អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Saturday, March 9, 2013

“ក្បត់​ហួស​ទៅ​ហើយ ​”បើក​ឆាកBest of the Best 2013″ Trackback


បទ “ក្បត់​ហួស​ទៅ​ហើយ” របស់​លោក ព្រាប សុវត្ថិ បាន​បើក​ឆាក​កម្មវិធី Best of the Best របស់​ផលិតកម្ម​រស្មី​ហង្ស​មាស កាល​ពី​ល្ងាច​ម្សិល​មិញ​នៅ សាល​មហោស្រព​កោះ​ពេជ្រ។

សំឡេង ​គាំទ្រ​បាន​លាន់​រំពង ពេញ​សាល​មហា​ស្រព​កោះ​ពេជ្រ ពេល​តារា​ចម្រៀង​ល្បី​ឈាន​មុខ​នៅ​ផលិតកម្ម រស្មី ហង្សមាស  លោក ព្រាប សុវត្ថិ បាន​បង្ហាញ​វត្តមាន​បើក​ឆាក​កម្មវិធី​ដ៏​ធំ​មួយ​នេះ ។ នៅ​ចំពោះ​មុខ​អ្នក​ទស្សនា​យ៉ាង​ច្រើន​​លើស​លុប លោក បាន​បក​ស្រាយ​បទ “ក្បត់​ហួស​ទៅ​ហើយ” ដែល​ជា​បទ​ដ៏​ល្បី​មួយ​របស់​លោក កាល​ពី​ប្រមាណ​ជិត​១០​​​ឆ្នាំ​មុន។
ក្រៅ​ពី​លោក ព្រាប សុវត្ថិ ដែល​ទទួល​បាន​ការ​សាទរ​ខ្លាំង កញ្ញា ពេជ្រ​ សោភា​ កញ្ញា ឱក សុគន្ធ​កញ្ញា និង​ អ្នក​នាង​ យក​ ថិត​រដ្ឋា រួម​ទាំង​លោក ឆន សុវណ្ណរាជ​ផង ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ការ​ចាប់​អារម្មណ៍​​ខ្លាំង​​ ស្រប​ពេល​ដែល​ពួក​គេ​ទាំង​​បួន​​នាក់ ម្នាក់​ៗ​សុទ្ធ​តែ​ទទួល​កាដូ​ពី​ប្រិយមិត្ត​អ្នក​គាំទ្រ រក​ដៃ​កាន់​មិន​បាន។

កញ្ញា ​ពេជ្រ​ សោភា ត្រូវ​បាន​រៀប​ចំ​ឲ្យ​​ជិះ​លើ​ខ្សែ​រ៉ត ហោះ​ដូច​អ្នក​លេង​សៀក ចំណែក​ឯShow នៃ​បទ​ចម្រៀង​​របស់​កញ្ញា​ឱក សុគន្ធ​កញ្ញា​វិញ ក៏​មិន​ចាញ់​កញ្ញា ពេជ្រ​ សោភា ដែរ​។ កញ្ញា ឱក សុគន្ធ​កញ្ញា  ត្រូវ​បាន​គេ​រៀប​ចំ​ឲ្យ​ស្លៀក​ពាក់​សរ អម​ដោយ​អ្នក​​រាំ​ស្រី​ជា​ច្រើន​អ្នក​​កាន់​ទៀន និង​មាន​មនុស្ស​តែង​ខ្លួន​ជា​សត្វ​ស្លាប​ហោះ​ផង​ដែរ។ រី​ឯ ​​យក​ ថិត​រដ្ឋា លេច​​ចេញ​​មក​លើ​ឆាក​​ដោយ​ពុំ​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ ប៉ុន្តែ​សំឡេង​គាំ​ទ្រ​ចំពោះ​រូប​នាង​ក៏​មិន​ណយ​ដែរ។ យប់​មិញ​នេះ ក្រុម​ហ៊ុន​ហង្ស​មាស​ក៏​បាន​បង្ហាញ​នៃ​សមាជិក​ថ្មី​របស់ “ផលិតកម្ម Phleng Record” ដែល​ក្រុម​ហ៊ុន​ទើប​តែ​បង្កើត​ថ្មី​ផង​ដែរ ។ សមាជិក​ថ្មី​នៅ​ក្នុង​ផលិត​កម្ម​ថ្មី​នោះ  មាន​សមាជិក​រហូត​ដល់​ទៅ១៤ នាក់​ឯណោះ។ ទស្សនិកជន ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ Best of the Best 2013 គឺ​ថា​កម្មវិធី​មួយ​នេះ ត្រូវ​បាន​ការ​រៀប​ចំ​​ឡើង​ល្អ​ឥត​ខ្ចោះ ទាំង​ការ​រៀប​ចំ​ឆាក ភ្លើង​ពណ៌ និង​ការ​បង្ហាញShow  នៃ​បទ​ចម្រៀង​នី​មួយៗ ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ប្លែក​ភ្នែក​បំផុត។ ព្រឹត្តិការណ៍ Best of the Best 2013 បាន​ចាប់​​​ផ្ដើម​ពី​ម៉ោង៧ រហូត​ដល់​ម៉ោង១២ យប់៕

0 comments: