អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Tuesday, March 5, 2013

iPhone 5S ច្រើន​ពណ៌​ ចេញ​ខែ​សីហា​នេះ Trackback

ក្រោយ​ពី​មាន​ព័ត៌មាន​ជុំវិញ iPhone 5S បង្ហោះ​តាម​គេហទំព័រ​អន្តរជាតិ​យ៉ាង​ច្រើន​រួច​មក មក​ដល់​ពេល​នេះ​គេ​បាន​ទទួល​ដំណឹង​​ថា Apple ​ទើប​តែ​​ជួល​បុគ្គលិក​​ជំនាញ​​ផលិត iPhone ជំនាន់​ថ្មី​នេះ​ឱ្យ​មាន​ពណ៌​ស្រស់​ស្អាត​ជា​ច្រើន​ពណ៌។
iPhone 5S ដែល​ជា​ជំនាន់​ថ្មី​បន្ទាប់​ពី iPhone 5 មួយ​រយៈ​កន្លង​មក​នេះ ហាក់​មាន​ព័ត៌មាន​យ៉ាង​ច្រើន​ឥត​ដាច់ ដែល​បាន​លើកឡើង​ថា នឹង​ចេញ​ជា​មួយ​លក្ខណៈ សម្បត្តិ​កាន់​តែ​មាន​សមត្ថភាព​ការងារ​ខ្ពស់​ជាង​មុន ជា​ពិសេស​ល្បី​ថា​នឹង​មាន​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស​ដូច​ខាង​រូប​ក្រោម។
យោង​តាម​សារព័ត៌មាន​ចិន Commercial Times បាន​ឱ្យ​ដឹង​ថា Apple កំពុង​រៀប​ចំ​ផលិត iPhone ចំនួន​២ម៉ូដែល ដែល​មួយ​ជា (iPhone 5S) និង​មួយ​ម៉ូដែល​ទៀត​ (មាន​តម្លៃ​ធូរ​ថ្លៃ) ​សម្រាប់ ​ចេញ​ក្នុង​ឆ្នាំ ២០១៣​នេះ​ទាំង​ពីរ​ម៉ូដែល​ព្រម​គ្នា។ សារព័ត៌មាន​ដដែល​ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា រោង​ចក្រ​តៃវ៉ាន់ Foxconn និង Pegatron ដែល​ទទួល​បន្ទុក​ខាង​ដំឡើង iPhone នឹង​ផលិត smartphone ទំនើប​ចេញ​ថ្មី​ជា​មួយ​តម្លៃ​ថោក​ជា​មុន។
គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​ធ្លាប់​លេច​រូប motherboad របស់ iPhone 5S ដែល​ប្រើ chip A7 បំពាក់ CPU ប្រភេទ quad-core ល្បឿន 1.2GHz ខុស ​ពី iPhone 5 ដែល​ប្រើ A6 ជា​មួយ CPU ប្រភេទ dual-core ល្បឿន 1.3GHz។ មិន​តែ​ប៉ុណ្ណោះ​ វា​នឹង​ដំណើរការ​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 7, ភ្ជាប់​ជា​មួយ graphics processor ប្រភេទ PowerVR quad-core SGX554MP4។ ដូច្នេះ​វា​នឹង​ជួយ​បង្កើន​សមត្ថភាព​ក្នុង​ការ​លេង​ហ្គេម។
បើ​តាម​ប្រភព​បាន​អះអាង​ថា iPhone ជំនាន់​ថ្មី​ទី ៧ របស់ Apple នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅ​អំឡុង​ខែ​សីហា​ខាង​មុខ៕
ចុច​ត្រង់​នេះ ដើម្បី​តាម​ដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ

0 comments: