អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Tuesday, July 30, 2013

Jamison ទទួល​រង្វាន់​ឌុប

ទើបតែ​មក​ទទួល​រង្វាន់ ជាមួយ​ស្រី​កំណាន់ចិត្ត Sunnykoko សប្ដាហ៍​មុន​សោះ ម្សិលមិញ​នេះ Jamison បាន​មក​បើក​រង្វាន់​ម្ដងទៀត​ហើយ។ ក្នុង​ការ​បង្ហាញ​ខ្លួន​ទទួល​រង្វាន់​លើក​នេះ ប្លែក​ពី​សប្ដាហ៍​មុន ដោយ Emperor King ២សប្ដាហ៍​រូប​នេះ មក​ទទួល​រង្វាន់​តែ​ម្នាក់ឯង​ប៉ុណ្ណោះ។ អុញ! ម៉េច​ម្នាក់​ឯង​អីចឹង? ចុះ​ម្ចាស់​រង្វាន់ Challenge អត់​មក​បើក​រង្វាន់​ទេ​អី?
រក​ម្ចាស់​រង្វាន់ Challenge ឯណា​ទៀត បើ Jamison ដណ្ដើម​យក​អស់​ហើយ​ហ្នឹង! សប្ដាហ៍​នេះ គឺជា​សប្ដាហ៍​ដ៏​ជោគជ័យ​មួយ​សម្រាប់ Jamison ដោយ Emperor King រូប​នេះ​មិន​ត្រឹមតែ​អាច​រក្សា​តំណែង​ដ៏​មាន​អំណាច​នេះ​ទេ ថែមទាំង​អាច​ដណ្ដើម​បាន​តំណែង​ម្ចាស់​រង្វាន់ Host Challenge ទៀត​ផង ដែល​ធ្វើ​ឲ្យ​ស្ដេច​នៃ​ប្រទេស Turkey រូប​នេះ ទទួល​បាន​រង្វាន់​រហូត​ដល់​ទៅ 6,000 Sabay Golds តែ​ម្នាក់​ឯង ខណៈ​រង្វាន់​សម្រាប់ Emperor King និង Host Challenge មាន​ត្រឹម​តែ 3,000 Sabay Gold ប៉ុណ្ណោះ។
TroubleMaker
ជុំវិញ​ការ​ទទួល​បាន​តំណែង​សំខាន់​ទាំង២ ក្នុង​សប្ដាហ៍​តែមួយ Jamsion បាន​អួត​ប្រាប់ Sabay ថា៖ “ចំពោះ​ការ​រក្សា​តំណែង Emperor King គឺ​មាន​ភាព​ពិបាក​បន្តិច ព្រោះសត្រូវ​មាន​រហូត​ដល់​ទៅ៣ប្រទេស ប៉ុន្តែ​សម្រាប់ Challenge កាប់​សម្លាប់​វិញ មិន​ថា​ក្នុង Instance ឬ ប្រយុទ្ធ​ជាមួយ​អ្នក​ក្លាហាន​ដទៃ គឺ​ដឹង​តែ​ឈ្នះ​ហើយ”។ ម្ចាស់​តំណែង Emperor King ពីរ​សប្ដាហ៍​ជាប់គ្នា​រូប​នេះ​បាន​បន្ត​ទៀត​ថា ក្នុង​ការ​ទប់ទល់​នៃ​ការ​សម្រុក​របស់​ប្រទេស​ទាំង៣ Jamison បាន​រៀប​ចំ​ក្បួន​យុទ្ធសាស្ត្រ​ការពារ​យ៉ាង​ម៉ត់ចត់ ដោយ​ស្ដេច​នៃ​ប្រទេស Turkey រូប​នេះ បាន​បែងចែក​កងទ័ព​ជា៣ក្រុម​សម្រាប់​ការពារ​ផ្លូវ​ទាំង៣។
Jamison
ប៉ុន្តែ​សម្រាប់​ការ​ការពារ​នេះ Jamison បាន​បញ្ជាក់​ថា គេ​មិនសូវ​យកចិត្ត​ទុកដាក់​ខ្លាំង​ទៅ​លើ​ផ្លូវ​កណ្ដាល​ទេ ព្រោះ​ផ្លូវ​នេះ​សត្រូវ​មិន​សូវ​សម្រុក​ឡើយ។ អ្វី​ដែល​​បារម្ភ គឺ​ផ្លូវ​សងខាង​ទាំង២ ដែល​ជា​ផ្លូវ​ទូលាយ និង​មិន​មាន​ឧបសគ្គ​អ្វី​ដូច​ផ្លូវ​កណ្ដាល​ឡើយ បើសិនជា​មិន​មាន​កងទ័ព​ប្រទេស​របស់ Emperor King មក​ការពារ។
Jamison
បន្ទាប់​ពី​ប្រាប់​ពី​យុទ្ធសាស្ត្រ​ការពារ​តំណែង Emperor King របស់​ខ្លួន​ដល់ Sabay ហើយ Jamison បាន​ត្អូញ​បន្ថែម​ថា សម្រាប់​ការ​រក្សា​តំណែង ដើម្បី​ទទួល​បាន​​រង្វាន់ 10,000 Sabay Golds នៅ​សប្តាហ៍​បន្ទាប់​ដូច​ជា​មិន​សូវ​មាន​សង្ឃឹម​សោះ។ ទោះ​ជា​យ៉ាងណា​ នឹង​នៅ​តែ​ចូលរួម​ប្រយុទ្ធ​ និង​ព្យាយាម​សម្លាប់​ដូច​សព្វដង មិនមែន​ដើម្បី​តែ​រង្វាន់មួយ​មុខ​ទេ ប៉ុន្តែ​​ក៏​ដើម្បី​ភាព​សប្បាយ​រីករាយ​ជាមួយ​មិត្តភ័ក្ដិ​ផង​ដែរ។
ចង់​ដឹង​ថា Jamsion អាច​រក្សា​តំណែង Emperor King និង​ទទួល​រង្វាន់ 10,000 Sabay Golds សម្រាប់​សប្ដាហ៍​ចុង​ក្រោយ​នេះ ឬ​យ៉ាងណា កុំ​ភ្លេច​តាមដាន​លទ្ធផល​ដែល​រន្ធត់​នេះ​ជាមួយ​ម៉ុងហ្គោល៕

0 comments: