អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Tuesday, March 12, 2013

CEO IBM មួយ​ឆ្នាំ​រក​បាន​ជាង ១៦លាន​ដុល្លារ! Trackback

CEO របស់ IBM អ្នកស្រី Ginni Rometty
ប៉ុន្មាន ​ម៉ោង​មុន​នេះ​សារព័ត៌មាន​Bloomberg បាន​ចេញ​ផ្សាយ​ថា កាល​ពី​ឆ្នាំ ២០១២​កន្លង​ទៅ​ក្រោយ​ពី​ទូទាត់​លាត់​សើយ​ហើយ​ ចំណូល​នាយក​ប្រតិបត្តិ​IBM សរុប​នៅ​បាន ១៦,២លាន​ដុល្លារ​អាមេរិក។
ចំណូល​ដ៏​ច្រើន​សន្ធឹក​នេះ គឺ​គិត​រយៈពេល​មួយ​ឆ្នាំ​ពេញ ដោយ​ក្រៅ​ពី​ប្រាក់​បៀវត្សរ៍​ ១,៥លាន​ដុល្លារ ​នាយក​ប្រតិបត្តិ​IBM អ្នក​ស្រី​Ginni Rometty ជា​ថ្នាក់​ដឹកនាំ​ដ៏​មាន​សក្ដានុពល ទើប​ក្រុមហ៊ុន​សម្រេច​ផ្ដល់​រង្វាន់​លើក​ទឹកចិត្ត​ជា​ប័ណ្ណ​ភាគហ៊ុន​ក្នុង​ ក្រុមហ៊ុន មាន​តម្លៃ​រហូត​ដល់​ទៅ ៩,២៦លាន​ដុល្លារ (១៦,៧០​ដុល្លារ​ក្នុង​មួយ​ហ៊ុន​គិត​ត្រឹម​ដើម​ឆ្នាំ ២០១៣​នេះ )។
ក្រៅ​ពី​បៀវត្សរ៍​ប្រចាំ​ឆ្នាំ​ ប្រភព​ចំណូល​​របស់​អ្នក​ស្រី​​នៅ​មាន​ប្រាក់​លើក​ទឹកចិត្ត ៣,៩២ លាន​ដុល្លារ​ បូក​រួម​ទាំង​តម្លៃ​ប្រែប្រួល​ប័ណ្ណភាគហ៊ុន និង​ចំណូល​ផ្សេងៗ​ទៀត។
រំលឹក​ដល់​អតីតកាល​ចូល​បម្រើ​ការងារ​នៅ​IBM (International Business Machine Corp) អ្នក​ស្រី Ginni Rometty មិន​មែន​កាន់​តំណែង​ជា​CEO ទេ​ គឺ​មាន​ឋានៈ​ត្រឹម​ជា​អនុប្រធាន​ជាន់​ខ្ពស់​ទទួល​បន្ទុក​ផ្នែក​លក់​ ប៉ុណ្ណោះ។ គួរ​បញ្ជាក់​ថា អ្នក​ស្រី​Ginni ជា​CEO ទី​៩​ របស់​IBM ប៉ុន្តែ​ជាស្ត្រី​ដំបូង​ដែល​កាន់​កាប់​តំណែង​ដ៏​ធំ​​នេះ ដឹកនាំ​ក្រុមហ៊ុន​បច្ចេកវិទ្យា IBM ឲ្យ​មាន​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ។
ចុះ​មិត្ត​យុវវ័យ​វិញ មួយ​ឆ្នាំ​អាច​រក​បាន​ប៉ុន្មាន​លាន​ដុល្លារ​ដែរ?

0 comments: