អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Sunday, March 17, 2013

អាមេរិក​ពង្រឹង​​​ប្រព័ន្ធ​ការពារ​​មីស៊ីល​​​​ប្រឆាំង​កូរ៉េ​ខាង​ជើង Trackback

មន្ទីរ ​បញ្ចកោណ​អាមេរិក​គ្រោង​ចំណាយ​ទឹក​ប្រាក់ ១ពាន់​លាន​ដុល្លារ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​គ្រាប់​កាំជ្រួច​មីស៊ីល (ខែល) របស់​ខ្លួន​​នៅ​ច្រាំង​សមុទ្រ​ខាង​លិច ( West Coast) ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​ការបំពាន​ និង​ការ​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ក្នុង​ឧបទ្វីប​កូរ៉េ​​ដោយ​ប្រទេស​កូរ៉េ​ខាង​ជើង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​អាមេរិក​កាល​ពី​ថ្ងៃ​សុក្រ។
ការ ​ពង្រឹង​ប្រព័ន្ធ​ការពារ​​កាំជ្រួច​មីស៊ីល​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​​យោធា​ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល​រយៈ​ចម្ងាយ​ជិត​​របស់​ខ្លួន​ទៅ ​ក្នុង​សមុទ្រ​ខាងកើត​ (សមុទ្រ​ជប៉ុន) កាល​ពី​ពេល​ថ្មីៗ​នេះ។
លោក ​Chuck Hagel ​​រដ្ឋលេខាធិការ​ក្រសួង​​ការពារ​ជាតិ​អាមេរិក​ជឿ​ជាក់​ថា ​គ្រាប់​នេះ​អាច​មាន​សមត្ថភាព​បាញ់​ដល់​កោះ​ហាវ៉ៃ ​និង​រដ្ឋ​អាឡាស្កា ប៉ុន្តែ​
មិន ​ដល់​ទ្វីប​​អាមេរិក​នោះ​ទេ ហើយ​​​មិន​ជឿ​ទេ​ថា ​កូរ៉េ​ខាង​ជើង​អាច​​ផលិត​បាន​​ក្បាល​គ្រាប់​​នុយក្លេអ៊ែរ​ដែល​​បំពាក់​លើ​ មីស៊ីល​ណា​ក៏បាន​ដែរ​នោះ​ទេ។ ​​​ជុំ​វិញ​បញ្ហា​នេះមន្រ្តីដដែលបាន​ថ្លែង​បន្ត​ថា អាមេរិក​​នឹង​គ្រោង​​បង្កើន​ខែល​ការពារគ្រាប់​កាំជ្រួច​មីស៊ីល​​ ចំនួន ១៤ ​បន្ថែម​ទៀត​​​ត្រឹម​ឆ្នាំ ២០១៧៕
គួរ​បញ្ជាក់ដែរ​ថា​​​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ប្រទេស​ផ្ដាច់​ការ​ដឹក​នាំ​ដោយ​មេ​ដឹក​នាំ​វ័យ​ក្មេង​គីម ជុងអ៊ុន បាន​ធ្វើ​តេស្ត​សាកល្បង​សមត្ថភាព​កាំជ្រួច​មីស៊ីល​ចម្ងាយ​ជិត [១២០ ​គ.ម ] ប្រភេទ​ KN-02 របស់ខ្លួន។ ការ​សាកល្បង​នេះ​ដែរ​​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការសមយុទ្ធ​យោធា ​រួម​គ្នា​រវាង​​អាមេរិក​និង​​ចិន​កន្លង​មក៕

0 comments: