អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Thursday, March 7, 2013

iMac ស៊េរី​ថ្មី​​តម្លៃ​ធូរ​ជាង​ធម្មតា​​២០០​​ដុល្លារ​​សម្រាប់​​និស្សិត​​ Trackback

ថ្មីៗ​នេះ Apple បាន​ណែនាំ​ដល់​អតិថិជន​របស់​ខ្លួន​លើ​ផលិតផល iMac ចេញ​ថ្មី​សាកសម​សម្រាប់​វិស័យ​អប់រំ​ជា​មួយ​តម្លៃ​សម​ល្មម​ដើម្បី​ផ្ដល់ឱកាស ​ឱ្យ​សិស្សានុសិស្ស​អាច​ជាវ​ប្រើ​ជា​មួយ​តម្លៃ​ធូរ​ថ្លៃ​ត្រឹមតែ ១០៩៩ដុល្លារ
Apple ជា​ក្រុមហ៊ុន​អាមេរិក​យ៉ាង​ល្បី​ខាង​ផលិតឧបករណ៍​អេឡិចត្រូនិក​ភ្ជាប់​មក​ជា​ មួយ​លក្ខណៈ​សម្បត្តិ​ខ្ពស់ៗ ហើយ​ពី​ពេល​ថ្មីនេះ​ក្រុមហ៊ុន​ បាន​ចេញ​ស៊េរី iMac ថ្មី​មួយ​ម៉ូដែល​ទៀត​ដែល​មាន​សមត្ថភាព​សម​ល្មម​សម្រាប់​ប្រើ​ក្នុង​ការ​ សិក្សា​ស្រាវជ្រាវ​របស់​សិស្ស​និស្សិត ជា​មួយ​តម្លៃ​មធ្យម។ ក្រុមហ៊ុន​បាន​ធ្វើ​កំណែប្រែ iMac អេក្រង់ ២១,៣​អ៊ីញ​​ខាង​លើ​នេះ ដើម្បី​ធ្វើ​ឱ្យ​តម្លៃ​របស់​វា​ទាប​ជាង​មុន​រហូត​ដល់​ទៅ ២០០ដុល្លារ ពី (១២៩៩ដុល្លារ មក​ត្រឹម ១០៩៩ដុល្លារ) ដើម្បី​ផ្ដល់​ឱកាស​ដល់​អតិថិជន​ដែល​កំពុង​ស្ថិត​ក្នុង​វ័យ​សិក្សា​មាន​លទ្ធភាព​អាច​ទិញ​ប្រើប្រាស់​បាន​គ្រប់ៗ​គ្នា។
លក្ខណៈ​សម្បត្តិ​របស់ iMac ខាង​លើ​រួម​មាន៖
-អេក្រង់​ទំហំ ២១,៥អ៊ីញ ជា​មួយ resolution ទំហំ (1920x1080px)
-CPU ប្រភេទ Dual-Core Intel Core i3 ល្បឿន 3.3GHz
-HD ទំហំ 500GB
-ក្រាហ្វិក Intel HD Graphic 4000
ក្រុមហ៊ុន ​ទុក​ឱកាស​ឱ្យ​ជាវ​ទៅ​ប្រើ​បាន​សម្រាប់​អតិថិជន​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ កំពុង​សិក្សា​ប៉ុណ្ណោះ។ ម៉ូដែល​ថ្មី​ធូរ​ថ្លៃ​ខាង​លើ​នឹង​មាន​ដាក់​លក់​នៅ​លើ Apple Store ៤-៥ថ្ងៃ​ខាង​មុខ​នេះ ដែល​មាន​តម្លៃ ១០៩៩ដុល្លារ​អាមេរិក៕
ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ

0 comments: