អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Wednesday, October 23, 2013

ការពិនិត្យ​​​សុខភាព​​​មាត់ធ្មេញ​​​ដល់ក្មេងៗ​​​ជាលើកទី២​​​ក្នុងឆ្នាំ២០១៣ នៅសាលា​​​អន្តរជាតិហ្រ្គីន

រូបភាពគេហទំព័រ ដើមអម្ពិលសាលាអន្តរជាតិ ហ្រ្គីន នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ បានរៀបចំកម្មវិធីពិនិត្យ សុខភាព មាត់ធ្មេញ ដល់សិស្សានុសិស្សតូចៗ របស់ខ្លួន ។ 
រូបភាពគេហទំព័រ ដើមអម្ពិល
លោកស្រី គង់ ស្រីថល នាយិកាសាលាអន្តរជាតិ ហ្រ្គីន បានឱ្យដឹងថា កម្មវិធីនេះ ធ្វើឡើង ២ដងក្នុងមួយឆ្នាំ ដើម្បីឱ្យក្មេងៗ ចេះពីរបៀប​​​ថែរក្សាមាត់ធ្មេញ ដោយខ្លួនឯង ព្រមទាំង បង្រៀន កុមារ ឱ្យមាន​​​អនាម័យ និងទម្លាប់ល្អ ក្នុងការ​​​រស់នៅ​​​ក្នុងសង្គម។
រូបភាពគេហទំព័រ ដើមអម្ពិលលោកស្រី​​​បន្ថែមថា ៖“បើសិនជាយើង​​​ពិនិត្យឃើញថា ធ្មេញកុមារមានបញ្ហា ឬខូច យើងនឹង ផ្តល់ដំណឹង ដល់មាតាបិតា អាណាព្យាបាល ដើម្បីនាំកូន​​​ទៅព្យាបាល ទាន់ពេលវេលា” ។
រូបភាពគេហទំព័រ ដើមអម្ពិល
ការពិនិត្យ​​​សុខភាព​​​មាត់ធ្មេញ របស់ក្មេងៗ រយៈពេល​​​មួយថ្ងៃ នៅសាលា​​​អន្តរជាតិ ហ្រ្គីន ត្រូវបាន​​​ធ្វើទៅលើ សិស្សានុសិស្ស ២០នាក់ ដោយអញ្ជើញ អ្នកជំនាញ ផ្នែកនេះ មកពីគ្លីនិក សោភ័ណ្ឌ ។
សាលាអន្តរជាតិ ហ្រ្គីន បានបង្កើត​​​ឡើងតាំងពី​​​ដើមឆ្នាំ២០១១ ដោយបណ្តុះ​​​បណ្តាល ភាសាខ្មែរ ចិន និងអង្គគ្លេស ដល់សិស្សានុសិស្ស នៅកម្រិត​​​ថ្នាក់មត្តេយ្យ និង បឋមសិក្សា តាមស្តង់ដារអប់រំ របស់ប្រទេសសិង្ហបុរី និងមាន គ្រូជំនាញខ្មែរ និងបរទេសប្រមាណ២០នាក់ ។ សាលាបានយកចិត្តទុកដាក់ ខ្ពស់បំផុត ទៅលើសុខភាព របស់សិស្សាសិស្ស។

របៀប​ថែទាំខ្លួន​គ្រាមាន​គ្រោះ​ទឹកជំនន់


បើនិយាយ​អំពី​ទឹកជំនន់ គឺ​ពិតជា​បាតុភូត​កើតមាន​ជារៀងរាល់ឆ្នាំ​នៅលើ​ទឹកដី​កម្ពុជា ជាពិសេស​ប្រទេស​ដែលនៅតាម​ដងទន្លេមេគង្គ។ ប្រជាជន​ភាគច្រើន​មិនគិត​ថា ទឹកជំនន់​ជាគ្រោះធម្មជាតិ​នោះទេ ជាហេតុ​ធ្វើឱ្យ​ពួកគេមិន​អើពើ និង​ប្រុងប្រយ័ត្ន​អ្វីទាំងអស់។ តែទឹ​កជំនន់ឆ្នាំនេះ​គឺជា​គ្រោះធម្មជាតិ។ ទស្សនាវដ្ដី សុខភាព​យើង សូមចូល​រួមចំណែក​ទប់ស្កាត់ និង​ថែទាំ​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ​ការ​ផលិតអត្ថបទ​នេះឡើង។ 
រូបភាពទស្សនាវដ្តីសុខភាពយើង
អត្ថបទ​ដែល​លោកអ្នក​កំពុង​កាន់អាន​នេះ អាចជា​ព័ត៌មាន​សំខាន់​ណាស់​សម្រាប់​អ្នកដែល​រស់នៅ និង​ធ្វើការ​នៅតាម​តំបន់​លិចទឹក។ សូម​ធ្វើការ​បែងចែក​របៀប​នៃការ​យល់ដឹង​ទៅតាម​ដំណាក់​កាល មុន​ទឹកជំនន់ ពេល​ទឹកជំនន់ និងក្រោយ​ទឹកជំនន់។
ប្រការ​ត្រូវធ្វើ​មុនពេល​មានគ្រោះ​ទឹកជំនន់
ការប៉ាន់​ប្រមាណ​ទំហំទឹ​កជំនន់ គឺជាការ​លំបាក​ខ្លាំងណាស់។ ហេតុនេះ​កម្រិត​នៃការ​ត្រៀម ឬ​ប្រុងប្រយ័ត្ន​ពិតជា​ពិបាក​ព្រៀងទុក។ ប៉ុន្ដែ​លោកអ្នក​ត្រូវមាន​វិធាន​ការការពារ​មួយចំនួន​ដូចតទៅ។
  • ត្រៀម​ទុកជាស្រេច​នូវបង្វិច ឬ​ឧបករណ៍​សម្រាប់​យកចេញ ឬ​ដឹកជញ្ជូន​ចេញក្នុង​ករណីមានការ​ជម្លៀស​ចេញពី​លំនៅដ្ឋាន ទឹកលិច​(សម្លៀក​បំពាក់ ឱសថ ថ្នាំសង្កូវ សម្ភារៈ​ថែទាំកុមារ​តូចៗ​ជាដើម)។
  • សូម​សាកសួរ​យោបល់ពី​អ្នកជំនាញ​ខាងអគ្គិសនី អំពី​របៀប​កាត់ផ្ដាច់​អគ្គិសនី​ក្នុងផ្ទះ​(ក្នុង​ករណី​មានប្រើ​ចរន្ដអគ្គិសនី)។
  • ត្រៀម​ជម្លៀស​ខ្លួនចេញ​ពីលំនៅដ្ឋាន ដែល​លោកអ្នក​ត្រូវតែ​ធ្វើទៅ​រកទីតាំង​សុវត្ថិភាព ឬ​លំនៅដ្ឋាន​បណ្ដោះ​អាសន្ន​មួយ មិនមាន​ទឹកលិច។ សូម​គិតគូរ​អំពីមធ្យោបាយ​ដឹកជញ្ជូន និង​ការចំណាយ​នានា​ដែលអាច​កើតមាន​ទុកជាមុន​ផង។
  • សូម​គិតទុក​ជាមុន​នូវការ​ត្រៀមទឹក និង​ចំណី​អាហារ​សម្រាប់​ទទួលទាន។ ការ​ទទួលទាន​ទឹកមិន​ស្អាត និង​ចំណី​អាហារ មិន​គ្រប់គ្រាន់ អាច​នាំឱ្យ​មានជម្ងឺ​តម្កាត់។
  • សូម​ត្រៀមកូន​វិទ្យុតូច​មួយ​នៅជាប់​នឹងខ្លួន​ដែលអាច​ទទួល​ព័ត៌មាន​បាន​ រហ័ស​ទាន់ចិត្ដ​ពីស្ថានីយវិទ្យុ និង​សារព័ត៌មាន​ផ្សេងៗ អំពី​ស្ថានភាព​ទឹកឡើង និងការ​ជួយ​សង្គ្រោះ​នានា។ ហើយ​ត្រូវគិត​អំពីថ្មពិល​សម្រាប់​ដាក់ប្ដូរ ឬ​បញ្ចូល​សម្រាប់​ស្ដាប់វិទ្យុ​នោះផង។
  • សូមលើក​វត្ថុ សម្ភារៈ ឧបករណ៍ និង​សង្ហារិម​ទាំងឡាយ​ដែលនៅ​ផ្ទាល់នឹងដី​ដាក់លើទីតាំង​ខ្ពស់។ ហើយ​ធានា​ឱ្យបាន​ថា សារធាតុ​ពុល ឬ​បំពុល ដូចជាថ្នាំ​សម្លាប់​សត្វ​ល្អិត ប្រេងឥន្ធនៈ​(ប្រេងកាត ប្រេង​សាំង ប្រេង​ម៉ាស៊ីន) ថ្នាំដាក់​រុក្ខជាតិ​ដំណាំនានា និង​គ្រឿងឆេះ​នានា ដាក់​នៅកន្លែង​សុវត្ថិភាព​មួយ។
  • ជាចុងក្រោយ​បើអាច​ធ្វើបាន សូម​ត្រៀមការ​ទប់ស្កាត់​ការជ្រាប​ចូលនៃទឹក​ទៅក្នុង​ផ្ទះ តាមរយៈ​ការទប់​បាវដី ឬ​វិធី ប្រសិទ្ធភាព​នានា។
ប្រការ​ត្រូវធ្វើ​ពេលកំពុង​មានគ្រោះ​ទឹកជំនន់
  • សូមស្ដាប់​ការណែនាំ និង​អនុសាសន៍​របស់​សាលាឃុំ​ស្រុក​ដែល​លោកអ្នក​ស្នាក់នៅ និង​ក្រសួង​ទទួលបន្ទុក ធ្វើការ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់ និង​តាមរយៈ​វិទ្យុ ទូរទស្សន៍​(សម័យ​ទំនើបនេះ អាច​តាមប្រព័ន្ធ​អ៊ិនធ័រណែត)។
  • សូមកុំ​រង់ចាំ​រហូតដល់​ថ្នល់លិច ឬ​ទឹកហូរ​ដាច់អស់ ដែលធ្វើ​ដំណើរ​លែងកើត ទើប​ចាកចេញពី​លំនៅដ្ឋាន។ ជីវិត​របស់ លោកអ្នក​មានតម្លៃថ្លៃ​ជាងរថយន្ដ​និងម៉ូតូ​របស់​លោកអ្នក។
  • សូមដាក់​ឱ្យមានការ​ឃ្លាំមើល និង​យាមកាម​លំនៅដ្ឋាន​របស់​លោកអ្នក​ដោយ​មនុស្ស ឬ​វិធីផ្សេងៗ​តាមដែល​អាចធ្វើ​ទៅបាន។
  • សូមគោរព​តាមការ​ចង្អុល​បង្ហាញ​របស់​មន្ដ្រីសមត្ថកិច្ច​ដែល​ពាក់ពន្ធ័​ នឹងរដ្ឋាករទឹក អគ្គិសនី និងស្ថាប័ន​សាម៉ីនានា បូករួម​ទាំងអ្នក​ជំនាញ​ផ្សេងៗ​ទៀតផងដែរ។
  • សូម​ចុះឈ្មោះ​ទៅក្នុង​បញ្ជី​អ្នករងគ្រោះ​ដោយសារ​ទឹកជំនន់ ដើម្បី​ទទួលបាន​ឱកាស​គាំទ្រ ឬឧបត្ថម្ភ​ពីស្ថាប័ន​សង្គ្រោះ គ្រោះ​មហន្ដរាយ​ដែលផ្ដល់​ការ​ឧបត្ថម្ភ​ពេលមាន​ទឹកជំនន់ និង​ក្រោយពេល​មាន​ទឹកជំនន់។
  • សូម​ស្វែងរក​ទីជម្រក​មាន​សុវត្ថិភាព​នៅតាម​ទីទួល ផ្លូវជាតិ និង​ទីវត្ដអារាម​ខ្ពស់ ដែល​មិនលិចទឹក តែសូម​ប្រុងប្រយ័ត្ន​ចំពោះ​ទីតាំង​ហាមឃាត់​មួយចំនួន​ដែល​សម្រាប់​សាធារណៈ​ ប្រើប្រាស់។
  • សូម​ហៅរក​ជំនួយពេល​ត្រូវការ​អ្វីមួយ សាកសួរ​អ្នកជំនាញ ឬ​សមត្ថកិច្ច​ទាក់ទង​នឹងការ​សង្គ្រោះ​គ្រោះទឹក​ជំនន់។ អ្វីដែល​ជាការ​សំខាន់​ផងដែរ គឺបន្ដ​ស្ដាប់ព័ត៌មាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យបាន​ជាប្រចាំ។
  • សូម​ទទួលទាន​ចំណី​អាហារ និងទឹក​ដែលស្អាត​មាន​អនាម័យ គ្មាន​ជាតិពុល គ្មាន​មេរោគ តាមវិធី​ចម្អិន និង​ដាក់ ហាលថ្ងៃ​ដើម្បី​សម្លាប់​មេរោគ។
រូបភាពទស្សនាវដ្តីសុខភាពយើង
ប្រការ​ត្រូវធ្វើ​ក្រោយពេល​មានគ្រោះ​ទឹកជំនន់
  • សូម​រួសរាន់​ទៅចុះ​ឈ្មោះក្នុង​បញ្ជីអ្នក​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅតាម ​ភូមិសង្កាត់​ដែល​ស្នាក់នៅ ដើម្បី​ទទួលបាន​ជំនួយ​សង្គ្រោះ ប្រសិន​បើមាន ឬក៏​ដើម្បី​ទទួល​ព័ត៌មាន​នានា។
  • សូម​តាមដាន​ព័ត៌មាន សេចក្ដី​ណែនាំ និង​អនុសាសន៍​របស់​សាលាឃុំ​ស្រុក និង​ក្រសួង​ពាក់ព័ន្ធ​នឹងការ​សង្គ្រោះ​អ្នក​រងគ្រោះ ដោយសារ​ទឹកជំនន់។
  • ពេលទឹក​ស្រកសូមវិល​ទៅរក​លំនៅដ្ឋាន​វិញដោយ​ប្រុងប្រយ័ត្ន ករណី​ចាំបាច់​ត្រូវស្នើ​សុំការ​ផ្ដល់​យោបល់ ឬ​ប្រឹក្សា​អំពី អ្នក​ជំនាញ​នានា។
  • សូម​បន្ដស្ដាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យបាន​ជាប្រចាំ​នៅប៉ុន្មាន​ ថ្ងៃក្រោយ​ពីជួប​គ្រោះទឹកជំនន់ ប្រយោជន៍​ទទួលបាន​ព័ត៌មាន​ដំបូន្មាន និង​ចំណេះដឹង​នានា​(ការថែទាំ​សុខភាព សន្ដិសុខ សុវត្ថិភាព។ល។)
  • សូម​បោះបង់​ចោលនូវ​ចំណី​អាហារ​ដែល​នៅសេសសល់​ក្នុងផ្ទះ ដែលប៉ះ​ជាមួយ​ទឹកជំនន់ ទោះបីជា​នៅល្អ​ក្ដី ខូចក្ដី បើ​លោកអ្នក​ទទួលទាន​អាចឆ្លង​មេរោគ នាំឱ្យ​បង្កជម្ងឺ​តម្កាត់​នានា។
  • សូម​ប្រយ័ត្ន​ប្រយែង​ក្នុងការ​ទទួលទាន​ទឹក ដែលសម្បូរ​ទៅដោយ​មេរោគ​នានា ដូចជា​គ្រុន​ពោះវៀន អាសន្ន​រោគ ព្រូន ។ល។ និងអាច​មានសារធាតុ​ពុល​ផ្សេងៗ​ទៀត។
  • សូម​ធ្វើការ​សម្អាត​លំនៅដ្ឋាន​ឱ្យល្អ​មុនពេល​ចូលស្នាក់​នៅដោយ​ ការសម្លាប់​មេរោគ ដាក់​ថ្នាំសម្លាប់​ដង្កូវទឹក ថ្នាំសម្លាប់​សត្វ ល្អិត ឬ​ថ្នាំលាង​សម្អាត​មេរោគ ទៅតាម​អនុសាសន៍​និង​គោលការណ៍​នៃការធ្វើ​អនាម័យ។
បណ្ដាំ​ផ្ដាំផ្ញើ ៖ សង្ឃឹមថា​អត្ថបទ​មួយនេះ​ជាចំណងដៃ​សម្រាប់​ប្រជាពលរដ្ឋ និងសង្គម​ជាតិខ្មែរ​ទាំងមូល​ក្នុងការ​អនុវត្ដ និង​គ្រាន់ ជាគំនិត​ថែទាំ​សុខភាព និង​ការពារ​សុវត្ថិភាព​របស់​ខ្លួន និង​អ្នក​រងគ្រោះ។ សូមឱ្យ​ប្រទេសជាតិខ្មែរ​ទាំងមូល​គេចផុត​ពីគ្រោះទឹក​ជំនន់ និង​ទទួលបាន​សេចក្ដីសុខ​ចម្រុង​ចម្រើន​រៀងតទៅ។ ហើយសូម​ប្រជាពលរដ្ឋខ្មែរ​ព្យាយាម​ថែទាំ​សុខភាព និង​សុវត្ថិភាព​របស់ខ្លួន ចៀសវាង​ជម្ងឺ​តម្កាត់ និងការ​លង់ទឹក​ដែលឈាន​ដល់ការ​បាត់បង់​ជីវិត។

វិធី​ជ្រើសរើស​សម្ភារៈ​ផ្ទះបាយ

ការ​ជ្រើសរើស​សម្ភារៈ​ប្រើប្រាស់​ នៅក្នុង​ផ្ទះបាយ​ជារឿង​មួយដ៏​សំខាន់​សម្រាប់​ចុងភៅឬ​មេផ្ទះ​គ្រប់រូប។ ព្រោះ​សម្ភារៈ​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ​មានសារៈ​ប្រយោជន៍​ណាស់​សម្រាប់​ គេហដ្ឋាន​នីមួយៗ​ដែល​មិនអាច​ខ្វះបាន។ សម្ភារៈ​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ​ក៏ជា​ផ្នែកដ៏​ធំមួយ​សម្រាប់​សោភ័ណភាព​ នៃគេហដ្ឋាន រីឯការ​ជ្រើសរើស​ក៏មិនមែន​ជារឿង​ដែល​លំបាក​នោះទេ។រូបភាពទស្សនាវដ្តីសុខភាពយើង
ទស្សនាវដ្ដី សុខភាព​យើង ជួប​ជាមួយ​លោកស្រី សាពណ៌ នាយិកា​សាលា​បង្រៀន​កែសម្ផស្ស និង​ជំនាញ​រៀបចំ​គេហដ្ឋាន នឹង​ពន្យល់​ពីវិធី​ជ្រើសរើស​សម្ភារៈ​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ។
វិធី​ជ្រើសរើស​សម្ភារៈ​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ
ជាធម្មតា​នៅក្នុង​ផ្ទះបាយ​ត្រូវតែ​មាន​សម្ភារៈ​ប្រើប្រាស់​គ្រប់គ្រាន់​ទាំងអស់ មិនថា​ផ្ទះតូច​ឬក៏ផ្ទះធំ​នោះទេ ដែល​រួមមាន ៖
  • កែវ ៖ មានកែវ​គ្រប់​ប្រភេទ ដូចជា​កែវស្រា​ទៅតាម​ប្រភេទ​ស្រា កែវ​ទទួលទាន​ទឹក​សម្រាប់មនុស្ស​ធំ កូន​ក្មេង និង​កែវ សម្រាប់​ដាក់​ទឹក​ទទួល​ភ្ញៀវ។
  • ចាន ៖ មាន​ចានដាក់​បាយ ចាន​ស៊ុប ចាន​សម្រាប់​ដាក់ម្ហូប ចានដាក់​បង្អែម និង​ចានផ្សេងៗ​ជាច្រើន។
  • ស្លាប​ព្រា ៖ មាន​ស្លាបព្រា​បង្អែម ស្លាប​ព្រាបាយ មាន​សម វែក​សម្ល វែក​ឆា វែក​បាយ វែក​ស៊ុប​ជាដើម។
  • ឆ្នាំង ៖ មានឆ្នាំង​ដាំបាយ​តូច ឬ​ធំ ទៅតាម​ចំនួន​មនុស្ស។ ឆ្នាំង​សម្លតូច​ធំទៅតាម​ប្រភេទ​ឆ្នាំង ឆ្នាំង​ស៊ុប ឆ្នាំង​សម្រាប់ ធ្វើ​បង្អែម ខ្ទះ​សម្រាប់​ចៀនឆា​មានខ្ទះ​តូច​ខ្ទះធំ។
  • កាំបិត ៖ មាន​កាំបិត​តូចធំ កាំបិត​សម្រាប់​ធ្វើត្រី កាំបិត​ចិតបន្លែ កាំបិត​ចិតផ្លែ​ឈើ កាំបិត​ហាន់សាច់ជ្រូក​សាច់ត្រី មាន​ជ្រញ់​សម្រាប់​ធ្វើត្រី ហាន់​សាច់ កាត់​បន្លែ មាន​ទៅតាម​ប្រភេទ​ជ្រញ់នីមួយៗ ត្បាល់​តូចធំ។
  • កញ្ច្រែង ៖ មាន​កញ្ច្រែង​ដាក់​សាច់ត្រី សាច់ជ្រូក សម្រាប់​ដាក់បន្លែ ដាក់​ផ្លែឈើ​ប្រើ​ទៅតាម​ទំហំ​របស់​កញ្ច្រែង។
  • ទូ ៖ ទូទឹកកក ទូ​ដាក់ចាន​ឆ្នាំង ដាក់​កញ្ច្រែង ដាក់​គ្រឿងផ្សំ និង​ទូដាក់​កែវ​ជាដើម។
  • ចង្ក្រាន ៖ មាន​ចង្ក្រាន​អគ្គិសនី ចង្ក្រាន​ធ្យូង ចង្ក្រាន​អាំងសាច់​ជាដើម។
រូបភាពទស្សនាវដ្តីសុខភាពយើង
វិធី​រៀបចំ​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះបាយ
ដើម្បី​ឱ្យសម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះបាយ​មាន​របៀប ងាយស្រួល​នៅក្នុង​ការ​ស្វែងរក​នៅពេល​ដែល​ត្រូវការ​យកមក​ប្រើប្រាស់ លោកអ្នក​ត្រូវតែ​មានការ​រៀបចំ​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ទំហំ និង​ទីកន្លែង​ផ្ទះបាយ​របស់​លោកអ្នក។
  • ផ្ទះ​វីឡា ៖ ជាទូទៅ​ផ្ទះវីឡា​គឺមាន​ផ្ទះបាយ​ធំ​ទូលាយ​ដោយ​មាន​ជាថ្នាក់ និង​កន្លែង​ដាក់​របស់របរ​បានច្រើន។ ចាន​ឆ្នាំង ត្រូវ​រៀបចំ​ទៅតាម​លេខរៀង ដូចជា​ចាន​សម្ល ចាន​បាយ ស្លាប​ព្រា សម កាំបិត ចង្កឹះដាក់​ទៅតាម​លេខរៀង​របស់វា​ឱ្យស្អាត។ ការ​រៀបចំ​កែវទឹក​កែវស្រា​ដាក់​ជាជួរមួយៗ​ទៅតាម​លេខរៀង ដាក់​ដោយឡែក​ពីគ្នា។ ចំណែកឯ​គ្រឿងផ្សំ​ត្រូវតែ​រៀប​ទៅតាម​លំដាប់ របស់​គ្រឿងផ្សំ ហើយ​ចំពោះ​គ្រឿងផ្សំ​ត្រូវតែ​ដាក់​នៅជិត​ចង្ក្រាន​ជានិច្ច ព្រោះ​ធ្វើឱ្យ​មាន​ភាព​ងាយស្រួល​នៅក្នុង​ពេលចម្អិន​ម្ហូប។
  • ផ្ទះ​ល្វែង ៖ ជាទូទៅ​សម្រាប់ផ្ទះ​ល្វែង​មិនសូវ​ជាមាន​កន្លែង​ធំទូលាយ​ប៉ុន្មាន​នោះទេ ដូចនេះនៅពេល​ដែលទិញ​របស់​របរ ត្រូវមើល​ថា តើមាន​កន្លែង​សម្រាប់​ដាក់​គ្រប់គ្រាន់​ដែរឬ​ទេ។ ហើយ​ទូផ្ទះល្វែង​មិនត្រូវ​ទិញ​សម្ភារៈ​ធំពេក​នោះទេ។ ត្រូវ​រៀបចំ​ចានធំ ហើយ​ធ្ងន់​មិនត្រូវ​ដាក់​នៅលើ​ធ្នើរខ្ពស់​ពេកនោះ​ទេ ព្រោះ​ធ្ងន់យូរៗ​អាចធ្លាក់​បាក់បែក ដូចនេះ​ត្រូវដាក់​នៅកន្លែង​ណាដែល​អាច​ទទួល​របស់​ធ្ងន់បាន ដូចជា​នៅថ្នាក់​ខាង​ក្រោមៗ។ ការ​រៀបចំ​ផ្ទះល្វែង​ត្រូវ​រៀបចំ​ទៅតាម​លំដាប់ ដូចជា​ទូដាក់​សម្ភារៈ ទូទឹកកក ទូ​ដាក់ចាន ឆ្នាំង​ជាដើម។ ចំណែក​ឯគ្រឿង​ផ្សំ​ត្រូវរៀប​ចំដាក់​តាម​លំដាប់​ហើយ​ត្រូវដាក់​ដោយ​ឡែក ហើយ​នៅជិត​ចង្ក្រាន ចំពោះ​កែវ​ត្រូវដាក់​ក្នុង ទូ​ឬដាក់​លើតុ​ដាច់​ដោយឡែក​ពីគេ។
  • ផ្ទះ​ឈើ ៖ សម្រាប់​ផ្ទះឈើ​តូចត្រូវ​វ៉ៃដែក​គោល​សម្រាប់​ព្យួរ​ឆ្នាំងព្យួរ​របស់​របរ​ ផ្សេងៗ ទៅតាម​លេខ​រៀង ត្រូវ​រៀបចំ​ផ្ទះបាយ​ឱ្យដាច់​ដោយឡែក​ពីផ្ទះ​លោកអ្នក​រស់នៅ ហើយ​ចំពោះ​ការរៀបចំ​ក៏មិន​ខុសពី​ផ្ទះធំ​ប៉ុន្មាន​នោះ​ទេ គឺ​ត្រូវមាន​ទូធំ​ល្មម​ជាថ្នាក់ៗ ដោយ​ថ្នាក់​ទីមួយ​សម្រាប់ដាក់​កែវ ថ្នាក់​ទីពីរ​សម្រាប់​ដាក់ចាន មាន​ចានបាយ ចាន​សម្ល ចាន​ស៊ុប និង​កូនចាន​ចង្កឹះ​ជាដើម។ ចំណែក​ឯជាន់ទីបី​ត្រូវដាក់​កញ្ច្រែង​តូចធំ​ទៅតាម​លំដាប់ និង​ជាន់ទីបួន​ទុក​សម្រាប់​ដាក់ឆ្នាំង​តូចឆ្នាំង​ធំទៅតាម​លំដាប់ រីឯ​ចង្ក្រាន​មិនត្រូវ​ដាក់​ជិតជញ្ជាំង​ពេកនោះ​ទេ។ ចំណែក​ឯគ្រឿងផ្សំ​វិញត្រូវ​ដាក់​នៅជិត​កន្លែង​ធ្វើម្ហូប ដើម្បី​ឱ្យ​ងាយស្រួល​នៅក្នុង​ការ​យកមក​ប្រើប្រាស់។ រីឯ​ផ្ទះឈើ​ដែលធ្វើ​ដូចជា​លក្ខណៈ​ផ្ទះបុរាណ​លាយ​សម័យ​ហើយ​ធំទូលាយ ត្រូវ​រៀបធំ​ដូចជា​ផ្ទះវីឡា​ដែរ។
រូបភាពទស្សនាវដ្តីសុខភាពយើង
 សារៈ​ប្រយោជន៍​នៃការ​ជ្រើសរើស​សម្ភារៈ​ផ្ទះបាយ
លោកអ្នក​ត្រូវ​រៀបចំ​ទុកដាក់​សម្ភារៈ​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ​ បានស្អាត​ល្អ ហើយ​មាន​របៀប​រៀបរយ​ល្អ គឺអាច​ធ្វើឱ្យ​ផ្ទះស្អាត មាន​អនាម័យ ធ្វើឱ្យ​មាន​អារម្មណ៍​ចង់​រស់នៅ អាចធ្វើ​ឱ្យមាន​សុខភាព​ល្អ គ្រួសារ​មាន​សុភមង្គល និងអាច​ចៀសផុត​ពីការ​កើតជម្ងឺ​ផ្សេងៗ​បាន​ថែមទៀត​ផង។
ដំបូន្នាន​អ្នក​ជំនាញ
ដើម្បី​ឱ្យ​សុខភាព​ល្អ និង​ផ្ទះស្អាត​រួមទាំង​ចង់ឱ្យ​គ្រួសារ​មាន​សុភមង្គល​នោះ លោកអ្នក​ត្រូវតែចេះ​រៀបចំ​ទុកដាក់​ផ្ទះ​សម្បែង​ឱ្យបាន​ស្អាតល្អ ជាពិសេស​ផ្ទះបាយ​ឬក៏​បន្ទប់ទឹក​ត្រូវតែ​មានក្លិន​ក្រអូប​ជានិច្ច។ បើសិនជា​លោកអ្នក​មានការ​មមាញឹក និង​ការងារ​ច្រើន នៅពេល​ដែល​ទំនេរ​ពីការងារ​លោកអ្នក​គួរតែ​ឆ្លៀតពេល​ពី២០​ទៅ៣០​នាទី ដើម្បី​រៀបចំ​ផ្ទះ​លោកអ្នក​ឱ្យស្អាត។

និស្ស័យ​ពី​កំណើត

ជាធម្មជាតិ​បុគ្គល​គ្រប់រូប​តែងតែ​ ទទួលបាន​លក្ខណៈ​សម្បត្ដិ​ផ្សេងៗ​គ្នា ទាំង​សរីរាង្គ​កាយ និង​ទំនោរ​ផ្លូវចិត្ដ។ និស្ស័យ ជាពាក្យ​មួយម៉ាត់​ដែល​ប្រជាពលរដ្ឋ​យើង​និយាយ​ជា​ញឹកញាប់ ដើម្បី​សម្គាល់​ទៅលើ​ការបាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា បាន​រួមរស់​ជាមួយ​គ្នា ធ្វើអ្វីៗ​ចុះសម្រុង​គ្នា​ជាដើម។ ចុះអ្នក​ចិត្ដវិទូ លោក​បកស្រាយ​យ៉ាង​ដូចម្ដេច​ដែរអំពី​និស្ស័យ។ ហើយ​និស្ស័យ​កើតមាន​លើ​មនុស្សពីពេល​ណា និង​តាមរយៈ​អ្វី? 
រូបភាពតស្សនាវដ្ដីសុខភាពយើង
ឆ្លើយតប​នឹង​សំណួរ​ខាងលើ​លោក​សាស្ដ្រាចារ្យ ផាន់ ចាន់ពៅ ឯកទេស​ចិត្ដវិទ្យា​នៃសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នឹង​បកស្រាយ​អំពី​និស្ស័យ​ជូន​ប្រិយ​​​​​មិត្ដ​អ្នកអាន​ក្នុង​ទស្សនាវដ្ដី សុខភាពយើង។
អ្វីជា​និស្ស័យ?
និស្ស័យ​ជាឫកពា​ដែលមាន​លក្ខណៈ​ខុសគ្នា​ពី​អត្ដចរិត ដែលអាច​ទទួលបាន​ពីឥទ្ធិពល​នៃការ​អប់រំ​របស់​គ្រួសារ មិត្ដភក្ដិ មជ្ឈដ្ឋាន​ជុំវិញ សាលារៀន និង​សង្គម​នៅពេល​ដែល​បុគ្គលនោះ​ដឹងក្ដី ឬធំ​ពេញវ័យ។ ឥទ្ធិពល​នេះអាច​ឱ្យគេ​ក្លាយជា​មនុស្ស​ស្លូតបូត រម្យទម សុភាព​រាបសារ ឬ​កោងកាច ព្រហើន​ច្រឡើស​បើស ខ្ជិលច្រអូស​ជាដើម។ អត្ដចរិត​កើតឡើង​លើមនុស្ស​ក្រោយ​និស្ស័យ​មួយ​ជំហាន ដែល​អត្ដចរិត​នោះគេ​អាចធ្វើ​ការ​កែប្រែ​បានតាម​របត់នៃ​ការ​រស់នៅ​ក្នុង​ មជ្ឈដ្ឋាន។ និស្ស័យ​មានការ​ពាក់ព័ន្ធ​នឹង​មូលដ្ឋាន​សរីរ បេះដូង ទឹកប្រមាត់ អ័រម៉ូន​ជាដើម។ ឧទាហរណ៍​បុគ្គល​មាន​ឫកពា​ឆេវឆាវ ឆាប់ខឹង​ច្រឡោត ស្រគត់​ស្រគំ ស្ងប់​ស្ងៀម ប្រុសតែ​មាន​សារជាតិ​ដូចស្រី ឬស្រី​តែមាន​សារជាតិ​ដូចជា​ប្រុស ស្ទក់ៗ​ទុយមុយ មាន​សភាព​ស្រស់ស្រាយ ញញឹម​ប្រិមប្រិយ​ជាប់​ជានិច្ច​ជាដើម។
លោកប៉ាវ លូវ អ្នក​ប្រាជ្ញ​ផ្នែកចិត្ដ​វិទ្យា​បាន​រកឃើញ​និស្ស័យ​របស់​មនុស្ស​មាន៤​គឺ
  • មនុស្សចិត្ដ​នឹងនរ គឺគេ​មិនងាយ​ផ្លាស់ប្ដូរ​ការគិត មិនងាយ​ជឿជាក់​តាម​អ្នកដទៃ
  • មនុស្ស​ឆេវឆាវ គឺជា​បុគ្គល​ដែលឆាប់​ខឹង ឆាប់បាត់ ខ្វះ​ហេតុផល
  • មនុស្ស​មានការ​សម្រេច​ចិត្ដខ្ពស់ គឺជា​មនុស្ស​មាន​ឧត្ដមគតិ មានការ​គិត​ល្អិតល្អន់ មាន​ហេតុផល​មុន​សម្រេច​ចិត្ដ
  • មនុស្ស​ទុក្ខ​ក្រៀមក្រំ ជាមនុស្ស​ដែលមាន​ភាព​ខ្វាយខ្វល់​ច្រើន រស់នៅ​ដាច់ឆ្ងាយ​ពីអ្នកដទៃ។

  • រូបភាពតស្សនាវដ្ដីសុខភាពយើង
    និស្ស័យ​កើតឡើង​ពេលណា ដោយ​សារអ្វី? ជាការ​ពិតណាស់ និស្ស័យ​របស់​មនុស្ស​គេអាច​បណ្ដុះបាន​ចាប់ពី​ពេល​តាំងគក៌​រហូតក្មេង​ ចាប់ផ្ដើម​ដឹងក្ដី ទាំងខាង​ផ្លូវចិត្ដ ឫកពា ចំណង់​ចំណូល​ចិត្ដ​ជាដើម។ មាតាបិតា​ត្រូវត្រៀម​លក្ខណៈជាស្រេច​នូវកត្ដា​ផ្លូវចិត្ដ សេដ្ឋកិច្ច លំនៅ​ដ្ឋាន និង​សង្គម ដែលអាច​ជះឥទ្ធិពល​ដល់កូន​ក្នុងផ្ទៃ និងកូន​ដែល​កំពុង​ចាប់ផ្ដើម​វិវត្ដន៍​ផ្នែក​ស្មារតី។
    1. កត្ដា​ផ្លូវចិត្ដ ៖ ឪពុកម្ដាយ​ជាមនុស្ស​សំខាន់​ក្នុងការ​តម្រង់​និស្ស័យ​កូន(តាមរយៈ​អារម្មណ៍​ របស់​ម្ដាយ)។ មិនឈ្លោះ​គ្នា ឬគ្មាន​ភាពល្អក់​កករ បង្កភាព​ស្និទ្ធស្នាល និងការ​ថ្នាក់ថ្នម​ផ្លូវកាយ​ផ្លូវចិត្ដ និយាយ​រឿង​សប្បាយៗ ផ្ដល់​នូវភាព​កក់ក្ដៅ​រីករាយ​ឱ្យបាន​ច្រើនតាម​ដែលអាច​ធ្វើបាន។ ប្ដី​ត្រូវរក​សៀវភៅ​ផ្សេងៗ​ដូចជា​រឿង​និទាន​កុមារ ទស្សនាវដ្ដី ឬ​អត្ថបទ​អប់រំ​ល្អៗ សម្រាប់​ភរិយា​អាន ឬ​អានឱ្យ​ភរិយា និង​កូនស្ដាប់​ជារៀងរាល់​ថ្ងៃ។ លើសពី​នេះ​មាតា​គួរមើល​ទូរទស្សន៍ ឬវីដេអូ​ដែល​ផ្ដោត​សំខាន់​ទៅលើ​វីរភាព​អង់អាច ក្លាហាន​មាន​ឧត្ដមគតិ។ ទាំងនេះ​កូនអាច​មាន​សតិក្លាហាន មិន​កោងកាច មាន​ហេតុផល ឆ្លាតវៃ ឆាប់ចេះ​និយាយ កាយ​សម្បទា​រឹងប៉ឹង មាន​ទំនាក់ទំនង​ល្អរវាង​អន្ដរបុគ្គល​ជាដើម។
    2. កត្ដា​សេដ្ឋកិច្ច ៖ សំខាន់​ណាស់​សម្រាប់​ការ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ពេលដែល​ស្ដ្រី​ពពោះ និង​ក្រោយពេល​សម្រាល។ ការ​បំប៉ន​សុខភាព​មាតា និង​ទារក ថវិកា​ត្រៀម​ត្រូវមាន​ជា​ចាំបាច់។ ត្រូវគិត​ពីរបប​អាហារ​ឱ្យបាន​គ្រប់គ្រាន់ និង​កម្រិត​ប្រភេទ​អាហារ ដែលគួរ​បរិភោគ។ លើសពី​នេះចំពោះ​ការ​ប្រើប្រាស់​ថ្នាំ​ក៏ជា​កត្ដា​សំខាន់ ព្រោះ​អាច​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សុខភាព​ទារក​ក្នុងផ្ទៃ (ករណី​មិនទាន់​សម្រាល)។ របប​អាហារ និង​ការប្រើ​ឱសថ គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឱ្យបាន​ទៀងទាត់ ដើម្បី​តាមដាន​សុខភាព។
    3. ពាក់ព័ន្ធ​លំនៅ​ដ្ឋាន ៖ លំនៅ​ដ្ឋាន​គួរ​សម្អាត​ឱ្យបាន​ស្អាត ប្រកប​ដោយ​ផាសុកភាព ពិសេស​ត្រូវចាប់​អារម្មណ៍​ចំពោះ​បន្ទប់ដេក​គួរបិទ​រូបក្មេង​ស្អាតៗ បន្ទប់គួរ​លាបពណ៌​ពងមាន់ ពណ៌​ផ្ទៃមេឃ​ស្រាល ឬពណ៌​ស៊ីជម្ពូ​ជាដើម។ ទាំងនេះ​គឺ​រួមចំណែក​ឱ្យម្ដាយ​មាន​អារម្មណ៍​ល្អស្រស់​ថ្លា។
    4. កត្ដា​សង្គម ៖ ក្មេង​ទើបនឹង​កើត និង​មិនទាន់​ដឹងក្ដី ពុំទាន់​ឆ្លងផុត​ដំណាក់​កាលនៃ​ការពត់​និស្ស័យ​ទេ។ ដូច្នេះ​កត្ដា​ជុំ​វិញ ដែល​ក្មេងបាន​ជួប បានឮ បានឃើញ​នូវ​ឥរិយាបថ រឿង​ភាពយន្ដ សកម្មភាព​ទាំងឡាយ​របស់​មនុស្ស​ក្នុង​សង្គម។ ក្នុងនោះ​រួមទាំង​ឪពុកម្ដាយ ញាតិ​សន្ដាន និង​អ្នកដទៃ ពិសេស​អ្វីដែល​នៅក្បែរ និង​ដក់ជាប់​ក្នុង​អារម្មណ៍ ជា​ចំណែក​មួយនៃ​ការបណ្ដុះ​និស្ស័យ​របស់ក្មេង។
    ប្រការ​ចាំបាច់​គួរ​ចៀសវាង
    ថ្វីត្បិត​កូនក្នុង​ផ្ទៃ​ពុំទាន់​ឃើញ​ពន្លឺថ្ងៃ ក្មេង​ទើបកើត​ពុំអាច​ហាស្ដី ឬ​ពុំអាច​វិភាគ​អ្វីបាន ប៉ុន្ដែ​ទារក​ឬក្មេង​អាច​ទទួល​ឥទ្ធិពល គ្រប់យ៉ាង​ដែលម្ដាយ​បានជួប ឬវា​ផ្ទាល់បាន​ប្រទះ។ ដូច្នេះ​ព្រឹត្ដិការណ៍​ខ្លះដែល​មិនគួរ​ភព​ប្រសព្វ គឺ​ជម្លោះ​ផ្សេងៗ មិនគួរ​ទៅ​សួរសុខ​ទុក្ខ ឬទៅ​ទីកន្លែង​មានអ្នក​ជម្ងឺ​ធ្ងន់ធ្ងរ​ដែលអាច​ប៉ះពាល់​អារម្មណ៍ មិន​គប្បី​មើល​ហេតុការណ៍​រន្ធត់ ដូចជា​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ជាដើម ។ មិនគួរ​មើល​ទូរទស្សន៍ ឬ​វីដេអូ​ប្រភេទ​រឿងខ្មោច រឿងធ្វើ​ទារុណកម្ម រឿងកាច​សាហាវ មានកាត់​ក្បាល ខ្វេះភ្នែក ឬរឿង ដែល​បង្ហាញពី​ការធ្វើ​ទុក្ខបុក​ម្នេញ​ពោរពេញ​ដោយការ​ឈឺចាប់ និង​ទុក្ខសោក​សៅ​នោះទេ។
    ដំបូន្មាន​អ្នកផ្ដល់​ប្រឹក្សា
    គូស្វាមី​ភរិយា​គ្រប់គ្នា​តែងតែ​ប្រាថ្នា​មានបុត្រ​ដែល​ឆ្លាតវៃ មាន​សុខភាពល្អ​ទាំងកាយ​ទាំងចិត្ដ ស្លូតបូត ស្របតាម​គន្លង​ធម៌។ ប៉ុន្ដែ​ឪពុកម្ដ្កាយ​ស្ទើរមួយ​រយភាគ​រយ​មិនសូវ​យកចិត្ដ​ទុកដាក់ ឬ​គិតគូរ​លើការ​អប់រំ​តាំងពី​ក្នុងផ្ទៃ​នោះទេ។ លុះកូន​កើតមក​ធំដឹងក្ដី​មិនឆ្លាត មិនស្ដាប់​ការ​ទូន្មាន ទើបមាន​វិប្បដិសារី។ ដូច្នេះ​អាណាព្យាបាល​គ្រប់គ្នា​ត្រូវតែ​យកចិត្ដ​ទុកដាក់ ជាពិសេស​ចំពោះ​ទារក​តាំងពី​ក្នុង ឧទរ​រហូត​ពេញវ័យ ទើបការ​បណ្ដុះ​ពូជ​ធនធាន​មនុស្សម្នាក់​មាន​សុពលភាព​ស្របតាម​ក្ដីប្រាថ្នា។

    វិធី​លម្ហែ​អារម្មណ៍

    លោកអ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ដ​តែងតែ ​មាន​អារម្មណ៍​តានតឹង និង​មិនមាន​ភាព​សប្បាយ​រីករាយ​ដូច​លោកអ្នក​ដែលមាន​អារម្មណ៍​ស្រស់ថ្លា និង​រីករាយ​គ្រប់​ពេលវេលា​នោះទេ។ នេះ​គឺជាបញ្ហា​ចោទ​យ៉ាង​សំខាន់​ដែល​លោកអ្នក​មួយចំនួន​នោះ​មិនទាន់​បាន​ ជ្រាបច្បាស់​ពីវិធី​សាស្ដ្រ​អ្វីខ្លះ ដើម្បី​ឱ្យខ្លួន​ចៀសផុត​ពីបញ្ហា​ផ្លូវចិត្ដ​ទាំងនោះ។រូបភាពទស្សនាវដ្ដីសុខភាពយើង
    នៅពេល​នេះ ប្រិយមិត្ដ​នឹងបាន​ជ្រាប​ពីវិធី​លម្ហែ​អារម្មណ៍​ដើម្បី​បំបាត់​បញ្ហា​ ផ្លូវចិត្ដ ដែល​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នក​ឯកទេស​វិកលវិទ្យា​នៃគ្លីនិក​សាន់រ៉ាយ អត្ថា​ធិប្បាយ​នៅលើទំព័រ​ទស្សនាវដ្ដី សុខភាពយើង។
    ការ​ថែទាំ​សុខភាព​ផ្លូវចិត្ដ​ជាបញ្ហា​សំខាន់
    វិបត្ដិ​ផ្លូវចិត្ដ​នឹង​បណ្ដាល​ឱ្យ​លោកអ្នក​មាន​អារម្មណ៍​ស្មុគស្មាញ តានតឹង ស្ដ្រេស ពិបាក​ដោះស្រាយ ធុញថប់ និង​គិតច្រើន​ទៅលើ​រឿង​ការងារ​ក៏ដូចជា​រឿង​ក្រុមគ្រួសារ។ លោកអ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ដ​ត្រូវធ្វើ​យ៉ាងណា​ថែទាំ​សុខភាព​ផ្លូវចិត្ដ និង​អារម្មណ៍​របស់​ខ្លួនឯង​ឱ្យបាន​ស្បើយ ដើម្បី​បញ្ចៀស​ពីវិបត្ដិ​ផ្លូវចិត្ដ​ទាំងឡាយ។ ការ​ថែទាំ​សុខភាព​ផ្លូវចិត្ដ​ជាបញ្ហា​ដែល​សំខាន់​សម្រាប់​លោកអ្នក ហើយ​លោកអ្នក​ត្រូវដឹង និង​បាន​ស្វែងយល់​ពីការ​ថែទាំ​សុខភាព​ផ្លូវចិត្ដដោយ​ខ្លួនឯង​ទើប​អាច​ចៀសផុត ​ពីបញ្ហា​នេះបាន។ ខាងក្រោម​នេះជា​ប្រការ​ដែល​លោកអ្នក​គប្បី​ប្រតិបត្ដិ និង​មិនគួរ​ប្រតិបត្ដិ ៖
    • ប្រការ​មិនគួរ​ធ្វើ ៖ គ្រប់ប្រភេទ​នៃជម្ងឺ​ផ្លូវចិត្ដ​ទាំងអស់​ផ្ដើមចេញ​ជាអាការ ដូចជា​បណ្ដាល​ឱ្យលោកអ្នក​ឈឺក្បាល គេង មិនលក់ និង​គិតទៅ​លើបញ្ហា​ស្មុគស្មាញ​ច្រើន​ជាដើម។ ដូចនេះ​ប្រការ​ដែល​លោកអ្នក​មិនគួរ​ប្រតិបត្ដិ គឺការ​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង​ផ្ដេសផ្ដាស ព្រោះ​ថ្នាំ​ងងុយគេង​ដែល​ប្រើប្រាស់​ដោយ​មិនមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​អាច​ បណ្ដាល​ឱ្យ​ញៀន និង​បង្កឱ្យ​មាន​បញ្ហាសុខភាព​ថែមទៀត​ផង។ មួយ​វិញទៀត​លោកអ្នក​មួយចំនួន​នៅពេល​ដែលមាន​វិបត្ដិ​ដំណេក​ក៏ទទួលទាន​សុរា​ បន្ដិចបន្ដួច ដើម្បី​ឱ្យ​គេងលក់ ហើយ​មួយចំនួន​ទៀត​ពិបាកចិត្ដ​ខ្លាំង ពិបាក​ដោះស្រាយ​បញ្ហាក៏​សម្រេចចិត្ដ​ប្រើប្រាស់​ថ្នាំញៀន ដើម្បី​ភាព​សប្បាយ និង​បំបាត់​អារម្មណ៍​តានតឹង។ រីឯ​លោកអ្នក​មួយចំនួន​ទៀត​នោះ​ឈានទៅ​រកការ​លេងល្បែង ប្រព្រឹត្ដ​អំពើ​ពាលា ប៉ោឡែ ដោយសារ​ការ​ពិបាកចិត្ដ និង​ធុញថប់​ទៀតផង។ ប្រការ​ទាំងនេះ​សុទ្ធតែ​ជាប្រការ​គួរ​ចៀសវាង​ចំពោះ​លោកអ្នក​ដែលមាន​បញ្ហា​ ផ្លូវចិត្ដ ព្រោះ​វាអាច​ជាដើម​ហេតុ​កាន់តែ​ធ្វើឱ្យ​សុខភាព​របស់លោកអ្នក​មាន​បញ្ហា​ទាំង​ ផ្លូវកាយ និង​ផ្លូវចិត្ដ។
    • ប្រការ​គួរធ្វើ ៖ នេះជា​ប្រការ​សំខាន់​សម្រាប់​លោកអ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ដ​គួរ​ ប្រតិបត្ដិ​ក្នុងការ​ដោះស្រាយ​នូវ​អារម្មណ៍ តានតឹង ភាព​ស្មុគស្មាញ និង​បញ្ហា​ពិបាក​ដោះស្រាយ។ លោកអ្នក​ត្រូវ​ប្រើប្រាស់​ពេលវេលា​ឱ្យបាន​សមស្រប និង​គ្រប់គ្រាន់ ទាំងក្នុង​នាម​ជានិស្សិត ជាមន្ដ្រី​រាជការ ជា​អ្នកជំនួញ ឬ​ជាអ្នក​ការិយាល័យ ដើម្បី​ផ្ដល់​ចំណី​អាហារ​ផ្នែក​សុខភាព​ផ្លូវចិត្ដ​ឱ្យបាន​ត្រឹមត្រូវ និង​មានភាព​រឹងមាំ។ សូម​លោកអ្នក​កុំ​ប្រើប្រាស់​ពេលវេលា​នោះ​ដោយដាក់​សម្ពាធ​ទៅលើ​ខួរក្បាល​ ច្រើនពេក។ និយាយ​ជារួម​លោកអ្នក​ត្រូវ​ជ្រើសរើស​ពេលវេលា​សមស្រប​ណាមួយ​ក្នុងការ​សម្រាក​ លម្ហែកាយ និង​ចិត្ដ នៅក្នុង​ចុង​សប្ដាហ៍ ឬ​ពេលវេលា​ឈប់​សម្រាក​ណាមួយ។ លោកអ្នក​មិនត្រូវ​បិទឱកាស​ខ្លួនឯង​ក្នុងការ​សម្រាក​លម្ហែ​ខួរក្បាល​នោះទេ។ បើ​មិនមាន​ការឈប់​សម្រាក​លម្ហែ​អារម្មណ៍ បញ្ហា​សុខភាព​ផ្លូវចិត្ដ​នឹងអាច​កើតមាន​ឡើង​នៅពេល​ណាមួយ​ដែល​លោកអ្នក​ទទួល​ អារម្មណ៍​ថា​តានតឹង។
    រូបភាពទស្សនាវដ្ដីសុខភាពយើង
    វិធី​លម្ហែ​អា​រម្មណ៍
    លោកអ្នក​អាច​ជ្រើសរើស​ការ​លម្ហែ​សម្រាក​កាយ និង​ចិត្ដ តាម​វិធី​ជាច្រើន​ដែល​លោកអ្នក​ចូលចិត្ដ ដូចជា​ការ​ចំណាយ​ពេលវេលា​នៅចុង​សប្ដាហ៍ ឬ​ថ្ងៃឈប់​សម្រាក​ណាមួយ​ដើម្បី​ដើរ​លម្ហែកម្សាន្ដ​នៅតាម​រមណីយដ្ឋាន ការ​ជួបជុំ​ជជែក​ជាមួយ​មិត្ដភក្ដិ​រឿង​សប្បាយៗ ការ​ដើរ​កម្សាន្ដ ស្ទូចត្រី និង​ការដើរ​កម្សាន្ដ​នៅតាម​ទីជនបទ​ដែលមាន​បរិយាកា​សស្រស់​ស្រាយ​ ខ្យល់បរិសុទ្ធ​ពីធម្មជាតិ។ ការ​ដើរ​កម្សាន្ដ​ជាមួយ​មិត្ដភក្ដិ​ឬ​ក្រុមគ្រួសារ​នៅតាម​ចម្ការ បង្កើត​កម្មវិធី​ជប់លៀង​ក្នុង​ឱកាស​ណាមួយ​ជួប​ជាមួយ​មិត្ដភក្ដិ​ ស្និទ្ធស្នាល ជជែក​ពិភាក្សា​ឬ​ប្រាប់ពី​បញ្ហា​លំបាក​ក្នុងចិត្ដ​ជាមួយ​មិត្ដ​ជិតស្និទ្ធ ដើម្បី​ដោះស្រាយ និង​ជួយ​លើក​ទឹកចិត្ដ​គ្នា​ទៅវិញ​ទៅមក។ បើសិន​ជា លោកអ្នក​មិនមាន​ពេល​ច្រើន​ក្នុងការ​ដើរ​កម្សាន្ដ​ចេញ​ទៅក្រៅ លោកអ្នក​អាច​ជ្រើសរើស​វិធីហាត់​ប្រាណ​ណាមួយ​ក៏បាន ដើម្បី​សម្រួល​ដល់​សុខភាព​រាងកាយ​ក៏ដូចជា​ផ្លូវចិត្ដ​ផងដែរ។ ការធ្វើ​លំហាត់​ប្រាណ​មាន​វិធី​ជាច្រើន ដូចជា​ការ​ដើរ រត់ រាំ ឬការ​ហាត់​កីឡាកាយ វប្បកម្ម និង​ការធ្វើ​លំហាត់ប្រាណ តាមវិធី​សម្មាធិ វិធី​យូហ្គា ឬវិធី​ហាត់​ថៃជិ នេះក៏​ជាវិធី​មួយដែល​ជួយ​កាត់បញ្ហា​ផ្លូវចិត្ដ​ផងដែរ។ វិធីសាស្ដ្រ​ដែល​ការពារ​កុំឱ្យ​មាន​បញ្ហា​ផ្លូវចិត្ដ​នេះ គឺ​អាស្រ័យ​ទៅលើ​ចំណង់​ចំណូលចិត្ដ និង​ពេលវេលា​សមស្រប​ណាមួយ​របស់​លោកអ្នក។
    ការ​លើក​ទឹកចិត្ដ
    គ្រប់ពេល​ដែល​មនុស្ស​នៅជិត​ខ្លួនមាន​បញ្ហា​ផ្លូវចិត្ដ លោកអ្នក​អាច​បញ្ចេញ​ការ​លើកទឹក​ចិត្ដ​របស់ខ្លួន​ទៅដល់​មិត្ដភក្ដិ​ឬ មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន ព្រោះនេះ​គឺកត្ដា​រួមចំណែក​មួយ​ដែលជួយ​ស្រោចស្រង់​អារម្មណ៍ និង​សុខភាព​ផ្លូវចិត្ដ​របស់​មនុស្ស​ម្នាក់។ បើសិន​ជាការ​ជ្រើសរើស​យកវិធី​លម្ហែ​អារម្មណ៍​ហើយ​នៅតែ​មិនមាន​ប្រសិទ្ធភាព​ ទៀតនោះ គឺ​ត្រូវតែ​មានការ​ជួយ​លើក​ទឹកចិត្ដ​ពីមនុស្ស​ដែល​នៅជុំវិញ​ខ្លួន ដូចជា​សហគមន៍ មិត្ដភក្ដិ ក្រុមគ្រួសារ ជាពិសេស​គឺមនុស្ស​ជាទី​ស្រឡាញ់​រាប់អាន ដើម្បី​មានអ្នក​ផ្ដល់​កម្លាំងចិត្ដ និង​លើក​ទឹកចិត្ដ។ ក្នុង​ដំណាក់​កាល​ចុងក្រោយ​នៅតែ​មិនអាច​ស្រោចស្រង់​បានទៀ​តនោះ គឺ​មានតែ​ការ​សម្រាក និង​ព្យាបាល​ជាមួយ​នឹង​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សុខភាព​ផ្លូវចិត្ដ ទើបអាច​ជួយ​ដោះស្រាយ​បញ្ហានេះ​បាន។
    ដំបូន្មាន​អ្នក​ជំនាញ
    លោកអ្នក​ត្រូវ​បែងចែក​ពេលវេលា​ឱ្យបាន​ត្រឹមត្រូវ​ក្នុងការ​សម្រាក​លម្ហែ​ អារម្មណ៍ រឿង​ការងារ និង​រឿង​ដទៃទៀត។ លោកអ្នក​មិនអាច​យកបញ្ហា​ទាំងនោះ​មក​លាយឡំ​គ្នា​ក្នុងពេល​តែមួយ​បាន​នោះទេ ព្រោះ​វានឹង​បណ្ដាល​ឱ្យអារម្មណ៍​របស់​លោកអ្នក​កាន់តែ​មានភាព​ស្មុគស្មាញ និង​មិនអាច​ទទួលបាន​ឱកាស​រីករាយ​នោះទេ។

    មនោមយិទ្ធិ​ជាការ​គ្រប់គ្រង​អំណាច​ដួងចិត្ដ

    លោកអ្នក​ប្រាកដ​ជាតែងតែ​គិត​ប្រាថ្នា​ ចង់ឱ្យ​ខ្លួន​លោកអ្នក​ក្លាយជា​មនុស្ស​ម្នាក់​ដ៏មាន​ឥទ្ធិពល មាន​អំណាច​លើមនុស្ស​ដែលនៅ​ជុំវិញខ្លួន និង​ប្រាថ្នា​ចង់ធ្វើ​អ្វីមួយ​ប្រកបដោយ​សេចក្ដី​សម្រេច​ជោគជ័យ។ ទន្ទឹម​នឹងនេះ​លោកអ្នក​មួយចំនួន​ប្រហែលជា​ធ្លាប់គិត ហើយថា​គ្រប់យ៉ាង​ដែល​ទទួលបាន​ផលនិង​សម្រេច​នោះ​កើតឡើង​ពីការ​តាំងចិត្ដ កម្លាំងចិត្ដ ឬដោយ​កម្លាំងពលកម្ម​ខ្លួនឯង​នោះឡើយ ។ មនោមយិទ្ធិ​ជាវិធី​បែប​ផ្លូវចិត្ដ​ខាង​សាសនា ដែល​លោកអ្នក​ស្ទើរតែ​មិនធ្លាប់​ជួប មិនធ្លាប់​ឮតាំងពី​ដើមមក​សោះ ហើយក៏​កាន់តែ​មិនធ្លាប់​ស្គាល់​ថា តើ​មនោមយិទ្ធិ​នោះជា​អ្វី? ប្រើ​ដើម្បី​អ្វីនោះ​ឡើយ? 
    រូបភាពទស្សនាវដ្ដីសុខភាពយើង
    មាន​ចម្ងល់​ត្រូវតែ​ស្វែងរក​ដំណោះ​ស្រាយ ស្រាវជ្រាវ​រកចម្លើយ និង​បកស្រាយ​បំភ្លឺ ហើយ​ដែល​ពេលនេះ​ទស្សនាវដ្ដី សុខភាព​យើង សូមនាំ​អារម្មណ៍​របស់​លោកអ្នក​អាន​ឱ្យមក​ធ្វើការ​ស្វែងយល់​អំពី​មនោមយិទ្ធិ។
    មនោមយិទ្ធិ ជាអ្វី?
    មនោមយិទ្ធិ​(មៈ-នោ-មៈ-យិត-ធិ) មានន័យ​ប្រហាក់​ប្រហែល​ជាមួយ​នឹងពាក្យ​ជាភាសាអង់គ្លេស​ថា វីលផាវវើ (Will Power)។ ពាក្យថា​មនោមយិទ្ធិ​នេះ ជា​វាក្យស័ព្ទ​ខាង​ព្រះពុទ្ធសាសនា​មានន័យ​ថា ឫទ្ធិ​ដែល​សម្រេច​ដោយ​ចិត្ដ។ ប៉ុន្ដែ​ក្នុងការ​បកប្រែ​ពីពាក្យ វីលផាវវើ ជាភាសា​អង់គ្លេស​វិញ គឺ​សំដៅ​ដល់​អំណាច​ដែលធ្វើ​ឱ្យអ្វីៗ​សម្រេច​ផល និងដែល​កើតឡើង​ពីកម្លាំងចិត្ដ​របស់​មនុស្ស​ម្នាក់ៗ។
    មនោមយិទ្ធិ​កើតមាន​នៅកន្លែង​ណា?
    តាមការ​ពិតទៅ​មនោមយិទ្ធិ គឺជាអ្វី​ដែលមាន​នៅក្នុង​ខ្លួន​មនុស្ស​យើង​គ្រប់ៗគ្នា ពោល​គឺកម្លាំង​ចិត្ដ កម្លាំង​ប្រាថ្នា កម្លាំង​អធិដ្ឋាន កម្លាំង​តាំងចិត្ដ​ដ៏ជាក់​លាក់ ឬ​ជាកម្លាំង​នៃកិលេស​តណ្ហា ដែលជា​គ្រឿង​ភ្ញោច​ឱ្យលោកអ្នក​មាន​សកម្មភាព​ផ្សេងៗ​រៀងខ្លួន និង​នាំឆ្ពោះ​ទៅកាន់គោល​បំណង​របស់​លោកអ្នក។ ទាំងនេះ​សុទ្ធសឹង​ជាមនោមយិទ្ធិ​វិជ្ជមាន​(មនោម​យិទ្ធិ​ផ្នែក​ដែល​ល្អ) ឬ​មនោមយិទ្ធិ​អវិជ្ជមាន (មនោមយិទ្ធិ​ផ្នែក​មិនល្អ ឬផ្នែក​អាក្រក់)។ មនុស្ស​ដែលមាន​មនោមយិទ្ធិ​ច្រើន​រមែង​មានការ​ប្រាថ្នា​អ្វីយ៉ាង​ខ្លាំងក្លា រហូត​សុខចិត្ដ ប្ដូរ​ជីវិត ដើម្បីស​ម្រេច​គោលបំណង​របស់​ខ្លួន។ ចំណែក​លោកអ្នក​ដែល​មិនមាន​មនោមយិទ្ធិ​តែងតែ​មាន​អារម្មណ៍​រារែក​នឹង​ ធ្វើអ្វី​មួយ ដែលជា​ហេតុ​ធ្វើឱ្យ​មិនសូវ​បានផល​សម្រេច ឬ​ធ្វើបាន​តែពាក់​កណ្ដាល​ទីក៏បោះបង់​ចោល។
    ហេតុអ្វី​ត្រូវ​សាងមនោមយិទ្ធិ?
    ការដែល​មនុស្ស​យើង​មាន​វណ្ណៈ ឬ​ជីវភាព​រស់នៅ តំណែង​ក្នុង​សង្គម​ខុសប្លែក​ពីគ្នា ក្រៅពី​កើតឡើង​ដោយសារ​ចំណេះដឹង និង​សមត្ថភាព វាក៏មាន​ផល​ប៉ះពាល់​ដែល​បណ្ដាល​មកពី​មនោមយិទ្ធិ​ផងដែរ។ ប៉ុន្ដែគ្រា​ន់តែ​ថាមនុស្ស​ភាគច្រើន​មិនយល់ ហើយ​បែរជា​គិតថា​វាកើតឡើង​តាម​អំណាច​ព្រេងវាសនា ឬ​រាសី​ទៅវិញ។ អ្វីដែល​សំខាន់​បំផុត​នោះ គឺ​កម្លាំង​តណ្ហា​ដែល​ផុសចេញ​ពីជម្រៅ​នៃដួងចិត្ដ ឬ​មនោមយិទ្ធិ​នេះឯង​ដែល​សម្ដែង​នូវភាព​អស្ចារ្យ​គួរស្ញប់​ស្ញែង គឺវាអាច​ជំរុញ​មនុស្ស​ដែលមាន​ឋានៈទាប​ឱ្យឈាន​ឆ្ពោះទៅកាន់​ឋានៈ​មួយដែល​ ខ្ពង់ខ្ពស់​បាន។
    មនោមយិទ្ធិ​អាចមាន​ប្រយោជន៍​អ្វីខ្លះ?
    ចិត្ដ​មនុស្ស​យើងមាន​អំណាច​អស្ចារ្យ​ណាស់ បើ​ហ្វឹកហាត់​ក្នុង​ផ្លូវណា ច្រើនតែ​កើតបាន​ជាផល​ក្នុងផ្លូវនោះ​វិញ។ មនុស្ស​ដែល​បណ្ដោយ​ចិត្ដគំនិត​ឱ្យអណ្ដែត​អណ្ដូង​រវើរវាយ​ញយៗ​ដង លទ្ធផល​ដែល​ទទួលបាន​គឺមួយ​ជីវិត​របស់ពួ​កគេ​នឹងមិន​ទទួលបាន​ប្រយោជន៍​ជាធំ​ ដុំ ជាដុំកំភួន​នោះទេ។ ប៉ុន្ដែ​ចំណែក​ឯមនុស្ស​ដែលមាន​ការ​តាំងចិត្ដ​យ៉ាង​មុតមាំ​ជាក់លាក់ ពួកគេ​រមែង​ធ្វើការ​អ្វីៗបាន​សម្រេច និង​ទទួល​បានផល​គួរជាទី​មោទនៈ និង​គួរឱ្យ​អស្ចារ្យ​ណាស់។ ការហាត់​កសាង​អំណាច​ចិត្ដ ឬ​មនោមយិទ្ធិ​ឱ្យក្លាយ​ទៅជា​ទម្លាប់ គឺជាអ្វី​ដែលមាន​គុណ​តម្លៃ​បំផុត ហើយ​សំខាន់​ជាងការ​ហ្វឹកហាត់​ចំណេះដឹង ឬក៏ការ​ហ្វឹកហាត់​ផ្សេងៗ​ទៀត។ ពីព្រោះផល​សម្រេច​គ្រប់យ៉ាង​សុទ្ធតែ​មាន​មនោមយិទ្ធិ​ជាគ្រឹះ ជា​មូលដ្ឋាន។ អ្នក​ដែលមាន​មនោមយិទ្ធិ គឺជា​មនុស្ស​ដែលមាន​ប្រៀប​លើអ្នក​ដទៃ។
    មធ្យោបាយ​ហ្វឹកហាត់​មនោមយិទ្ធិ
    ការ​ធ្វើអ្វីមួយ​ឱ្យបាន​សម្រេច និង​ទទួល​ផល​ជាវិជ្ជមាន​នោះ ជាចាំបាច់​ត្រូវមាន​គោល​ការណ៍​ច្បាស់លាស់ ហើយ​ក៏ត្រូវ​ទាមទារ​នូវ​មធ្យោបាយ​ជាក់លាក់​ដែរ។
    • ហ្វឹកហាត់​ប្រាថ្នា​នូវអ្វី​ដែលខ្លួន​បាន​ប៉ាន់ស្មាន​ថាអាច​នឹងធ្វើ​ ទៅបាន​ដោយ​កម្លាំង​ថ្វីដៃ​របស់ខ្លួនឯង​ផ្ទាល់ ហើយ​តាំងចិត្ដ យ៉ាង​ជាក់លាក់​ក្នុងការ​ធ្វើកិច្ចការ​នោះ​ឱ្យបាន​សម្រេច។ ហាត់​ធ្វើញយៗ​ដោយ​ជ្រើសរើស​យកពីងាយ​ទៅមុន ដូចជា​ការដើរ​ដោយ​ជើង នៅលើ​ថ្នល់ សម្លឹង​មើល​ផ្លាកសញ្ញា​ខាងមុខ​ហើយ​តាំងចិត្ដ​ទៅឱ្យ​ដល់ផ្លាក​សញ្ញា​នោះ។ ការ​ធ្វើដូចនេះ​មើល​ទៅហាក់​ដូចជា​ងាយស្រួល​ណាស់ ប៉ុន្ដែ​អាចជួយ​ក្នុងការ​ហ្វឹកហាត់​ចិត្ដឱ្យ​ស៊ាំនឹង​ផល​សម្រេច ហើយ​បើកាលណា​ស៊ាំញយៗ​កម្លាំង​នឹងកើន​ច្រើនឡើង។
    • គិតប៉ង​ធ្វើអ្វីមួយ​ត្រូវធ្វើ​ឱ្យបាន ពោល​គឺត្រូវ​តាំងចិត្ដ​ធ្វើឱ្យ​បាន​សម្រេច ទោះបីជា​មាន​ឧបសគ្គច្រើន​ប៉ុណ្ណាក្ដី និង​ទោះបីជា​ត្រូវធ្វើ​រហូត​ទៅដល់​រាប់ពាន់​ដង ច្រើន​ខែឆ្នាំ ក៏​នៅតែ​ព្យាយាម​ធ្វើឱ្យ​ទាល់តែ​បាន​ជោគជ័យ។
    • មិន​ត្រូវយក​កិច្ចការ​មកធ្វើ​ម្ដងច្រើន​មុខព្រមៗ​គ្នា​នោះទេ តែត្រូវ​ជ្រើសរើស​កិច្ចការ​ណាមួយ​មកធ្វើ​ជាមុន និងធ្វើ​ទៅតាម​លំដាប់​លំដោយ សំខាន់​ព្យាយាម​ធ្វើដោយ​ប្រកាន់​ខ្ជាប់​នូវការ​សមាធិ និង​អត់ធ្មត់។
    • ត្រូវ​សង្ឃឹម និង​ជឿជាក់​លើ​ខ្លួនឯង ពឹង​ខ្លួនឯង និងជួយ​ខ្លួនឯង​គ្រប់ពេល​វេលា។
    បណ្ដាំ​ផ្ញើ
    ការ​ព្យាយាម​ជាប្រការ​ការមួយ​ដែល​លោកអ្នក​គួរតែ​អនុវត្ដ ឯការ​តាំងចិត្ដ​ឱ្យល្អ​ក៏ជា​សីលធម៌​មួយដ៏​ប្រពៃ​ក្នុងការ​រស់នៅ​ជាមនុស្ស​ ដែរ។ ការ​ព្យាយាម​យកឈ្នះ​លើចិត្ដ​អ្នកដទៃ​មិនមែន​ជារឿង​ដែលធ្វើ​ទៅក្នុង​រយៈពេល​ ខ្លីមួយ​ឬពីរថ្ងៃ​បាន​នោះទេ វា​ទាមទារ​នូវការ​ព្យាយាម និង​អត់ធ្មត់។ ការ​ព្យាយាម​ឱ្យមាន​ប្រៀប​លើអ្នក​ដទៃទៀត​សោត ក៏​មិនមែន​ជាការ​ព្យាយាម​ដោយ​ខុស ឬ​ការ​តាំងចិត្ដ​ឱ្យមាន​មនោមយិទ្ធិ​អវិជ្ជមាន ឬ​ផ្នែក​អាក្រក់​នោះឡើយ។ សូម​លោកអ្នក​តាំងចិត្ដ​ឱ្យ​ជ្រះថ្លា ប្រមើល​មើលនូវ​អំពើល្អ ទើបជា​ជោគជ័យ​ក្នុង​ជីវិត។

    ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មនុស្សចា​ស់

    ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​គឺជា​ ជម្ងឺមួយ​ប្រភេទ​ដែល​ពិបាកនឹង​ព្យាបាល ដោយមាន​លក្ខណៈ​ខុសប្លែក​ពីជម្ងឺ​ដទៃទៀត។ ហើយ​មធ្យោបាយ​ដែលល្អ​ដើម្បី​ទទួលបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់ លោកអ្នក​គួរតែ​ប្រញាប់​ប្រញាល់​បញ្ជូន​អ្នកជម្ងឺ​ទៅពិគ្រោះ​យោបល់​ជាមួយ​ អ្នកមាន​ឯកទេស​ខាងផ្លូវ​ចិត្ដ ដោយ​មិនត្រូវ​អូសបន្លាយ​ពេលវេលា​ឱ្យអ្នកជម្ងឺ​មាន​សភាព​ធ្ងន់ធ្ងរ​នោះទេ។ 
    រូបភាពទស្សនាវដ្តីសុខភាពយើង
    ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នក​ឯកទេស​សកលវិទ្យា​នៃគ្លីនិក​សាន់រ៉ាយ ធ្វើការ​បកស្រាយ​អំពី​ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មនុស្សចាស់។
    ចំណាត់​ថ្នាក់​ជម្ងឺ​ផ្លូវចិត្ដ
    កាល​ណានិយាយ​ពីជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​របស់​មនុស្ស តាមការ​ឱ្យនិយមន័យ​របស់​អង្គការស្បៀង​អាហារ​ពិភពលោក​ត្រូវបាន​បែងចែកចេញ​ ជាបី​ដំណាក់​គឺ ៖
    1 . ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​កុមារ
    2 . ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មនុស្ស​ពេញវ័យ
    3 . ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មនុស្សចាស់។
    ដូច្នេះ​មនុស្ស​ដែលមាន​ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​ចាប់ពី​អាយុ​៥០ឡើង​ទៅគេ​ចាត់ទុកថា​ជាជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដមនុស្ស​ចាស់។
    មូលហេតុ​ដែលបង្ក​ឱ្យកើត​មានជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មនុស្សចាស់ មូលហេតុ​ដែលបង្ក​ឱ្យកើត​មាន​ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មនុស្សចាស់​ មិនខុសអ្វី​នឹងបញ្ហា ឬ​មូលហេតុ​នៃជម្ងឺ​ផ្លូវចិត្ដ​កុមារ មនុស្ស​ជំទង់​និងមនុស្ស​ពេញវ័យ​ទេ។ មូលហេតុ​ដែលចម្បង​នោះរួមមាន​៤ចំណុច​សំខាន់ៗ
    1 . កត្ដា​សង្គម​​​ និង​បរិស្ថាន​ជុំវិញខ្លួន ៖ ​មនុស្ស​គ្រប់ៗគ្នា​ដែលមាន​ជីវិត​រស់នៅ​ក្នុងសង្គម​មួយ​មិនអាច​រស់នៅ​ តែម្នាក់​ឯង​បានទេ។ ការរស់នៅ​បានល្អ​គឺរស់នៅ​ចាប់ពី​២នាក់​ឡើងទៅ ជាការ​ទំនាក់ទំនង​រវាង​មនុស្ស​ពីរនាក់​ប្រាកដ​ជាមាន​ផលប៉ះពាល់​ល្អ និង​ផល​ប៉ះពាល់​អាក្រក់​ហើយ។​ តែប្រសិន​បើមនុស្ស​ពីរនាក់​មានបញ្ហា​ផ្លូវចិត្ដ ការ​ទំនាក់​ទំនង​មិនល្អ​ដូចជាការ​ឈ្លោះទាស់​ទែង ការ​អាក់អន់ចិត្ដ​ដោយ​ក្របខណ្ឌ​ណាមួយ ដូចនេះ​បុគ្គល​ណាម្នាក់​មួយក្នុង​ចំណោម​បុគ្គល​ពីរនាក់​មានផល​ប៉ះពាល់​ ផ្លូវចិត្ដ​នឹងគ្នា។ ចំពោះ​ការរស់នៅ​ក្រុមគ្រួសារ​មួយវិញ ច្បាស់​ជាមាន​រកាំរកូស​នឹងគ្នា ដោយ​ក្រុមគ្រួសារ​ខ្លះគឺការ​ទំនាក់​ទំនង​ផ្នែក​ខាងផ្លូវចិត្ដ​មិនសូវ​ជាបាន​ ល្អ ដូចជា​មានការ​ឈ្លោះទាស់​ទែងនឹង​គ្នា ប្រកាន់​នឹងបញ្ហា​ផ្សេងៗ​ដែលជួប​ប្រទះ​នៅក្នុង​សង្គម​សព្វថ្ងៃ កូនមាន​ការឈ្លោះ​ជាមួយ​ឪពុកម្ដាយ កូន​ដណ្ដើម​កេរមរតក​នឹងគ្នា ឬកូន​ឈ្លោះ​ជាមួយ​ឪពុកម្ដាយ​ក្មេក។ ទាំងអស់​នេះជា​បញ្ហាមួយ​នៅក្នុង​ក្រុមគ្រួសារ និង​សង្គមជាតិ។
    2 . កត្ដា​ចិត្ដសាស្ដ្រ ៖ មនុស្ស​ម្នាក់ៗ​មានកត្ដា​ចិត្ដសាស្ដ្រ​ផ្សេងៗ​គ្នា អ្នកខ្លះ​កត្ដា​ចិត្ដសាស្ដ្រ​រឹងប៉ឹង អ្នកខ្លះ​កត្ដា​ចិត្ដ​សាស្ដ្រ​ទន់ជ្រាយ។ ដូចនេះ​អ្នកដែល​មានកត្ដា​ចិត្ដសាស្ដ្រ​រឹងប៉ឹង​អាចប្រឈម​មុខនឹង​បញ្ហា​ ផ្សេងៗ​បាន។ ហើយ​សម្រាប់​អ្នកដែល​មាន​កត្ដា​ចិត្ដសាស្ដ្រ​ទន់ជ្រាយ កាលណាមា​នសម្ពាធ​ជួបនឹង​ព្រឹត្ដិការណ៍អ្វី​មួយ អាច​បណ្ដាល​ឱ្យគាត់​ឆាប់ដួល ឆាប់​ចាញ់ ឆាប់ក្លាយ​ទៅជា​អ្នកជម្ងឺ ដោយសារ​កត្ដា​ចិត្ដសាស្ដ្រ​របស់គាត់​ផុយស្រួយ ទន់ជ្រាយ​ពេក។
    3 . កត្ដា​ជីវសាស្ដ្រ ៖ វា​កើតឡើង​ដោយសារ​កត្ដា​ខាងក្រៅ និងកត្ដា​ខាងក្នុង។ កត្ដា​ជីវសាស្ដ្របើ​និយាយ​​ពីយុវភាព​ឥឡូវនេះ​សង្កេត​ឃើញថា​យុវភាព​ច្រើនណាស់ ​ដែលបាន​នឹងកំពុង​ប្រើប្រាស់​ថ្នាំញៀន និង​ប្រើប្រាស់​សុរា ដោយមាន​​លាយឡំ​ជាមួយ​សារជាតិ​គីមី។ ភាព​ទាំងនេះធ្វើឱ្យ​ប៉ះពាល់​ទៅដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ ឬ​ជាដើមហេតុ​ដែលបង្ក​ឱ្យកើត​ឡើងនូវ​​វិបត្ដិ​ផ្លូវចិត្ដ។
    4 . កត្ដា​មនុស្ស ឬកត្ដា​រាងកាយ ៖ ដោយ​សង្កេតឃើញ​ថា មនុស្ស​នៅពេល​ឈានចូល​ដល់វ័យ​ចាស់​​តែងតែ​​កើត​មាន​នូវជម្ងឺ​ដោយចៀស​មិនផុត ដោយ​អ្នកខ្លះ​កើតមាន​ជម្ងឺ​ផ្លូវកាយ​រ៉ាំរ៉ៃ​ផ្សេងៗ ដូចជា​អ្នកកើត​ជម្ងឺ​ទឹកនោម​ផ្អែម ជម្ងឺលើស​ឈាម ជម្ងឺ​សន្លាក់ ជម្ងឺ​មហារីក និងជម្ងឺ​ផ្សេង​ទៀត។ នៅពេល​ដែលអាយុ​កាន់តែ​ច្រើន សុខភាព​​រាងកាយ​កាន់តែទ្រុ​ឌទ្រោម​ទៅ នេះក៏​ជាមូលហេតុ​មួយ ដែល​បង្កឱ្យ​កើតមាន​នូវវិបត្ដិ​ផ្លូវចិត្ដ​មនុស្ស​ចាស់ដែរ។
    សរុប​សេចក្ដី​មក​មូលហេតុ​ទាំងបួន​នេះឯង​ដែលបង្ក​ឱ្យកើត​មាននូវ​បញ្ហាជម្ងឺ​ផ្លូវចិត្ដ​ទៅលើ​មនុស្ស។
    រូបភាពទស្សនាវដ្តីសុខភាពយើង
    ផល​ប៉ះពាល់​ចំពោះ​អ្នកកើត​មានជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មនុស្សចាស់
    បើសិនជា​នរណាម្នាក់​នៅក្នុង​ក្រុមគ្រួសារ​កើតមាន​ជម្ងឺ​វិបត្ដិ​ ផ្លូវចិត្ដ តែងតែ​ធ្វើឱ្យ​កុមគ្រួសារ​មិនមាន​សុភមង្គល ដោយ​វិបត្ដិនេះ​អាចធ្វើ​ឱ្យមនុស្ស​ឆាប់មាន​អារម្មណ៍​ឆេវឆាវ ឆាប់​ខឹង ឆាប់​មួម៉ៅ និង​បង្កតែ​ទំនាស់​ជាមួយ​អ្នកដទៃ។ បើ​ប្រៀបធៀប​មនុស្សចាស់​កើតមាន​នូវជម្ងឺ​វិបត្ដិផ្លូវចិត្ដ​នឹងមនុស្ស​ចាស់​ ផ្សេងទៀត ដែលមិន​កើតជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ អាច​និយាយ​បានថា​អ្នកដែល​កើតជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មិនសូវ​មាន​អាយុវែង​ ជាងមនុស្ស​ដែល​មិនកើត​មានជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​ទេ។ ព្រោះ​ប្រព័ន្ធ​ការពារ​មានការ​អន់ថយ ដូចជា​កត្ដាចិត្ដ​សាស្ដ្រ កត្ដា​ចងចាំ កត្ដា​រាងកាយ ដោយ​បណ្ដាល​មកពី​ការ​សម្រាន្ដ​មិនបាន​គ្រប់គ្រាន់ ការ​ទទួលទាន​មិនសូវ​បាន រហូត​ធ្វើឱ្យ​រាងកាយ ចុះស្គម​ស្គាំង ដែល​ធ្វើឱ្យ​ប្រព័ន្ធ​ការពារ​របស់​អ្នកជម្ងឺ​មានការ​ចុះថយ ងាយនឹង​ធ្វើឱ្យ​កើតមាន​ជម្ងឺ​ផ្លូវកាយ និង​មិនមាន​អាយុ​វែង។ ភាព​ទាំងអស់​នេះមិន​ត្រឹមតែ​ធ្វើឱ្យ​មានផល​ប៉ះពាល់​ដល់ខ្លួនឯង​ទេ អាច​នឹងបង្ក​ឱ្យមាន​ផល​ប៉ះពាល់​ទៅដល់​ក្រុម​គ្រួសារ និង​សង្គមទៀត​ផង។
    មធ្យោបាយ​ទប់ស្កាត់ ឬ​ការពារ​កុំឱ្យកើត​មានជម្ងឺ​ផ្លូវចិត្ដ
    បញ្ហា​វិបត្ដិ​ផ្លូវចិត្ដ​នៅក្នុង​ក្រុមគ្រួសារ​មួយ លោកអ្នក​គួរតែ​ប្រញាប់​ប្រញាល់​មក​ពិគ្រោះយោបល់ និង​ព្យាបាល​ឱ្យបាន​រួសរាន់ ទាន់​ពេលវេលា​ជាមួយ​អ្នកឯកទេស​ជំនាញ។ បើសិន​ជាទុកឱ្យ​កើតមាន​ជម្ងឺ​ផ្លូវចិត្ដ​ចំពោះម​នុស្សចាស់​​យូរអង្វែង​ពេក ធ្វើឱ្យ​មាន​ផល​​ប៉ះពាល់​ដូចបាន​រៀបរាប់​ខាងដើម។ មធ្យោបាយ​ល្អ​លោកអ្នក​គួរតែ​ឆាប់​ព្យាបាល​ឱ្យទាន់​ពេល​វេលា តែ​ប្រសិនជា​លោកអ្នក​មាន​បញ្ហា វិបត្ដិអ្វី​នៅក្នុង​ក្រុម​គ្រួសារ លោកអ្នក​ឆាប់ស្វែង​រកការ​ព្យាបាល​ជម្ងឺ​ផ្លូវចិត្ដ​ឱ្យបានល្អ​ទើបជាការ​ ប្រសើរ។
    ដំបូន្មាន​អ្នក​ប្រឹក្សា
    ក្នុងនាម​ជាគ្រូពេទ្យ​ឯកទេស​ម្នាក់​ផ្នែកខាង​ផ្លូវចិត្ដ សូមឱ្យ​ប្រជាជន​ទូទៅ​មិនថា​មនុស្សចាស់​ទេ ឱ្យស្គាល់​ពី​ស្ថានភាព​សុខភាព ជាពិសេស​សុខភាព​ផ្លូវចិត្ដ​សំខាន់​ណាស់។ សំខាន់​ជាងគេ​គឺចិត្ដ​នេះឯង។ បើចិត្ដមា​ន​បញ្ហា​​ហើយ​ជម្ងឺ​ផ្លូវកាយ​ក៏ដួល​ទៅតាម​ផ្លូវចិត្ដ​នឹងដែរ។ ដូច្នេះនៅពេលដែ​លមាន​បញ្ហា​នេះកើតមាន​ឡើង ត្រូវ​ស្វែងយល់​ពីមូលហេតុ​នៃផល​ប៉ះពាល់ និង​មធ្យោបាយ​ការពារ។ គឺត្រូវ​ទទួល​ស្គាល់​ខ្លួនឯង​​ថាមាន​បញ្ហា​ផ្លូវចិត្ដ រកវិធី​សាស្ដ្រ​ដើម្បី​ជួយខ្លួនឯង និងជួយ​ក្រុមគ្រួសារ​ឱ្យបាន​ប្រសើរ។ អ្នក​ឯកទេស​រង់ចាំ​អ្នកដែល​មាននូវ​ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ ឬបញ្ហា​ផ្លូវចិត្ដ​មកធ្វើការ​​ព្យាបាល​ឱ្យបាន​ត្រឹម​ត្រូវ និងទាន់​ពេលវេលា។

    អាហារ​​​​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​​​​អារម្មណ៍​​​​ប្រែ​ប្រួល

    ក្រុមអ្នកស្រាវជ្រាវ សហរដ្ឋអាមេរិកនិយាយថា សារធាតុគីមីនៅក្នុងសូកូឡា ផ្លែប៊្លូប៊ើរី រ៉េបប៊ើរី ស្រ្តប៊ើរី តែ ព្រមទាំងអាហារមួយចំនួនទៀត អាចធ្វើឲ្យអារម្មណ៍របស់អ្នក ទទួលទានមានការប្រែប្រួល។ 
    រូបភាពគេហទំព័រ Looking Today
    យោងទៅតាមការសិក្សា របស់វិទ្យាស្ថានគីមីវិទ្យា នៃប្រទេសមិចស៊ីកូ បានឲ្យដឹងថា ម៉ូលេគុលនៅក្នុងសូកូឡា សារធាតុ​​​ខុសគ្នា​​​នៅក្នុង​​​ផ្លែប៊ើរី ព្រមទាំងអាហារ​​​មួយចំនួន ដែលផ្ទុក​​​ទៅដោយ​​​អាស៊ីដខ្លាញ់​​​អូមេហ្គា ៣ បានបង្ហាញ​​​ឲ្យឃើញពី ផល​​​ប៉ះពាល់​​​វិជ្ជមាន ទៅលើ​​​អារម្មណ៍​​​របស់មនុស្ស។
    ជាមួយគ្នានេះដែរ ការសិក្សា​​​បានរក​​​ឃើញថា លទ្ធភាព​​​នៃការបង្កើន​​​អារម្មណ៍ បានជាប់​​​ពាក់ព័ន្ធ​​​ជាមួយនឹង រសជាតិ​​​របស់​​​អាហារ ដែលពួកវា​​​មានប្រសិទ្ធភាព ប្រហាក់ប្រហែល​​​នឹងថ្នាំ​​​រំងាប់អារម្មណ៍ដែរ។
    ដោយឡែក អាស៊ីដ Valproic ដែលត្រូវបានដាក់លក់នៅតាម យីហោមួយចំនួនរួមមាន Depakene, Depakote និង Stavzor ត្រូវបានគេយកទៅប្រើប្រាស់ ដើម្បីជួយព្យាបាលអារម្មណ៍ រវើរវាយ ព្រមទាំងធ្វើឲ្យមាន អារម្មណ៍ប្រសើរឡើង។
    ការសិក្សាបានជាប់ទាក់ទងជាមួយនឹង ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៃ ស្វ័យគីមី chemoinformatics ដែលជាប្រព័ន្ធបញ្ចូនព័ត៌មាន ដើម្បីដោះស្រាយបញ្ហា និងពិនិត្យសារធាតុគីមី នៅក្នុងអាហារដែលអាចជួយ ឲ្យមានអារម្មណ៍ ធូរស្រាលពីបញ្ហាតានតឹងចំនួន ១៧០០មុខ។
    អ្នកស្រី Martinez-Mayorga បាននិយាយថាៈ “វាពិតជាសំខាន់ខ្លាំងណាស់ ដើម្បីចងចាំពីអាហារ ដែលជួយធ្វើឲ្យអារម្មណ៍ របស់យើងប្រសើរឡើង ដើម្បីចៀសឲ្យផុត ពីការប្រើប្រាស់ថ្នាំ ដើម្បីព្យាបាលបញ្ហាផ្លូវចិត្តអស់ទាំងនោះ”។
    គួរបញ្ជាក់ដែរថា ការរកឃើញនេះត្រូវបានធ្វើ កិច្ចបង្ហាញនៅក្នុងការប្រជុំជាតិ និង ពិព័រណ៍នៃសង្គមសារធាតុគីមី អាមេរិកនៅក្នុងទីក្រុង Philadelphia សហរដ្ឋអាមេរិក ភាគឥសាន។

    ជម្ងឺ​ស្លន់ស្លោ

    ជម្ងឺ​ស្លន់ស្លោ​ច្រើន​កើតមាន​ជាតំណាក់ ​កាលៗ ផ្ដើមចេញ​ពីលោកអ្នក​ដែល​តែងតែ​កើតមាន​ជម្ងឺ​ថប់អារម្មណ៍ ហើយ​ឆាប់​ភ័យ ខ្លាច និង​មានស្មារតី​តិច។ ប្រសិនបើ​មិនធ្វើការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​នោះ ជម្ងឺនេះ​អាចបង្ក​ផល​ប៉ះពាល់​យ៉ាងខ្លាំង​មកលើ​សុខភាព និង​ជីវភាព​រស់នៅ។ 
    រូបភាពទស្សនាវដ្ដីសុខភាពយើង
    ដើម្បី​យល់ច្បាស់​អំពី​ជម្ងឺនេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​លោក​វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ ឯកទេស ជម្ងឺ​ផ្លូវចិត្ដ នៃ​មន្ទីរពេទ្យ​មិត្ដភាពខ្មែរ-សូវៀត។
    ជម្ងឺ​ស្លន់ស្លោ​ជាអ្វី?
    ស្លន់ស្លោ​គឺជា​ជម្ងឺម្យ៉ាង​ដែលកើត​ចេញពី​លោកអ្នក​មាន​ស្មារតី​តិច ធ្លាប់​បាក់ស្បាត ថប់​អារម្មណ៍ និង​ខ្សោយ​បេះដូង។ ជម្ងឺនេះកើតមាន​នៅលើ​មនុស្ស​ដែលគិត​ច្រើន ប៉ុន្ដែការ​គិតនោះ​វាមិន​អាចយក​ជាការ​បាននោះ​ឡើយ។ ហើយ​ទង្វើដែល​អ្នកជម្ងឺ ប្រភេទនេះ​ធ្វើហាក់​បីដូចជា​មិនសូវ​មានអ្នក​គាំទ្រ​នោះទេ ព្រោះធ្វើ​ទៅលើ​អ្វីដែល​ខ្លួនគិតថា​ត្រឹមត្រូវ​ហើយ​ខុសឆ្គង។ ជម្ងឺ​ស្លន់ស្លោ​នេះ មានដើម​កំណើត​ដោយសារ​តំណពូជ​ដែរ សូម្បីតែ​កូនក្មេង​តូចៗ​ក៏មាន​ជម្ងឺ​ស្លន់ស្លោ ព្រោះ​ពេលខ្លះ​ក្មេងតូចៗ​ទាំងនេះ​ពេលឃើញ​ម្ដាយ រងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​អ្វីមួយ ឬឃើញ​បងៗយំ​ក៏ធ្វើឱ្យ​អារម្មណ៍​របស់ក្មេង​នេះមាន​ការភ័យខ្លាច​ក៏យំ​តាម ហេតុផល​នេះអាច​ធ្វើឱ្យ​កុមារ​មានអារម្មណ៍​ស្លន់ស្លោ​បានដែរ។
    រោគសញ្ញា​ជម្ងឺ​ស្លន់ស្លោ
    អ្នកមាន​ជម្ងឺ​ស្លន់ស្លោ​បានបង្ហាញ​ឱ្យឃើញ​នូវ​អាកប្ប​កិរិយា​មិន​ ប្រក្រតី ដូចជា​ពេលមាន​រឿងរ៉ាវ​តិចតួច​ឆាប់ស្លុត ញ័រ​ដើមទ្រូង ងងឹត​មុខ ស្រឺត​បាត់ម្ចាស់​ការលើ​ខ្លួនឯង។ អ្នក​មានជម្ងឺ​ប្រភេទនេះ​មិនត្រូវ​ឱ្យនៅ​ម្នាក់ឯង​នោះទេ ហើយ​ក៏មិនត្រូវ​ឱ្យគិត​ច្រើន​ដែរ។ ហើយ​មិនត្រូវ​បង្ហាញ​នូវ​ហេតុការណ៍​ណាដែល​បង្កឡើង​មានភាព​រន្ធត់ៗ​នោះឡើយ ព្រោះ​អ្នកជម្ងឺ​អាចមាន​អារម្មណ៍​គិតដល់ រឿងនោះ​ហើយ​សន្លប់​បាត់ស្មារតី​តែម្ដង។
    វិធី​ព្យាបាល​អ្នកជម្ងឺ​ស្លន់ស្លោ
    ខណៈពេល​ដែលអ្នក​ជម្ងឺ​ស្លន់ស្លោ​កំពុងតែ​មាន​សភាព​សន្លប់ស្ដូក​ស្ដឹង ត្រូវ​ជ្រើសរើស​វិធីសាស្ដ្រ​ពន្យល់​ប្រាប់អ្នក​ជម្ងឺ​ដោយលើក​ទឹកចិត្ដ ដោយ​បញ្ជាក់​ប្រាប់ថា​មិនមាន​បញ្ហាអ្វី​នោះទេ។ ហើយ​មិនត្រូវ​ឱ្យអ្នក​ជម្ងឺ​គិតច្រើន ត្រូវ​យកចិត្ដ​ទុកដាក់​លើអ្នក​ជម្ងឺ ឱ្យបាន​ត្រឹមត្រូវ និង​ធ្វើឱ្យ​អ្នកជម្ងឺ​សប្បាយ​ចិត្ដ លួងលោម​ដល់អ្នក​ជម្ងឺ​ឱ្យធ្វើ​កិច្ចការ​អ្វីមួយ​អមដោយ​លើកទឹកចិត្ដ​ គ្រប់ពេលវេលា។ ប៉ុន្ដែ​ពេលខ្លះ​អ្នកជម្ងឺ​ក៏អាច​ព្យាបាល​ដោយការ​ប្រើប្រាស់​ថ្នាំពេទ្យ​ ផងដែរ ដើម្បី​កាត់​បន្ថយ​នូវជម្ងឺ​ថប់អារម្មណ៍ ព្រោះវា​ជាដើមចម បណ្ដាល​ឱ្យមាន​ជម្ងឺស្លន់ស្លោ។
    ផល​ប៉ះពាល់​របស់​ជម្ងឺ​ស្លន់ស្លោ
    នៅពេល​ដែល​លោកអ្នក​មាន​បងប្អូន​ឬគ្រួសារ​មានជម្ងឺ​ស្លន់ស្លោ​នេះកើត​ឡើង ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្លាំង និង​ត្រូវចេះ​ព្យាបាល​ឱ្យទាន់​ពេលវេលា។ ព្រោះ​អ្នកជម្ងឺ​អាច​សន្លប់ និង​ថប់អារម្មណ៍​រហូតដល់​គ្រោះថ្នាក់​ដល់​ជីវិតបាន ប្រសិន​បើមិន​ចេះកែ​សម្រួល​អារម្មណ៍​របស់​អ្នកជម្ងឺ​ទេនោះ។
    ដំបូន្មាន​អ្នក​ជំនាញ
    ប្រសិនបើ​លោកអ្នក​មានជម្ងឺ​ស្លន់ស្លោ​មិនត្រូវគិត​ច្រើន​នោះទេ ហើយ​ត្រូវរក​ថ្នាំព្យាបាល​ជម្ងឺនេះ ដើម្បី​ជួយ​សម្រាល​ដល់អារម្មណ៍​តក់ស្លុត​របស់ខ្លួន។ ហើយ​ត្រូវរក​ឱកាស​ដើរកម្សាន្ដ​ឱ្យបាន​ច្រើន លក្ខណៈ​ជាក្រុម ដើម្បី​ជជែកគ្នា​លេង​ពីនេះ​ពីនោះ ដែល​មិនមែន​ជារឿងរ៉ាវ​រន្ធត់ ឬ​កម្សត់ តក់ស្លុត​ឡើយ។ ការ​ពិភាក្សា​ទាំងនេះ​អាចជួយ​សម្រាល​ដល់អ្នក​មានជម្ងឺ​ស្លន់ស្លោ ជ្រះស្រឡះ ខួរក្បាល​ឈប់គិត​ពីរឿង​ពិបាកចិត្ដ អ្នកជម្ងឺ​អាច​ធូរស្រាល​បាន។

    វិធី​ថែទាំ​សុខភាព​របស់​អ្នកជម្ងឺ​លើស​ឈាម

    មនុស្ស​ភាគច្រើន​កើតជម្ងឺ​លើសឈាម​ដោយ​មិនដឹង​ខ្លួន​ជាច្រើន​ ឆ្នាំ។ ព្រោះ​ថាការ​លើសឈាម ឬ​សម្ពាធ​ឈាម​លើស ជួន​មិនបង្ក​រោគសញ្ញា​ឬវិបត្ដិ​អ្វី​ទាំងអស់ អ្នកជម្ងឺ​មាន​សភាព​ធម្មតា។ ប៉ុន្ដែ​គាត់អាច​មាន​រោគសញ្ញា​ខ្លះ​ដែល​ស្ដែងឡើង ដូចជា​ឈឺក្បាល​នៅពេល​យប់ ឬ​ពេលងើប​ពីការ​ទទួលទាន​ដំណេក​នៅពេល​ព្រឹកព្រលឹម ហ៊ឹង​ត្រចៀក អស់កម្លាំង​គ្មាន​មូលហេតុ ឬ​វិលមុខ​ជាដើម។ បើសិនជា​លោកអ្នក​ដែល​កើតជម្ងឺ​លើស​ឈាម មិនបាន​មកធ្វើ​ការ​ព្យាបាល​ឱ្យបាន​ទាន់ពេល​ទេនោះ លោកអ្នក​អាចនឹង​ជួបនូវ​បញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន ដូចជា​ជម្ងឺបេះដូង ជម្ងឺ​ខ្សោយ​តម្រង​នោម ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ជាដើម។ លើសពីនេះ​ជម្ងឺ​លើសឈាម​អាច​បាត់ជីវិត​ថែមទៀត​ផង បើសិនជា​លោកអ្នក​មិនបាន​ធ្វើការ​ថែទាំ​សុខភាព​ឱ្យបាន​ដិតដល់​នោះ។រូបភាពទស្សនាវដ្តីសុខភាពយើង
    ទស្សនាវដ្ដី សុខភាព​យើង ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជម្ងឺ​ទឹកនោម​ផ្អែម​នៅមន្ទីរពេទ្យ​ព្រះកុសុមៈ និង​ប្រាប់​ពីវិធី​នៅក្នុង​ការ​ថែទាំ​សុខភាព​របស់​អ្នកជម្ងឺ​លើស​ឈាម ដើម្បីឱ្យ​លោកអ្នក​ជ្រាប និង​យល់ឱ្យ​កាន់តែ​ច្បាស់​អំពី​បញ្ហានេះ។
    ជម្ងឺ​លើស​ឈាម
    ជម្ងឺ​លើសឈាម​គឺជា​សម្ពាធ​ឈាម​នៅក្នុង​ខ្លួន​របស់​មនុស្ស​ឡើង​ខ្ពស់ខុសពី ​ធម្មតា ដែល​អាច​ធ្វើឱ្យ​សរសៃឈាម​ក្នុង​ខួរក្បាល ស្ទះ​ឬដាច់ អាច​ធ្វើឱ្យ​មនុស្ស​យើង​ស្លាប់​មួយ​ចំហៀង​ខ្លួន។ ហើយ​នៅពេល​ដែល​សម្ពាធ​ឈាមឡើង​ខ្លាំង អាច​ធ្វើឱ្យ​គាំង​បេះដូង​ស្លាប់​ភ្លាមៗ​តែម្ដង។ កាលណា​សម្ពាធឈាម​ឡើងខ្លាំង​ក៏អាច​ធ្វើឱ្យ​បែក​សរសៃឈាម​នៅក្នុង​ភ្នែក ខ្សោយ​តម្រងនោម​ជាដើម។
    វិធី​ថែទាំ​សុខភាព​របស់​អ្នកជម្ងឺ​លើស​ឈាម
    ជម្ងឺ​លើសឈាម​គឺទាមទារ​ការ​ថែទាំ និង​ការព្យាបាល​អស់​មួយជីវិត ហើយ​ចំពោះ​វិធីថែទាំ​សុខភាព​របស់​អ្នកជម្ងឺ​លើសឈាម​មាន​បីវិធី​ដូចជា ៖
    1 . របប​អាហារ ៖ អ្នកជម្ងឺ​ត្រូវ​កាត់បន្ថយ​ចំណី​អាហារ​ណាដែល​សម្បូរ​ទៅដោយ​សារជាតិ​ប្រៃ ជាតិ​ស្ករ មិនត្រូវ​ទទួលទាន​ផ្អែមពេក។ ហើយ​សូម​កាត់បន្ថយ​អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិខ្លាញ់​ច្រើនពេក ត្រូវ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន។
    2 . ការធ្វើ​លំហាត់​ប្រាណ ៖ ការធ្វើ​លំហាត់់​ប្រាណ ដូចជា​ការដើរ​លឿន​ប្រមាណ​ជា៣០នាទី​នៅក្នុង​មួយថ្ងៃ​ឱ្យបាន​ជាប្រចាំ វាមាន​សារៈប្រយោជន៍​ខ្លាំងណាស់​នៅក្នុង​ការ​ជួយធ្វើ​ឱ្យអ្នក​ជម្ងឺ​លើសឈាម​ មិនសូវ​ឡើង​ទម្ងន់​ខ្លាំង អាចជួយ​ឱ្យសម្ពាធ​ឈាមចុះ​បាន។
    3 . ឱសថ​ព្យាបាល ៖ អ្នកជម្ងឺ​ត្រូវតែ​ទទួលទាន​ថ្នាំឱ្យបាន​ទៀងទាត់​ទៅតាម​គ្រូពេទ្យណែនាំ មិនត្រូវ​ធ្វេសប្រហែស​ឡើយ។ ត្រូវធ្វើ​ការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ជារៀងរាល់​១ខែម្ដង​ឬ៣ខែ​ម្ដង ដើម្បី​ប្រើថ្នាំ។ សូម​ចៀសវាង​ការប្រើថ្នាំ​ឱ្យខ្លួនឯង​ផ្ទាល់។
    វិធី​ការពារ​ជម្ងឺ​លើសឈាម
    ដើម្បី​ចៀសវាង​ការ​កើតជម្ងឺ​លើស​ឈាម លោកអ្នក​មិនត្រូវ​ទទួលទាន​ស្រា បារី​ច្រើនហួស​កំណត់​នោះទេ​(បន្ដិចបន្ដួច​បាន) មិនត្រូវ​ទទួលទាន​ប្រៃពេក។ ហើយត្រូវ​ថែរក្សា​ទម្ងន់​កុំឱ្យធាត់​ពេក ត្រូវ​កាត់បន្ថយ​នូវភាព​មួម៉ៅ តានតឹង។ ហើយ​ត្រូវចេះ​សម្រួល​អារម្មណ៍​ខ្លួនឯងកុំ​ឱ្យឆាប់ខឹង​ច្រើនពេក។
    ដំបូន្មាន​អ្នក​ជំនាញ
    នៅកម្ពុជា ជម្ងឺ​លើសឈាម​កើតមាន​ច្រើន​គួរឱ្យ​កត់សម្គាល់។ ជម្ងឺនេះ​កើតនៅលើ​ប្រជាជន​ដែល​ចូលចិត្ដ​ទទួលទាន​ប្រៃពេក។ ដូច្នេះ​ហើយ​លោកអ្នក​ដែលមាន​អាយុ​ចាប់ពី​៣០ឆ្នាំទៅ៤០​ឆ្នាំ មិនគួរ​ទម្លាប់​ទទួលទាន​អាហារ​ប្រៃពេក ផ្អែម​ពេក ឬ​ខ្លាញ់ ច្រើនពេក​នោះទេ។ លោកអ្នក​មិនត្រូវ​មើលស្រាល​ចំពោះ​ជម្ងឺ​លើសឈាម​នោះទេ។

    សមាធិ ការពារជម្ងឺ​​​មហារីកសុដន់

    រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកឆ្លងកាត់ការ​​​ ស៊ើបអង្កេត​​​តាមដាន​​​រយៈពេល៨ឆ្នាំ​​​ទៅលើអ្នក​​​មានអាយុ​​​លើសពី​​​ ៤០ឆ្នាំ ដែលព្យាយាម​​​ហាត់ប្រាណ​​​ និងមិនហាត់ប្រាណ​​​៦៥០នាក់​​​ផ្សេងគ្នាបាន​​​រកឃើញថា ៖ អ្នកព្យាយាម​​​ហាត់ប្រាណ​​​រយៈពេល​​​វែងមាន​​​អត្រាកើត​​​មហារីកតិចជាង​​​ អ្នកមិនហាត់​​​ប្រាណ៩០%។ នេះបង្ហាញឃើញថា ហាត់ប្រាណគឺជាវិធីការងារមហារីកដ៏ល្អបំផុត ក្នុងនោះសមាធិគឺជាជម្រើសទី១។ ទីនេះ អ្នកឯកទេសប្រចាំ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក បង្រៀនអ្នកវិធីសម្មាធិសាមញ្ញខ្លះដើម្បីការពារជម្ងឺមហារីកសុដន់។
    រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក
    ១. កាយវិការ
    កាយវិការ​​​ដេកជា​​​គោល ដោយដេក​​​ផ្ងាឬផ្អៀង យោងតាម​​​ស្ថានភាពជម្ងឺ​​​ជាក់ស្តែង។ ដេកផ្អៀង​​​ទៅខាងដែល​​​មិនបាន​​​ព្យាបាល (បើព្យាបាល សុដន់ ខាងស្តាំរួច​​​ត្រូវដេក​​​ផ្អៀង​​​ទៅឆ្វេង)។ សុខភាពល្អ​​​ប្រសើរអាច​​​ធ្វើកាយវិការ​​​អង្គុយឬឈរ ពេលវេលា​​​គឺ៥ទៅ១០នាទី។
    ២. វិធីដកដង្ហើម
    ក. វិធីស្តាប់ដង្ហើម
    វិធីតាំងអារម្មណ៍ស្តាប់ដង្ហើម ដេកផ្ងាឬផ្អៀងឆ្វេងស្តាំដោយបន្ធូរអារម្មណ៍បែបធម្មជាតិ ទម្រង់ណាមួយមានអារម្មណ៍ថាស្រួលខ្លួនគឺរើសយកទម្រង់នោះ។ ចិត្តនិងដង្ហើមស្របគ្នា ប្រមូលផ្តុំអារម្មណ៍នឹងត្រចៀកទាំងពីរ ស្តាំការដកដង្ហើមចេញចូល មិនរាប់ដង្ហើមនិងមិនចំណាំចង្វាក់។
    ១. វិធីដង្ហើមអណ្តើក
    ធ្វើកាយវិការដេកផ្ងាឬផ្អៀង តាំងស្មារតីដេកស្ងៀម សណ្ឋានដូចអណ្តើក ដកកចេញដង្ហើម រួញកចូលដង្ហើម ដង្ហើមស្រាលបន្តបន្ទាប់ដូចគ្មាន មិនចាំបាច់ប្រឹងដោយកាយវិការទន់ភ្លន់ អារម្មណ៍តាមសរសៃឈាម។ សុខភាពល្អប្រសើរអាចជ្រើសកាយវិការអង្គុយឬឈ ពេលវេលាហាត់៥ទៅ១០នាទី។
    ២. វិធីដង្ហើមក្នុងពោះ
    សន្សំស្មារតី​កម្លាំងនិងធាតុ កាត់ផ្តាច់ការរួមភេទ ជ្រើសរើសដេកផ្អៀងខាងស្តាំ(ក្រោយព្យាបាលថ្លើមរួចដេកផ្អៀងឆ្វេង) ជើងស្តាំពត់បត់ ជើងឆ្វេងគងលើជង្គង់ស្តាំ ដៃស្តាំដាក់លើជង្គង់ឆ្វេង ដៃឆ្វេងដាក់នៅចន្លោះភ្លៅទាំងពីរ សណ្ឋានដូចកូនង៉ែតក្នុងផ្ទៃម្តាយ អារម្មណ៍នៅត្រង់ពោះ ដកដង្ហើមដោយពោះ ចេញចូលតាមច្រមុះ ទន់ស្រាលមានលំនឹង។
    ៣. ស្មឹងស្មាធ
    តម្រង់ខ្លួនអោយត្រង់បន្ធូរអារម្មណ៍ មិនគិតដង្ហើម ប្រមូលអារម្មណ៍នៅចុងដង្ហើម មិនមានគំនិតផ្សេង ដូចបាត់បង់វិញ្ញាណនៅលើគ្រែ។ កាយវិការដង្ហើមពីពោះមកច្រមុះ។
    ៤. វិធីជំនួយបន្ថែម
    ពេលព្រឹកព្រលឹម ឈរបែមុខចំព្រះអាទិត្យ ធ្វើចលនាដង្ហើមអណ្តើក៥នាទី ដើរយឺតៗ១៥នាទី ហាត់ក្បាច់កណ្តាប់ដៃថៃជីមួយចប់ ពេលសុខភាពកាន់តែប្រសើរ អាចបន្ថែមអនុវត្តហាត់ព្រឹកម្តងល្ងាចម្តង។

    ទារិកា​​​កើតមក ក្បាលពោះ​​​ជាប់គ្នា មានដៃបួន​​​ជើងបួន


    រូបភាពគេហទំព័រ ដើមអម្ពិលហេតុការណ៍ភ្ញាក់ផ្អើល បានកើតឡើង ដោយមានកូនភ្លោះ ស្រីពីរនាក់ បានចាប់កំណើតជាមួយគ្រួសារ មួយស្ថិតក្នុង ភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
    ស្ត្រីជាម្តាយ​​​របស់កូនស្រី ភ្លោះមាន​​​ឈ្មោះ ហុង ថាវី អាយុ២៦ឆ្នាំ មុខរបរ​​​កម្មការិនីរោង ចក្រទួលពង្រ និងស្វាមី ឈ្មោះ វ៉ាត ផល្លា អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ស្ត្រីជា ម្តាយបាន​​​រៀបរាប់ឲ្យដឹងថា នាងបាន​​​រៀបការជាមួយ នឹងស្វាមីរបស់​​​នាងតាំងពី ឆ្នាំ២០០៩មកម៉្លេះ ក្រោយ មកនាងមានផ្ទៃពោះ កើតបានកូនប្រុសម្នាក់ ប៉ុន្តែដោយអនិចារ្យកូនកើត មកមិនគ្រប់ខែ ក៏បានស្លាប់ទៅវិញ។
    នៅក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយ មកនាងក៏មានផ្ទៃ ពោះទៀត ហើយតាំងពីមាន ផ្ទៃពោះនោះមក នាងតែងតែ ដេកយល់ សុបិន្តឃើញទេវតាស្រី យកក្រវិលពីរប្រអប់តូច ហើយក្នុងមួយប្រអប់មានក្រវិល មួយគូមកហុចឲ្យនាង យកមករក្សាទុក។
    រូបភាពគេហទំព័រ ដើមអម្ពិលស្ត្រីជាម្តាយបានបញ្ជាក់ឲ្យដឹងទៀតថា ដោយអនុវត្តន៍តាមគ្រូពេទ្យ ជំនាញស្ត្រីគ្រប់រូប ដែលមានផ្ទៃពោះ ត្រូវតែ ទៅពិនិត្យផ្ទៃពោះ ឲ្យបានទៀងទាត់ ហើយរួបនាងនិងឪពុក របស់នាង បានឌុបនាងទៅមន្ទីរពេទ្យ ឯកជនមួយ ឈ្មោះ សុខសួស្តី អតីត មន្ទីរពេទ្យច័ន្ទ្រាវុធ ស្ថិតតាម បណ្តោយផ្លូវមុនីរ៉េត ខាងលិចផ្សារ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ដើម្បីពិនិត្យអេកូ ដោយដំបូង ពិនិត្យឃើញទារកមួយ ហើយនាងតែងតែទៅ ពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យ ជារៀងរាល់ខែ។
    ស្ត្រីជាម្តាយបានបន្តរៀបរាប់ទាំង ទឹកមុខក្រៀមក្រំថា នៅពេលនាងឈឺពោះឆ្លងទន្លេ ក្រុមគ្រួសាររបស់នាង បាននាំ ទៅមន្ទីរពេទ្យ សុខសួស្តី អតីត មន្ទីរពេទ្យច័ន្ទ្រាវុធ ពេលនោះពិនិត្យអេកូ ម្តងទៀត ឪពុករបស់នាង ក៏បាននិយាយ តថ្លៃជាមួយពេទ្យ ដោយពេទ្យទារប្រាក់ ចំនួន៦០០ដុល្លា ឪពុកនាងក៏ព្រមឲ្យដែរ ប៉ុន្តែគ្រូពេទ្យបាន នាំទៅឆ្លុះអេកូលើកទីពីរ  ក៏ស្រាប់តែឃើញមាន ទារកពីរភ្លោះជាប់គ្នា ហើយគ្រូពេទ្យទាំងនោះមិនបាននិយាយស្តី អ្វីជាមួយឪពុក របស់នាង និងស្វាមីនោះទេ ក៏ប្រញាប់ប្រញាល់ដឹកបញ្ជូន នាងទៅមន្ទីរពេទ្យកាល់ម៉ែត។
    រូបភាពគេហទំព័រ ដើមអម្ពិល
    បុរសម្នាក់​​​ឈ្មោះ អ៊ុន សុភី អាយុ៥៧ឆ្នាំ ជាកសិករត្រូវ​​​ជាឪពុកបង្កើត របស់នាងក៏បាន រៀបរាប់ឲ្យ​​​ដឹងដែរ កាលពី ព្រឹកថ្ងៃម្សិលម៉ិញ នេះថា ក្រោយពីបញ្ជូន​​​កូនស្រី របស់គាត់ទៅ​​​មន្ទីរពេទ្យ កាល់ម៉ែត កូនរបស់គាត់​​​មិនអាចឆ្លង ទន្លេ តាមធម្មតាទេ គ្រូពេទ្យជំនាញ​​​បានរុញ ចូលបន្ទប់វះកាត់ ក៏បានចៅភ្លោះស្រីពីរ ក្បាលពោះជាប់គ្នា ផ្ចិតតែ មួយ ដៃបួន ជើងបួន គួរឲ្យចំឡែក ហើយពេលនោះខាង គ្រូពេទ្យកាល់ម៉ែត ក៏បានបញ្ជូនកូនភ្លោះស្រី របស់គាត់ ទៅកាន់មន្ទីរពេទ្យ គន្ធបុប្ផា ក្នុងគោលបំណងឲ្យលោក ដុកទ័រជំនាញៗ នៅមន្ទីរពេទ្យនោះ ជួយវះកាត់ ។
    លោក អ៊ុន សុភី ប្រាប់បន្តទៀតថា ក្រោយមកដុកទ័រជំនាញៗ នៅមន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យឃើញថា ចៅ ភ្លោះស្រីរបស់គាត់ពីរនាក់ នោះមានបេះដូងចំហរ មិនអាចវះកាត់បាន ទេ ហើយបញ្ជូនចៅភ្លោះស្រី របស់គាត់ មកម្តាយគេវិញ នៅមន្ទីរពេទ្យកាល់ម៉ែត ។
    លោក អ៊ុន សុភី ប្រាប់ឲ្យដឹងថា ចៅស្រីអភ័ពទាំងពីរ របស់គាត់បានកើតកាល ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៣ វេលា ម៉ោង០៧យប់ រហូតមកដល់ថ្ងៃទី១១ ខែតុលានេះ មានរយៈពេល ៨ថ្ងៃហើយ។
    ពាក់ព័ន្ធនឹងសុខភាពរបស់ស្ត្រី ជាម្តាយលោក អ៊ុន សុភី ក៏ប្រាប់ឲ្យដែរថា នាងមានសុខ ភាពល្អធម្មតាទេ ប៉ុន្តែគួរ ឲ្យអាណិតអាសូរ្យ នាងណាស់ មានកូនទីមួយកើត មកមិនគ្រប់ខែ ស្លាប់ទៅវិញបាត់ ចំណែកកូនទីពីរ កើតមក ហើយ បែរជាអភ័ពមានក្បាលពោះជាប់គ្នា ផ្ចិតមួយ ដៃបួន ជើងបួន ក្បាលពីរ មើលទៅគួរឲ្យអាសូរ្យ ជាទីបំផុត ចៅរបស់គាត់មានឈ្មោះ ស្រីពីរ។
    ជាមួយនេះដែរម្តាយក្មេងស្រីអភ័ព ក៏ដូចជាជីតា បានធ្វើការអំពាវនាវដល់ លោកគ្រូពេទ្យ ជំនាញទាំងក្នុង និង ក្រៅប្រទេស និងសម្បុរសជន មេត្តាជួយធ្វើការវះកាត់ ចៅស្រីកំសត់របស់គាត់ ដើម្បីឲ្យក្មេងស្រីទាំងពីរ មាន លក្ខណៈដូចមនុស្សធម្មតាផង។

    ក្រសួងសុខាភិបាល​​​កម្ពុជា អំពាវនាវ​​​ឲ្យប្រជាពលរដ្ឋ ប្រយ័ត្ន​​​ចំពោះជំងឺភ្នែក​​​ក្រហម


    រូបភាពគេហទំព័រ ដើមអម្ពិលរដ្ឋមន្ត្រីក្រសួង សុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង អំពាវនាវឲ្យ ប្រជាពលរដ្ឋរក្សា អនាម័យចំពោះ ជំងឺ ភ្នែកក្រហមដែលកំពុង តែកើតមាននៅកម្ពុជា។
    លោក ម៉ម ប៊ុនហេង បានមានប្រសាន៍ថា ជំងឺភ្នែកក្រហម (ឈឺភ្នែក) នេះមិនមែនជា ប្រភេទជំងឺ ធ្ងន់ធ្ងរនោះទេ ពោលគឺជំងឺនេះ ជាជំងឺឆ្លងពី​​​មនុស្សម្នាក់ទៅ មនុស្សម្នាក់​​​ទៀតដែលខ្វះ អនាម័យ ជំងឺនេះ បើកើតមាន​​​វាអត់ធ្ងន់ធ្ងរ ទេតែពី​​​សបា្ដហ៍វា និងបាត់ទៅវិញ។ ប៉ុន្តែមិនមែនថាអត់ធ្ងន់ធ្ងរ យើងមិនរក្សា អនាម័យនោះទេ គឺត្រូវតែរក្សា អនាម័យ មួយថ្ងៃហោចណាស់ក៏ត្រូវលាង ដៃឲ្យបានច្រើនដងដែរ ហើយអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយជុំវិញ បញ្ហានេះផង។
    លោកបន្តថា «ប្រជាពលរដ្ឋជាច្រើនកំពុងប្រឈម បញ្ហាជំងឺភ្នែកក្រហម ” ខ្ញុំទទួលបានព័ត៌មានពី មន្ត្រីថ្នាក់ក្រោម ជំងឺភ្នែកក្រហម កើតមានច្រើន»។
    ការលើកឡើងរបស់លោក ម៉ម ប៊ុនហេង ដូចនេះ នៅក្នុងសិក្ខាសាលា ស្ដីពីការអនុវត្តមាត្រា ៥,៣ នៃអនុសញ្ញាស្ដីពីការ ត្រួតពិនិត្យថ្នាំជក់របស់ អង្គការសុខភាពពិភពលោក នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
    សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ជំងឺភ្នែកក្រហមបានកើតមាន ច្រើនមកលើប្រជាពលរដ្ឋ ក្នុងនោះរួម មាន កុមារតូចៗ មនុស្សចាស់ និងជំទង់ជាដើម។

    កង្វល់របស់​ខ្មែរ​​ជុំវិញ​​ក្រដាសដុល្លារ​​១០០​ថ្មី!

    លើ​ទំព័រ​ហ្វេសបុក​​​មាន​បង្ហោះ​រូប​​លុយ​អាមេរិក​​ក្រដាស​១០០​ដុល្លារ​​ចេញ​ថ្មី​​ ជាមួយ​​កង្វល់​ថា​ ​វា​ថ្មី​ពេក​ គ្មាន​ស្ថាប័ន​ណា​មក​​បង្ហាញ​លក្ខណៈ​ពិសេស​ឲ្យ​ស្រួល​សម្គាល់​ថា​ នោះ​ជា​លុយ​សុទ្ធ​ ឬ​ក្លែងក្លាយ​ បើ​ទោះបី​លុយ​នោះ​មិន​ទាន់​ប្រើប្រាស់​នៅ​កម្ពុជា​​ទូលំទូលាយ​នៅ​ឡើយ​ក្ដី​។
    ជាក់ស្ដែង​​កញ្ញា កែវ មុនីរ័ត្ន និស្សិត​ឆ្នាំ​ទី​៤​ នៅ​ធនាគារ​ជាតិ​បាន​ឲ្យ​ដឹង​ថា ក្រដាស​ប្រាក់​​អាមេរិក​​នេះ​​​មិន​អាច​ទុក​ចិត្ត​ភ្លាម​បាន​​ទេ ព្រោះ​មិនដឹង​​លក្ខណៈ​សម្បត្តិ​របស់​វា​ថា​សុទ្ធ​យ៉ាង​ម៉េច​នោះ​ទេ ទាល់​តែ​ខាង​ធនាគារ​ជាតិ​​​បង្ហាញ​ជូន​​ទើប​ជា​ការ​ប្រសើរ​ និង​​អាច​​ប្រើ​ប្រាស់​​ដោយ​ទុកចិត្ត​បាន​។ មុនីរ័ត្ន​ បាន​បន្ថែម​យ៉ាង​នេះ​ថា៖ “ទាល់​តែ​គេ​​ប្រកាស​​ឲ្យ​ប្រើ​​ ទើប​ទុក​ចិត្ត​”​។
    ​យុវជន ធារិទ្ធ និស្សិត​នៅ​សាកល​វិទ្យាល័យ​​បញ្ញាសាស្ត្រ បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​ដែរ​ថា ខ្លួន​ធ្លាប់​ឃើញ​តាម​គេហទំព័រ​បរទេស​ ឃើញ​ថា​មាន​រូបភាព​​ស្អាត​ជាង​មុន​ ប៉ុន្តែ​មក​ដល់​ថ្ងៃ​​នេះ​ ខ្លួន​មិន​ទាន់​បាន​ឃើញ​​​ផ្ទាល់​ភ្នែក​ ឬ​កាន់​ផ្ទាល់​ដៃ​នៅ​​ឡើយ​​ទេ ហើយ​ក៏​មាន​កង្វល់​ដែរ​ថា បើ​លុយ​មក​ដល់​ហើយ​ ​​​មិន​ដឹងថា​​សម្គាល់​យ៉ាង​ម៉េចទើប​ដឹង​ថា ​សុទ្ធ ឬ​មិន​សុទ្ធ​នោះ​ទេ​។
    ស្រដៀង​គ្នា​នេះ​ដែរ យុវជន ទិន កុលមែន ទើប​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​ នៅ​សាកលវិទ្យាល័យ​​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ធ្លាប់​ឃើញ​គេ​បង្ហោះ​តាម​ហ្វេសបុក​​ ហើយ​ក៏​ទុក​ចិត្ត​ដែរ ព្រោះ​អ្នក​បង្ហោះ​នោះ​មាន​ប្រភព​ច្បាស់លាស់​។
    “ប៉ុន្តែ​បើ​ដល់​ស្រុក​ខ្មែរ ជ្រុះ​ក៏​ប្រហែល​ជា​ខ្ញុំ​មិន​ហ៊ាន​រើស​ដែរ ព្រោះ​មិន​ទុកចិត្ត​ថា​ ជា​លុយ​សុទ្ធ​​ ឬ​​អត់​ យ៉ាង​ច្រើន​ទៅ​សួរ តែ​ខាង​ដូរ​លុយ​ទៅ​ បើ​គេ​ដូរ​មែន ​ទើប​ទុក​ចិត្ត​”។ នេះ​​ជា​​ការ​​បញ្ជាក់​​បន្ថែម​​របស់​​ កុល​មែន។
    កុលមែន​ បាន​បន្ថែម​ថា៖ “​ប្រទេស​គេ រូបិយប័ណ្ណ​គេ គេ​ជូន​ដំណឹង​ដល់​ប្រជាជន​ជា​រឿង​ធម្មតា​ ប៉ុន្តែ​នេះ​ជា​លុយ​ដុល្លារ​ ។ ចំណែក​ឯ​កម្ពុជា​ សព្វ​ថ្ងៃ​ក៏​ប្រើ​ដុល្លារ​ដែរ​ ដូច្នេះ​​គួរ​តែ​មាន​ការ​ផ្សព្វផ្សាយ​​ឲ្យ​ដឹង​ពី​ចំណុច​សំខាន់​ៗ​នៃ​ លុយថ្មី​នោះ”។
    យុវជន​ទាំង​៣​ខាង​លើ បាន​អំពាវនាវ​ថា បើសិនជា​លុយ​នោះ​ត្រូវ​បាន​ចរាចរ​នៅ​ប្រទេស​កម្ពុជា គួរ​តែ​មាន​ក្រសួង​ ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​​បញ្ជាក់​ឲ្យ​ដឹង​ពី​ចំណុច​ពិសេស​របស់​លុយ​សុទ្ធ​ផង​។
    ទាក់ទិន​នឹង​បញ្ហា​នេះ លោកជំទាវ តាល់​ ណៃអ៊ីម អតីត​អគ្គនាយក​ ធនាគារ​ជាតិ​ បច្ចុប្បន្ន​លោក​ជំទាវ​បាន​ចូល​និវត្ត​​ហើយ ​បាន​ឲ្យ​ដឹង​ថា ចំពោះ​បញ្ហា​នេះ​​ក្រដាស​ប្រាក់​បរទេស​ដែល​មិន​មែន​លុយ​ខ្មែរ ​មិន​មែន​ធនាគារ​ជាតិ​ជា​​អ្នក​បោះពុម្ព​ទេ ដូច្នេះ​ធនាគារ​របស់​អាមេរិក​ទើប​ដឹង​ថា​ ​លុយ​នោះ​មាន​ចំណុច​សំខាន់​អ្វី​ខ្លះ ដូចជា​ខ្សែ​សុវត្ថិភាព ឆ្នូត​ខៀវ​ដិត​ ជា​ការ​សម្គាល់​ជា​ដើម​។ បើសិនជា​មាន​ការ​ប្រើប្រាស់​នៅ​ស្រុក​គេ​មែន​ បន្តិច​ទៀត​នឹង​មាន​ការ​នាំ​មក​តាម​រយៈ​អ្នក​ប្រើប្រាស់​ដែល​ធ្វើ​ដំណើរ​មក​ ​​ស្រុក​ខ្មែរ​ ឬ​ក៏​ធនាគារ​ជាតិ​ អាច​នាំ​ចូល​មក​ជាដើម។
    សម្រាប់​រឿង​សម្គាល់​ឲ្យ​ជាក់លាក់​បើសិនជា​មាន​ប្រើ​នៅ​ស្រុក​ខ្មែរ​មែន លោក​ជំទាវ​បានបញ្ជាក់​​ថា៖ “​បើ​មាន​ចរាចរ​មក​ដល់​ស្រុក​ខ្មែរ​មែន​ច្បាស់ណាស់​ថា ​ខាង​ស្ថានទូត​របស់​គេនឹង​​ពន្យល់​លក្ខណៈ​សុវត្ថិភាព​ និង​វិធី​សម្គាល់​ថា​ជា​លុយ​សុទ្ធ​ទៅ​តាម​ធនាគារ​មិន​ខាន”។
    នា​ដើម​ខែ​​តុលា​ ឆ្នាំ​២០១៣​​​នេះ​ អាមេរិក​បាន​បោះ​ពុម្ព​ក្រដាស​ប្រាក់​មួយ​រយ​ដុល្លារ​ប្រភេទ​ថ្មី​នេះ​ជា​ ផ្លូវការ​ ហើយ​នឹង​ដាក់​ឲ្យ​ចរាចរ​នៅ​ទូទាំង​ពិភពលោក៕

    “មហា​អាណាចក្រ​ខ្មែរ” ប្រើ​ទុន​​៧០​លាន​ដុល្លារ​គ្រាន់​តែ​​​ឆាក​ល្ខោន​​ឱ្យ​ខ្មែរ​អរ​បន្តិច​ប៉ុណ្ណោះ?

     

    ជាង​​បី​ឆ្នាំ​​មក​ហើយ ​ដែល​ដំណឹង​នៃ​ការ​ថត​រឿង​កម្រិត​ពិភពលោក​ចំណាយ​​ទុន​ដល់​​ទៅ​ ៧០​លាន​ដុល្លារ​​នៅ​តែ​ស្ងាត់​ឈឹង​​ដដែល ខណៈ​​ទស្សនិកជន​​នៅ​តែ​មាន​ការ​ងឿង​ឆ្ងល់។
    មជ្ឈដ្ឋាន​សិល្បៈ ក៏​ដូច​ជា​ទស្សនិកជន​​ចូល​ចិត្ត​តាម​ដាន​វិស័យ​ភាពយន្ត​កំពុង​តែ​មាន​ការ ​ងឿង​ឆ្ងល់​ថា​​ តើ​ហេតុ​អ្វី​មក​ដល់​ពេល​នេះ​ហើយ​គ្មាន​ដំណឹង​ណា​បន្តិច​សោះ​ ទាក់ទង​ទៅ​នឹង​ការ​ថត​រឿង​ដ៏​អស្ចារ្យ​​មួយ​នេះ។ ម្យ៉ាង​ទៀត​ពួកគេ​កំពុង​តែ​ដាក់​ការ​សង្ស័យ​ថា​ រឿង​នេះ​ប្រហែល​ជា​មិន​អាច​ដំណើរការ​ទៅ​បាន​ទេ​ ព្រោះ​មិន​មាន​ធនធាន និង​សម្ភារៈ​បច្ចេកទេស​គ្រប់គ្រាន់ ហើយ​ទំនង​​គ្រាន់​តែ​ជា​ឆាក​ល្ខោន​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​រំភើប​​ចិត្ត​ បន្តិច​តែ​ប៉ុណ្ណោះ។
    អានអត្ថបទ៖ ភាពយន្ត​កម្រិត​ពិភពលោក”មហាអាណាចក្រ​ខ្មែរ”
    ជា​និស្សិត​ផ្នែក​ច្បាប់ ​មក​ពី​សាកលវិទ្យាល័យ​ ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ​លោក រស់ សំណាង ឱ្យ​ដឹង​ថា​ លោក​តែង​តាម​ដាន​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម Facebook ក៏​ដូច​ជា​នៅ​លើ​កញ្ចក់​ទូរទស្សន៍​នានា ប៉ុន្តែ​មិន​បាន​ទទួល​ដំណឹង​ណា​បន្តិច​សោះ​ពី​ខ្សែ​ភាពយន្ត ​”មហា​អាណាចក្រ​ខ្មែរ”។
    និស្សិត​ផ្នែក​ច្បាប់​រូប​នេះ​បន្ត​ថា ការ​ថត​រឿង​នេះ​​ទំនង​ជា​គេ​ធ្វើ​ឲ្យ​តែ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​ភ្ញាក់ ​ផ្អើល​តែ​ប៉ុណ្ណោះ​ មិន​មាន​គម្រោង​ថត​អ្វី​ឲ្យ​ច្បាស់​លាស់​នោះ​ទេ ព្រោះ​បើ​មិន​ដូច្នេះ​មក​ទល់​នឹង​ពេល​នេះ​ គួរ​តែ​មាន​តម្រុយ​អ្វី​ខ្លះ​ហើយ​ ​មិន​មែន​ស្ងាត់​ដូច្នេះ​​នោះ​ទេ។
    ឆ្លើយ​តប​ទៅ​នឹង​​​ការ​លើក​ឡើង​ថា ​ខ្សែ​ភាពយន្ត​កម្រិត​ពិភពលោក ​ដែល​ចំណាយ​ដើម​ទុន​​ជាង ៧០​លាន​ដុល្លារ​ជា​ខ្សែ​ភាពយន្ត​ខ្យល់​ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ឯកឧត្ដម ម៉ៅ អាយុទ្ធ បាន​ចូល​រួម​ធ្វើ​សន្និសីទកាសែត​ជា​មួយ​​ផលិតករ​ Hollywood អះអាង​ថា ​លោក​នៅ​តែ​មាន​ជំនឿ​ថា​​ខ្សែ​ភាពយន្ត​ខាង​លើ​នៅ​តែ​បន្ត​ថត បើ​ទោះ​ជា​ពេល​នេះ​​​មិន​ទាន់​មាន​គម្រោង​ច្បាស់លាស់​ស្ដី​ពី​ការ​ថត​រឿង​ដ៏ ​អស្ចារ្យ​មួយ​នេះ​ក៏​ដោយ។
    អានអត្ថបទ៖ ៧០​លាន​ដុល្លារ​ថត​រឿង”មហាអាណាចក្រ​ខ្មែរ” ដល់​ណា​ហើយ?
    យ៉ាង​ណា​ក៏​ដោយ​ឯកឧត្ដម ម៉ៅ អាយុទ្ធ បាន​ទទួល​ស្គាល់​ថា​​​រយៈ​ពេល​ជាង​បី​ឆ្នាំ​មក​នេះ​លោក​​​​ពិត​ជា​មិន​​បាន​ ​ទទួល​​​ដំណឹង​​បន្តិច​ណា​សោះ​ជុំ​វិញ​ការ​ថត​ខ្សែ​ភាពយន្ត​ចំណាយ​ជាង​៧០​ លាន​ដុល្លារ បន្ត​ទៀត​ឬ​យ៉ាង​ណា។
    រដ្ឋលេខាធិការ​​ក្រសួង​ព័ត៌មាន​រូប​នេះ​បាន​ច្រាន​ចោល​ចំពោះ​ដំណឹង​លើក​ ឡើង​ថា ​ខ្សែ​ភាពយន្ត​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បីៗ​កម្រិត​ពិភពលោក​ងាក​ទៅ​រក​ ដៃគូ​នៅ​ប្រទេស​ថៃ ដោយសារ​តែ​កម្ពុជា​មិន​មាន​ធនធាន​មនុស្ស និង​សម្ភារៈ​បច្ចេកទេស​គ្រប់គ្រាន់។ ឯកឧត្ដម​លើក​ឡើង​ថា ​​កម្ពុជា​មាន​ធនធាន​មនុស្ស និង​សម្ភារៈ​មួយ​ចំនួន​អាច​ចូល​រួម​ចំណែក​ជា​មួយ​នឹង​ផលិតករ​ Hollywood បាន​ទោះ​ជា​មិន​មាន​គ្រប់គ្រាន់​ក៏​ដោយ ហើយ​ការ​ទៅ​សហការ​នឹង​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​ថត​ខ្សែ​ភាពយន្ត​នេះ​មិន​អាច ​ទៅ​រួច​ទេ ព្រោះ​ការ​ថត​នេះ​ធ្វើ​ឡើង​នៅ​កម្ពុជា​ត្រូវ​តែ​សហការ​នឹង​រដ្ឋាភិបាល​ កម្ពុជា។
    ដោយ​ឡែក​តារា​សម្ដែង​រៀម​ច្បង​ធ្លាប់​បាន​ចូល​រួម​សន្និសីទកាសែត​​រឿង ​”មហា​អាណាចក្រ​ខ្មែរ” កាល​ពី​កន្លង​ទៅ​លោក ទេព រិនដារ៉ូ ហាក់​សម្ដែង​ការ​អស់​សង្ឃឹម​លើ​ដំណើរការ​ថត​រឿង​នេះ។ លោក​បាន​លើក​ឡើង​​ថា ”បី​ឆ្នាំ​ជិត​បួន​ឆ្នាំ​ឥឡូវ​ហើយ បើ​​គេ​ថត​ប្រហែល​ជា​ដឹង​ដំណឹង​ខ្លះៗ​ហើយ តែ​ពេល​នេះ​ស្ងាត់​តែ​ម្ដង។ ខ្ញុំ​គិត​ថា​ប្រហែល​ជា​មក​ពី​ខាង​បច្ចេកទេស​មើល​ទៅ​ បាន​ជា​មក​ដល់​ពេល​នេះ​​គ្មាន​ដំណឹង​អ្វី​សោះ​ដូច្នេះ ព្រោះ​អី​បើ​យើង​មើល​ទៅ​លើ​សម្ភារៈ​ដូច​ជា ដំរី សេះ​ ជា​ដើម​ខ្មែរ​យើង​គ្មាន​ច្រើន​ទេ”។
    តារា​សម្ដែង​រូប​នេះ​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ ផលិតករ ​Hollywood ថា ​ប្រហែល​ជា​ផ្អាក​គម្រោង​ថត​នៅ​កម្ពុជា​ ហើយ​រត់​ទៅ​ថត​នៅ​ប្រទេស​ថៃ​វិញ ដោយសារ​តែ​ថៃ គេ​មាន​សម្ភារៈ​បច្ចេកទេស​គ្រប់គ្រាន់​​សម្រាប់​ដំណើរការ​ថត។
    ក្រុម​ហ៊ុន ​Hollywood ដឹក​នាំ​ដោយ​ លោក តូនី បាន​សហការ​ជា​មួយ​នឹង​ក្រសួង​ព័ត៌មាន ធ្វើ​សន្និសីទកាសែត​កាល​ពី​ពេល​កន្លង​ទៅ ដើម្បី​ថត​រឿង ​“មហា​អាណាចក្រ​ខ្មែរ” នៅ​កម្ពុជា។ រឿង​នេះ​គ្រោង ​​ចំណាយ​ទុន​ ៧០​លានដុល្លារ​ដើម្បី ​ថត​បញ្ចប់ ដោយ​គ្រោង​រយៈ​ពេល​៣​ឆ្នាំ ពោល​គឺ​​មួយ​ឆ្នាំ​កន្លះ​រៀប​ចំ​ការ​ថត​ក៏​ដូច​ជា​បច្ចេកទេស ហើយ​មួយ​ឆ្នាំ​កន្លះ​ទៀត​​គឺ​ថត។ ទី​កន្លែង​នៃ​ការ​ថត​គឺ​នៅ​ខេត្ត​សៀមរាប និង​តំបន់​ផ្សេង​ទៀត​នៃ​ប្រទេស​កម្ពុជា តែ​មក​ទល់​នឹង​ពេល​នេះ​កំពុងតែ​ស្ងាត់​នៅ​ឡើយ​។
    តារា​សម្ដែង​បរទេស​ល្បីៗ​គ្រោង​នឹង​សម្ដែង​រឿង​នេះ​មាន​ដូច​ជា តួ​អង្គ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ គឺ​សម្ដែង​ដោយ​ អ្នក​កីឡាកាស​​ល្បី​ល្បាញ​ ចន ស៊ីណា មាន​មាឌ​ធំ​ខ្ពស់ និង​តួ​ឯក​ស្រី​​គឺ​សម្ដែង​ដោយ​ តារា​ស្រី​កូរ៉េ នាង​ ហាន់ ជីអ៊ុន ព្រម​ទាំង​តារា ​Hollywood Angelina jolie និង លោក លី លានជា (Jet Li) ៕

    ចង់​ដឹង​ថ្លៃ​ខ្លួន​តារា​ល្បីៗ​​ស្រុក​ខ្មែរ​អត់?

    ទស្សនិកជន​ខ្លះ​ប្រហែល​ជា​បាន​ដឹង ហើយ​ខ្លះ​ទៀត​ប្រហែល​ជា​មិន​ទាន់​ដឹង​​ច្បាស់​នៅ​ឡើយ​ ពី​ទីផ្សារ​របស់​តារា​ល្បីៗ​ថា​តើ​ពួកគេ​ស៊ី​ថ្លៃ​ប៉ុន្មាន​នៅ​ពេល​ទៅ​ច្រៀង ​ក្នុង​កម្មវិធី​និមួយៗ។ ប្រសិន​បើ​មិន​ទាន់​ដឹង​ទេ តោះ​ទៅ​មើល​តារា​​ង​តម្លៃ​ខ្លួន​​របស់​តារា​ល្បី​ទាំង​អស់​គ្នា។ នេះ​គ្រាន់​តែ​តម្លៃ​ខ្លួន​​ ​ប្រហាក់ប្រហែល​គ្នា​ របស់​តារា​ ដែល​ដឹង​តាម​រយៈ​​​ ពី​​អ្នក​រៀប​ចំ​​កម្មវិធី​នានា ប្រាប់​គេហទំព័រ Sabay កាល​ពីពេល​ថ្មីៗ​នេះ​។
    ខាង​ក្រោម​នេះ​ គឺ​ជា​​តារា​ង​តម្លៃ​ខ្លួន​របស់​តារា​ចម្រៀង​ល្បីៗ​នានា​ក្នុង​ប្រទេស​ កម្ពុជា ដែល​បាន​​ចេញ​​​ច្រៀង​នៅ​ភ្នំពេញ និង​​តាម​បណ្ដា​ខេត្ត​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។
    លេខ​រៀង
    ឈ្មោះ
    ផលិតកម្ម
    តម្លៃ​​​​នៅ​ភ្នំពេញ
    តម្លៃ​តាម​បណ្ដា​ខេត្ត
    1
    លោក ព្រាប សុវត្ថិ
    ហង្ស​មាស
    2500 – 3000$
    3500 – 4500$
    2
    លោក ខេមរៈ សិរីមន្ត
    សាន់ដេ
    1800 – 2300$
    2500 – 3000$
    3
    កញ្ញា ឱក សុគន្ធ​កញ្ញា
    ហង្ស​មាស
    1200 – 1800$
    2000 – 2500$
    4
    កញ្ញា សុគន្ធ និសា
    ថោន
    1200 – 1500$
    1800 – 2000$
    5
    កញ្ញា មាស សុខ​សោភា
    ថោន
    1200 – 1400$ 1500 – 1800$
    6
    លោក ឆាយ វិរៈយុទ្ធ
    សាន់ដេ
    1200 – 1400$
    1500 – 1800$
    7
    លោក ឆន សុវណ្ណារាជ
    ហង្ស​មាស
    1200 – 1400$ 1500 – 1800$
    8
    លោក ណុប បាយ៉ារិទ្ធ
    ហង្ស​មាស
    1000 – 1200$ 1200 – 1400$
    9
    កញ្ញា សុខ ពិសី
    សាន់ដេ
    1000 – 1200$
    1500 – 1800$
    10
    លោក ករុណា ពេជ្រ
    ថោន
    1000 – 1200$ 1200 – 1500$
    11
    កញ្ញា អ៊ីវ៉ា
    សាន់ដេ
    800 – 1000$
    1000 -1400$
    12
    លោក កែវ វាសនា
    សាន់ដេ
    800 – 1000$
    1000 – 1400$
    13
    អ្នក​នាង សុខ ស្រី​នាង
    សាន់ដេ
    800 – 1000$ 1000 – 1200$
    14
    លោក ខាន់ ជែមន៍
    សាន់ដេ
    800 – 1000$
    1000 – 1200$
    15
    លោក នីកូ
    សាន់ដេ
    800 – 1000$ 1000 – 1200$
    16
    អ្នក​នាង យក់ ឋិតរដ្ឋា
    ហង្ស​មាស
    800 – 1000$ 1000 – 1200$
    17
    កញ្ញា ពេជ្រ សោភា
    ហង្ស​មាស
    800 – 1000$
    1000 – 1200$
    18
    កញ្ញា ខេមរៈ ស្រី​ពៅ
    សាន់ដេ
    700 – 1000$ 1000 – 1200$
    19
    លោក សូណូ
    ហង្ស​មាស
    800 – 900$
    900 – 1000$
    20
    កញ្ញា ឈិត សុវណ្ណ​បញ្ញា
    ហង្ស​មាស
    700 – 800
    800 – 1000$
    21
    លោក សុខ រក្សា
    សាន់ដេ
    600 – 700$
    700 – 1000$
    22
    លោក សុគន្ធ ថេរ៉ាយុ
    ថោន
    600 – 700$
    800 – 1000$
    23
    លោក ណាំ ប៊ុណ្ណារ័ត្ន
    ថោន
    600 – 700$
    800 – 1000$
    24
    លោក ខេម
    ថោន
    600 – 700$
    800 – 1000$
    25
    លោក ហង្ស​ ឧត្ដម​ម៉ានី
    សាន់ដេ
    500 – 700$
    800 – 1000$
    26
    លោក អាន គុណកូឡា
    សាន់ដេ
    500 – 700$
    800 – 1000$
    27
    លោក នៅ ស៊ី​នឿន
    ហង្ស​មាស
    500 – 700$
    800 – 1000$
    28
    លោក ជុំ លីណូ
    សាន់ដេ
    500 – 700$
    800 – 1000$
    29
    កញ្ញា លី អ៊ីវ៉ាធីណា
    ថោន
    400 – 600$
    600 – 800$
    30
    កញ្ញា អេនី ហ្សាម
    ថោន
    300 – 500$
    500 – 700$
    31
    លោក មង្គល ទីណា
    ថោន
    300 – 500$
    500 – 700$
    32
    កញ្ញា សាសា
    ថោន
    300 – 500$
    500 – 700$
    33
    លោក ប៊ុន សក្តិ
    សាន់ដេ
    300 – 500$
    500 – 600$

    គាត់​បាន​សាង​ស្នាដៃ​ច្រើន​ណាស់​ក្នុង​វិស័យ​តែង​និពន្ធ​ខ្មែរ តើ​អ្នក​នៅ​ស្គាល់​គាត់​ទេ?

    លោក​ជា​អ្នក​ និពន្ធ​ប្រលោមលោក និង​​ទំនុក​ភ្លេង​ចម្រៀង ដែល​ជា​​តម្រូវ​ការ​ខាង​ស្មារតី​កម្សាន្ត​អារម្មណ៍ ដែល​ឆ្លង​កាត់​ច្រើន​សម័យ​មក​ហើយ។ ​​លោក​បាន​ទៅ​រស់​​​នៅ​ក្នុង​ប្រទេស​​​ន័រវែស​តាំង​​ពី​ឆ្នាំ២០០៤​។
    លោក និង​ភរិយា នៅ​ប្រទេស​ន័រវែស​
    ភ្លេង និង​ចម្រៀង​ចេញ​ពី​រៀម​ច្បង​ល្បីល្បាញ​ជា​ច្រើន ដែល​មាន​ឥទ្ធិពល​រស់​នៅ​ក្នុង​មនោសញ្ចេតនា​អ្នក​ស្ដាប់​ខ្មែរ​រាប់​សិប​ ឆ្នាំ​រហូត​មក​ទល់​នឹង​ពេល​នេះ ក៏​ជា​មនោសញ្ចេតនា​កើត​ពី​ដំណក់​ទឹក​ខ្មៅ​ដ៏​ផ្អែមល្ហែម​របស់​លោក​ដែរ។ បុរស​ចំណាស់​នេះ​មាន​រហស្សនាម​ថា “កវី​ម្ចាស់​ស្ទឹង​សង្កែ”។ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ខ្មែរ​ទូទាំង​កម្ពុជា​កោត​សរសើរ ស្ញប់ស្ញែង​មិន​ដាច់​ពី​មាត់​នោះ​ឡើយ សូម្បី​តែ​សិល្បករ​បន្តវេន និង​អាជីវករ​ឱកាសនិយម​ជា​ច្រើន ឆ្លៀត​ធ្វើ​មាន​ធ្វើ​បាន​ដោយ​សារ​តែ​បញ្ញាញាណ​របស់​អ្នក​និពន្ធ​រូប​នេះ​ ដែរ។
    បច្ចុប្បន្ន​នេះ ទោះ​ជា​រស់​នៅ​ក្រៅ​ប្រទេស​ក្ដី​ក៏​ស្នាដៃ​និពន្ធ​របស់​លោក​មិន​បាន​បន្ថយ​ ដែរ ព្រោះ​លោក​មិន​មាន​ចំណូល​អ្វី​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ក្រៅ​ពី​ ការ​និពន្ធ​នោះ​ឡើយ ហើយ​លោក​ក៏​មិន​បាន​អាស្រ័យ​ផល​អ្វី​ពី​ស្នាដៃ​ធ្លាប់​សាង​ពី​មុន​នោះ​ដែរ។ សូម​ទស្សនា​វីដេអូ​ចម្រៀង​មួយ​ចំនួន​ដើម្បី​ទស្សន៍ទាយ​ថា បុរស​រូប​នេះ​ជា​អ្នក​និពន្ធ​រូប​ណា៕
    កូនស្រីអ្នកនេសាទ


    អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ដើម​​អាកាស​ស្យា​នៅ​អូស្ត្រាលី បង្ហាញ​ពី​កន្លែង​មាន​មាស

    ជា​ក្ដី​សង្ឃឹម​ថ្មី​មួយ​ សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​​រុករក​រ៉ែ​មាស​នៅ​អូស្ត្រាលី បន្ទាប់ ​ពី​ក្រុម​អ្នក​វិទ្យាសាស្ត្រ​របស់​ខ្លួន​​​​បាន​រក​ឃើញ​​ជា​លើកដំបូង​លើ​ ដើម​អាកាស​ស្យា​មួយ​កន្លែង​​​​​ដែល​អាច​​បញ្ជាក់​​ពី​ប្រភព​រ៉ែ​មាស​​​មាន​ នៅ​ទីនោះ។
    អាកាសស្យា​ដែល​​គេជឿជាក់​ថា អាច​មាន​ផ្ទុក​​រ៉ែមាស​
    ស្ថិត​នៅ​តំបន់ ​Kalgoorlie ភាគ​ខាងលិច​ប្រទេស​ និង​ ​ឧបទ្វីប ​Eyre ភាគ​ខាងត្បូង​អូស្ត្រាលី ​អ្នក​វិទ្យាសាស្ត្រ​មក​ពី​អង្គការ​វិទ្យាសាស្ត្រ​​ស្រាវជ្រាវ​​ផ្នែក​ ឧស្សាហកម្ម (CSIRO)​ បាន​រក​ឃើញ​ថា ​ មាន​​​រ៉ែ​មាស​​ស្ថិត​នៅ​ខាងក្រោម​ឫស​របស់​ដើម​អាកាស​ស្យា​​​ទាំង​នោះ។ ​
    តាម​ការ​អះអាង​របស់​អ្នកវិទ្យាសាស្ត្រ​ខាងលើ​ បាន​ឲ្យដឹង​ថា ឫស​ដើម​អាកាស​ស្យា​​​​ដែល​មាន​ជម្រៅ​រហូត​ដល់​ ៣០​ម៉ែត្រ​បាន​ស្រូប​យក​សារធាតុ​រ៉ែ​មាស​​ចេញ​ពី​​​ក្រោម​ដី​​ ហើយ​បាន​បញ្ចេញ​ជាតិ​ទឹក​តាម​ស្លឹក​របស់​វា។ ដោយ​​ឆ្លង​កាត់​ការ​​ពិសោធន៍​បន្ថែម ជាតិ​ទឹក​ដែល​មាន​នៅ​ក្នុង​ស្លឹក​​​មាន​ផ្ទុក​សារធាតុ​រ៉ែ​មាស ដែល​ជា​សញ្ញាណ​វិជ្ជមាន​មួយ​បញ្ជាក់​ថា មាស​ពិត​ជា​មាន​នៅ​ទី​នោះ។
    រូបភាព​បង្ហាញ​ពី​ឫស​ដើម​អាកាស​ស្យា​ដែល​ស្រូប​យក​រ៉ែមាស​​មក​ពី​ក្នុង​ដី​
    ក្រុមហ៊ុន​រុករក​រ៉ែ​មាស​ល្បីៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​នេះ បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ​របកគំហើញ​​ថ្មី​នេះ ហើយ​ថា​វា​ជា​ផ្នែក​មួយ​អាច​ជួយ​កាត់បន្ថយ​ដល់​ការ​ចំណាយ​លើ​ការ​ស្រាវជ្រាវ ​​​រុករក​រ៉ែ​មាស​នា​ពេល​​កន្លង​មក​។ ក៏ប៉ុន្តែ​ពួកគេ​បាន​និយាយ​ថា ​ក្រុមហ៊ុន​ទាំង​នោះមិន​បោះ​បង់​កម្មវិធី​​ចាស់​ដែល​ប្រើប្រាស់​ បច្ចេកវិទ្យា​​ទំនើបៗ​ដើម្បី​​រុករក​រ៉ែ​​មាស​នោះ​ឡើយ។
    ក្រុម​ហ៊ុន​ទាំង​នោះ ​បាន​បង្ហាញ​ជំហរ​មួយ​​ដោយ​រំពឹង​ថា ដើម​ឈើ​ប្រភេទ​នេះ ​នឹង​អាច​មាន​ប្រយោជន៍​​​ជា​ច្រើន​សម្រាប់​ជួយ​​សម្រួល​ដល់​ការ​រុករក​​​រ៉ែ ​​ប្រភេទ​ផ្សេងៗ​ទៀត​ដូចជា​ ស័ង្កសី ដែក និង​ទង់ដែង​ ជា​ដើម ខណៈ​ដែល​​ប្រទេស​នេះ​​សម្បូរ​​ទៅ​ដោយ​ធនធាន​រ៉ែ​យ៉ាង​ច្រើន​​​សន្ធឹកសន្ធាប់ ​​​​ស្រាប់​នោះ៕