អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Tuesday, July 30, 2013

កម្មវិធី​​កីឡាតាមទូរទស្សន៍​​​ផ្អាក​​ក្រោយ​ការ​​​បោះ​ឆ្នោត?

លោក ម៉ា សេរី ​ប្រធាន​​ផ្នែក​កីឡា​នៅ​ CTN បាន​​ឲ្យ​ដឹង​ថា​​ ​កម្មវិធី​ប្រដាល់​​នា​ចុង​សប្ដាហ៍​នេះ​ ​អត់​មាន​ការ​ផ្អាក​អ្វី​ដូច​ការ​សង្ស័យ​របស់​ទស្សនិកជន​​នោះ​​ទេ​។
ការលើកឡើងនេះនៅចំពេល​​​គ្រួសារខ្មែរ​ភាគច្រើនន​​ទូរសព្ទ​ប្រាប់​កូន​ចៅ​ កុំទាន់​​ឲ្យ​វិល​ ចូល​ភ្នំពេញ​​វិញ​ក្នុងអំឡុងពេល​នេះ។ ​​ជាមួយនោះ​លោក ទី រ៉ាណាត ​អ្នក​ផលិត​​​កម្មវិធី​ និង​ ជា​ពិធីករ​នៃ​ស្ថានីយ​​ទូរទស្សន៍​​​ ប៉ុស្តិ៍​លេខ៣​​ ​​បាន​ថ្លែង​ថា​ ​សូម​បង​​​ប្អូន​កុំ​​បារម្ភ​អី​ ​​ហើយ​ ក៏​គ្មាន​រឿង​អី​កើត​ឡើង​ដែរ​ ព្រោះ​​ស្ថានភាព​មិន​ដូច​ការ​និយាយ​ពី​មាត់​មួយ​​ទៅ​មាត់​មួយ​នោះ​ទេ។ ​​ទន្ទឹម​នឹង​នេះ​កម្មវិធី​កីឡា​​នៅ​ស្ថានីយ​ក្នុង​ស្រុក​មួយ​​នេះ​នៅ​តែ​ ដំណើរ​ការ​ជូន​បង​ប្អូន​​នា​ថ្ងៃ​​សៅរ៍​​​ចុង​សប្ដាហ៍​នេះ​ដូច​​​​សប្ដាហ៍​ កន្លង​ទៅ​ដែរ។

ការ​ប្រកួត​ក្នុងកម្មវធី​ Khmer Fighter ​កន្លង​មក

ជា​មួយ​គ្នា​នេះ​ដែរ​ លោក សារិ​ ជំនួយ​ការ​គ្របគ្រង​កម្មវិធី​ប្រដាល់​ ប៉ុស្តិ៍​បាយ័ន​​ សូម​អំពាវ​​ឲ្យ​បង​ប្អូន​​អញ្ជើញ​​មក​ទស្សនា​​កម្មវិធី​ប្រដាល់​​ជា​ធម្មតា​ ព្រោះ​អត់​​ការ​បង្ក​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច​អី​នោះ​ទេ។
ដោយ​ឡែក​ ​លោក​​​ សេង ​កដិកា​ ប្រធាន​​គ្របគ្រង​កម្មវិធី​កីឡា​នៅ​ប៉ុស្តិ៍​លេខ៥​ មិន​អាច​ទាក់ទង​បាន​ដោយ​ទូរសព្ទ​​ត្រូវ​បាន​បិទ។ ប៉ុន្តែ​ ​​​លោក​ ​ហ៊រ ង៉ែត​ ​ពិធីករ​កីឡា​ប្រចាំ​ស្ថានីយ​ក្នុង​ស្រុក​មួយ​​នេះ​​​បាន​បង្ហើប​ថា​ ​រាល់​កម្មវិធី​​ប្រដាល់​ និង​ កម្មវិធី​កីឡា​នានា​​នៅ​បន្ត​សកម្មភាព​ដដែល​ចុង​​​សប្ដាហ៍​​នេះ។
ចម្ងល់​​ និង​ ការ​ភ័យ​ខ្លាច​​មិន​​​សូវ​ហ៊ាន​ចេញ​ក្រៅ​ ​ឬ​ ​មិន​ចង់​ទៅ​ទស្សនា​កម្មវិធី​ប្រដាល់​តាម​ប៉ុស្តិ៍​​របស់​ប្រិយមិត្ត​នេះ​​​ បន្ទាប់​ពី​ការ​​បោះ​ឆ្នោត​ជ្រើសរើស តំណាង​រាស្ត្រ​កាល​ថ្ងៃ​ទី​ ២៨​ ​កក្កដា​ ​កន្លង​ទៅ។​ ​​ទោះ​យ៉ាង​ណា​សភាព​ការណ៍​​នៅ​ភ្នំពេញ​​គឺ​​ធម្មតា​ ហើយ​ កម្មវិធី​​​កីឡា​​​ទាំង​ឡាយ​​នៅ​​​ដំណើរ​ការ​ធម្មតា​នៅ​ចុង​សប្ដាហ៍​នេះ៕

0 comments: