ទោះបីជា​ហាង​នំប៉័ង​លំដាប់​អន្តរជាតិ​មួយ​នេះ​ ពេល​ខ្លះ​​ស្ទះវត្ថុ​ធាតុ​​​ដើម​សម្រាប់​ផលិត​នំប៉័ង​មិន​ទាន់​តម្រូវ​ការ​ក៏​ដោយ ប៉ុន្តែ​ហាង​​មួយ​នេះ ក៏​មិន​ភ្លេច​​ចែក​រំលែក​នំប៉័ង​ដ៏​មាន​ឱជារស​ទាំង​នេះ ដល់​​កុមារ​ក្រីក្រ​​ដែល​មិន​មាន​​លទ្ធភាព​​ទិញ​​​ញ៉ាំ។

នំប៉័ង​​ដុត​ថ្មី​ៗ​រាប់រ​យ​ដើម ត្រូវ​បាន​ហាង​នំប៉័ង​ Tous les Jours នាំ​យក​ទៅ​ចែក​ជូន​ដល់​ កុមារក្រីក្រ​​នៅ​តាម​បណ្ដាអង្គការ​មួយចំនួន​​ដូចជា អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ អង្គការ Association Française de Solidarité ​អង្គការ​គ្រួសារ​ថ្មី អង្គការ​មូលនិធិ​កុមារ​កម្ពុជា អង្គការ​ក្តី​សង្ឃឹម​ថ្មី​នៃកុមារ​កម្ពុជា នាសប្ដាហ៍​កន្លង​ទៅ​​ថ្មី​ៗ​នេះ។

ក្រៅ ​​តែ​ពី​ការ​តាំង​ចិត្ត​បំពេញ​តម្រូវការ​ដល់​អតិថិជន​​ផ្ដល់នំប៉័​ង​ផលិត​ តាម​ស្ដង់ដារ​អន្តរជាតិ​​​ជា​រៀងរាល់​ថ្ងៃ Tous les Jours មិន​ភ្លេច​ការ​រួម​ចំណែក​ជួយ​ដល់​សង្គម​ផង​ដែរ។
Tous les Jours សង្ឃឹម​ថា​ការ បរិច្ចាគ​នំប៉័ង​មួយ​ចំនួន​ នេះ​បាន​បន្ថែម​ភាព​រីករាយ​ដល់​ពួក​គេ​ ខណៈ​ដែល​កុមារ​​ទាំងនេះ​ជា​វ័យ​ដែល​ កំពុង​ត្រូវ​នៅ​អាហារូបត្ថម្ភ​បន្ថែម។  លើស​ពី​នេះ​ទៅ​ទៀត​ ​Tous les Jours សន្យា​ថា​នឹង​​ខិតខំ​ប្រឹងប្រែង​រួមចំណែក​​​បរិច្ចាគ​នំ​ទៅ​ដល់​កុមារ​ក្រីក្រ​ឲ្យ​បាន កាន់​តែ​ញឹកញាប់​ទៅ​ថ្ងៃ​ខាង​មុខ​។
Tous les Jours ហាង​នំប៉័ង​រសជាតិ​ដើម​បែប អឺរ៉ុប ដែល​មាន​ដើម​កំណើត ពី​ប្រទេស​កូរ៉េ ហើយ​មាន​សាខា​ជិត 2000 ហាង​នៅ​ជុំវិញ​ពិភពលោក​រួម​មាន កូរ៉េ ចិន សហរដ្ឋអាមេរិក ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូ​នេស៊ី វៀតណាម​ និង​កម្ពុជា។
ចាប់​តាំង​ពី​ដំណើរ​ការ​ច្រើន​ខែ​កន្លង​មក​នេះ ដោយសារ​ការ​គាំទ្រ​យ៉ាង​ច្រើន​លើសលប់​ពីសំណាក់​អតិថិជន​ ហាង Tous les Jours បាន​ពង្រីក​សាខា​ទី ២ នៅ មហាវិថី​ព្រះសីហនុ ហើយ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ កាលពី​ថ្ងៃ​ទី 4 មីនា កន្លង​ ទៅ​។ ​ក្រុមហ៊ុន​ក៏​មាន​គម្រោង ពង្រីក​សាខា ជា​ច្រើន​កន្លែង​ទៀត​ក្នុង​ពេល​អនាគត​ឆាប់​ៗ​នេះ។
សាខាទី១ ​ ស្ថិត​នៅ​ផ្ទះ​លេខ 298 មហាវិថី​មុនីវង្ស (អតីត​រោងកុន​វិមាន​ទិព្វ) និង​សាខាសីហនុ នៅ ផ្ទះលេខ 116 មហាវិថី​ព្រះសីហនុ​។ ទូរស័ព្ទទំនាក់ទំនង 093 37 2222/ 093 30 67 77 ឬស្វែង​រក​ព័ត៌មាន​លម្អិត​​តាម​បណ្ដាញ​សង្គម​ Facebook: TouslesJours-Cambodia៕