អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Sunday, March 31, 2013

ព្រះ​ពុទ្ធ​សាសនា​រីក​ចម្រើន​តែ​ការ​ប្រតិបត្តិ​មាន​កម្រិត

130329_08
ព្រះ​ញាណវង្ស ឃឹម​ សន មេ​គណ​រាជ​ធានី​​​
ព្រះញាណវង្ស ឃឹម សន មេគណ​រាជធានី​ភ្នំពេញ​ និង​ជា​ព្រះ​គ្រូសូត្រ​ស្តាំ​វត្ត​បទុមវតី ​ព្រះអង្គ​មាន​ដើម​កំណើត​នៅ​ខេត្ត​តាកែវ។ ឆ្នាំ ១៩៨៩-១៩៩៤ បាន​ចូល​បួស​រៀន​នៅ​ក្នុង​វត្ត​ព្រឹក្សា​ស្រុក​កោះ​អណ្តែត​ខេត្ត​តាកែវ​។ ​នៅ​ឆ្នាំ​១៩៩៤​ ព្រះ​អង្គ​មក​គង់​នៅ​វត្ត​បទុមវតី​រាជធានី​ភ្នំពេញ​រហូត​ដល់​ឆ្នាំ​១៩៩៩​ ព្រះអង្គ​ត្រូវ​តែងតាំង​ជា​គ្រូ​សូត្រ​ស្តាំ​ និង​បាន​បញ្ចប់​ការ​សិក្សា​ទស្សន​វិជ្ជា​ពុទ្ធសាសនា និង​បរិញ្ញាបត្រ​ច្បាប់​ជាន់​ខ្ពស់។
ព្រះញាណវង្ស ឃឹម សន បាន​ផ្តល់​បទ​សម្ភាស​ពាក់ព័ន្ធ​នឹង​ការ​គោរព​ប្រណិប័តន៍​ធម៌ វិន័យ​ព្រះ​ពុទ្ធសាសនា​ និង​ពី​វិន័យ​សង្ឃនា​សម័យ​បច្ចុប្បន្ន ដែល​មាន​ខ្លឹម​សារ​ជា​អាទិ៍ ដូច​ខាង​ក្រោម ៖
តើ​អ្នក​គោរព​ព្រះពុទ្ធ​សាសនា នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​បែប​ណា​?
ព្រះ ពុទ្ធ​សាសនា​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ជា​ជំនឿ​តពូជ​ពង្ស​ពីបុ​ រាណ​កាល​មក​ តាំង​ពី​ពុទ្ធសតវត្សរ៍​ទី៣​មក តែ​ជំនឿ​នេះ​មាន​ការ​វិវឌ្ឍ​និង​អន់ថយ​ទៅ​តាម​អ្នក​គោរព​ប្រណិប័តន៍​។ ​និយាយ​ជា​រួម​ឲ្យ​តែ​អ្នក​ដឹក​នាំ​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ម៉ឺងម៉ាត់ ​ ជា​អ្នក​ជួយ​ទំនុក​បម្រុង​នោះ​ព្រះ​ពុទ្ធសាសនា​នឹង​បាន​រីក​ចម្រើន​។​ដូចជា​ នៅ​ក្រោយ​ពី​ព្រះពុទ្ធ​បាន​ចូល​បរិនិព្វាន​ទៅ​បាន​៣​ខែ​ ហើយ​សាវ័ក​របស់​ព្រះ​អង្គ​នាំ​គ្នា​គោរព​ប្រតិបត្តិ​ផ្ទៀង​ផ្ទាត់​ធម៌ វិន័យ​ដោយ​មាន​ធ្វើ​ធម្មវិសជ្ជនា​ឡើង​វិញ​ដោយ​មាន​ព្រះបាទ​ជា​សតុ​ ជា​អ្នក​ទំនុក​បម្រុង​រហូត​បាន​រុងរឿង​ពិសេស​សាសនា​ខ្មែរ​យើង​រុងរឿង​មែន​ ទែន ​គឺ​ក្នុង​សម័យ​កាល​ព្រះបាទ​ធម្មាសោក។
តើ​ព្រះ​ពុទ្ធ​សាសនា​បច្ចុប្បន្ន​មាន​លក្ខណៈ​បែប​ណា​រួម​នឹង​ការ​ប្រតិបត្តិ​ផង​?
វិស័យ ព្រះ​ពុទ្ធ​សាសនា​បច្ចុប្បន្ន​នេះ​មាន​ការ​រីក​ដុះ​ដាល​ច្រើន​ផ្នែក​ខាង​ កសាង​ព្រោះ​បើ​ផ្អែក​តាម​រយៈ​អនុ​សំវច្ច​មហាសន្និបាត​សង្ឃ ​គឺ​យើង​មាន​វត្ត​ ៤៥​៥៣ វត្ត​និង​មាន​ព្រះ​សង្ឃ​ចំនួន​៥៣.​២៥​៧​អង្គ​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ ​វត្ត​ធម្មយុត្តិកនិកាយ​មាន​ចំនួន​ ១៧​៧ វត្ត​ និង​វត្ត​គណៈ​មហានិកាយ​មាន​ចំនួន​៥១.៦៩៥ ​វត្ត​។​ចំពោះ​ការ​ប្រតិបត្តិ​វិញ ​គឺ​នៅមាន​កម្រិត​នៅ​ឡើយ​ ព្រោះ​ខ្វះ​អ្នក​ប្រាជ្ញ​និង​បាត់​បង់​ឯក​សារ​ផ្នែក​ព្រះពុទ្ធ​សាសនា​ស្ទើ​ រអស់​ដែល​​ប្រការ​នេះ​ យើង​បាន​ទទួលស្គាល់​ទាំង​អស់​គ្នា។ ​បើ​យើង​ចង់​គោរ​ពព្រះ​ពុទ្ធ​សាស​នា និ​ង​​ប្រក​ប​ដោយ​សទ្ធា​ជ្រះ​ថ្លា​នោះ​យើ​ង​ត្រូវ​ខិត​ខំ​បណ្តុះ​ធនធាន សង្ឃ​ ។​ប្រទេស​មួយ​ដែល​រីក​ចម្រើន​​ខាង​សម្ភារ​តែ​ខាង​ស្មារតី​យើង​មិន​បាន​គោរព ក៏​មិន​អាច​លូត​លាស់​បាន​ដែរ​។
ហេតុ​អ្វី​បាន​ជា​ព្រះសង្ឃ​ដែល​ជា​អ្នក​បួស​រៀន​ស្គាល់​ធម៌​វិន័យ​ហើយ តែ​មិន​ប្រតិបត្តិ​ធម៌​ឲ្យ​ប្រពៃ​បាន​?
សត្វ មាន​តែ​សញ្ញា​៣​ទេ គឺ​ជីវិត​សញ្ញា​កាយ​សញ្ញា​ និង​អាហារ​សញ្ញា​ ដោយ​ឡែក​មនុស្ស​មាន​សញ្ញា​លើស​ពី​សត្វ​មួយ​គឺ​ធម្ម​សញ្ញា ហើយ​មិន​ថា​ជា​គ្រហស្ថ​ឬ​ព្រះ​សង្ឃ​ទេ​ អ្នក​ខ្លះ​កាន់​ព្រះ​ពុទ្ធ​សាសនា​មែន​តែ​ទៅ​រំលោភ​កូន​ឯង​ ឬ​ចាប់​គេ​រំលោភ​ក៏​ដូច​ជា​បុគ្គល​សង្ឃ​ទ្រុស្តសីល​ខ្លះ​ដែរ ដែល​ទាំង​នេះ ហៅ​ថា​បុគ្គល​នោះ​ខ្វះ​ធម្មសញ្ញា​វិចារណញាណ។ បញ្ហា​នេះ​អាត្មាយល់​ឃើញ​២​យ៉ាង ​ទី​១​យើង​ខ្វះ​ចំណេះ​ដឹង​ខាង​ពុទ្ធ​សាសនា​ព្រោះ​ស្ទើរ​តែ​បាត់​អត្ត​សញ្ញាណ ខ្លួន​ឯង​ដោយ​សារ​សង្គ្រាម ​ទី​២ ​គឺ​លំហូរ​វប្បធម៌​ពី​ខាង​ក្រៅ គាប់​ជួន​យើង​កំពុង​តែ​មិន​ស្គាល់​វប្បធម៌​និង​អត្ត​សញ្ញាណ​ខ្លួន​ផង​នោះ​ ទើប​នាំ​ឲ្យ​មាន​បញ្ហា​បែប​នេះ។​ សាសនា​អាច​រុងរឿង​បាន គឺ​អាស្រ័យ​លើ​អ្នក​បួស​ផ្ទាល់ មាន​ចំណេះ​ដឹង​ជ្រៅជ្រះ​ខាង​សាសនា គឺ​មុន​នឹង​ធ្វើ​អ្វី​ក៏​ត្រូវ​គិត​ដែរ។
មាន​មតិ​ខ្លះ​រិះគន់​ថា ការ​ចំណាយ​លុយ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​ការ​សាង​សង់​វិហារ​ ជា​ការ​ខ្ជះខ្ជាយ តើ​ព្រះ​អង្គ​យល់​បែប​ណា?​
កាល ជំនាន់​ព្រះពុទ្ធ​អ្នក​បួស បើ​ទោះ​ជា​ញាតិ​ញោម​ចង់​យក​ត្រៃ​ចីវរ​ទៅ​ប្រ​គេន​ក៏​លោក​មិន​ទទួល​ដែរ។ តែ​បើ​ចង់​ឲ្យ​លោក​ទទួ​ល​លុះ​តែ​យក​សំពត់​នោះ​ទៅ​រុំ​សាកសព​ឬ​ឲ្យ​ប្រឡាក់​ ដី​ឬ​ក៏យ​កទៅ​បោះ​ចោល​សិន​ ទើប​លោក​ទទួល​ប្រើ​ប្រាស់​ ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​លោក​ចេះ​ពិចារ​ណា​ការ​ប្រើ​វត្ថុ​នោះ​មិន​ជា របស់​ល្អ​ ហើយ​ក៏​កើត​ក្តី​អាសូរ​ថា​អ្វីៗ​មិន​មែន​ជា​របស់​ខ្លួន​ទេ​។ ​អ្នក​បួស​សម័យ​ដើម​អាស្រ័យ​នៅ​ក្រោម​ម្លប់​ឈើ​ តែ​មុន​ព្រះ​ពុទ្ធ​ចូល​និព្វាន ​ព្រះ​អង្គ​យល់​ថា ​បើ​មិន​ឲ្យ​ទទួល​ទាន​ពី​ពុទ្ធ​បរិស័ទ​ទេ​ នោះ​សាសនា​ព្រះ​អង្គ​នឹង​បាត់​បង់​ ​បើ​ពេល​នេះ​មិន​មាន​វិហារ​និង​វត្ត​ល្អ​ទេ តើ​មាន​អ្នក​បួស​ទៀត​ទេ​? ​អ្នក​បួស​ឥឡូវ​នេះ​សុទ្ធ​តែ​ជា​អ្នក​ក្រ​។​ការ​ធ្វើ​កុដិ​ល្អ ដោយ​បរិស័ទ​មាន​សទ្ធា​ជ្រះ​ថ្លា​មាន​គុណធម៌ យល់​ឃើញ​ថា របស់​ទាំង​អស់​ត្រូវ​វិនាស ​សូម្បី​តែ​រូប​ក៏​មិន​គង់​វង់ ហើយ​បើ​កាល​ណា​គេ​កសាង​កុដិ ព្រះ​វិហារ​ គឺ​ទុក​សម្រាប់​ព្រះពុទ្ធសាសនា ឯ​ព្រះ​សង្ឃ​ គឺជា​ស្រែ​បុណ្យ​ទ្រទ្រង់​សីល។
សង្ឃ ជា​បុគ្គល​មាន​សីល​ មាន​ការ​លះ​បង់ និង​ការ​សង្រួម​កាយ​ វាចា ​ចិត្ត ខ្ពស់​ តើ​ហេតុ​អ្វី​បាន​ជា​មាន​សង្ឃ​ខ្លះ ប្រាស​ចាក​ទៅ​សេព​មេថុនធម្ម ឬ​លួច​ទៅ​ច្រៀង​ខារ៉ាអូខេ និង​ប្រើប្រាស់​បរិក្ខារ​ ឡាន ទូរស័ព្ទ​ទំនើប​ៗ តើ​មាន​អាបត្តិ​ទេ បើ​ប្រព្រឹត្ត​បែប​នេះ​?
អាត្មា​យល់​ឃើញ​ថា​ ការ​ធ្វើ​ផ្តេសផ្តាស​របស់​បុគ្គល​សង្ឃ​មួយ​ចំនួន ដោយ​សារ​តែ​បុគ្គល​នោះ​មិន​បាន​សិក្សា​រៀន​សូត្រ​ពី​ធម៌​វិន័យ​ឲ្យ​បាន​ ជ្រៅជ្រះ​ ឲ្យ​បាន​ចេះ​ដឹង​ជា​មូលដ្ឋាន បើ​កាល​ណា​សម្ភារៈ​ខាង​ក្រៅ​អូស​ទាញ​ហើយ​សប្បាយ​ភ្លើត​ភ្លើន​ដោយ​នឹង​ស្មាន​ ថា ការ​ប្រព្រឹត្ត​នោះ​មិន​ប្រកប​ដោយ​កន្លង​ធម៌​វិន័យ​ទេ។
ព្រះ ពុទ្ធ បាន​ទ្រង់​សម្តែង​បើ​ភិក្ខុ​សង្ឃ​អង្គ​ណា​ត្រេកអរ​ក្នុង​ការ​ប្រើ​ប្រាស់​ សំពត់​បង្សុ​កូល​ឬ​អាស្រ័យ​នៅ​ក្រោយ​ម្លប់​ឈើ​នៅ​មួយ​ជីវិត​ក៏​តាម​ ប្រាថ្នា​ចុះ តែ​បើ​មាន​គេ​ប្រគេន​ស្បង់ចីវរ ​អាច​ទទួល​ប្រើ​ប្រាស់​បាន ហើយ​បើ​ពុទ្ធបរិស័ទ​កសាង​កុដិ​វិហារ​អី គឺ​ព្រះ​សង្ឃ​អាច​គង់​បាន​ដែរ ​នេះ​ព្រះ​ពុទ្ធ​ទ្រង់​អនុញ្ញាត​រឿង​ហ្នឹង​។ ​ដូច​ជា រថយន្ត​ជា​ដើម ​គឺ​ចាត់​ក្នុង​សេនាសនទាន ជា​របស់​ពុទ្ធបរិស័ទ​ប្រគេន គឺ​អាច​ប្រើ​ប្រាស់​បាន​មិន​មែន​បង្កើន​នូវ​ លោភៈ​ មោហៈ អី​ទេ​។ ​មួយ​ទៀត​ដូច​ជា​វិហារ កុដិ ហេតុ​អី​ក៏​គេ​មិន​ហៅ​ថា​ផ្ទះ ​ព្រោះ​របស់​អស់​នេះ គេ​ធ្វើ​សម្រាប់​សង្ឃ​ហើយក៏​មិន​មែន​ចំពោះ​បុគ្គល​ណា​ម្នាក់​ដែរ ​ជា​របស់​កើត​ឡើង​ដោយ​ការ​ប្រគេន ពោល​គឺ​ឲ្យ​តែ​របស់​នោះ​ប្រើ​ប្រាស់​នៅ​ក្នុង​បច្ច័យ​៤ គឺ​មិន​ខុស​នឹង​វិន័យ​សង្ឃ​ទេ។​
រវាង​សង្ឃ​និង​សង្ឃ​តើ​មាន​ស្មារតី​ ឯកភាព​គ្នា និង​គោរព​តាម​ឋានានុក្រម​ដែរ​ទេ​ពេល​សង្ឃ​អង្គ​ណា​ប្រព្រឹត្ត​ខុស តើ​ត្រូវ​បាន​ការពារ​ដាក់​ទោស​របៀប​ណា?
មាន​ថេរ​សភា​សង្ឃ​កំពូល​ សម្រាប់​កាត់​ក្តី​សង្ឃ​ និង​មាន​ថេរ​សភា​ស្រុក ខេត្ត រាជធានី​ទៀត​ ចំពោះ​សង្ឃ​ណា​មាន​កំហុស​នោះ​សភា​សង្ឃ​ក្នុង​ដែន​ខណ្ឌ​ដោះស្រាយ​ តែ​បើ​ដោះស្រាយ​អស់​លទ្ធភាព​ហើយ​នោះ​នឹង​បញ្ជូន​មក​ថេរសភា​សង្ឃ​ថ្នាក់​លើ និង​មក​ក្រុម​វិន័យ​សង្ឃ​កំពូល​​ ​ថា​តើ​គួរ​ចាត់​វិធាន​ការ​​ទៅ​លើ​សង្ឃ​អង្គនោះ​យ៉ាង​ណា។ ​ម៉្យាង​ទៀត​បើ​ថេរ​សភាស​ង្ឃ​ថ្នា​ក់​ក្រោម​ដោះយឺ​តយូរ​តែ​ខាង​តុលា​ការ​លោក ​មាន​ភ័ស្តុ​តាង​រឹង​មាំ​គ្រប់​គ្រាន់​ ដូច្នេះ​លោក​​អាច​ចេញ​ដី​កា​មកថា ​ភិក្ខុ​អង្គ​នោះត្រូ​វមាន​ទោស​ព្រហ្ម​ទណ្ឌ ​ដូច្នេះ​ខា​ងមន្រ្តី​​សង្ឃ​មិន​អាច​រង់ចាំ​បាន​ទេ ហើយ​ត្រូវ​ផ្សឹក​ឲ្យលា​ចាក​សិក្ខា​បទ​ភ្លាម​ៗ៕