប់​តែ​ប្រព័ន្ធ​ប្រតិបត្តិការ Android ប៉ុណ្ណោះ) តែ​បើ​ពុំ​មាន​ សូម​ ចុច​ត្រង់​នេះ ដើម្បីទាញ​យក …
- រួច​ហើយ​បើក​ចូល Muchiwan។ នៅ​ក្នុង​កម្មវិធី​នេះ អ្នក​នឹង​ឃើញ​ប្រភេទ app បែកចែក​ទៅ​តាម​ប្រភេទ ទៅ​តាម​ក្រុម​ផ្សេង​គ្នា ដូច​ជា​ហ្គេម​ធំៗ (Big Game), ហ្គេម​ចេញ​ថ្មីៗ (New), ហ្គេម​ចិន (China)។ រី​ឯ​ខាង​ក្រោម​វិញ បាន​បែងចែក​ជា ៥​ផ្នែក​ខុស​ផ្សេង​គ្នា​មាន​ដូច​ជា៖ Home, ប្រភេទ app ដែល​ក្នុង​នោះ​មាន​ទាំង​ហ្គេម និង​កម្មវិធី​ល្អៗ (Categories), ហ្គេម​ដែល​មាន​ការ​ពេញ​និយម​ខ្លាំង (TOP), Album និង User។

​ថ្ងៃ​នេះ Apple ចេញ​លក់ iPad ទំហំថ្មី 128GB លើ Online Store ចុះ​តម្លៃ ១២០ដុល្លារ


 ដំណឹង​ពិសេស​​ក្ដៅៗ​​ ​…ថ្ងៃ​នេះ Apple ទើប​តែ​ចាប់​លក់ iPad ទំហំ 128GB អេក្រង់ Retina Display បញ្ចុះ​តម្លៃ​ ១៥% ស្មើ​នឹង ១២០ដុល្លារ នៅ​លើ online store របស់​ខ្លួន។

អាន៖ iPad 4 ទំហំ​ថ្មី 128GB មាន​លក់​​នៅ Apple Store​ហើយ
តាម​ពិត​ទៅ iPad 4 ទំហំ​ថ្មី 128GB ត្រូវ​បាន Apple បញ្ចេញ​លក់​រួច​មក​ហើយ​កាល​ពី​ដើមឆ្នាំ២០១៣ នេះ​ ដែល​បាន​បែកចែក​ជា​ពីរ​ជំនាន់​គឺ iPad 4 128GB WiFi មាន​តម្លៃ ៧៩៩ដុល្លារ និង iPad 4 128GB ប្រភេទ cellular (ដាក់​ស៊ីម​កាត​បាន) មាន​តម្លៃ ៩២៩ដុល្លារ​អាមេរិក
ប៉ុន្តែ​សម្រាប់​លើក​នេះ ក្រុមហ៊ុន​បាន​ចេញ​លក់​ដោយ​បញ្ចុះ​តម្លៃ​ ១២០ដុល្លារ។ មិន​ខុស​អី​នឹង iPad ទំហំ​ទូទៅ​នោះ​ទេ ដែល Tablet ទំហំ​ធំ​ជាង​មុន 128GB នេះ មាន​ជម្រើស​ពណ៌​ចំនួន២ គឺ​ស និង​ពណ៌​ខ្មៅ បើ​បញ្ចុះ​រួច​គឺ​នៅ​សល់​ត្រឹម​ ៦៧៩ដុល្លា​រអាមេរិក (មានតែ Wi-Fi) ហើយ​ពិសេស​នោះ​អតិថិជន​ថែម​តែ ១០ដុល្លារ​ទៀត​ពោល​តម្លៃ ៦៨៩ដុល្លារ​ នឹង​អាច​ទិញ​បាន iPad 128GB ដាក់​ស៊ីម​បាន។ ទោះ​ជា​យ៉ាង​ណា​ ប្រភព​ ក៏​ដូច​ជា​​ក្រុមហ៊ុន​ Apple មិន​ទាន់​បាន​បញ្ជាក់​ច្បាស់​​​ថា​ តើ​នឹង​​​​ចេញ​​លក់​នៅ​ប្រទេស​ណា​ទៀត​នោះ​ទេ។

Nokia ចេញ Tablet ថ្មី Lumia 2520 នៅ​ព្រឹត្តិការណ៍ Nokia World 2013

ព្រឹត្តិការណ៍ Nokia World ដ៏​ឱឡារិក​របស់ Nokia ក្នុង​ក្រុង Abu Dhabi ប្រទេស​អារ៉ាប់រួម​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​រសៀល​ម៉ោង ២ ទើប​កន្លង​ទៅ​នេះ ក្រុមហ៊ុន​មិន​ត្រឹម​បាន​បញ្ចេញ Phablet ២ស៊េរី​ប៉ុណ្ណោះ​ទេ តែ​ក៏​នៅ​មាន Tablet Lumia 2520 មួយ​ទៀត។ Tablet ថ្មី​នេះ​មាន​អេក្រង់ ១០អ៊ីញ full HD ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows RT 8.1។
លក្ខណៈ​សម្បត្តិ​របស់ Lumia 2520 នេះ​រួម​មាន៖
Nokia Tablet Lumia 2520
- អេក្រង់ IPS LCD touchscreen ទំហំ ១០​អ៊ីញ ជា​មួយ resolution 1080 x1920px និង​មាន​ដង់ស៊ីតេ​ភិចហ្សែល 218ppi
- កាមេរ៉ា​ក្រោយ​ទំហំ 6.7MP បំពាក់​បច្ចេកវិទ្យា Carl Zeiss optic និង autofocus ហើយ​មាន Nokia Camera app ដូច​នៅ​លើ Lumia 1520 និង 1320 ដែរ
- កាមេរ៉ា​មុខ​ទំហំ 2MP
- ប្រព័ន្ធ​ប្រតិបត្តិការ Windows RT
- CPU ប្រភេទ Quad-core ល្បឿន 2.3GHz Krait 400
- RAM ទំហំ 2GB
- Memory ម៉ាស៊ីន​ទំហំ 32GB ហើយ​អាច​បន្ថែម microSD បាន 32GB
- តំណភ្ជាប់៖ Wi-Fi 802.11 a/b/g/n, Wi-Fi Direct, dual-band, Bluetooth v4.0, USB v3.0
- ប្រព័ន្ធ​បណ្ដាញ 2G/3G/4G LTE
- មាន​បច្ចេកវិទ្យា​ផ្ទេរ​ទិន្នន័យ NFC
- កម្រាស់ ៨,៩មីលីម៉ែត្រ
- ទម្ងន់ ៥៩០ក្រាម
- ពណ៌​ចំនួន ៤ គឺ ស៊ីយ៉ាន់ (Cyan),ក្រហម, ខ្មៅ និង​ពណ៌​ស
- ដាក់​ស៊ីម​បាន
ស្រប​គ្នា​នេះ​ដែរ ក្រុមហ៊ុន​បាន​បញ្ចេញ​ស្រោម Lumia 2520 ភ្ជាប់​ជា​មួយ keyboard ងាយស្រួល​ប្រើប្រាស់​ដូច​នៅ​លើ Microsoft Surface ដែរ។ មិន​តែប៉ុណ្ណោះ​នៅ​ក្នុង​នោះ​ក៏​មាន​ផ្ទុក​ថ្ម​ដែល​អាច​បន្ថែម​អាយុកាល​ ប្រើបាន ៥ម៉ោង​បន្ថែម​ទៀត។ Keyboard ជំនួយ​នេះ​មាន​តម្លៃ ១៥០ដុល្លារ​អាមេរិក។
តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា Lumia 2520 នឹង​ចេញ​ចុង​ឆ្នាំ ២០១៣ ផ្ដើម​ចេញ​ពី​ទីផ្សារ​អាមេរិក អង់គ្លេស និង​ហ្វាំងឡង់ ដែល​មាន​តម្លៃ​​ប្រហែល ៥០០ដុល្លារ