អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Monday, March 18, 2013

Samsung ចង់​ឈប់​ប្រើ Android? Trackback

បើ​យោង​តាម​ចំណងជើង​អត្ថបទ​​របស់​គេហទំព័រ Bgr បង្ហាញ​ថា Samsung នឹង​មាន​គម្រោង​ដើរចេញ​ពី Android ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដ៏​មាន​​ប្រជាប្រិយភាព​របស់ Google
Tizen OS

ក្រោយ ​ពី​បាន​​សហការ​ជា​មួយ Google លើ Android អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក ​យើង​ឃើញ​ថា​​​ប្រព័ន្ធ​ប្រតិបត្តិការ​​មួយ​នេះ​​បាន​ហក់លោត​យ៉ាង​ខ្លាំង​លើ ​ទី​ផ្សារ​ពិភពលោក។ ទោះ​ជា​យ៉ាងណា ​ថ្មីៗនេះ​ឮ​ថា​ Samsung នឹង​ឈប់​ប្រើ Android ដោយ​បាន​ប្រើ​ពាក្យ​ថា “Great Escape”។ តើ Samsung ប្រុង​នឹង​បោះ​​ចោល​ដៃ​គូរ​​ដ៏​ស្មោះស្ម័គ្រ​នេះ​មែនដែរឬទេ?​​​​​
ព័ត៌មាន​នេះ​លេច​ឮ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​​នេះ​បាន​បង្ហាញ Smartphone ជំនាន់​ក្រោយ​របស់​ខ្លួន​ម៉ាក Galaxy S IV កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។ ​​
ផលិតផល Samsung ប្រើ Tizen OS
បើ ​ផ្អែក​តាម​លោក Aapo Markkanen អ្នក​វិភាគ​ជាន់​ខ្ពស់​មក​​ពី​ក្រុមហ៊ុន​ស្រាវ​ជ្រាវ ABI Research បាន​លើក​ឡើង​ថា៖ ” នេះ​ជា​ហេតុផល​ល្អ​មួយ​ដែល​ថា Samsung ព្យាយាម​​ចេញ​​ឲ្យ​ឆ្ងាយ​ពី Android ហើយ​ច្បាស់ជា​អាច​​​បន្ថយ​​ការ​ពឹង​ពាក់​ពី Google បាន​ក្នុង​រយៈ​ពេល ២ឆ្នាំ​ខាង​មុខ​ទៀត។ អ្នក​វិភាគ​​ចង់​មាន​ន័យ​ថា Samsung មិន​ចង់​​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ Google នោះ​ឡើយ។
លោក Aapo Markkanen អ្នក​វិភាគ​ជាន់​ខ្ពស់​មក​​ពី​ក្រុមហ៊ុន​ស្រាវ​ជ្រាវ ABI Research
តើ ​ប្រព័ន្ធ​ប្រតិបត្តិការ​ណា​ទៅ​ដែល Samsung ចង់​ដាក់​ឲ្យ​ដំណើរ​ការ​លើ​ផលិតផល​របស់​ខ្លួន? ជុំវិញ OS ថ្មី​នេះ​លោក Markkanen ឲ្យ​​ដឹង​ថា ប្រព័ន្ធ​ប្រតិបត្តិការ​ដើម​របស់ Samsung គឺ Bada បាន​បាត់បង់​ទៅ​ហើយ ដូច្នេះ​ក្រុមហ៊ុន​នេះ​នឹង​ងាក​ទៅ​រក Tizen OS វិញ​ជា​មិន​ខាន។
យ៉ាង​ណា​មិញ​នេះ​គ្រាន់​តែ​ជា​ការ​លើក​ឡើង​របស់​​​ លោក Markkanen ប៉ុណ្ណោះ ខណៈ​សាមីខ្លួន​ [Samsung]  មិន​ទាន់​មាន​បង្ហាញ​អ្វី​ទាំង​អស់​ពាក់ព័ន្ធ​នឹង​ការ​ផ្លាស់​ប្ដូរ OS នេះ។
កាល​ពី​ខែ​កុម្ភៈ ​គេហទំព័រ Gsmarena បាន​ចុះផ្សាយ​ថា Samsung នឹង​បោះបង់ Bada OS ប៉ុន្តែ​នឹង​​ជំរុញ​ប្រើ Tizen OS វិញ។ តើ​ក្រុមហ៊ុន​របស់​កូរ៉េ​ខាង​ត្បូង​មួយ​នេះ​ ពិត​ជា​អាច​បោះបង់ OS របស់ Google ដែល​ខ្លួនកំពុង​បំពាក់​នៅលើ​ផលិតផល​ទូរសព្ទ​របស់​ខ្លួន​ឬ​យ៉ាង​ណា? បើ​ពិត​​ជា​ប្ដូរ​មែន​តើ​អ្នក​គិត​ថា​ក្រុមហ៊ុន​នេះ​អាច​ទៅ​រួច​ដែរ​ឬទេ?
ចុចត្រង់នេះដើម្បីតាមដានព័ត៌មានចច្ចេកវិទ្យាថ្មីៗ

0 comments: