អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Saturday, March 9, 2013

ចិន​ប្រើ TOM-Skype តាម​ដាន​សកម្មភាព​​ប្រជាជន Trackback

ប្រទេស​កុំមុយនិស​ចិន​​ថ្មី​ៗ​នេះ បាន​ប្រើ​កម្មវិធី​ទំនាក់​ទំនង Skype របស់ Microsoft ដើម្បី​ស៊ើបអង្កេត​លើ​សកម្មភាព​ប្រជាជន​របស់​ខ្លួន។
Skype ជា ​កម្មវិធី​ទំនាក់​ទំនង​តាម Online ដែល​គេ​ជឿ​ជាក់​ថា មាន​សុវត្ថិភាព​និង​គ្មាន​នរណា​ដឹង​ពី​រឿង​របស់​បុគ្គល​អ្នក​លេង​ឡើយ។ ប៉ុន្តែ​នៅ​ប្រទេស​ចិន​ ​វា​គ្មាន​សុវត្ថិ​ភាព​ទេ ពីព្រោះ​រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ប្រើ Skype គ្រប់​គ្រង​លើ​​សកម្មភាព​​របស់​ប្រជា​ជន​ខ្លួន​​​នោះ។
​ ​តើ​ចិន​ស៊ើបអង្កេត​សកម្មភាព​ប្រជាជន​ខ្លួន​យ៉ាង​ដូច​ម្ដេច​ទៅ? បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​និស្សិត Jeffrey Knockel ដែល​បាន​បញ្ចប់​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នៃ​សាកល​វិទ្យាល័យ New Mexico ថា​ ចិន​បាន​ដាក់​ក្រុមហ៊ុន​ទូរគមនាគមន៍ TOM online របស់​ខ្លួន​ ដោយ​សហការ​ជា​មួយ Microsoft បង្កើត​កម្មវិធី​រួម​គ្នា​គឺ TOM-Skypeដោយ​កម្មវិធី​នេះ​ផ្ដោត​លើ​សារ ដែល​បាន​ផ្ញើ​តែ​មិន​អាស្រ័យ​លើ VOIP។ ពេល​ដែល​សារ​ត្រូវ​បាន​ផ្ញើ សារ​ទាំង​នោះ​នឹង​ត្រូវ​​បាន​ថត​ទុក​រួច​បញ្ជូន​ទៅ​កាន់ Sever របស់ TOM។ ពេល​នោះ​គេ​នឹង​ដឹង​ថា​​អ្នក​ប្រើ​ប្រាស់​​តើ​កំពុង​ធ្វើ​អ្វី។
នៅ​ពេល​សាកសួរ Microsoft បាន ​ការពារ​ខ្លួន​ថា Tom Online ជា​ភាគ​ហ៊ុន​ធំ ដូច្នេះ​គេ​មាន​សិទ្ធិ​ក្នុង​ការ​ផ្លាស់​ប្តូរ​កម្មវិធី​ប្រើប្រាស់​ផ្សេងៗ ដើម្បី​ឲ្យ​ស្រប​តាម​ច្បាប់​ក្នុង​ក្នុង​ស្រុក​របស់​គេ។
យ៉ាង​ណា​មិញ ការ​លើក​ឡើង​នេះ ខុស​ទៅ​នឹង​គោលជំហរ​របស់ Microsoft លើ​បញ្ហា​ការ​ការពារសិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​ព័ត៌មាន និង​ការ​បញ្ចេញ​មតិ​ដោយ​សេរី របស់​ពលរដ្ឋ​គ្រប់រូប។
ចុច​ត្រង​នេះ ​ដើម្បី​តាម​ដាន​ព័ត៌មាន​បច្ចេកវិទ្យា​ផ្សេងៗ

0 comments: