អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Tuesday, July 30, 2013

រង្វាន់ 14,000 Sabay Golds សល់​ត្រឹម​ 6,000

រង្វាន់​ប្រចាំ​សប្ដាហ៍​របស់​សេវា​ កម្សាន្ត​ម៉ុងហ្គោល បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​សម្រាប់​សប្ដាហ៍​ទី៤​នេះ ដោយ​សប្ដាហ៍​មុន សេវា​កម្សាន្ត​បានប្រគល់​រហូត​ដល់​ទៅ 14,000 Sabay Golds សម្រាប់​អ្នក​ឈ្នះ​ទាំង៤ ប៉ុន្តែ​សម្រាប់​សប្ដាហ៍​នេះ ម៉ុងហ្គោល​បាន​ចំណាយ​ត្រឹមតែ 6,000 Sabay Golds ប៉ុណ្ណោះ។

ការ​ធ្លាក់​ចុះ​ចំនួន​សរុប​នៃ​រង្វាន់​យ៉ាង​ច្រើន​ក្នុង​សប្ដាហ៍​ទី៤នេះ គឺ​មក​ពី​ម្ចាស់​តំណែង Emperor King ទាំង​ពីរ Server មិន​អាច​រក្សា​តំណែង​នេះ​បាន ដោយ​ត្រូវ​បាន​ជើងខ្លាំង​ថ្មី GameOver ស្ដេច​នៃ​ប្រទេស Persia របស់ Server Pandora និង Chanoudom077 ស្ដេច​នៃ​ប្រទេស Russia របស់ Server Shangri-la កាប់​សម្លាប់ និង​វាយ​ដណ្ដើម​យក​តំណែង​នេះ​បាន​សម្រេច។
Chanoudom077 ពិត​ជា​មាន​សមត្ថភាព និង​យុទ្ធសាស្ត្រ​ធ្វើ​សង្គ្រាម​ខ្លាំង​មែន ដោយ​អាច​ទម្លាក់ BadMeeTEviLz ម្ចាស់​តំណែង Emperor King ៣​សប្ដាហ៍​ជាប់គ្នា​បាន។
សម្រាប់​ម្ចាស់​តំណែង Emperor King ថ្មី​ទាំង២​នេះ ទទួល​បាន​រង្វាន់​លើក​ទឹកចិត្ត​ពី​សេវា​កម្សាន្ត​ម៉ុងហ្គោល​ចំនួន 2,000 Sabay Golds ក្នុង​ម្នាក់។ តែ​បើសិនជា​សប្ដាហ៍​ក្រោយ Emperor King ទាំង២នេះ អាច​រក្សា​តំណែង​នេះ​បាន គេ​ទាំង​២​នាក់​នឹង​បាន​រង្វាន់​រហូត​ដល់​ទៅ 5,000 Sabay Golds ឯ​ណោះ។
រីឯ​រង្វាន់​សម្រាប់​ជើងខ្លាំង​ដែល​ឈ្នះ​ពី Challenge វិញ ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍​មិន​មាន​អ្វី​ប្លែក​ឡើយ គឺ​រង្វាន់​នៅ​តែ​មាន​ចំនួន 1,000 Sabay Golds ដដែល។
ចុចត្រង់នេះ ដើម្បី​តាមដាន​អ្នក​ឈ្នះ​រង្វាន់​សប្ដាហ៍​មុន៕

0 comments: