អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Tuesday, October 22, 2013

Download ទាំង​កម្មវិធី និង​ហ្គេម​ធំៗ​ល្អ​លេង​ឥត​គិត​ថ្លៃ​លើ Android ដោយ​អ្នក​ជំនាញថ្មី Muzhiwan

ឥឡូវ​នេះ​កាន់​តែ​ងាយស្រួល​ហើយ ​ប្រិយមិត្ត​អាច​ទាញ​យក app ពេញ​និយម​ជា​ច្រើន​មាន​ទាំង​កម្មវិធី អត្ថប្រយោជន៍ និង​ហ្គេម Android ធំៗ​ឡូយៗ​បាន​ដោយ​ប្រើ​កម្មវិធី​មាន​លក្ខណៈ​ផ្ដល់​ឱ្យ​ហ្រ្វីៗ។ ក្នុង​ចំណោម​នោះ​ជឿ​ថា ​ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​បាន​ស្គាល់​ខ្លះៗ​ហើយ ដូច​ជា BlackMart, PandaApp ជា​ដើម។
ដោយឡែក​សម្រាប់​ទំព័រ​នេះ Sabay សូម​ណែនាំ​កម្មវិធី​ថ្មី​មួយ​ទៀត ដែល​មាន​លក្ខណៈ​កាន់​ងាយស្រួល download បាន​យ៉ាង​រលូន និង​មាន​ចំណុច​ពិសេស​អាច​ទាញ​យក​បន្ត (resume) នៅ​ពេល​ក្រោយ បន្ទាប់​ពី​អ្នក​បិទ ឬ​ដាច់​អ៊ីនធឺណិត​នៅ​ពេល​កំពុង​ទាញ​យក។ កម្មវិធី​នេះ​មាន​ឈ្មោះ​ថា Muzhiwan។
តោះ​កុំ​ឱ្យ​ខាត​ពេល មក​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម​ទាំង​អស់​គ្នា៖
- ត្រូវ​មាន​កម្មវិធី Muzhiwan នៅ​ក្នុង Smartphone របស់​អ្នក​ជា​មុន​សិន (ចំណាំ៖ សម្រាប់​តែ​ប្រព័ន្ធ​ប្រតិបត្តិការ Android ប៉ុណ្ណោះ) តែ​បើ​ពុំ​មាន​ សូម​ ចុច​ត្រង់​នេះ ដើម្បីទាញ​យក …
- រួច​ហើយ​បើក​ចូល Muchiwan។ នៅ​ក្នុង​កម្មវិធី​នេះ អ្នក​នឹង​ឃើញ​ប្រភេទ app បែកចែក​ទៅ​តាម​ប្រភេទ ទៅ​តាម​ក្រុម​ផ្សេង​គ្នា ដូច​ជា​ហ្គេម​ធំៗ (Big Game), ហ្គេម​ចេញ​ថ្មីៗ (New), ហ្គេម​ចិន (China)។ រី​ឯ​ខាង​ក្រោម​វិញ បាន​បែងចែក​ជា ៥​ផ្នែក​ខុស​ផ្សេង​គ្នា​មាន​ដូច​ជា៖ Home, ប្រភេទ app ដែល​ក្នុង​នោះ​មាន​ទាំង​ហ្គេម និង​កម្មវិធី​ល្អៗ (Categories), ហ្គេម​ដែល​មាន​ការ​ពេញ​និយម​ខ្លាំង (TOP), Album និង User។

0 comments: