អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Tuesday, July 30, 2013

BadMeeTEvilz និង Jamison មក​ទទួល​រង្វាន់យ៉ាង​រីករាយ​នៅ​​សប្ដាហ៍​បញ្ចប់

ពេលវេលា​ពិត​ជា​ដើរ​លឿន គួរ​ឲ្យ​កត់​សម្គាល់​មែន! ព្រឹត្តិការណ៍​ចែក​រង្វាន់​ដល់​ម្ចាស់​តំណែង Emperor King និង Host Challenge ទើប​តែ​ចាប់ផ្ដើម​ថ្ងៃ​មុន​សោះ ម្សិលមិញ​នេះ​ដល់​ថ្ងៃ​បើក​រង្វាន់​សម្រាប់​អ្នក​ប្រយុទ្ធ​ដែល​ឈ្នះ​សប្ដាហ៍​បញ្ចប់​បាត់។
ទន្ទឹម​នឹង​នេះ អ្វី​ដែល​មិន​គួរ​ឲ្យ​ចង់​ជឿ​នោះ​គឺ​ថា BadMeeTevilz និង Jamison ដែល​ជា Emperor King នៅ Server ផ្សេង​គ្នា ដូច​បាន​ណាត់​គ្នា​មក​ទទួល​រង្វាន់​អីចឹង ដោយ​ម្ចាស់​រង្វាន់​សប្ដាហ៍​ដំបូង​ជា Emperor King ទាំង២នេះ ហើយ​ម្ចាស់​រង្វាន់​សប្ដាហ៍​បញ្ចប់​ក៏​ជា​គេ​ទាំង២នាក់ដែរ។
ជើងខ្លាំង​ទាំងពីរ​រូប​នេះ បាន​ទទួល​តំណែង Emperor King រហូត​ដល់​ទៅ ៤ដង​ម្នាក់ សម្រាប់​ព្រឹត្តិការណ៍​នេះ ខណៈ​ដែល​ស្ដេច​នៃ​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង Server នីមួយៗ​អាច​ទទួល​បាន​តំណែង​នេះ ត្រឹម​តែម្ដងប៉ុណ្ណោះ។

បន្ទាប់​ទទួល​រង្វាន់​ហើយ BadMeetEvilz ជា Emperor King នៅ Server Shangrila-La បាន​បង្ហើប​ប្រាប់ Sabay ថា៖ “សម្រាប់​ព្រឹត្តិការណ៍​នេះ ពិតជា​ឡូយ​ណាស់​។ វា​មិនមែន​ផ្ដល់​ត្រឹមតែ Sabay Gold ទេ តែ​វា​ផ្ដល់​ទាំង​ភាព​សប្បាយរីករាយ និង​ជក់ចិត្ត​ជាង​មុន​នៅ​ពេល​ប្រយុទ្ធ ព្រោះ​អ្នក​លេង​ទាំងអស់​បាន​ប្រឹងប្រែង​ប្រយុទ្ធ​ជាង​ធម្មតា”។
ស្ដេច​នៃ​ប្រទេស Persia ប្រចាំ Server shangri-La រូប​នេះ​បាន​បន្ត​ទៀត​ថា៖ “បើសិនជា​មាន​ព្រឹត្តិការណ៍​ផ្ដល់​រង្វាន់​អីចឹង​ទៀត ខ្ញុំ​នឹង​ចូលរួម ហើយ​មានជំនឿ​ថា​នឹង​អាច​​ទទួល​រង្វាន់​ទៀត”។
ដូចគ្នា​ដែរ Jamison Emperor King នៅ Server Pandora បាន​បញ្ជាក់​ប្រាប់ Sabay ថា គេ​ពិត​ជា​មាន​អារម្មណ៍​សប្បាយ​ណាស់​ ដែល​បាន​ចូលរួម និង​ទទួល​បាន​រង្វាន់​ជា​ច្រើន​ក្នុង​ព្រឹត្តិការណ៍​នេះ។ ព្រឹត្តិការណ៍​នេះ​ធ្វើ​ឲ្យ​គេ​ទទួល​បាន​ការ​ប្រយុទ្ធ​ដ៏​រន្ធត់​មួយ ដោយសារ​តែ​ការ​​តម្រូវ​ឲ្យ​មាន​ការ​រៀបចំ​យុទ្ធសាស្ត្រ​ដ៏​ល្អ​មួយ ដើម្បី​រក្សា​តំណែង​មហា​អំណាច​ពី​សំណាក់​ ៣ ប្រទេស​ផ្សេងទៀត នៅ​ពេល​ដែល​កំពុង​កាន់​តំណែង Emperor King។
បញ្ជាក់៖ សម្រាប់​ព្រឹត្តិការណ៍​ផ្ដល់​រង្វាន់​ដល់ Emperor King បាន​បញ្ចប់​មែន ប៉ុន្តែ​ការ​ប្រយុទ្ធ​ដណ្ដើម​តំណែង Emperor King នៅ​តែ​មាន​ដដែល។ ដូច្នេះ​កំពូល​អ្នក​ប្រយុទ្ធ​ទាំងអស់​នៅ​តែ​អាច​ទទួល​បាន​ភាព​សប្បាយរីករាយ​ ពី​ការ​ចូលរួម​ប្រលូក​ក្នុង​ភ្លើង​សង្គ្រាម​ដ៏​ស្វិតស្វាញ​នេះ ជា​រៀងរាល់​ថ្ងៃ​សៅ វេលា​ម៉ោង 6:30-7:30 យប់៕

0 comments: