អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Sunday, March 17, 2013

មជ្ឈមណ្ឌល​សិល្បៈ​នា​ពេល​អនាគត​​របស់​ចិន Trackback

នា​ពេល​អនាគត ​អ្នក​អភិវឌ្ឍន៍​ទីក្រុង​ចិន​នឹង​​គ្រោង​សាង​សង​មជ្ឈមណ្ឌល​សិល្បៈ​ដ៏​ស្រស់​ស្អាត​មួយ​ដែល​​អាច​ដាក់​មនុស្ស​បាន១៨០០នាក់។
មជ្ឈមណ្ឌល ​សិល្បៈ​​នេះ​មាន​ឈ្មោះ​ថា Changsha Meixihu International Culture & Arts Center មាន​ទី​តាំង​​នៅ​ក្រុង Changsha ​ខេត្ត Hunan ភាគ​ខាង​ត្បូង​ប្រទេស​ចិន។
ការ​រចនា​ធ្វើ​ឡើង​ដោយ​ស្ថាបត្យករ​ អង់គ្លេស​មួយ​រូប​មក​ពី​ទី​ក្រុង​ឡុងដុង​ដោយ​ការ​ឌីហ្សាញ​អគារ​មាន​រាង​កោង​ រំលេច​ដោយ​ក្បាច់​យ៉ាង​ស្រស់​ស្អាត​ជាទីបំផុត។ មជ្ឈមណ្ឌលនេះមាន​ហេដ្ឋារចនាសម្ពន្ធ​សំខាន់​ចំនួន៣ គឺ​មាន​កន្លែង​អ្នក​ថ្មើរ​ជើង, មាន​យ៉​សម្រាប់​មើល​ទេសភាព, មាន​កន្លែង​មើល​ទេស​ភាពពី​លើ​អគារ​ទាំង​មូល នឹង​មាន Plaza មួយ​សម្រាប់​តាំង​ពិព័រណ៍ និង​មាន​សាល​សម្រាប់​ធ្វើ​កម្មវិធី​ផ្សេងៗ​ជា​ច្រើន​ទៀត។
តែ​ទោះ​ជា​ យ៉ាង​ណា​ ​អ្នក​អភិវឌ្ឍន៍​ទីក្រុង​ចិន​មិន​បាន​ប្រាប់​ពី​កាល​បរិច្ឆេទ​បើក​ការដ្ឋាន​ សាង​សង់នៅពេលណា ​និង​ត្រូវ​ចំណាយទឹក​ប្រាក់​​ក្នុង​ទំហំ​ប៉ុន្មាន​នោះ​ទេ។​​
តើ​ប្រិយមិត្ត​គិត​ថា​ស្អាត​ដែរ ​ឬ​ទេ?

0 comments: