អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Thursday, March 7, 2013

មើល​ជម្រើស​រថយន្ត​ទាំង ៣ ស៊េរីទំនើប​នៅ​ហ្សឺណែវ​បន្តិចមើល៍? Trackback

ប្រិយមិត្ត​បាន​ដឹងមក​ហើយ​​ពី​ព្រឹត្តិការណ៍​​​តាំងពិព័រណ៍​រថយន្ត​ដ៏​ធំ Geneva Auto Show នា​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​ ដែល​មាន​ការ​ចូលរួម​ពី​បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​ជុំវិញ​ពិភពលោក ដែល​បាន​យក​ផលិតផល​របស់​ខ្លួន​មក​ចូលរួម​ដាក់​តាំង​បង្ហាញ។
បន្ទាប់​ ទៀត​នេះ Sabay សូម​នាំ​​​ប្រិយមិត្ត​អ្នក​អាន​ឲ្យ​​ទៅ​ស្គាល់​រថយន្ត​ម៉ាក​ល្បី​​ៗ​ ៣ ស៊េរី​របស់​ក្រុមហ៊ុន McLaren, Ferrari និង Lamborghini ដែល​បាន​ចូលរួម​នា​ឱកាស​នោះ និង​ដែល​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ចូលរួម។
​ ចំពោះ​រថយន្ត​ទាំង ៣ខាង​ក្រោម​​នេះ​​តើ​អ្នក​មាន​ទាក់​ភ្នែក​​ពេញ​ចិត្ត​​មួយ​គ្រឿង​ណា​ហើយ ​ឬ​នៅ? ក្រៅ​ពី​មើល​រូប​រាង​ហើយ ​​គឺ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​នោះ​ទេ​លុះ​ត្រា​ដឹង​ពី​លក្ខណៈ​ សម្បត្តិ​របស់​វា​ទៀត​ទើប​ជា​ការ​ល្អ​ប្រសើរ។ តើ​រថយន្ត​ទាំង​នេះ​មាន​អ្វី​ខុស​គ្នា​ខ្លះ?
McLaren P1
McLaren P1ជា​រថយន្ត​ ស៊េរី ២០១៣កូន​កាត់ (ម៉ាស៊ីន/អាគុយ/ម៉ូទ័រ​អគ្គិសនី) ស្ព័រ​ទ្វារ ២មាន​រូប​រាង​ស្រស់​ស្អាត​ទាន់​សម័យ​បែប​យុវវ័យ​ផលិត​ដោយ​ក្រុមហ៊ុន​ អង់គ្លេស McLaren។ វា​មាន​ម៉ាស៊ីន Turboភ្លោះ V8 ទំហំ ៣៨០០សេសេ​ផលិត​ថាមពល​បាន៩០៣សេះ (ផ្សំ​នឹង​អាគុយ/ម៉ូទ័រ​អគ្គិសនី)មាន​ចង្កឹះ​អូតូ ៧លេខ​បើក​ក្នុង​​​សំទុះ​ល្បឿន ១០០គ.ម/ម៉​ ប្រើ​រយៈ​ពេល​​​ជាង ២វិនាទី នឹង​មាន​ល្បឿន​អតិបរមា ២០០គ.ម/ម៉។ រថយន្ត​នេះ​នឹង​ត្រូវ​គេ​ផលិត​ត្រឹម​តែ ៣៧៥គ្រឿង​ប៉ុណ្ណោះ​ដែល​ក្នុង​មួយ​គ្រឿង​មាន​តម្លៃ​ចាប់​ពី ១,៣០លាន​ដុល្លារ​អាមេរិក។
La Ferrari
ចំណែក​រថយន្ត ស៊េរី ២០១៤កូន ​កាត់ (Hybrid) LaFerrari នេះ​វិញ​​មាន​រូប​រាង​មិន​អន់​ប៉ុន្មាន​ដែរ​ គឺ​សុទ្ធ​តែ​កំពូល​រថយន្ត​ស្ព័រ​ទាំង​អស់។ LaFerrari មាន​​ម៉ាស៊ីន​សាំង V12 ទំហំ ៦៣០០សេសេ​ មាន​កម្លាំង​​ថាមពល ​សរុប ៩៦៣សេះ​ផ្គូផ្គង​​ចង្កឹះ​លេខ​អូតូ ៧វគ្គ​មាន​សំទុះ​ល្បឿន ១០០១០០គ.ម/ម៉​ប្រើ​រយៈ​ពេល​​​ជាង ២វិនាទី និង​មាន​ល្បឿន​អតិបរមា ៣៧០ គ.ម/ម៉។ វា​មាន​តម្លៃ​ប្រហែល ១លាន​ដុល្លារ​អាមេរិក​នឹង​មាន​​ចំនួន​តែ ៥០០គ្រឿង​ប៉ុណ្ណោះ។
យ៉ាង ​ណា​មិញ Lamborghini Veneno ស៊េរី​ឆ្នាំ ២០១៣នេះ​មាន​បំពាក់​ម៉ាស៊ីន​​ប្រភេទ V12 ទំហំ ៦៥០០សេសេ​ផលិត​ថាមពល​​បាន ៧៤០សេះ​ផ្គូផ្គង​នឹង​ចង្កឹះ​លេខ​អូតូ​ ៧លេខ ជាមួយ​ល្បឿន​បើកបរ​អតិបរមា ៣៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។
រថយន្ត​នេះ ​ចំនួន​មាន​កំណត់​គឺ​ផលិត​តែ ៣គ្រឿង​ប៉ុណ្ណោះ​ជាមួយ​ជម្រើស​ពណ៌​ជា​ច្រើន​មាន៖ ស, ក្រហម និង​បៃតង ហើយ​នឹង​​ដាក់​លក់​ក្នុង​តម្លៃ​ខ្ពស់​កប់​ពពក​ គឺ ៤,៦លាន​ដុល្លារ​អាមេរិក​​ក្នុង​មួយ​គ្រឿង។

0 comments: