អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Tuesday, March 5, 2013

វិធី​ចែក​រំលែក​អ៊ីនធឺណិត​កុំព្យូទ័រ​ឲ្យ Smartphone ប្រើ​តាម WiFi Trackback

ប្រិយមិត្ត ​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​ពី​ការ​ប្រើ​ប្រាស់ hotspot ដែល​អាច share អ៊ីនធឺណិត​ពី smartphone ឲ្យ​ទៅ​កុំព្យូទ័រ​ប្រើ​ប្រាស់​ហើយ។ ក៏​ប៉ុន្តែ​ប្រសិន​បើ​ចង់ share ពី​កុំព្យូទ័រ​ឲ្យ smartphone អាច​ប្រើ​បាន​វិញ​នោះ តើ​ត្រូវ​ធ្វើ​របៀប​ណា។ ទំព័រ​នេះ Sabay សូម​បង្ហាញ​ពី​របៀប​ភ្ជាប់​ប្រើ​អ៊ីនធឺណិត​ ពី​កុំព្យូទ័រ​ទៅ smartphone ដោយ​ប្រើ​ប្រាស់​កម្មវិធី Connectify Pro ដែល​មានទំហំ 7.3MB។ ចង់​ដឹង​​ថា​ត្រូវ​ធ្វើ​របៀប​ណា សូម​អនុវត្ត​ទាំង​អស់​គ្នា​តាម​ជំហាន​ខាង​ក្រោម៖
១) ត្រូវ​ប្រើ​កម្មវិធី Connefctify Pro តែ​ប្រសិន​ពុំ​ទាន់​មាន​អាច​ចុច​ត្រង់​នេះ ដើម្បី​ទាញ​យក។ (បញ្ជាក់៖ បើ​សិន​ប្រិយមិត្ត​ពេញចិត្ត ហើយ​ចង់​គាំទ្រ​កម្មវិធី​នេះដើម្បី​ឲ្យ​មាន​ជំនាន់​ក្រោយ​ៗ​ទៀត ប្រិយមិត្ត​អាច​ទិញ​​យក​ទៅ​ប្រើប្រាស់)
២) បន្ទាប់​មករកមើល ConnectifyHotspotInstaller.exe  រួច​ double click ដើម្បីដំឡើង​ ដោយរង់​ចាំមួយរយៈពេល បន្ទាប់ពី​ដំឡើង​រួច​វានឹង តម្រូវឲ្យយើង Restart កំព្យូទ័រ។
៣) បន្ទាប់ពី restart រួចហើយ ​រក​មើល icon នៅ​ផ្នែក​ខាង​ក្រោម​ចំហៀង​ខាង​ស្ដាំ (icon tray) ដោយ​ចុច​លើវាម្ដង​ បន្ទាប់​មក​បើកឯកសារ keygent.exe ដើម្បី​ចំលង​អ៊ីម៉េល និងលេខស៊េរី ទៅ​ដាក់​ក្នុង​កម្មវិធីដើម្បី​ activate។ ផ្ទាំង​កម្មវិធី Hotspoted នឹង​ផុសឡើង នៅ​ត្រង់​នេះយើង​ត្រូវ​បំពេញព័ត៌មាន​ទៅ​ក្នុង​​ប្រអប់ Hotspot Name ដើម្បី​កំណត់​ឈ្មោះ និងប្រអប់ Password ដើម្បី​កំណត់​លេខ​កូដ​សំងាត់​នៅ​ពេល smartphone ភ្ជាប់​ទៅ​កាន់​កុំព្យូទ័រ។
៤) ចុង​ក្រោយ​ចុច​លើ​ប៊ូតុង Start Hotspot ដើម្បី​ដំណើរការ។  (ចំណាំ៖ រាល់កុំព្យូទ័រ​ត្រូវតែ​មាន Wireless ទើប​អាច​ប្រើ​បាន ហើយ​ត្រូវ​ enable ជា​មុន​សិន​មុន​នឹង​ប្រើ)

 
សាកលុ្បង​ធ្វើម្ដងមើល៍ តើបានផលអត់?
យល់​ដឹង​ពី គន្លឹះខ្លីៗ សូមចុចត្រង់នេះ…

យុវតី​​វ័យ​ក្មេង​ ជា​សិស្ស​ពូកែ​​អគ្គិសនីថ្នាក់ជាតិទទួលបានចំណាត់ថ្នាក់លេខ៣​​​ Trackback

អ្នក ​សិក្សា​ជំនាញ​អគ្គិសនី​ និង​អេឡិចត្រូនិក​​ភាគ​ច្រើន​​​ ​​ដែល​យើង​ធ្លាប់​ជួប​ប្រទះ​​​គឺ​ជា​​ ​បុរស​ៗ​​​។ គេ​ច្រើន​ហៅ​ជំនាញ​ទាំង​ពីរ​នេះ​ថា​ ជា​ជំនាញ​សម្រាប់​​បុរស​ៗ​​ ពោល​គឺ​កម្រ​​ឃើញ​មាន​នារី​សិក្សា​ណាស់។ ​នេះ​ជា​រឿង​ចម្លែក​ដែរ​ ដែល​មាន​​យុវតី​ម្នាក់​សម្រេច​ចិត្ត​រៀន​ជំនាញ​​អេឡិចត្រូនិក​ផង និង​អគ្គិសនី​ផង​ ហើយ​​អ្វី​ដែល​គួរ​ឲ្យ​ស្ងើច​សរសើរ​នោះ​គឺ​កញ្ញា​ បាន​ប្រឡង​ប្រជែង​ជា​មួយ​​សិស្ស​​បុរស​ៗ​ជា​ច្រើន​នាក់​ទៀត​ រហូត​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ទូទាំង​ប្រទេស​​ក្នុង​កម្មវិធី​ Work Skill 2012​ លើ​ជំនាញ​អគ្គិសនី។
កញ្ញា​ វឿន ស៊ីនាថ​​ ​ជា​អ្នក​ស្រុក​កំពង់​ចាម​ ​ស្រុក​ក្រូច​ឆ្មា​ ​មាន​វ័យ​ប្រមាណ​​ ២០​​ឆ្នាំ​ ​បាន​​រៀប​រាប់​ប្រាប់​ sabay ថា​ កញ្ញា​​ជា​សិស្ស​​មជ្ឈមណ្ឌល​ក្រម​ង៉ុយ​ ​ដែល​ទើប​តែ​បាន​ប្រឡង​ជាប់​បាន​​ចំណាត់​ថ្នាក់​លេខ​៣​ ទូទាំង​ប្រទេស​ ​​ក្នុង​កម្មវិធី​ Work Skill 2012 កាល​ពី​ពេលខែ​កញ្ញា​​កន្លង​ទៅ​​លើ​ជំនាញ​អគ្គិសនី។ កញ្ញា​ ប្រាប់​ថា​ នេះ​គឺ​ជា​សមិទ្ធផល​​សិក្សា​​ដែល​ទទួល​បាន​​ផ្លែផ្កា​​​ដ៏​គាប់​ប្រសើរ​ បើ​ទោះ​បី​ជា​​កញ្ញា​មិន​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​មួយ​ក្ដី។
ស៊ីនាថ ​​អនុវត្តការងារ​ជាក់​ស្ដែង​​ពេល​ប្រឡង​ថ្នាក់​ជាតិ​ Work Skill 2012
ស៊ីនាថ បាន​បន្ថែម​ទៀត​ថា​ ​​ថ្វី​ត្បិត​តែ​កញ្ញា​ជា​ស្ត្រី​​ ហើយ​ជំនាញ​អគ្គិសនី​គឺ​ជំនាញ​​សម្រាប់​ប្រុស​ៗ​ តែ​សម្រាប់​កញ្ញា​ មិន​បាន​គិត​ថា​​ទាល់​តែ​ប្រុស​ៗ​ ទើប​រៀន​បាន​នោះ​ទេ។ ​កញ្ញា​ បាន​ប្រាប់​ទៀត​ថា​ ​៖”​តាម​ពិត​ទៅ​បង! ខ្ញុំ​មិន​មែន​ចូល​ចិត្ត​ជំនាញ​​អគ្គិសនី​ទេ​ ពោល​គឺ​គ្មាន​​​ចំណង់​ចង់​រៀន​កាល​ពី​តូច​នោះ​ឡើយ​​ តែ​ដល់​ឡើង​មក​រៀន​ទៅ​ក៏​ចេះ​តែ​ខំ​ទៅ​រហូត​ដល់​ទទួល​បាន​​លទ្ធផល​​​​ ប៉ុណ្ណេះ”។
ស៊ីនាថ​ រំលឹក​ប្រវត្តិ​សិក្សា​របស់​ខ្លួន​​ថា​ ​ខ្លួន​​ប្រឡង​មិន​បាន​លទ្ធផល​ល្អ​ប្រសើរ​​​ទេ​កាល​ពី​រៀន​នៅ​​ថ្នាក់​បាក់​ ឌុប​​ក្នុង​ឆ្នាំ​សិក្សា​​២០១០​​ ពោល​គឺ​ទទួល​បាន​ត្រឹម​តែ​និទ្ទេស​ E ​ប៉ុណ្ណោះ។ ​កញ្ញា​ បន្ត​ថា​ កាល​ពី​រៀន​នៅ​បឋមសិក្សា​​ទទួល​បាន​ល្អ​គ្រាន់​បើ​​​​តែ​ដល់​ពេល​ឡើង​មក​រៀន ​នៅ​អនុវិទ្យាល័យ​ និង​វិទ្យាល័យ​មិន​សូវ​បាន​លទ្ធផល​ល្អ​ប៉ុន្មាន​នោះ​ទេ​ ព្រោះ​ថា​​ គ្រួសារ​ពុំ​មាន​លុយ​គ្រប់​គ្រាន់​ឲ្យ​ប្អូន​រៀន​បន្ថែម​ក្រៅ​ម៉ោង​ ​និង​ម្យ៉ាង​ទៀត​គឺ​​ប្អូន​ត្រូវ​​ជួយ​ធ្វើ​ស្រែ​ចម្ការ​ឪពុក​ម្ដាយ​​ទៀត។
ថ្វី ​ត្បិត​តែ​ជា​កូន​​កសិករ​​​ ដែល​ឪពុក​ម្ដាយ​ពុំ​មាន​ជីវភាព​​ធូរធារ​​អាច​ផ្គត់​ផ្គង់​គ្រប់​គ្រាន់​​ការ ​សិក្សា​​ដល់​ប្អូន​​​​​ ​តែ​បន្ទាប់​ពី​​បាន​មក​រៀន​ជំនាញ​អគ្គិសនី​ និង​អេឡិចត្រូនិក​​នៅ​មជ្ឈមណ្ឌល​ក្រម​ក្រម​ង៉ុយ​រួច​មក​ ប្អូន​បាន​​​ប្រឹង​ប្រែង​រៀន​សូត្រ​រហូត​ទទួល​លទ្ធផល​ល្អ​ប្រសើរ។
ស៊ីនាថ ​ បញ្ជាក់​ ៖”​​លទ្ធផល​បាន​ល្អ​នេះ​ មិន​មែន​​បាន​មក​ពី​ណា​ទេ​​​ គឺ​បាន​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​តែ​ម្ដង។ ខ្ញុំ​គ្មាន​ដុង​ពី​កំណើត​ទេ ហើយ​ខ្ញុំ​ក៏​មិន​ដែល​ធ្លាប់​គិត​ចង់​រៀន​ជំនាញ​នេះ​ដែរ។ តែ​ដល់​បាន​រៀន​ទៅ​ ខ្ញុំ​ខំ​ជា​និច្ច​។ ពេល​ព្រឹក​ខ្ញុំ​រៀន​​​​ពី​ម៉ោង​ ៩ ដល់​ ១២​ ដល់​ពេល​រសៀល​ពី​ម៉ោង​ ២​ រហូត​ដល់​ម៉ោង​ ៤​ និង​ពេល​យប់​ពី​ម៉ោង​ ៧​ រហូត​ដល់​ម៉ោង​ ១១​ ឬ​១២​យប់​ឯណោះ…រៀន​ទាំង​ទ្រឹស្ដី​ ទាំង​អនុវត្តន៍​តែ​ម្ដង”។
នៅ ​ពេល​ដែល​សួរ​ថា​ តើ​ប្អូន​មាន​កង្វល់​​​ទេ ​ថា​ប្អូន​អាច​នឹង​មិន​ត្រូវ​គេ​ជ្រើស​រើស​ឲ្យ​ធ្វើ​ការ​ងារ ព្រោះ​ថា​ជំនាញ​នេះ​គេ​ត្រូវ​ការ​តែ​ប្រុស​ៗ​​នោះ? ស៊ីនាថ ប្រាប់​ទាំង​មិន​ស្ទាក់​ស្ទើរ​ថា​ ​មិន​​បារម្ភ​សូម្បី​តែ​បន្តិច​នោះ​ទេ​​។ ស៊ី នាថ លើក​ឡើង​ដូច្នេះ ៖”​អត់​ភ័យ​ទេ! ខ្ញុំ​អត់​បារម្ភ​ខ្លាច​គេ​មិន​​​ឲ្យ​ធ្វើ​​ការ​ងារ​នោះ​ទេ​។ ទីផ្សារ​ការ​ងារ​នឹង​កាន់​តែ​សម្បូរ​នៅ​ពេល​ដែល​គេ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ ឆ្នាំ​២០១៥​ ដូច្នេះ​មិន​ថា​ស្រី មិន​ថា​ប្រុស​ទេ គេ​ប្រាកដ​ជា​ត្រូវ​ការ​ទាំង​អស់​ហើយ ម្យ៉ាង​ទៀត​ស្រុក​ខ្មែរ​អ្នក​រៀន​ និង​អ្នក​ជំនាញ​ផ្នែក​នេះ​នៅ​មាន​តិច​នៅ​​ឡើយ”។

ស៊ីនាថ បាន​ទទួល​​សញ្ញាបត្រ​​ប្រឡង​បាន​​លេខ​៣​ ក្នុង​កម្មវិធី​ Work Skill 2012
កម្មវិធី ​​ជំនាញ​កម្ពុជា​​​ Work ​​Skill​​ ​ជា​កម្មវិធី​ប្រកួត​ប្រជែង​​​​ជ្រើស​រើស​សិស្ស​ឆ្នើម​ដែល​​​បាន​ប្រមូល​​ ផ្ដុំ​ទៅ​ដោយ​និស្សិត​ និង​សិស្ស​ជំនាញ​បច្ចេកទេស​អគ្គិសនី​  ​​​ឆ្នើម​ជ្រើស​ចេញ​ពី​ ​​​គ្រឹះស្ថាន​អប់រំ​​​រដ្ឋ​ និង​ឯកជន​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​​ ​ជា​ច្រើន​មក​ប្រកួត​ប្រជែង​លើ​ការ​អនុវត្តន៍​ជាក់​ស្ដែង ហើយ​កម្មវិធី​នេះ​រៀប​ចំ​ឡើង​ដោយ​ក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១០។ ​សាលា​ទាំង​នោះ​មាន​ដូច​ជា​ ​​​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា (​NPIC)​ មជ្ឈមណ្ឌល​ក្រម ង៉ុយ​ និង​មជ្ឈមណ្ឌល​កម្ពុជា-ថៃ​​ជា​ដើម។ ​កម្មវិធី​នេះ ​​​ខាង​សាលា​រៀប​ចំ​ជា​រៀង​រាល់​ឆ្នាំ ហើយ​មាន​​គ្រឹះ​ស្ថាន​ច្រើន​ជាង​នេះចូល​រួម។
អ្នក ​ដែល​ប្រឡង​ជាប់​លេខ​ ១​​  ត្រូវ​ទៅ​ប្រឡង​បន្ត​ថ្នាក់​តំបន់​អាស៊ាន​ ដែល​​ប្រទេស​ម៉ាឡេស៊ី​​ធ្វើ​ជា​ម្ចាស់ផ្ទះ។ ​សម្រាប់​ឆ្នាំ​​២០១២​នេះ​ គឺ​ចំណាត់​ពី​លេខ​ ១ ​ដល់​លេខ​ ៣​ បាន​ទៅ​លើ​សិស្ស​​មជ្ឈមណ្ឌល​ក្រម​ង៉ុយ​ទាំង​អស់។
 
ស៊ីនាថ ​​អនុវត្តការងារ​ជាក់​ស្ដែង​​ពេល​ប្រឡង​ថ្នាក់​ជាតិ​ Work Skill 2012
កញ្ញា ​ ​ស៊ីនាថ​​​​ បាន​បន្ត​​ទៀត​ថា​ ​សព្វ​ថ្លៃ​ខ្លួន​កំពុង​រៀន​ផង​ និង​បង្រៀន​សិស្ស​ផង​​​នៅ​មជ្ឈមណ្ឌល​ក្រម​ង៉ុយ។ កញ្ញា​ បាន​ទទួល​​ប្រាក់​ឧបត្ថម្ភ​ប្រមាណ​ ៤០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​។ ក្រៅ​ពី​នេះ​សាលា​ ក៏​បាន​ផ្ដល់​​បាយ​ និង​​កន្លែង​ស្នាក់​នៅ​​ឲ្យ​ផង​ដែរ។
យុវតី ​ម្នាក់​​​នេះ​ ​បាន​ប្រាប់​ពី​បំណង​ទៅ​ថ្ងៃ​អនាគត​ថា​​ រូប​គេ​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន​​អគ្គិសនី​ និង​ចង់​បន្ត​យក​ថ្នាក់​បរិញ្ញាបត្រ​​ផ្នែក​អគ្គិសនី​បន្ត​ទៀត៕

CD មាន​អាយុ​ប៉ុន្មាន​ឆ្នាំ​ហើយ? Trackback

លោក ​អ្នក​តែង​ធ្លាប់​ប្រើ Disc ជា​និច្ចកាល​ក្នុង​ការ​ផ្ទេរ​ទិន្នន័យ (Read/Write) ជា​មួយ​កុំព្យូទ័រ, ម៉ាស៊ីន​ចាក់​ឌីស (CD/VCD/DVD..player)។ ចុះ​ប្រិយមិត្ត​បាន​ដឹង​ទេថា​ តើនរណាជាអ្នក​បង្កើត ហើយ​ ​បង្កើត​ CD នេះពី​ពេល​ណាមក?
កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ Sony និង Philips សហការ​គ្នា​​ផលិត CD ដំបូង​គេនេះ​បាន​ប្រារព្ធ​ធ្វើ​ពិធី​គម្រប់​ខួប ៣០ឆ្នាំ ដែល​ចាប់​កំណើត​ដំបូង​ក្នុង​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ ១៩៨២
Compact Disc ឬ​ហៅ​កាត់​ថា CD គឺ​ជា optical disc ទំហំ 700MB ប្រើ​សម្រាប់​រក្សា​ទុក​ទិន្នន័យ, បទ​ចម្រៀង, វីដេអូ និង​អាច​បើក​ស្ដាប់​បាន​តាម CD-ROM ឬ CD-RW, DVD-RW ឬ DVD-RW។ CD ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ១ តុលា​ឆ្នាំ១៩៨២ ដែល​ពេល​នោះ Sony បាន​បង្ហាញ​ម៉ាស៊ីន​សម្រាប់​ចាប់​ស្ដាប់​ជា​មួយ Disc នេះ​មាន​ឈ្មោះ​ថា Sony CDP-101
CD បង្កើត​ដំបូង​មាន​អង្កត់​ផ្ចិត ១,២៧ដេស៊ីមែត្រ (5 inches), បង្កើត​ពី​សារធាតុ​ប្លាស្ទិក និង​អាច​ចាក់​ស្ដាប់​តន្ត្រី​បាន​រយៈពេល ៧៤នាទី។ ក្រោយ​មក​ក្រុមហ៊ុន​ផលិត​រថយន្ត​បាន​ចាប់​ផ្ដើម​បំពាក់ CD player នេះ​ទៅ​ក្នុង​តួ​មុខ​នៃ​រថយន្ត ជំនួស​ឲ្យ​ម៉ាស៊ីន​ចាក់​កាសែត​វិញ ហើយ​នៅ​តាម​ផ្ទះ​ក៏​ចាប់​ផ្ដើម​មាន​ម៉ាស៊ីន​ចាក់​ថាស ដែល​អាច​ចាក់​ស្ដាប់​បាន​ជា​មួយ CDs នេះ​ជា​បណ្ដើរៗ​រៀង​មក។
តែ ​មក​ដល់​សម័យ​កាល​បច្ចុប្បន្ន​នេះ CD ហាក់​ដូច​កំពុង​បាត់​បង់​ប្រជាប្រិយភាព​បណ្ដើរៗ​ហើយ ព្រោះ​អ្នក​ប្រើ​ប្រាស់​ភាគច្រើន​មិន​សូវ​ឃើញ​មាន​ប្រើ CD ដូច​ពេល​មុនៗ​ទេ តែ​បែរ​ឃើញ​មក​ប្រើ​ជា MP3 Player, ម៉ាស៊ីន​ចាក់​ឌីស ឬ ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ ដែល​អាច​ប្រើ​ជា​មួយ Flash drive ទៅ​វិញ។ ប្រសិន​ជា​ដូច​ច្នេះ​មែន តើ​អនាគត​របស់ CD នឹង​ទៅ​ជា​យ៉ាង​ណា តើ​អាច​បាត់​មុខ​ដូច​ជា​កសែត​ចម្រៀង​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ​ឬ​ទេ?
បន្ត​តាម​ដាន ព័ត៌មាន​បច្ចេកវិទ្យា ដទៃ​ទៀត​សូម​ចុច​ត្រង់​នេះ…

វី​ទៅ​ជា Satellite? Trackback

Spaceflight បាន​ឲ្យ​និយមន័យ Satellite ថា​គឺ​ជា​វត្ថុ​ម្យ៉ាង​ដែល​បាន​បង្ហោះ​ចូល​ក្នុង​​តារាវិថី​ដោយ​ទង្វើ​របស់​មនុស្ស។ ឬ​​គេ​អាច​​ហៅ​វត្ថុ​នេះ​ថា ផ្កាយ​រណប​សិប្បនិម្មិត (artificial satellites) ​ក៏​បាន។
Sputnik 1គឺ​ជា​ឈ្មោះ​ផ្កាយរណប​សិប្បនិម្មិត​ដំបូង​គេ​លើ​លោក​ដែល​បាន​បាញ់​បង្ហោះ​ដោយ​សហភាព​សូវៀត​ក្នុង ១៩៥៧។ បន្ទាប់​មក​មាន ផ្កាយរណប រាប់ពាន់​ទៀត​បាន​បាញ់​បង្ហោះ​ទៅ​ក្នុង​តារាវិថី​ជុំវិញ​ពិភពលោក ហើយ​ផ្កាយរណប​មួយ​ចំនួន​ទៀត​​ត្រូវ​បាន​គេ​បាញ់​បង្ហោះ​សម្រាប់​ធ្វើ​ជា​ ស្ថានីយ​អវកាស​ផង​ដែរ។ ផ្កាយរណប​សិប្បនិម្មិត​ទាំង​នោះ​មាន​ដើម​កំណើត​ចេញ​ពី​ប្រទេស​ជាង ៥០ តែ​មាន​ប្រទេស​ចំនួន ១០ ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​អាច​បាញ់​បង្ហោះ​ផ្កាយ​រណប​ទាំង​នោះ​ដោយ​ខ្លួន​ឯង។
ផ្កាយរណប​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ដូចជា ៖
១.ផ្កាយ​រណប​អង្កេត​មើល​ផែន​ដី​របស់​យោធា​និង​ជន​ស៊ីវិល
២.ផ្កាយរណប​គមនាគមន៍

៣.ផ្កាយរណប​នាវាចរណ៍
៤.ផ្កាយរណប​អាកាសធាតុ និង​
៥.ផ្កាយ​រណប​ស្រាវជ្រាវ។

ចំណែក​ស្ថានីយ​អវកាស និង យានអវកាស​នៅ​ក្នុង​តារាវិថី​ក៏​ជា​ផ្កាយរណប​ដែរ។
ប្រវត្តិ
ផ្កាយរណប​សិប្បនិម្មិត​ដំបូង​គេ​ដែល​មាន​ឈ្មោះ​ថា Sputnik 1 បាន​បាញ់​បង្ហោះ​ដោយ សហភាព​សូវៀត នៅ​ថ្ងៃ​ទី ៤ តុលា ឆ្នាំ ១៩៥៧ និង​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង កម្មវិធី Sputnik របស់​សូវៀត ដែល​មាន​លោកSergei Korolev ជា​ប្រធាន ឌីហ្សាញ ។ ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​នេះ​គឺ​ជា​ការ​ប្រកួតប្រជែង​វិស័យ​អវកាស​រវាង​សហភាព​សូវៀត​និង​សហរដ្ឋអាមេរិក។
នៅ ​ថ្ងៃ​ទី ៣ វិច្ឆិកា ឆ្នាំ ១៩៥៧ ផ្កាយរណប​សិប្បនិម្មិត Sputnik 2 ត្រូវ​បាន​បាញ់​បង្ហោះ និង​បាន​ដាក់​សត្វ​សុនខ​ដែល​មាន​ឈ្មោះ​ថា Laika រួម​ដំណើរ​ទៅ​ជា​មួយ​ផង​ដែរ​។
នៅ​ថ្ងៃ​ទី ២៩ កក្កដា ឆ្នាំ ១៩៥៥ White House បាន​ប្រកាស​ថា សហរដ្ឋអាមេរិក គ្រោង​នឹង​បាញ់​បង្ហោះ​ផ្កាយរណប​នៅ​និទាឃៈរដូវ​ឆ្នាំ ១៩៥៨ ហើយ​បាន​ដាក់​ឈ្មោះ​គម្រោង​នេះ​ថា Project Vanguard។
នា ​ខែ មិថុនា ឆ្នាំ ១៩៦១ ៣ឆ្នាំ​កន្លះ​បន្ទាប់​ពី​ការ​បាញ់​បង្ហោះ Sputnik 1 រួច​​មក ទ័ព​អាកាស​អាមេរិក​បាន​ប្រើប្រាស់​ធនធាន​របស់​ប្រព័ន្ធ​ឃ្លាំ​​មើល​អវកាស​ ដើម្បី​ត្រួតពិនិត្យ ផ្កាយ​រណប​តារា​វិថី​ភព​ផែនដី ១១៥។
ផ្កាយរណប​សិប្បនិម្មិត​ដែល​ធំ​ជាង​គេ​កំពុង​តែ​ហោះ​ក្នុង​តារាវិថី​ផែន​ដី​គឺ ស្ថានីយ​អវកាស​អន្តរជាតិ (International Space Station)។
ស្វែងយល់​ប្រភេទ​ផ្កាយរណបមួយ​ចំនួន​ជាមួយ​Sabay
-Anti-Satellite weapons/”Killer Satellites” គឺ​ជា​ផ្កាយរណប​ដែល​បាន​រចនា​ឡើង​សម្រាប់​កម្ទេច ក្បាល​គ្រាប់​មីស៊ីល​របស់​សត្រូវ កម្ទេច​ផ្កាយ​រណប និង កម្ទេច​វត្ថុ​ក្នុង​លំហ​ផ្សេងៗ​ទៀត។
-Astronomical satellites គឺ​ជា​ផ្កាយរណប​ប្រើ​សម្រាប់ អង្កេត​ភព​ដែល​មាន​ចម្ងាយ​ឆ្ងាយ អង្កេត​កញ្ចុំ​ផ្កាយ និង អង្កេត​វត្ថុ​ក្រៅ​ភព​ផ្សេងៗ។
-Biosatellites គឺ​ជា​ផ្កាយរណប​ដែល​បាន​រចនា​ឡើង​សម្រាប់ ចាប់​យក​សរីរាង្គ​មាន​ជីវិត និង​ធ្វើការ​ពិសោធន៍​វិទ្យាសាស្ត្រ​ទូទៅ។
-Communications satellites គឺ​ជា​ផ្កាយរណប​ដែល​មាន​ស្ថានីយ​ក្នុង​លំហ​ប្រើ​ក្នុង​គោល​បំណង​ទូរគមនាគមន៍។
-Miniaturized satellites គឺ​ជា​ផ្កាយរណប​ចម្លែក​មាន​ទម្ងន់​ស្រាល និង​ទំហំ​តូច។ វា​ត្រូវ​គេ​បែកចែក​ជា​បី​គឺ minisatellite ទម្ងន់​ចន្លោះ​ពី 100–500kg, microsatellite ទម្ងន់​ក្រោម 100kg និងnanosatellite ទម្ងន់​ក្រោម 10kg។ គេ​ប្រើ​សម្រាប់​ប្រព័ន្ធ​ទំនាក់ទំនង​ឥត​ខ្សែ​ជា​លក្ខណៈ​ឯកជន ក៏​ដូចជា​ការ​អង្កេត​វិទ្យាសាស្ត្រ ប្រមូល​ទិន្នន័យ និង​ប្រព័ន្ធ​កំណត់​ទីតាំង (GPS)។
-Navigational satellites គឺ​ជា​ផ្កាយរណប​ប្រើ​សម្រាប់ បង្ហាញ​ផ្លូវ​ឬ​កំណត់​ទីតាំង។
-Reconnaissance satellites គឺ​ជា​ផ្កាយរណប​អង្កេត​ផែនដី ឬ ផ្កាយរណប​ទូរគមនាគមន៍​ប្រើ​ក្នុង​វិស័យ​យោធា ឬ ប្រើ​សម្រាប់​​យក​ការណ៍​ផ្សេងៗ។
-Earth observation satellites គឺ​ជា​ផ្កាយរណប​ដែល​មិន​ប្រើប្រាស់​ក្នុង​វិស័យ​យោធា​នោះ​ទេ តែ​វា​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​សម្រាប់​អង្កេត​មើល​បរិស្ថាន ឧតុនិយម និង ​ផែនទី។
-Tether satellites គឺ​ជា​ផ្កាយរណប​ប្រើ​សម្រាប់​ភ្ជាប់​ទៅ​កាន់​ផ្កាយរណប​មួយ​ទៀត​ដោយ​ប្រើ​ខ្សែ​កាប​ស្ដើង​ហៅ​ថា tether។
-Weather satellites គឺ​ជា​ផ្កាយរណប​ប្រើ​សម្រាប់​អង្កេត​អាកាសធាតុ​ផែនដី និង បរិយាកាស។
-Recovery satellites គឺ ​ជា​ផ្កាយរណប​ដែល​អនុញ្ញាត​ឲ្យ​ទាញ​យក​ទិន្នន័យ​ដែល​បាត់​បង់​ពី​តារាវិថី​ ទៅ​កាន់​ដែនដី​វិញ ។ ទិន្នន័យ​ទាំង​នោះ​រួម​មាន ទិន្នន័យ​​យកការណ៍ ទិន្នន័យ​ជីវសាស្ត្រ ទិន្នន័យ​ផលិតកម្ម​លំហ និង ​ទិន្នន័យ​ផ្សេងៗ​ទៀត។
-Manned spacecraft (spaceships) គឺជា​ផ្កាយរណប​ដែល​ធំ​និង​អាច​ដាក់​មនុស្ស​ចូល​ទៅ​ក្នុង​តារាវិថី ព្រម​ទាំង​អាច​ហោះ​ក្នុង​តារាវិថី និង​ត្រឡប់​ទៅ​កាន់​ផែនដី​វិញ​បាន​ផង​ដែរ។
-Space stations គឺ​ជា​ផ្កាយ​រណប​ដែល​មាន​រចនាសម័្ពន្ធ​តារាវិថី​បង្កើត​ឡើង​ដោយ​មនុស្ស​សម្រាប់​ឲ្យ​មនុស្ស​អាច​រស់​នៅ​ក្រៅ​ភព​បាន។
ប្រទេស​ដែល​មាន​សមត្ថភាព​បង្ហោះ​ផ្កាយរណប
តារាង​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​ប្រទេស​ដែល​មាន​សមត្ថភាព​អាច​បង្ហោះ​ផ្កាយរណប​បាន​ដោយ​ខ្លួន​ឯង​ទៅ​ក្នុង​តារាវិថី។
បញ្ជាក់ មាន​ប្រទេស​ជា​ច្រើន​ទៀត​ដែល​មាន​សមត្ថភាព​រចនា​និង​សាង​ផ្កាយរណប​ឡើង​ ក៏ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​សោកស្ដាយ​នោះ​គឺ​មិន​អាច​បាញ់​បង្ហោះ​ដោយ​ខ្លួន ​ន​ឯង​បាន។ ភាគ​ច្រើន​ការ​បាញ់​បង្ហោះ​គឺ​ពឹង​ផ្អែក​លើ​ការ​ទិញ​សេវា​ពី​ប្រទេស​ដ៏​ទៃ។
តើ​មិត្ត​អ្នក​អាន​មាន​ចំណេះដឹង​អ្វី​ខ្លះ​ពាក់ព័ន្ធ​នឹង​ផ្កាយរណប​?

ដំណើរ​វិវត្តន៍​របស់ iOS Trackback

iOS ដែល​មុន​ដំបូង​ឡើយ​មាន​ឈ្មោះ​ថា iPhone OS គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Apple Inc ។ ដើម​ឡើយiOSបាន​បង្កើត​ឡើង​សម្រាប់​តែ​ទូរស័ព្ទ iPhone ប៉ុណ្ណោះ​បន្ទាប់​មក​បាន​ពង្រីក​ខ្លួន​ឲ្យ​ប្រើ​បាន​ជាមួយ device ផ្សេង​ៗ​មួយ​ចំនួន​ទៀត​របស់​ក្រុមហ៊ុន Apple ដូច​ជា៖ iPod Touch, iPad, និងApple TV។ iOS ខុស​ពី​ប្រព័ន្ធ​ប្រតិបត្តិការ Windows CE (Mobile និង Phone) របស់ Microsoft និង Android របស់​ក្រុមហ៊ុន Google ត្រង់​ថា Apple មិន​ផ្ដល់​សិទ្ធិ​ឲ្យ​ផលិតផល​ផ្សេង​ដំឡើង iOS ឡើយ។
ប្រវត្តិ
ប្រព័ន្ធ ​ប្រតិបត្តិការ​មួយ​នេះ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ជាមួយ​នឹង​ទូរស័ព្ទ iPhone នៅ​ក្នុង​សន្និសីទMacworld Conference & Expo នា​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ​២០០៧ និង​ចេញ​ជា​ផ្លូវ​ការណ៍​ខែ​មិថុនា​ឆ្នាំ​ដដែល។ ដំបូង​ឡើយ​ទីផ្សារ​អក្សរសាស្ត្រ​របស់​ក្រុមហ៊ុន Apple មិន​បាន​ចែក​ឈ្មោះ​ជាក់​លាក់​ណា​មួយ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​ទេ ដោយ​ចាប់​ផ្ដើម​ពី​ឈ្មោះ​ធម្មតា​ថា “iPhone runs OS X” តែ​មិន​អាច​ប្រើ​ជាមួយ​កម្មវិធី​ជំនួយ​មួយ​ចំនួន​ធំ។
បន្ទាប់ ​មក​លោក Steve Jobs ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple បាន​លើក​ឡើង​ថា developer គួរ​តែ​បង្កើត​កម្មវិធី​វិប​ដែល​ដំណើរ​ការ​ដូច​កម្មវិធី​ដើម​នៅ​លើ​ទូរស័ព្ទ iPhone។ នៅ​ថ្ងៃ​ទី ១៧​ខែ​តុលា​ឆ្នាំ ២០០៧ ក្រុមហ៊ុន Apple បាន​ប្រកាស​ថា​កម្មវិធី​ដើម Software Development Kit (SDK) កំពុង​ស្ថិត​នៅ​ក្រោម​ការ develop ហើយ​ក្រុមហ៊ុន​គ្រោង​ដាក់​ឲ្យ​ក្រុម developer សាក​ល្បង​ប្រើ​នៅ​ខែ​កុម្ភៈ​ឆ្នាំ២០០៨។
ថ្ងៃ ​ទី៦ ខែ​មិនា ឆ្នាំ២០០៨ ក្រុមហ៊ុន Apple បាន​ចេញ version beta ដំបូង​ជាមួយ​នឹង​ឈ្មោះ “iPhone OS” រួច​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា “iOS” វិញ​នៅ​ក្នុង​ខែ​មិថុនា​ឆ្នាំ ២០១០។ សូម​បញ្ជាក់​ថា “iOS” ដំបូង​ឡើយ​ជា​ឈ្មោះ​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ក្រុមហ៊ុន Cisco បាន​ប្រើ​នៅ​លើ router អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ដូច្នេះ​ដើម្បី​ចៀសវាង​ការ​ប្ដឹងផ្ដល់​ក្រុមហ៊ុន Apple បាន​ទិញ​យក​ឈ្មោះ “iOS” ពី Cisco មក​ប្រើ​រហូត​ដល់​សព្វ​ថ្ងៃ។
ប្រវត្តិ​ជំនាន់ iOS
បន្ទាប់ ​ពី​បាន​ប្ដូរ​ឈ្មោះ​ពី “iPhone OS” ទៅ​ជា “iOS” រួច​មក​នៅ​ថ្ងៃ​ទី ២១​មិថុនា​ឆ្នាំ​២០១០​ក្រុមហ៊ុន Apple បាន​ចេញ​ជំនាន់​ដំបូង​នៃ iOS និង​ចេញ​កំណែប្រែ​ជំនាន់​ថ្មីៗ​បន្តបន្ទាប់​​ជាច្រើន​ដូច​ជា៖
- iOS 4 ចេញ​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ២០១០ ចេញ​មុន iPhone 4 ចំនួន ៣​ថ្ងៃ។
- iOS 4.0.1 ចេញ​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ២០១០ ជា​កំណែប្រែ​ថ្មី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អង់តែន​របស់​ទូរស័ព្ទ iPhone 4។
- iOS 4.1 ចេញ​ថ្ងៃ​ទី៨ ខែ​កញ្ញា ឆ្នាំ២០១០ ជា​កំណែ​ប្រែ​ដើម្បី​ធ្វើ​ឲ្យ​ថ្ម​កាន់​បាន​យូរ​ជាង​មុន និង​បន្ថែម feature ជា​ច្រើន​ទៀត​ដូច​ជា៖ Game Center, HDR photography (មាន​លើ iPhone 4 និង 4S), Spell checking និង Ping។
- iOS 4.2.1 ចេញ​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០១០ ជា​កំណែ​ប្រែ​ដែល​អាច​ដំឡើង​លើ iPad បាន។
- iOS 4.2.5 ចេញ​ថ្ងៃ​ទី១០ ខែ​កុម្ភៈ ឆ្នាំ២០១១ ជា​កំណែ​ប្រែ​សាកល្បង​សម្រាប់ iPhone 4 ប្រភេទ CDMA និង​ក្រោយ​មក​ចេញ iOS 4.2.6 ដោយ​បន្ថែម “Personal Hotspot” នៅ​ក្នុង Setting។
- iOS 4.3 ចេញ​ថ្ងៃ​ទី៩ ខែ​មិនា ឆ្នាំ ២០១១ ចេញ​ពីរ​ថ្ងៃ​មុន iPad 2 ដាក់​លក់​នៅ​សហរដ្ឋអាមេរិក​ជាមួយ​នឹង​កំណែ​ប្រែ Nitro JavaScript engine នៅ​ក្នុង Safari, Personal Hotspot សម្រាប់ iPhone 4 ធម្មតា ឬ iPhone ប្រើ​ប្រព័ន្ធ GSM។
- iOS 5.0 ចេញ​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ២០១១ ជា​កំណែ​ប្រែ​ដ៏​ធំ​ជាង​គេ​បន្ថែម​ពី​លើ iOS ជំនាន់​មុន​ៗ​ដែល​មាន​ដូច​ជា៖ iCloud, Notification Center, iMessage, Reminders, Newsstand និង feature ជា​ច្រើន​ទៀត​សរុប​ជាង​២០០។
- iOS 5.1 ចេញ​ថ្ងៃ​ទី៧ ខែ​មិនា ឆ្នាំ​២០១២ ជា​មួយ​នឹង​កំណែ​ប្រែ​បន្ថែម​ភាសា​ជប៉ុន​ឲ្យ Siriនិង​លុប​រូបភាព​ចេញ​ពី Photo Stream។
ឈ្មោះ Device ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ “iPhone OS” និង “iOS”
- Original iPhone (iPhone OS)
- iPhone 3G (iPhone OS)
- iPhone 3GS (iPhone OS)
- iPhone 4 (iOS)
- iPhone 4S (iOS)
- iPod Touch 1st Generation (iPhone OS)
- iPod Touch 2nd Generation (iOS)
- iPod Touch 3rd Generation (iOS)
- iPod Touch 4th Generation (iOS)
- Original iPad (iOS)
- iPad 2 (iOS)
- The new iPad (iOS)
- Apple TV 1st Generation (iPhone OS)
- Apple TV 2nd Generation (iOS)
- Apple TV 3rd Generation (iOS)

គន្លឹះ​ដាក់​ Icon​ Dislike ក្នុង Facebook​! Trackback

រៀង ​រាល់​ថ្ងៃ​មាន​មនុស្ស​ជាង ៩៥៥ លាន​នាក់ កំពុង​តែ​ប្រើប្រាស់​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ FB ។ រូបភាព និង Status Update ​រាប់​ពាន់​ ត្រូវ​បាន​ចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក​ពាស​ពេញ Facebook ប៉ុន្តែ​ផ្ដល់​ជម្រើស​ឲ្យ​អ្នក​ប្រើប្រាស់​មាន​តែ​មួយ​ជម្រើស​មួយ​ប៉ុណ្ណោះ​ ក្នុង​ការ​ចុច​ Like ទៅ​លើ​រូប​ភាព និង Status Update ទាំង​អស់​នោះ។ ចុះ​ចំណែក​ប៊ូតុង​ Dislike វិញ តើ​មាន​ប៊ូតុង​នេះ​ជា​​ជម្រើស​ក្នុង​ទំព័រ​ FB របស់​យើង​ដែរ​ឬ​ទេ ?
សម្រាប់​ប្រិយមិត្ត​ដែល​ប្រើប្រាស់ Chrome Browser ហើយ​ចង់​បន្ថែម​ប៊ូតុង​នេះ អាច​ចូល​ទៅ​កាន់​ Chrome Web Store   ដើម្បី​ដាក់​បន្ថែម​ Icon Dislike លើ​ទំព័រ Facebook របស់​ខ្លួន ដោយ ចុច​ទី​នេះ
ចុច​លើ​ប៊ូតុង Add ដើម្បី​ដំឡើង Extension មួយ​នេះ​ក្នុង Chrome Browser របស់​អ្នក
បន្ទាប់ ​ពី​បាន​ដំឡើង​រួច​រាល់​ហើយ សូម​ចូល​ទៅ​កាន់​ទំព័រ​ FB របស់​អ្នក ដើម្បី​សាក​ល្បង​មើល ថា​តើ​មាន​កន្លែង​សម្រាប់​ចុច​ Dislike ឬ​ក៏​អត់ ?

របៀប​បម្លែង​ឯកសារ​ពី​ទំព័រ​វែបសាយ​ ទៅ​ជា PDF Trackback

តើ ​ប្រិយមិត្ត​ធ្លាប់​មាន​បំណង​ចង់​បម្លែង​គេហទំព័រ​ឲ្យ​ទៅ​ជា​ប្រភេទ​ឯកសារ PDF ដែរ​ឬ​ទេ? ជា​ការ​ពិត​ណាស់ សម្រាប់​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ពេល​ខ្លះ​ចង់​រក្សា​ទុក​ព័ត៌មាន​ដែល​ មាន​សារប្រយោជន៍​នៅ​លើ​គេហទំព័រ​អ៊ីនធឺណិត​ហើយ។ ការ​រក្សា​ទុក​បែប​នេះ នឹង​ផ្ដល់​លក្ខណៈ​ងាយស្រួល បើក​មើល​នៅ​ពេល​ក្រោយ​ដោយ​ពុំ​ចាំបាច់​មាន​សេវា​អ៊ីនធឺណិត​ឡើយ។ ទំព័រ​នេះ Sabay សូម​បង្ហាញ​ពី​របៀប​បម្លែង​ទំព័រ​វែបសាយ​ទៅ​ជា​ឯកសារ PDF ដែល​មាន​នៅ​លើ​បី Browser ខុស​គ្នា​ដូច​ជា Google Chrome, Firefox និង Internet Explorer ដែល​ជា​ដំបូង​ត្រូវ​ដំឡើង​កម្មវិធី​មាន​ឈ្មោះ​ថា novaPDF Professional Desktop ជា​មុន​សិន។
ចង់​ដឹង​ធ្វើ​របៀប​ណា​សូម​បន្ត​ តាមដាន​ទាំង​អស់​គ្នា​តាម​ជំហាន​ខាង​ក្រោម៖ ប្រសិន​ប្រសិន​ពុំ​ទាន់​មាន​កម្មវិធី​ខាង​លើ​ទេ សូម​ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក novapp.exe រួច​ហើយ​បើក file នេះ​ដើម្បី​ដំឡើង​ចូល​ទៅ​ម៉ាស៊ីន​ដោយ​ចុច OK → Next → រើស​យក​ឃ្លា I accept the agreement រួច Next → Next → Next-> Next → Next → Next → Install និង​ចុងក្រោយ​ចុច​លើ​ប៊ូតុង Finish។
+សម្រាប់​ប្រិយមិត្ត​ប្រើ Google Chrome
-ចុច​លើ​ប៊ូតុង Setting រួច​ចុច​ត្រង់​ពាក្យ “Print” ឬ​ចុច “Ctr+P” ក៏​បាន
-បន្ទាប់​មក​នឹង​ឃើញ​ផ្ទាំង​ថ្មី​បើក​ឡើង​ បន្ត​ចុច​​លើ​ប៊ូតុង Change រួច​រើស​យក novaPDF ឬ​ក៏​អាច​រើស​យក Save as PDF រួច​ហើយ​ចុច​ប៊ូតុង Print។
-ក្រោយ ​មក​ផ្ទាំង novaPDF នឹង​បើក​ឡើង, នៅ​ត្រង់​ប្រអប់ File name យើង​អាច​កំណត់​ទីតាំង​ និង​ឈ្មោះ​ក្រោយ​ពេល​បម្លែងរួច និង​ចុង​ក្រោយ​ចុច​ OK ជា​ការ​ស្រេច។
+សម្រាប់​ប្រិយមិត្ត​ប្រើ FireFox
-ចូល​ទៅ​កាន់ File → Print  (ចុចប៊ូតុង Alt ដែល​មាន​នៅ​លើ Keyb0ard ជា​មុន​សិន​ដើម្បី​បង្ហាញ Menu bar) ឬ​ចុច “Ctr+P” ក៏​បាន
-ផ្ទាំង​ Print នឹង​បើក​ឡើង​មក នៅ​ត្រង់​ប្រអប់ Name សូម​រើស​យក novaPDF និង​ចុច OK
-ផ្ទាំង​ថ្មី​មួយ​ទៀត​នឹង​បើក​ឡើង សូម​កំណត់​ទីតាំង​នៅ​ត្រង់ File name ដោយ​ចុច​ប៊ូតុង Browse រួច​ហើយ​ចុច OK ជា​ការ​ស្រេច។
+សម្រាប់​ប្រិយមិត្ត​ប្រើ Internet Explorer
-ចូល​ទៅ File → Print (ដោយ​ចុច​ប៊ូតុង Alt នៅ​លើ Keyboard ដើម្បី​បង្ហាញ Menu bar ជា​មុន​សិន) ឬ​អាច​ចុច “Ctr+P” ក៏​បាន។ បន្ទាប់​មក​ផ្ទាំង Print នឹង​បង្ហាញ​, នៅ​ត្រង់​ប្រអស់ Select Printer ត្រូវរើស​យក novaPDF រួច​ចុច​ប៊ូតុង Print។
-ក្រោយពី ​នោះ ផ្ទាំង​ថ្មី​ novaPDF ​នឹង​បង្ហាញ​, យើង​អាច​កំណត់​ឈ្មោះ​នៅ​ត្រង់ File name និង​ទីតាំង​ដោយ​ចុចលើប៊ូតុង Browse…ហើយ​ចុងក្រោយ​ចុច OK ជា​ការ​ស្រេច។
សាក ​ល្បង​អនុវត្ត​ម្ដង​មើល៍ តើ​បាន​ផល​អត់? តើ​ក្រៅ​ពី​កម្មវិធី novaPDF ខាង​លើ​ប្រិយមិត្ត​ធ្លាប់​បាន​ស្គាល់​កម្មវិធី​ណា​ខ្លះ​ទៀត​ដែល​មាន​ សមត្ថភាព​ដូច​នេះ? បើ​ស្គាល់​អាច​ចូល​រួម​ចែក​រំលែក ចំណេះ​ដឹង​បាន​តាម​រយៈ​ប្រអប់ comment ខាង​ក្រោម​ណា៎

iPhone 5S ច្រើន​ពណ៌​ ចេញ​ខែ​សីហា​នេះ Trackback

ក្រោយ​ពី​មាន​ព័ត៌មាន​ជុំវិញ iPhone 5S បង្ហោះ​តាម​គេហទំព័រ​អន្តរជាតិ​យ៉ាង​ច្រើន​រួច​មក មក​ដល់​ពេល​នេះ​គេ​បាន​ទទួល​ដំណឹង​​ថា Apple ​ទើប​តែ​​ជួល​បុគ្គលិក​​ជំនាញ​​ផលិត iPhone ជំនាន់​ថ្មី​នេះ​ឱ្យ​មាន​ពណ៌​ស្រស់​ស្អាត​ជា​ច្រើន​ពណ៌។
iPhone 5S ដែល​ជា​ជំនាន់​ថ្មី​បន្ទាប់​ពី iPhone 5 មួយ​រយៈ​កន្លង​មក​នេះ ហាក់​មាន​ព័ត៌មាន​យ៉ាង​ច្រើន​ឥត​ដាច់ ដែល​បាន​លើកឡើង​ថា នឹង​ចេញ​ជា​មួយ​លក្ខណៈ សម្បត្តិ​កាន់​តែ​មាន​សមត្ថភាព​ការងារ​ខ្ពស់​ជាង​មុន ជា​ពិសេស​ល្បី​ថា​នឹង​មាន​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស​ដូច​ខាង​រូប​ក្រោម។
យោង​តាម​សារព័ត៌មាន​ចិន Commercial Times បាន​ឱ្យ​ដឹង​ថា Apple កំពុង​រៀប​ចំ​ផលិត iPhone ចំនួន​២ម៉ូដែល ដែល​មួយ​ជា (iPhone 5S) និង​មួយ​ម៉ូដែល​ទៀត​ (មាន​តម្លៃ​ធូរ​ថ្លៃ) ​សម្រាប់ ​ចេញ​ក្នុង​ឆ្នាំ ២០១៣​នេះ​ទាំង​ពីរ​ម៉ូដែល​ព្រម​គ្នា។ សារព័ត៌មាន​ដដែល​ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា រោង​ចក្រ​តៃវ៉ាន់ Foxconn និង Pegatron ដែល​ទទួល​បន្ទុក​ខាង​ដំឡើង iPhone នឹង​ផលិត smartphone ទំនើប​ចេញ​ថ្មី​ជា​មួយ​តម្លៃ​ថោក​ជា​មុន។
គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​ធ្លាប់​លេច​រូប motherboad របស់ iPhone 5S ដែល​ប្រើ chip A7 បំពាក់ CPU ប្រភេទ quad-core ល្បឿន 1.2GHz ខុស ​ពី iPhone 5 ដែល​ប្រើ A6 ជា​មួយ CPU ប្រភេទ dual-core ល្បឿន 1.3GHz។ មិន​តែ​ប៉ុណ្ណោះ​ វា​នឹង​ដំណើរការ​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 7, ភ្ជាប់​ជា​មួយ graphics processor ប្រភេទ PowerVR quad-core SGX554MP4។ ដូច្នេះ​វា​នឹង​ជួយ​បង្កើន​សមត្ថភាព​ក្នុង​ការ​លេង​ហ្គេម។
បើ​តាម​ប្រភព​បាន​អះអាង​ថា iPhone ជំនាន់​ថ្មី​ទី ៧ របស់ Apple នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅ​អំឡុង​ខែ​សីហា​ខាង​មុខ៕
ចុច​ត្រង់​នេះ ដើម្បី​តាម​ដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ

FB Messenger កំណែប្រែ​ថ្មី​ free voice call Trackback

ថ្មីៗ​នេះ Facebook បាន​បន្ថែម​មុខងារ voice call នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android សម្រាប់​ការ call ដោយ​ឥត​គិត​ថ្លៃ​នៅ​ប្រទេស​កាណាដា។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​គេហទំព័រ​ technodify នៅ​ព្រឹក​នេះ។
ទើប​តែ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ Facebook បាន​ដាក់​ចេញ​នូវ​សេវាកម្ម Free Voice Call សម្រាប់​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS នៅ​សហរដ្ឋអាមេរិក។ រី​ឯ​ខណៈ​ពេល​នេះ បណ្ដាញ​ទំនាក់ទំនង​សង្គម​យក្ស​មួយ​នេះ ក៏​បាន​បន្ថែម​មុខងារ​ប្រភេទ​ដដែល​នេះ​នៅ​លើ Facebook Messenger ដែល​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android វិញ​ម្ដង។
អតិថិជន​ ជា​អ្នក​ប្រើ Android Smartphone ទាំង​អស់​នៅ​កាណាដា ចាប់​ពី​ពេល​នេះ​អាច​ប្រើប្រាស់​មុខងារ voice call ដោយ​ឥត​គិត​ថ្លៃ​បាន​ហើយ។ មិន​ត្រឹមតែ​បាន​បន្ថែម​មុខងារ​ថ្មី voice call នេះ​ប៉ុណ្ណោះ​ទេ Facebook ថែម​ទាំង​ធ្វើ​កំណែប្រែ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ ដោយ​កាត់​បន្ថយ​កំហុស​ឆ្គង (bugfixes) ដែល​ធ្លាប់​មាន​នៅ​លើ Facebook Messenger ពី​មុន​មក។
Facebook Messenger App កំណែប្រែ​ថ្មី​នេះ មាន​ជំនាន់ (Version 2.3.1 ទំហំ 9.5MB) គាំទ្រ Android ចាប់​ពី​ជំនាន់ 2.2 ឡើង​ទៅ។ ដើម្បី​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ សូម​ចុច​ត្រង់​នេះ …

Intel ប្រកាសDual-core ថ្មីសម្រាប់​ទូរសព្ទ Trackback

មិន​ត្រឹមតែ​មាន​ក្រុមហ៊ុន​ទូរសព្ទ​ល្បីៗ​ដែល​បាន​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​ទំនើបៗ​ចុង​ក្រោយ​នោះ​ទេ ដោយ​ឡែក Intel ក៏​បាន​យក​ឱកាស​សមាជ MWC នេះ​មក​ធ្វើ​បទ​បង្ហាញ processor ថ្មី​របស់​ខ្លួន​ផង​ដែរ។ អ្វី​ដែល​មិន​ធ្លាប់​មាន​នោះ​គឺថា chip ថ្មី​នេះ​មិន​មែន​ប្រើ​សម្រាប់​បំពាក់​នៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​ឡើយ តែ​សម្រាប់​ទូរសព្ទ។
Processor ថ្មី​នេះ​មាន​លេខ​កូដ Clovertrail+ ដែល​មាន Saltwell CPU core ប្រវែង ៣២ណានូម៉ែត្រ។ Clovertrail+ បាន​ចែក​ចេញ​ជា 3 SKUs រួម​មាន៖ Atom Z2580 មាន​ល្បឿន 2.0GHz, Atom Z2560 មាន​ល្បឿន 1.6GHz និង Atom Z2520 មាន​ល្បឿន 1.2GHz។ Intel បាន​អះអាង​ថា chip ថ្មី​នេះ​មាន​ល្បឿន​លឿន​ជាង chip ជំនាន់​មុន Medfield ដល់​ទៅ ២ដង
Clovertrail+ មាន​សមត្ថភាព​ក្រាហ្វិក​ខ្ពស់​ជាង​ស៊េរី​មុន PowerVR SHX540 ដែល​គាំទ្រ resolution ទំហំ​ចាប់​ពី (1024x768px) ទៅ (1920x1200px)។ ទន្ទឹម​នឹង​នោះ​ក្រុមហ៊ុន​ផលិត​ក៏​បាន​បង្ហាញ smartphone ដំបូង​ដែល​ដំណើរ​ជា​មួយ chip ថ្មី Clovertrail+ គឺ​មាន​ឈ្មោះ​ថា Lenovo K900។ ម៉ូដែល​ដែល​បំពាក់ chip ថ្មី​នេះ​មាន​លក្ខណៈ សម្បត្តិ​ដូច​ជា៖
-អេក្រង់ IPS LCD ទំហំ ៥,៥អ៊ីញ (1080x1920px) ជា​មួយ​ដង់ស៊ីតេ​ភិចហ្សែល 400ppi
-កាមេរ៉ា​ក្រោយ​ទំហំ 16MP និង​ខាង​មុខ​ទំហំ 2MP
-CPU ប្រភេទ dual-core ល្បឿន 1.8GHz Clover Trail+
-Memory មិន​បាន​បញ្ជាក់​ទំហំ (+microSD រហូត​ដល់ 32GB)
-RAM ទំហំ 2GB
-ប្រព័ន្ធ​ប្រតិបត្តិការ៖ Android 4.2 Jelly Bean
-Memory ម៉ាស៊ីន​ទំហំ
-កម្រាស់ ៦,៦ម.ម
-ទម្ងន់ ១៦២ក្រាម

Google សម្ដែង​អាការៈ​ភ័យខ្លាច Samsung Trackback

តាម​របាយការណ៍​​​របស់​គេហទំព័រ The Wall Street Journal បាន​ឲ្យ​ដឹង​ថា Google កំពុង​ព្រួយ​ក្នុង​ចិត្ត​ត្បិត​ខ្លាច Samsung សុំ​សិទ្ធ​បង្កើត OS Androidកំណែប្រែ​ថ្មី​ផ្ដាច់​មុខ​ដូច​ដែល Amazon ធ្លាប់​បាន​ធ្វើ​កន្លង​មក។
ក្ដី​បារម្ភ​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី ​Amazon បាន​ស្នើ​សុំ​Google ផលិត​OS មួយ​ស្ថិត​ក្នុង​ខ្សែស្រឡាយ​Android មក​ដាក់​ផ្ដាច់​មុខ​លើ​Tablet របស់​ខ្លួន មិន​ឲ្យ​ក្រុមហ៊ុន​ដទៃ​ប្រើ​លាយ​ឡំ​ដូច​សព្វ​ថ្ងៃ​ឡើយ។
Device ភាគ​ច្រើន​របស់ ​Samsung បាន​លេប​យក​ទីផ្សារ ៤០%​តែ​ម្នាក់​ឯង​ ហើយ​Device ទាំង​នោះ​សុទ្ធ​តែ​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់ Google
ត្រង់ ​ចំណុច​នេះ​អាច​​ឲ្យ​គេ​​សន្និដ្ឋាន​បាន​ថា ចំណែក​ទីផ្សារ​របស់​Samsung ខ្លាំង​ជាង​Amazon រាប់​សិប​ដង។ ដូច្នេះ​ នេះ​នឹង​អាច​​បង្ក​ភាព​ស្មុគស្មាញ និង​ផល​លំបាក​ដល់​ Google ប្រសិន​បើ ​Samsung ចង់​បាន ​OS ផ្ទាល់​ខ្លួន​មិន​ព្រម​ប្រើ​របស់​រួម​មែន​នោះ៕

Tiara ដំណើរការណ៍​ដោយ​ OS ថ្មី​ប្រុង​ចេញ​លក់​នៅ​ចុង​ឆ្នាំ​នេះ Trackback

ដើម​សប្ដាហ៍​នេះ HTC បាន​អះ​អាង​ថា​ ក្រុមហ៊ុន​គ្រោង​ប្រកាស​ចេញ​លក់ Smartphone ធុន​មធ្យម​ HTC Tiara ដែល​ដំណើរការ​​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី Windows Phone 8 GDR2 នៅ​ចុង​​ឆ្នាំ​នេះ។
HTC បាន​លុប​ចោល​គម្រោង​ដំបូង​របស់​ខ្លួន​ក្នុង​ការ​ផលិត Smartphone លំដាប់​ខ្ពស់ៗ​ ដើម្បី​ដាក់​លក់​នៅ​លើ​ទីផ្សារ ដោយ​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ផលិតផល​ Smartphone ធុន​មធ្យម ដើម្បី​ដណ្តើម​ទីផ្សារ​អ្នក​ប្រើប្រាស់ ដែល​បាត់​បង់​ក្នុង​ឆ្នាំ​កន្លង​ទៅ។
Smartphone ស៊េរី​ថ្មី​មួយ​នេះ ដែល​មាន​អេក្រង់ WVGA Super LCD2ទំហំ ៤,៣អ៊ីញ, RAM ទំហំ 1GB, អង្គ​ចងចាំ​ម៉ាស៊ីន 8GB, CPU ប្រភេទ dual-core Snapdragon ល្បឿន 1.2GHz, កាមេរ៉ា​មុខ-ក្រោយ​ទំហំ 1.6GB/8MP នឹង​បង្ហាញ​ខ្លួន​នៅ​ពាក់​កណ្ដាល​ខែ​ឧសភា​ខាង​មុខ។
Tiaraជំនាន់​ក្រោយ​នេះ​គឺ​ជា Smartphone ដំបូង​បង្អស់​របស់ HTC ដែល​បាន​ប្រើ​កំណែ​ទម្រង់​ថ្មី (Windows Phone 8 GDR2 ) របស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8 ។