Spaceflight បាន​ឲ្យ​និយមន័យ Satellite ថា​គឺ​ជា​វត្ថុ​ម្យ៉ាង​ដែល​បាន​បង្ហោះ​ចូល​ក្នុង​​តារាវិថី​ដោយ​ទង្វើ​របស់​មនុស្ស។ ឬ​​គេ​អាច​​ហៅ​វត្ថុ​នេះ​ថា ផ្កាយ​រណប​សិប្បនិម្មិត (artificial satellites) ​ក៏​បាន។
Sputnik 1គឺ​ជា​ឈ្មោះ​ផ្កាយរណប​សិប្បនិម្មិត​ដំបូង​គេ​លើ​លោក​ដែល​បាន​បាញ់​បង្ហោះ​ដោយ​សហភាព​សូវៀត​ក្នុង ១៩៥៧។ បន្ទាប់​មក​មាន ផ្កាយរណប រាប់ពាន់​ទៀត​បាន​បាញ់​បង្ហោះ​ទៅ​ក្នុង​តារាវិថី​ជុំវិញ​ពិភពលោក ហើយ​ផ្កាយរណប​មួយ​ចំនួន​ទៀត​​ត្រូវ​បាន​គេ​បាញ់​បង្ហោះ​សម្រាប់​ធ្វើ​ជា​ ស្ថានីយ​អវកាស​ផង​ដែរ។ ផ្កាយរណប​សិប្បនិម្មិត​ទាំង​នោះ​មាន​ដើម​កំណើត​ចេញ​ពី​ប្រទេស​ជាង ៥០ តែ​មាន​ប្រទេស​ចំនួន ១០ ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​អាច​បាញ់​បង្ហោះ​ផ្កាយ​រណប​ទាំង​នោះ​ដោយ​ខ្លួន​ឯង។
ផ្កាយរណប​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ដូចជា ៖
១.ផ្កាយ​រណប​អង្កេត​មើល​ផែន​ដី​របស់​យោធា​និង​ជន​ស៊ីវិល
២.ផ្កាយរណប​គមនាគមន៍

៣.ផ្កាយរណប​នាវាចរណ៍
៤.ផ្កាយរណប​អាកាសធាតុ និង​
៥.ផ្កាយ​រណប​ស្រាវជ្រាវ។

ចំណែក​ស្ថានីយ​អវកាស និង យានអវកាស​នៅ​ក្នុង​តារាវិថី​ក៏​ជា​ផ្កាយរណប​ដែរ។
ប្រវត្តិ
ផ្កាយរណប​សិប្បនិម្មិត​ដំបូង​គេ​ដែល​មាន​ឈ្មោះ​ថា Sputnik 1 បាន​បាញ់​បង្ហោះ​ដោយ សហភាព​សូវៀត នៅ​ថ្ងៃ​ទី ៤ តុលា ឆ្នាំ ១៩៥៧ និង​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង កម្មវិធី Sputnik របស់​សូវៀត ដែល​មាន​លោកSergei Korolev ជា​ប្រធាន ឌីហ្សាញ ។ ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​នេះ​គឺ​ជា​ការ​ប្រកួតប្រជែង​វិស័យ​អវកាស​រវាង​សហភាព​សូវៀត​និង​សហរដ្ឋអាមេរិក។
នៅ ​ថ្ងៃ​ទី ៣ វិច្ឆិកា ឆ្នាំ ១៩៥៧ ផ្កាយរណប​សិប្បនិម្មិត Sputnik 2 ត្រូវ​បាន​បាញ់​បង្ហោះ និង​បាន​ដាក់​សត្វ​សុនខ​ដែល​មាន​ឈ្មោះ​ថា Laika រួម​ដំណើរ​ទៅ​ជា​មួយ​ផង​ដែរ​។
នៅ​ថ្ងៃ​ទី ២៩ កក្កដា ឆ្នាំ ១៩៥៥ White House បាន​ប្រកាស​ថា សហរដ្ឋអាមេរិក គ្រោង​នឹង​បាញ់​បង្ហោះ​ផ្កាយរណប​នៅ​និទាឃៈរដូវ​ឆ្នាំ ១៩៥៨ ហើយ​បាន​ដាក់​ឈ្មោះ​គម្រោង​នេះ​ថា Project Vanguard។
នា ​ខែ មិថុនា ឆ្នាំ ១៩៦១ ៣ឆ្នាំ​កន្លះ​បន្ទាប់​ពី​ការ​បាញ់​បង្ហោះ Sputnik 1 រួច​​មក ទ័ព​អាកាស​អាមេរិក​បាន​ប្រើប្រាស់​ធនធាន​របស់​ប្រព័ន្ធ​ឃ្លាំ​​មើល​អវកាស​ ដើម្បី​ត្រួតពិនិត្យ ផ្កាយ​រណប​តារា​វិថី​ភព​ផែនដី ១១៥។
ផ្កាយរណប​សិប្បនិម្មិត​ដែល​ធំ​ជាង​គេ​កំពុង​តែ​ហោះ​ក្នុង​តារាវិថី​ផែន​ដី​គឺ ស្ថានីយ​អវកាស​អន្តរជាតិ (International Space Station)។
ស្វែងយល់​ប្រភេទ​ផ្កាយរណបមួយ​ចំនួន​ជាមួយ​Sabay
-Anti-Satellite weapons/”Killer Satellites” គឺ​ជា​ផ្កាយរណប​ដែល​បាន​រចនា​ឡើង​សម្រាប់​កម្ទេច ក្បាល​គ្រាប់​មីស៊ីល​របស់​សត្រូវ កម្ទេច​ផ្កាយ​រណប និង កម្ទេច​វត្ថុ​ក្នុង​លំហ​ផ្សេងៗ​ទៀត។
-Astronomical satellites គឺ​ជា​ផ្កាយរណប​ប្រើ​សម្រាប់ អង្កេត​ភព​ដែល​មាន​ចម្ងាយ​ឆ្ងាយ អង្កេត​កញ្ចុំ​ផ្កាយ និង អង្កេត​វត្ថុ​ក្រៅ​ភព​ផ្សេងៗ។
-Biosatellites គឺ​ជា​ផ្កាយរណប​ដែល​បាន​រចនា​ឡើង​សម្រាប់ ចាប់​យក​សរីរាង្គ​មាន​ជីវិត និង​ធ្វើការ​ពិសោធន៍​វិទ្យាសាស្ត្រ​ទូទៅ។
-Communications satellites គឺ​ជា​ផ្កាយរណប​ដែល​មាន​ស្ថានីយ​ក្នុង​លំហ​ប្រើ​ក្នុង​គោល​បំណង​ទូរគមនាគមន៍។
-Miniaturized satellites គឺ​ជា​ផ្កាយរណប​ចម្លែក​មាន​ទម្ងន់​ស្រាល និង​ទំហំ​តូច។ វា​ត្រូវ​គេ​បែកចែក​ជា​បី​គឺ minisatellite ទម្ងន់​ចន្លោះ​ពី 100–500kg, microsatellite ទម្ងន់​ក្រោម 100kg និងnanosatellite ទម្ងន់​ក្រោម 10kg។ គេ​ប្រើ​សម្រាប់​ប្រព័ន្ធ​ទំនាក់ទំនង​ឥត​ខ្សែ​ជា​លក្ខណៈ​ឯកជន ក៏​ដូចជា​ការ​អង្កេត​វិទ្យាសាស្ត្រ ប្រមូល​ទិន្នន័យ និង​ប្រព័ន្ធ​កំណត់​ទីតាំង (GPS)។
-Navigational satellites គឺ​ជា​ផ្កាយរណប​ប្រើ​សម្រាប់ បង្ហាញ​ផ្លូវ​ឬ​កំណត់​ទីតាំង។
-Reconnaissance satellites គឺ​ជា​ផ្កាយរណប​អង្កេត​ផែនដី ឬ ផ្កាយរណប​ទូរគមនាគមន៍​ប្រើ​ក្នុង​វិស័យ​យោធា ឬ ប្រើ​សម្រាប់​​យក​ការណ៍​ផ្សេងៗ។
-Earth observation satellites គឺ​ជា​ផ្កាយរណប​ដែល​មិន​ប្រើប្រាស់​ក្នុង​វិស័យ​យោធា​នោះ​ទេ តែ​វា​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​សម្រាប់​អង្កេត​មើល​បរិស្ថាន ឧតុនិយម និង ​ផែនទី។
-Tether satellites គឺ​ជា​ផ្កាយរណប​ប្រើ​សម្រាប់​ភ្ជាប់​ទៅ​កាន់​ផ្កាយរណប​មួយ​ទៀត​ដោយ​ប្រើ​ខ្សែ​កាប​ស្ដើង​ហៅ​ថា tether។
-Weather satellites គឺ​ជា​ផ្កាយរណប​ប្រើ​សម្រាប់​អង្កេត​អាកាសធាតុ​ផែនដី និង បរិយាកាស។
-Recovery satellites គឺ ​ជា​ផ្កាយរណប​ដែល​អនុញ្ញាត​ឲ្យ​ទាញ​យក​ទិន្នន័យ​ដែល​បាត់​បង់​ពី​តារាវិថី​ ទៅ​កាន់​ដែនដី​វិញ ។ ទិន្នន័យ​ទាំង​នោះ​រួម​មាន ទិន្នន័យ​​យកការណ៍ ទិន្នន័យ​ជីវសាស្ត្រ ទិន្នន័យ​ផលិតកម្ម​លំហ និង ​ទិន្នន័យ​ផ្សេងៗ​ទៀត។
-Manned spacecraft (spaceships) គឺជា​ផ្កាយរណប​ដែល​ធំ​និង​អាច​ដាក់​មនុស្ស​ចូល​ទៅ​ក្នុង​តារាវិថី ព្រម​ទាំង​អាច​ហោះ​ក្នុង​តារាវិថី និង​ត្រឡប់​ទៅ​កាន់​ផែនដី​វិញ​បាន​ផង​ដែរ។
-Space stations គឺ​ជា​ផ្កាយ​រណប​ដែល​មាន​រចនាសម័្ពន្ធ​តារាវិថី​បង្កើត​ឡើង​ដោយ​មនុស្ស​សម្រាប់​ឲ្យ​មនុស្ស​អាច​រស់​នៅ​ក្រៅ​ភព​បាន។
ប្រទេស​ដែល​មាន​សមត្ថភាព​បង្ហោះ​ផ្កាយរណប
តារាង​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​ប្រទេស​ដែល​មាន​សមត្ថភាព​អាច​បង្ហោះ​ផ្កាយរណប​បាន​ដោយ​ខ្លួន​ឯង​ទៅ​ក្នុង​តារាវិថី។
បញ្ជាក់ មាន​ប្រទេស​ជា​ច្រើន​ទៀត​ដែល​មាន​សមត្ថភាព​រចនា​និង​សាង​ផ្កាយរណប​ឡើង​ ក៏ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​សោកស្ដាយ​នោះ​គឺ​មិន​អាច​បាញ់​បង្ហោះ​ដោយ​ខ្លួន ​ន​ឯង​បាន។ ភាគ​ច្រើន​ការ​បាញ់​បង្ហោះ​គឺ​ពឹង​ផ្អែក​លើ​ការ​ទិញ​សេវា​ពី​ប្រទេស​ដ៏​ទៃ។
តើ​មិត្ត​អ្នក​អាន​មាន​ចំណេះដឹង​អ្វី​ខ្លះ​ពាក់ព័ន្ធ​នឹង​ផ្កាយរណប​?