អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Monday, March 18, 2013

Apple បាត់​ទាំង​ឈ្មោះ ខាត​ទាំង​ប្រាក់​នៅ​ម៉ិកស៊ីកូ​ Trackback


ថ្មីៗ​នេះ​តុលា​កំពូល​ម៉ិកស៊ីកូ ​បាន​កាត់​សេចក្ដី​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា iFone ឈ្នះ Apple ក្លាយ​ជា​ម្ចាស់​ឈ្មោះ iPhone ​ស្រប​ច្បាប់។ ជាមួយ​គ្នា​នេះ ក៏​​តម្រូវ​ឱ្យ Apple ចែក​ចំណែកផល​ចំណូល​​ដែល​ខ្លួន​លក់​​ iPhone បាន​នៅ​ក្នុង​ទឹកដី​ម៉ិកស៊ីកូ​ចំនួន ៤០% ទៅ​ឲ្យ iFone ផង​ដែរ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សារព័ត៌មាន​អនឡាញ softpedia ថ្មីៗ។
Apple លែង​មាន​សិទ្ធិ​លក់​ផលិតផល​របស់​ខ្លួន​ដែល​មាន​ឈ្មោះ iPhone នៅ​ទឹកដី​ម៉ិកស៊ីកូ​ទៀត​ហើយ ក្រោយ​ពី​តុលាការ​កំពូល​ក្នុង​ប្រទេស​នេះ បាន​ចេញ​សាលក្រម​ឱ្យ Apple ចាញ់​ក្ដី​ក្រុមហ៊ុន iFone លើ​សិទ្ធិ​ក្នុង​ការ​ប្រើ​ឈ្មោះ iPhone។
បើ​យោង​តាម​សារព័ត៌មាន Wall Street Journal បាន​ឱ្យ​ដឹង​ថា iFone នឹង​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​ផ្ដាច់​មុខ​លើ​ឈ្មោះ “iPhone” បន្ទាប់​ពី​តុលាការ​កំពូល​របស់​ម៉ិកស៊ីកូ​ចេញ​សាលក្រម​ឱ្យក្រុមហ៊ុន​ក្នុង​ ស្រុក​មួយនេះ​ឈ្នះ​ក្តី​លើ Apple។ អ្វី​ដែល​កាន់​តែ​ធ្ងន់​ធ្ងរ​ទៀត​នោះ គឺ​ចំណូល​ដែលខ្លួន​រក​បាន​ពី​ការ​លក់ iPhone​ ចំនួន ៤០% ត្រូវ​ទៅ​ចែក iFone ផង​ដែរ។
iFone បាន​ប្រើ​ឈ្មោះ iPhone តាំង​ពី​ឆ្នាំ ២០០៣ ម៉េ្លះ​មុន​ពេល​ដែល Steve Jobs ប្រកាស​ឈ្មោះ​ទូរសព្ទ iPhone Original នៅ​ពិព័រណ៍​ពាណិជ្ជកម្ម Macworld ថ្ងៃ​ទី ០៩ ខែ​មករា ឆ្នាំ២០០៧។
ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ

0 comments: