អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Tuesday, October 22, 2013

Nokia ចេញ Tablet ថ្មី Lumia 2520 នៅ​ព្រឹត្តិការណ៍ Nokia World 2013

ព្រឹត្តិការណ៍ Nokia World ដ៏​ឱឡារិក​របស់ Nokia ក្នុង​ក្រុង Abu Dhabi ប្រទេស​អារ៉ាប់រួម​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​រសៀល​ម៉ោង ២ ទើប​កន្លង​ទៅ​នេះ ក្រុមហ៊ុន​មិន​ត្រឹម​បាន​បញ្ចេញ Phablet ២ស៊េរី​ប៉ុណ្ណោះ​ទេ តែ​ក៏​នៅ​មាន Tablet Lumia 2520 មួយ​ទៀត។ Tablet ថ្មី​នេះ​មាន​អេក្រង់ ១០អ៊ីញ full HD ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows RT 8.1។
លក្ខណៈ​សម្បត្តិ​របស់ Lumia 2520 នេះ​រួម​មាន៖
Nokia Tablet Lumia 2520
- អេក្រង់ IPS LCD touchscreen ទំហំ ១០​អ៊ីញ ជា​មួយ resolution 1080 x1920px និង​មាន​ដង់ស៊ីតេ​ភិចហ្សែល 218ppi
- កាមេរ៉ា​ក្រោយ​ទំហំ 6.7MP បំពាក់​បច្ចេកវិទ្យា Carl Zeiss optic និង autofocus ហើយ​មាន Nokia Camera app ដូច​នៅ​លើ Lumia 1520 និង 1320 ដែរ
- កាមេរ៉ា​មុខ​ទំហំ 2MP
- ប្រព័ន្ធ​ប្រតិបត្តិការ Windows RT
- CPU ប្រភេទ Quad-core ល្បឿន 2.3GHz Krait 400
- RAM ទំហំ 2GB
- Memory ម៉ាស៊ីន​ទំហំ 32GB ហើយ​អាច​បន្ថែម microSD បាន 32GB
- តំណភ្ជាប់៖ Wi-Fi 802.11 a/b/g/n, Wi-Fi Direct, dual-band, Bluetooth v4.0, USB v3.0
- ប្រព័ន្ធ​បណ្ដាញ 2G/3G/4G LTE
- មាន​បច្ចេកវិទ្យា​ផ្ទេរ​ទិន្នន័យ NFC
- កម្រាស់ ៨,៩មីលីម៉ែត្រ
- ទម្ងន់ ៥៩០ក្រាម
- ពណ៌​ចំនួន ៤ គឺ ស៊ីយ៉ាន់ (Cyan),ក្រហម, ខ្មៅ និង​ពណ៌​ស
- ដាក់​ស៊ីម​បាន
ស្រប​គ្នា​នេះ​ដែរ ក្រុមហ៊ុន​បាន​បញ្ចេញ​ស្រោម Lumia 2520 ភ្ជាប់​ជា​មួយ keyboard ងាយស្រួល​ប្រើប្រាស់​ដូច​នៅ​លើ Microsoft Surface ដែរ។ មិន​តែប៉ុណ្ណោះ​នៅ​ក្នុង​នោះ​ក៏​មាន​ផ្ទុក​ថ្ម​ដែល​អាច​បន្ថែម​អាយុកាល​ ប្រើបាន ៥ម៉ោង​បន្ថែម​ទៀត។ Keyboard ជំនួយ​នេះ​មាន​តម្លៃ ១៥០ដុល្លារ​អាមេរិក។
តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា Lumia 2520 នឹង​ចេញ​ចុង​ឆ្នាំ ២០១៣ ផ្ដើម​ចេញ​ពី​ទីផ្សារ​អាមេរិក អង់គ្លេស និង​ហ្វាំងឡង់ ដែល​មាន​តម្លៃ​​ប្រហែល ៥០០ដុល្លារ

0 comments: