អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Sunday, March 17, 2013

កូន​ខ្មែរ​បន្តអភិវឌ្ឍ Asva the Monkey ​​ពី ​iOS ទៅ​ Android​ Trackback

ដោយ ​ទទួល​បាន​ការ​គាំ​ទ្រយ៉ាង​ខ្លាំងក្លា​និង​ទាញ​យក​ប្រើប្រាស់​យ៉ាង​ច្រើន​ពី App Store របស់ iOS ពេល​នេះ Asva The Monkey ​ហ្គេម​ល្បង​ប្រាជ្ញា​ដែល​អភិវឌ្ឍ​ដោយ​ស្នាដៃ​កូន​ខ្មែរ​មួយ​ក្រុម បាន​ធ្វើ​កំណែប្រែ​​​បន្ថែម​ទៀត ដោយ​អាច​ដំណើរ​ការ​លើ​ឧបករណ៍​វៃ​ឆ្លាត​ដែល​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ​ហើយ​ប្រិយមិត្ត​អាច​ទាញ​យក​ដោយ​សេរី និង​ឥតគិត​ថ្លៃ។
លោក អៀ អ៊ុយ ប្រធាន​ក្រុម​ផលិត​​​​​​ស្ទូឌ្យូ​ផលិត​ហ្គេម​​​ ​Osja Studio បាន​ប្រាប់ Sabay ថា “Asva The Monkey សម្រាប់ Android ទើប​តែ​ដាក់​ឲ្យ​គេ​ដោនឡូត​យក​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ ”។ គិត​មក​ដល់​ពេល​នេះ Asva The Monkey មាន​គេ​ដោនឡូត​យក​ជាង ៥០០ ដង​ហើយ។
លោក ​បាន​បន្ត​ថា Version សម្រាប់ Android ចាប់​ពី 2.2 ឡើង​ទៅ ទំហំ 31MB នេះ​មាន​លក្ខណៈ​ពិសេស​ជាង​ Version សម្រាប់ iOS បន្តិច​ ព្រោះ​ថា​បើ​សិន​ប្រិយមិត្ត​ដោនឡូត​យក Free Version ក្នុង iOS យើង​អាច​លេង​បាន​តែ ១៥ វគ្គ​ប៉ុណ្ណោះ។ ប៉ុន្តែ​ Version Android ​អាច​លេង​បាន​គ្រប់​វគ្គ​ទាំង​អស់ សរុប​គឺ ៩០ វគ្គ។
ចំណាយ​ពេល​ត្រឹម​តែ​មួយ​ខែ​ប៉ុណ្ណោះ Asva The Monkey បាន​ចេញ​ជា​រូបរាង​ Version សម្រាប់​Android។ ក្រុម​ការងារ​មាន​គ្នា ១២ នាក់ ហើយ​ម្នាក់ៗ​មាន​តួនាទី​ខុស​ៗ​គ្នា​ដូច​ជា អ្នក​សរសេរ​កូដ អ្នក​រចនា​រូប អ្នក​ធ្វើ Animation និង​តួនាទី​ផ្សេងៗ​ទៀត។ តួនាទី​ខុស​គ្នា​ពិត​មែន តែ​ក្នុង​នាម​ជា​សាច់​ឈាម​កូន​ខ្មែរ​ មួយ​ក្រុម យុវវ័យ​ទាំង ១២ រូប​នេះ មាន​គោល​ដៅ​រួម​គ្នា​មួយ​គឺ ខិត​ខំ​ធ្វើ​យ៉ាងណា​ឲ្យ​គេ​បាន​ស្គាល់​ពី​ប្រទេស​ខ្មែរ តាម​រយៈ​រូបភាព​ក្នុង​ហ្គេម Asva ដែល​ពួក​គាត់​បាន​ផលិត។
លោក​ អៀ អ៊ុយ​ ​ពាក់​អាវខ្មៅ​ ខោ​ខ្លី​ខាង​ឆ្វេង​គេ​ និង​ក្រុម​ផលិត​ហ្គេម​របស់​លោក
“ពួក ​យើង​ខំ​ប្រឹង​ប្រែង​គ្រប់​មធ្យោបាយ ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​ខ្មែរ ដូច្នេះ​ហើយ​បាន​ជា​ហ្គេម Asva The Monkey មាន​ Background រូប​ប្រាសាទ​បុរាណ​ខ្មែរ  ជា​ពិសេស​ដាក់​ឈ្មោះ​ប្រទេស​កម្ពុជាលើ​ Android Market (Google Play)”ប្រ ធាន​ក្រុម​រូប​នេះ​បញ្ជាក់​បន្ថែម។ ប្រធាន​ក្រុម​ផលិត Asva The Monkey បាន​បន្ត​ទៀត​ថា ទោះ​បី​ជា​ការ​ផលិត​ហ្គេម​នេះ​ឡើង ក្រុមការងារ Osja Studio ជួប​ប្រទះ​ឧបសគ្គ​យ៉ាង​ណា​ក៏​ដោយ ​ក៏​ក្រុម​យុវវ័យ​ស្រលាញ់​ភាព​សប្បាយរីករាយ​ពី​ការ​លេង​ហ្គេម​នេះ មិន​ដែល​រួញរា​ចិត្ត​ក្នុង​ការ​ផលិត​ហ្គេម​នេះ​ឡើយ។
មុន ​ពេល​ដែល​ផលិត​​បាន​ Asva the Monkey ​​លោក​ អ៊ុយ​ ​​​​​ផលិត​បាន​ហ្គេម​ ​Santa ឬ ​តាណូអែល​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១​កន្លងទៅ​​​​ ក្នុង​នោះ​​​មាន​បី​ប្រភេទ SantaRush, SantaFly និង SantaDive។ បច្ចុប្បន្ន​លោក​មាន​​សមាជិក​​ជាង​១០​នាក់​ដើម្បី​សរសេរ​សាច់​រឿង គូរ​រូប ធ្វើ​ឲ្យ​រូប​មាន​ចលនា ធ្វើ​ឲ្យ​វា​អាច​បញ្ជា​បាន​ បញ្ចូល​សំលេង​ និង​ ​ដាក់​ឲ្យ​ដំណើរ​ការ​បាន​ក្នុង​ទូរស័ទ្ទSmartphone បាន៕
​ Asva The Monkey បាន​ដាក់​ឲ្យ​ទាញ​យក​ដោយ​សេរី​លើ​App Store កាល​ពីថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ ២០១២កន្លង​ទៅ​ និង​ទទួល​បានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ពី​អ្នក​ប្រើប្រាស់។
តើ​ប្រិយមិត្ត​បាន​ទាញ​យក Asva The Monkey សម្រាប់ Android ហើយ​ឬ​នៅ? ចុច​ទី​នេះ ដើម្បី​ទាញ​យក។

0 comments: