អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Sunday, March 17, 2013

កូរ៉េ​ខាង​ជើង​​ចោទ​ខាងត្បូង​​ថា​​វាយ​ប្រហារ​តាម​អនឡាញ Trackback

ភ្នាក់​ងារ​សារព័ត៌មាន​​ជាតិ​កូរ៉េ​ខាង​ជើងមួយ​បានឲ្យដឹង​ថា Internet ក្នុង​ក្រុង​ព្យុងយ៉ាង​បាន​រង​ការ​វាយ​ប្រហារ​ដោយ​​មេរោគ​​របស់ Hacker ជាច្រើន​នាក់​​កម​ពី​កូរ៉េ​ខាង​ជើង និង​សហរដ្ឋអាមេរិក។ នេះ​បើ​យោង​តាម​ការ​ដក់​ស្រង់​របស់​គេហទំព័រ Mashable ពី​វែបសាយ Ap ថ្មីៗនេះ។
Mashable  បង្ហាញទៀត​ថា ក្រុន​មហ៊ុផ្តល់​សេកម្ម វា Internet  កូរ៉េ​ខាង​ជើង Loxley Pacific Co., ថា ការ​​វាយ​ប្រហារ​តាម​អនឡាញ​ បាន​ធ្វើ​ឲ្យ​​ខូច​ប្រព័ន្ធ Sever ជាច្រើន​ដែល​ជា​ហេតុ​នាំ​ឲ្យ​​ដំណើរការ Internet ក្នុង​ក្រុង​ព្យុងយ៉ាង​មាន​ភាព​រអាក់រអួល។ មិន​តែ​ប៉ុណ្ណោះ គេ​ទំព័រហ​មួយ​ចំនួន​ឈាន​​ទៅ​ដល់​ការ​បិទ​ទៀត​ផង​​ក្នុង​សប្ដាហ៍​នេះ។ យ៉ាងណាក្ដី ក្រុមហ៊ុន​នេះ​មិន​​ទាន់បាន​ដឹង​ទេ​ថា ប្រភពនៃការ​វាយ​ប្រហារ​នេះ​មក​ពីកន្លែង​ណានោះទេ​ ហើយ​បញ្ហា​នេះ​កំពុង​ស្ថិត​​នៅ​ក្រោម​​ការ​ស៊ើបអង្កេត។
ករណី​នេះ​បាន​ កើត​ឡើង​​បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាន​ធ្វើ​ការ​រិះគន់ខ្លាំងៗ​ទៅ​លើការធ្វើ ​សមយុទ្ធ​យោធា​រួម​គ្នារវាង​កូរ៉េ​ខាង​ត្បូង​ និង​អាមេរិក​កាល​ពីពេល​ថ្មីៗ​នេះ​ ស្រប​ពេល​​ដែល​ប្រទេស​មួយ​នេះ​បាន​សាកល្បង​បាញ់​គ្រាប់​កាំជ្រួច​មីស៊ីល​​​​ ​​​​​របស់​​ខ្លួន។
យ៉ាងណាមិញ​កូរ៉េ​ខាងត្បូង​បាន​បដិសេធ​ចំពោះ​ការ​ ចោទ​ប្រកាន់​នេះ។ ចំណែក​អាមេរិកក៏​បាន​បដិសេធ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ដែរ។

0 comments: