អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Monday, March 18, 2013

ដឹង​ថា នៅ​កម្ពុជាអ្នក​ប្រើ Mobile Internet ​មាន​ប៉ុន្មាន​នាក់​? Trackback

ស្រប​ពេល​ដែល​ចំនួន​មនុស្ស​ និង​​​ Smartphone នៅ​​អាស៊ី​ ចេះ​តែ​មាន​​កំណើន​​កើន​​ឡើងឥត​ឈប់​ឈរ​នោះ​ សេវាកម្ម Internet ក៏​មាន​សំទុះ​​ងើប​ឡើងខ្លាំង​ដែរ។ បើយោង​តាម​គេហទំព័រ Businessinsider បាន​ឲ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ​២០១២ ​​មាន​អ្នក​ប្រើ​ Internet តាម Smartphone សរុប​ចំនួន ៧៩៤​លាន​ នាក់​នៅ​អាស៊ី។ បើ​មាន​ចំនួន​ច្រើន​ម្លឹង​ៗ ​តើ​អ្នក​ដឹង​​ទេ​ថា ​ប្រទេស​ណា​មាន​អ្នក​ប្រើ Mobile Internet ច្រើន​ជាង​គេ​ ហើយ​កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ណា​ទៅ?
បើ​ចង់​ដឹង​ថា​ប្រទេស​​អាស៊ី​មួយ​ណា​មាន​អ្នក​ប្រើ Internet តាម​ទូរសព្ទ​ដៃ​ច្រើន​ជាង​គេ ​នោះ​សូម​​ទស្សនា​​ក្រាប​ដូច​​ខាង​ក្រោម៖
១-ជប៉ុន​មាន ៨៦%              ២-កូរ៉េ​មាន ៨០%
៣-ហុងកុង​មាន ៧៦%        ៤-ចិន​​មាន​ចំនួន ៧៥%
៥-ម៉ាឡេស៊ី​មាន ៧៥%       ៦-តៃវ៉ាន់​មាន ៧២%
៧-សិង្ហបុរី​មាន ៧០%         ៨-វៀតណាម ៦២%
៩-ថៃ​មាន ៤៧%                 ១០-ឥណ្ឌូណេស៊ី​មាន ២២%
១១-ហ្វីលីពីន​មាន ២០%    ១២-ឥណ្ឌា​មាន ១៥%​​
ចំណែក ​​កម្ពុជា​វិញ​​​ ចំនួន​អ្នក​ប្រើ​ប្រាស់ Internet តាម​ទូរសេព្ទ​មាន​ប៉ុន្មាន​នាក់​ទៅ? តាម​ ​Businessinsider មិន​ទាន់​បាន​ចាត់​ថ្នាក់​កម្ពុជា​ក្នុង​តារាង​ខាង​លើ​​នោះ​ទេ ប៉ុន្តែ​ថ្មីៗ​នេះ តាមទិន្នន័យ​របស់​ក្រសួង​ប្រៃសនីយ៍ និងទូរគមនាគមន៍​បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ថា គិត​មក​ដល់​ចុង​ឆ្នាំ​ ២០១២ នេះ រក​ឃើញ​ថា ​​​កម្ពុជា​មាន​អ្នក​ប្រើ​ទូរសព្ទ​ចល័ត​ និង​អចល័ត​ជិត ២០លានគ្រឿង​ ខណៈ ​ចំនួន​អ្នក​ប្រើ​ប្រាស់​សេវាអ៊ីនធឺណិត​ក៏​មាន​ការ​កើន​ឡើង​យ៉ាង​លឿន​ផង​ដែរ ​ គឺ​មាន​រហូត​ដល់​ទៅ​​ចំនួន​ជាង​២,៧​លាន​នាក់​កើន​ឡើង​៦០​ភាគរយ​បើ​​ធៀប​ ឆ្នាំ​ ២០១១ ​ដែល​មាន​តែ​១,៧ លាន​នាក់​ប៉ុណ្ណោះ។
​ទិន្នន័យ​ខាងលើនេះ​មិន​បាន​បញ្ជាក់​លម្អិត​ពី​ចំនួន​ភាគរយ​ច្បាស់លាស់​ដែលពលរដ្ឋ​កម្ពុជា ប្រើ​ប្រាស់សេវាកម្ម​អ៊ីនធឺណិត​តាម​ទូរសព្ទនោះ​ទេ។​
យ៉ាង ​ណា​មិញ បច្ចុប្បន្ន គេ​សង្កេតឃើញ​ថា​ ចំនួន​ពល​រដ្ឋ​កម្ពុជា​ដែល​ចូលចិត្ត​ភ្ជាប់​សេវា​អ៊ីនធឺណិតតាម​ទូរសព្ទ​ដៃ​ ក៏​កំពុង​មាន​និន្នាការកើនឡើង​​យ៉ាង​ខ្លាំងផង​ដែរ។
សូម​ចុចត្រង់នេះ ដើម្បី​ស្តាប់​ពី​ទស្សនៈ​យុវវ័យ​ជុំវិញការ​ប្រើប្រាស់​សេវាកម្ម​អ៊ីនធឺណិត​តាម​ទូរសព្ទ។
ចុចត្រង់នេះដើម្បីមើលព័ត៌មានបច្ចេកវិទ្យាថ្មី

Samsung ចង់​ឈប់​ប្រើ Android? Trackback

បើ​យោង​តាម​ចំណងជើង​អត្ថបទ​​របស់​គេហទំព័រ Bgr បង្ហាញ​ថា Samsung នឹង​មាន​គម្រោង​ដើរចេញ​ពី Android ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដ៏​មាន​​ប្រជាប្រិយភាព​របស់ Google
Tizen OS

ក្រោយ ​ពី​បាន​​សហការ​ជា​មួយ Google លើ Android អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក ​យើង​ឃើញ​ថា​​​ប្រព័ន្ធ​ប្រតិបត្តិការ​​មួយ​នេះ​​បាន​ហក់លោត​យ៉ាង​ខ្លាំង​លើ ​ទី​ផ្សារ​ពិភពលោក។ ទោះ​ជា​យ៉ាងណា ​ថ្មីៗនេះ​ឮ​ថា​ Samsung នឹង​ឈប់​ប្រើ Android ដោយ​បាន​ប្រើ​ពាក្យ​ថា “Great Escape”។ តើ Samsung ប្រុង​នឹង​បោះ​​ចោល​ដៃ​គូរ​​ដ៏​ស្មោះស្ម័គ្រ​នេះ​មែនដែរឬទេ?​​​​​
ព័ត៌មាន​នេះ​លេច​ឮ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​​នេះ​បាន​បង្ហាញ Smartphone ជំនាន់​ក្រោយ​របស់​ខ្លួន​ម៉ាក Galaxy S IV កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។ ​​
ផលិតផល Samsung ប្រើ Tizen OS
បើ ​ផ្អែក​តាម​លោក Aapo Markkanen អ្នក​វិភាគ​ជាន់​ខ្ពស់​មក​​ពី​ក្រុមហ៊ុន​ស្រាវ​ជ្រាវ ABI Research បាន​លើក​ឡើង​ថា៖ ” នេះ​ជា​ហេតុផល​ល្អ​មួយ​ដែល​ថា Samsung ព្យាយាម​​ចេញ​​ឲ្យ​ឆ្ងាយ​ពី Android ហើយ​ច្បាស់ជា​អាច​​​បន្ថយ​​ការ​ពឹង​ពាក់​ពី Google បាន​ក្នុង​រយៈ​ពេល ២ឆ្នាំ​ខាង​មុខ​ទៀត។ អ្នក​វិភាគ​​ចង់​មាន​ន័យ​ថា Samsung មិន​ចង់​​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ Google នោះ​ឡើយ។
លោក Aapo Markkanen អ្នក​វិភាគ​ជាន់​ខ្ពស់​មក​​ពី​ក្រុមហ៊ុន​ស្រាវ​ជ្រាវ ABI Research
តើ ​ប្រព័ន្ធ​ប្រតិបត្តិការ​ណា​ទៅ​ដែល Samsung ចង់​ដាក់​ឲ្យ​ដំណើរ​ការ​លើ​ផលិតផល​របស់​ខ្លួន? ជុំវិញ OS ថ្មី​នេះ​លោក Markkanen ឲ្យ​​ដឹង​ថា ប្រព័ន្ធ​ប្រតិបត្តិការ​ដើម​របស់ Samsung គឺ Bada បាន​បាត់បង់​ទៅ​ហើយ ដូច្នេះ​ក្រុមហ៊ុន​នេះ​នឹង​ងាក​ទៅ​រក Tizen OS វិញ​ជា​មិន​ខាន។
យ៉ាង​ណា​មិញ​នេះ​គ្រាន់​តែ​ជា​ការ​លើក​ឡើង​របស់​​​ លោក Markkanen ប៉ុណ្ណោះ ខណៈ​សាមីខ្លួន​ [Samsung]  មិន​ទាន់​មាន​បង្ហាញ​អ្វី​ទាំង​អស់​ពាក់ព័ន្ធ​នឹង​ការ​ផ្លាស់​ប្ដូរ OS នេះ។
កាល​ពី​ខែ​កុម្ភៈ ​គេហទំព័រ Gsmarena បាន​ចុះផ្សាយ​ថា Samsung នឹង​បោះបង់ Bada OS ប៉ុន្តែ​នឹង​​ជំរុញ​ប្រើ Tizen OS វិញ។ តើ​ក្រុមហ៊ុន​របស់​កូរ៉េ​ខាង​ត្បូង​មួយ​នេះ​ ពិត​ជា​អាច​បោះបង់ OS របស់ Google ដែល​ខ្លួនកំពុង​បំពាក់​នៅលើ​ផលិតផល​ទូរសព្ទ​របស់​ខ្លួន​ឬ​យ៉ាង​ណា? បើ​ពិត​​ជា​ប្ដូរ​មែន​តើ​អ្នក​គិត​ថា​ក្រុមហ៊ុន​នេះ​អាច​ទៅ​រួច​ដែរ​ឬទេ?
ចុចត្រង់នេះដើម្បីតាមដានព័ត៌មានចច្ចេកវិទ្យាថ្មីៗ

Apple បាត់​ទាំង​ឈ្មោះ ខាត​ទាំង​ប្រាក់​នៅ​ម៉ិកស៊ីកូ​ Trackback


ថ្មីៗ​នេះ​តុលា​កំពូល​ម៉ិកស៊ីកូ ​បាន​កាត់​សេចក្ដី​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា iFone ឈ្នះ Apple ក្លាយ​ជា​ម្ចាស់​ឈ្មោះ iPhone ​ស្រប​ច្បាប់។ ជាមួយ​គ្នា​នេះ ក៏​​តម្រូវ​ឱ្យ Apple ចែក​ចំណែកផល​ចំណូល​​ដែល​ខ្លួន​លក់​​ iPhone បាន​នៅ​ក្នុង​ទឹកដី​ម៉ិកស៊ីកូ​ចំនួន ៤០% ទៅ​ឲ្យ iFone ផង​ដែរ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សារព័ត៌មាន​អនឡាញ softpedia ថ្មីៗ។
Apple លែង​មាន​សិទ្ធិ​លក់​ផលិតផល​របស់​ខ្លួន​ដែល​មាន​ឈ្មោះ iPhone នៅ​ទឹកដី​ម៉ិកស៊ីកូ​ទៀត​ហើយ ក្រោយ​ពី​តុលាការ​កំពូល​ក្នុង​ប្រទេស​នេះ បាន​ចេញ​សាលក្រម​ឱ្យ Apple ចាញ់​ក្ដី​ក្រុមហ៊ុន iFone លើ​សិទ្ធិ​ក្នុង​ការ​ប្រើ​ឈ្មោះ iPhone។
បើ​យោង​តាម​សារព័ត៌មាន Wall Street Journal បាន​ឱ្យ​ដឹង​ថា iFone នឹង​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​ផ្ដាច់​មុខ​លើ​ឈ្មោះ “iPhone” បន្ទាប់​ពី​តុលាការ​កំពូល​របស់​ម៉ិកស៊ីកូ​ចេញ​សាលក្រម​ឱ្យក្រុមហ៊ុន​ក្នុង​ ស្រុក​មួយនេះ​ឈ្នះ​ក្តី​លើ Apple។ អ្វី​ដែល​កាន់​តែ​ធ្ងន់​ធ្ងរ​ទៀត​នោះ គឺ​ចំណូល​ដែលខ្លួន​រក​បាន​ពី​ការ​លក់ iPhone​ ចំនួន ៤០% ត្រូវ​ទៅ​ចែក iFone ផង​ដែរ។
iFone បាន​ប្រើ​ឈ្មោះ iPhone តាំង​ពី​ឆ្នាំ ២០០៣ ម៉េ្លះ​មុន​ពេល​ដែល Steve Jobs ប្រកាស​ឈ្មោះ​ទូរសព្ទ iPhone Original នៅ​ពិព័រណ៍​ពាណិជ្ជកម្ម Macworld ថ្ងៃ​ទី ០៩ ខែ​មករា ឆ្នាំ២០០៧។
ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ

Facebook គ្រោង​ផ្លាស់​ប្តូរ​រូបរាង​ថ្មី ឲ្យកាន់​តែ​ទាក់ទាញ Trackback

ដោយ​មាន​ភាព​រញ៉េរញ៉ៃ​នៅ​លើ​គេហទំព័រ​​របស់​ខ្លួន Facebook ថ្មីៗ ​នេះ​​ គ្រោង​​​ផ្លាស់​ប្តូរទម្រង់និង​​​រូបរាង​មួយ​ចំនួន​របស់​ខ្លួន​ ដើម្បី​ឲ្យ​មើល​ទៅ​កាន់តែ​មាន​សណ្តាប់ធ្នាប់ និង​​ងាយស្រួល​​បន្ថែម​ទៀត​។ នេះ​បើផ្អែក​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រល្បីឈ្មោះ cnet។
Facebook បាន​ធ្វើ​ការ​កែប្រែ​ទៅ​លើ Profile Picture, Timeline, កាលបរិច្ឆេទ​ជា​ដើម។ ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ផ្សេង​ទៀត​នោះ​​រួម​មាន​បណ្ដុំ​រូបភាព Friend និង Like ផ្សេងៗ​គឺ​​ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ​វិញ ហើយ New Feed, Status និង​រូបភាព​ដែល​យើង​ទទួល​បាន​ឬ​បង្ហោះ​​ត្រូវ​​រំកិល​នៅ​ផ្នែក​ខាង​ស្តាំ​ វិញ (ដូច​រូប)។
កំណែទម្រង់ថ្មីរបស់ Facebook ដែលនឹង​ដាក់ឲ្យប្រើក្នុងពេលឆាប់ៗនេះ
​សម្រាប់​ការ​ផ្លាស់​​ប្ដូរនេះ  Facebook នឹង​ដាក់​ឲ្យ​​ប្រើ​ប្រាស់​ក្នុង​ពេល​ឆាប់ៗ​នេះ។ តើ​ការ​ធ្វើ​កំណែ​ប្រែ​ថ្មី​នេះ​​អាច​ធ្វើ​ឲ្យ Facebook ទទួល​បាន​ចំណាប់​អារម្មណ៍​កាន់​​តែ​ខ្លាំង​ពី​បណ្ដា​អ្នក​ប្រើ​ប្រាស់​ដែរ​ឬ ​ទេ? ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ថ្មី​នេះ?
ចុចត្រង់នេះ ដើម្បីតាមដានព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ