អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Tuesday, October 22, 2013

​ថ្ងៃ​នេះ Apple ចេញ​លក់ iPad ទំហំថ្មី 128GB លើ Online Store ចុះ​តម្លៃ ១២០ដុល្លារ


 ដំណឹង​ពិសេស​​ក្ដៅៗ​​ ​…ថ្ងៃ​នេះ Apple ទើប​តែ​ចាប់​លក់ iPad ទំហំ 128GB អេក្រង់ Retina Display បញ្ចុះ​តម្លៃ​ ១៥% ស្មើ​នឹង ១២០ដុល្លារ នៅ​លើ online store របស់​ខ្លួន។

អាន៖ iPad 4 ទំហំ​ថ្មី 128GB មាន​លក់​​នៅ Apple Store​ហើយ
តាម​ពិត​ទៅ iPad 4 ទំហំ​ថ្មី 128GB ត្រូវ​បាន Apple បញ្ចេញ​លក់​រួច​មក​ហើយ​កាល​ពី​ដើមឆ្នាំ២០១៣ នេះ​ ដែល​បាន​បែកចែក​ជា​ពីរ​ជំនាន់​គឺ iPad 4 128GB WiFi មាន​តម្លៃ ៧៩៩ដុល្លារ និង iPad 4 128GB ប្រភេទ cellular (ដាក់​ស៊ីម​កាត​បាន) មាន​តម្លៃ ៩២៩ដុល្លារ​អាមេរិក
ប៉ុន្តែ​សម្រាប់​លើក​នេះ ក្រុមហ៊ុន​បាន​ចេញ​លក់​ដោយ​បញ្ចុះ​តម្លៃ​ ១២០ដុល្លារ។ មិន​ខុស​អី​នឹង iPad ទំហំ​ទូទៅ​នោះ​ទេ ដែល Tablet ទំហំ​ធំ​ជាង​មុន 128GB នេះ មាន​ជម្រើស​ពណ៌​ចំនួន២ គឺ​ស និង​ពណ៌​ខ្មៅ បើ​បញ្ចុះ​រួច​គឺ​នៅ​សល់​ត្រឹម​ ៦៧៩ដុល្លា​រអាមេរិក (មានតែ Wi-Fi) ហើយ​ពិសេស​នោះ​អតិថិជន​ថែម​តែ ១០ដុល្លារ​ទៀត​ពោល​តម្លៃ ៦៨៩ដុល្លារ​ នឹង​អាច​ទិញ​បាន iPad 128GB ដាក់​ស៊ីម​បាន។ ទោះ​ជា​យ៉ាង​ណា​ ប្រភព​ ក៏​ដូច​ជា​​ក្រុមហ៊ុន​ Apple មិន​ទាន់​បាន​បញ្ជាក់​ច្បាស់​​​ថា​ តើ​នឹង​​​​ចេញ​​លក់​នៅ​ប្រទេស​ណា​ទៀត​នោះ​ទេ។

0 comments: