អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Sunday, March 17, 2013

គំនិត​សហគ្រិន​របស់​អ្នក​ អាច​ក្លាយ​ជា​ការពិត​ Trackback

ក្លឹប​អ្នក​វិនិយោគ​កម្ពុជា បាន​បើក​ឱកាស​ល្អ​សម្រាប់​អ្នក​មាន​គម្រោង​អាជីវកម្ម​ ដែល​ចង់​​សរសេរ​គម្រោង​ អាជីវកម្ម​ យក​រង្វាន់ ​ហើយ​គម្រោង​នោះ​ អាច​នឹង​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​វិនិយោគិន​ សហការ​បង្កើត​ការ​រកស៊ី​ជាមួយ​អ្នក​ទៀត​ផង​។
លោក ​ ហ៊ឹម សីហា តំណាង​ក្លឹប​អ្នក​វិនិយោគ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា កម្មវិធី​BizStarup Essay Competition ឆ្នាំ​២០១៣​ បង្កើត​ឡើង​ដើម្បី​ផ្ដល់​ឱកាស​ និង​ជួយ​ជំរុញ​ដល់​យុវជន​ ដែល​មាន​​គំនិត​ជា​​ សហគ្រិន​ សរសេរ​​គម្រោង​ផែនការ​អាជីវកម្ម​ ដែល​គេ បាន​គិត​ឃើញ​ ហើយ​ដាក់​មក​ចូលរួម​ប្រកួត​ប្រជែង​គ្នា​ យក​​ចំណាត់​លេខ​១,២,៣ យក​រង្វាន់​ជា​សាច់ប្រាក់​។
លើស​ពី​នេះ​ទៅ​ទៀត​ គម្រោង​ដែល​ជាប់​ចំណាត់​ថ្នាក់​ទាំងនោះ​ អាច ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​វិនិយោគិន​ ក្នុង​ស្រុក​ឬ​ក្រៅ​ប្រទេស​ ហើយ​អាច​មាន​ការ​ចរចា​ បង្កើត​អាជីវកម្ម​ទាំង​នោះ​ជាមួយ​ ម្ចាស់​គម្រោង​ (គេ​មាន​លុយ​ យើង​មាន​គំនិត​) ដូច្នេះ​ការ​ស្រមៃ​ ​​បង្កើត​អាជីវកម្ម​ របស់​គេ​អាច​​ក្លាយ​ជា​ការ​ពិត​ទៀត​ផង​។
ចំពោះ​លក្ខណៈ​សម្រាប់​អ្នក​ ចូលរួម​ គឺ​​អាច​មាន​វ័យ​ពី​៣០​ឆ្នាំ​​​ចុះ​ក្រោម​ អាច​ជា​អ្នក​កំពុង​ធ្វើ​អាជីវកម្ម​ស្រាប់​ក៏​បាន ឬ​ជា​និស្សិត​ដែល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​ ក៏​អាច​ចូលរួម​បាន​។
កម្មវិធី ​នេះ​ ចាប់​ផ្ដើម​ទទួល​ ពី​ថ្ងៃ​នេះ​​តទៅ ​រហូត​ដល់​​​ថ្ងៃ​២៩ ខែ​មិនា ​និង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ទី​២ ខែ​មេសា​ខាង​មុខ​នេះ។ សម្រាប់​ព័ត៌មាន​លម្អិត​ សូម​ទំនាក់ទំនង​ទូរសព្ទ​លេខ 012​ 669 553។

0 comments: