អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Tuesday, March 5, 2013

CD មាន​អាយុ​ប៉ុន្មាន​ឆ្នាំ​ហើយ? Trackback

លោក ​អ្នក​តែង​ធ្លាប់​ប្រើ Disc ជា​និច្ចកាល​ក្នុង​ការ​ផ្ទេរ​ទិន្នន័យ (Read/Write) ជា​មួយ​កុំព្យូទ័រ, ម៉ាស៊ីន​ចាក់​ឌីស (CD/VCD/DVD..player)។ ចុះ​ប្រិយមិត្ត​បាន​ដឹង​ទេថា​ តើនរណាជាអ្នក​បង្កើត ហើយ​ ​បង្កើត​ CD នេះពី​ពេល​ណាមក?
កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ Sony និង Philips សហការ​គ្នា​​ផលិត CD ដំបូង​គេនេះ​បាន​ប្រារព្ធ​ធ្វើ​ពិធី​គម្រប់​ខួប ៣០ឆ្នាំ ដែល​ចាប់​កំណើត​ដំបូង​ក្នុង​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ ១៩៨២
Compact Disc ឬ​ហៅ​កាត់​ថា CD គឺ​ជា optical disc ទំហំ 700MB ប្រើ​សម្រាប់​រក្សា​ទុក​ទិន្នន័យ, បទ​ចម្រៀង, វីដេអូ និង​អាច​បើក​ស្ដាប់​បាន​តាម CD-ROM ឬ CD-RW, DVD-RW ឬ DVD-RW។ CD ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ១ តុលា​ឆ្នាំ១៩៨២ ដែល​ពេល​នោះ Sony បាន​បង្ហាញ​ម៉ាស៊ីន​សម្រាប់​ចាប់​ស្ដាប់​ជា​មួយ Disc នេះ​មាន​ឈ្មោះ​ថា Sony CDP-101
CD បង្កើត​ដំបូង​មាន​អង្កត់​ផ្ចិត ១,២៧ដេស៊ីមែត្រ (5 inches), បង្កើត​ពី​សារធាតុ​ប្លាស្ទិក និង​អាច​ចាក់​ស្ដាប់​តន្ត្រី​បាន​រយៈពេល ៧៤នាទី។ ក្រោយ​មក​ក្រុមហ៊ុន​ផលិត​រថយន្ត​បាន​ចាប់​ផ្ដើម​បំពាក់ CD player នេះ​ទៅ​ក្នុង​តួ​មុខ​នៃ​រថយន្ត ជំនួស​ឲ្យ​ម៉ាស៊ីន​ចាក់​កាសែត​វិញ ហើយ​នៅ​តាម​ផ្ទះ​ក៏​ចាប់​ផ្ដើម​មាន​ម៉ាស៊ីន​ចាក់​ថាស ដែល​អាច​ចាក់​ស្ដាប់​បាន​ជា​មួយ CDs នេះ​ជា​បណ្ដើរៗ​រៀង​មក។
តែ ​មក​ដល់​សម័យ​កាល​បច្ចុប្បន្ន​នេះ CD ហាក់​ដូច​កំពុង​បាត់​បង់​ប្រជាប្រិយភាព​បណ្ដើរៗ​ហើយ ព្រោះ​អ្នក​ប្រើ​ប្រាស់​ភាគច្រើន​មិន​សូវ​ឃើញ​មាន​ប្រើ CD ដូច​ពេល​មុនៗ​ទេ តែ​បែរ​ឃើញ​មក​ប្រើ​ជា MP3 Player, ម៉ាស៊ីន​ចាក់​ឌីស ឬ ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ ដែល​អាច​ប្រើ​ជា​មួយ Flash drive ទៅ​វិញ។ ប្រសិន​ជា​ដូច​ច្នេះ​មែន តើ​អនាគត​របស់ CD នឹង​ទៅ​ជា​យ៉ាង​ណា តើ​អាច​បាត់​មុខ​ដូច​ជា​កសែត​ចម្រៀង​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ​ឬ​ទេ?
បន្ត​តាម​ដាន ព័ត៌មាន​បច្ចេកវិទ្យា ដទៃ​ទៀត​សូម​ចុច​ត្រង់​នេះ…

0 comments: