អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Tuesday, March 12, 2013

ខេមរៈ សិរីមន្ត មក​ចូល​រួម​​បុណ្យ​៧ថ្ងៃកូន​លោក កុយ Trackback


ក្រោយ​មាន​ការ​ទស្សន៍​ទាយ​ពី​ទស្សនិកជន​រៀង​ៗ​ខ្លួន​ ថា​តើលោក សិរីមន្ត នឹង​ទៅ​ចូល​រួម​បុណ្យ​ខួប ៧ថ្ងៃ របស់​សព​​សមាជិក​ក្រុម​រាំ​លោក ​ឬ​អត់។ ពេល​នេះ ចម្លើយ​ត្រូវ​បាន​ចេញ​មក​ហើយ បន្ទាប់​ពី​បាន​លេច​មុខ​ក្រឡឺម​ក្នុង​ខួប​៧ថ្ងៃ កូន​លោក កុយ អម្បាញមិញ​នេះ(៧:៣០នាទី)។

ភ្នាក់ ​ងារ​ព័ត៌មាន​យើង ដែល​ប្រចាំ​ការ​នៅ​ក្នុង​ពិធី​បុណ្យ​នេះ​ដែរ បាន​រាយការណ៍​មក​ថា លោក ខេមរៈ បាន​មក​ចូល​រួមបុណ្យ​ ៧ ថ្ងៃ​សព​កូន​លោក កុយ មុន​នេះ ដោយ​មក​ជាមួយ​ឪពុក និង​បង​ប្អូន​របស់​លោក តាម​រយៈ​រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង។ ប៉ុន្តែ​លោក មិន​បាន​នៅ​យូរ​ទេ គឺ​គ្រាន់​តែមក​ចូល​បុណ្យ​មួយ​ភ្លែត​ហើយ​ក៏​ចេញ​វិញ​មក​ភ្លាម។
យ៉ាង​​ណា​ក៏​ដោយ ការ​ដែល​អត់​ហ៊ាន​នៅ​យូរ មិន​មែន​លោក​ ខ្លាច​គេ​ឃើញ​ទេ ប៉ុន្តែ​មក​ពី​លោក​​មាន​ការ​ប្រញាប់។ លោក សិរីមន្ត បាន​ឆ្លើយ​តប​នឹង​ភ្នាក់​ងារ​យើង​ថា លោក​ប្រញាប់​ទៅ​ចូល​រួម​បុណ្យ​៧ថ្ងៃ សមាជិក​ក្រុម​រាំ​របស់​លោកម្នាក់​​ទៀត គឺខួប​ឈ្មោះ សោម សុវណ្ណារិទ្ធ ហៅ​ ហឿន។ ថ្ងៃ​ស្អែក​ទី ១៣ មីនា លោក នឹង​ចូល​រួម​បុណ្យ​ខួប ​៧ ថ្ងៃលោក​ អ៊ាច វណ្ណៈ កូន​ប្រុស​ យាយ ណាង ទៀត។
លោក ខេមរៈ សិរីមន្ត ប្រាប់​តែ​ប៉ុណ្ណឹង​ក៏​ចេញ​ទៅ ដោយ​មិន​និយាយ​អ្វី​ទៀត​ទេ។ លោក ប្រាប់​ថា ព័ត៌មាន​ផ្សេង​ៗ​លោក នឹង​បក​ស្រាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ទី ១៤ មីនា ខាន​ស្អែក​នេះ នៅ​ផលិតកម្ម​សាន់ដេ។
ថ្ងៃ​ខាន​ស្អែក ទី ១៤ មីនា​នេះ ផលិតកម្ម សាន់ដេ ដែល​ជា​ទ្រនំ​រឹង​មាំ​របស់​លោក នឹង​រៀប​ចំ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ឲ្យ​លោក សិរីមន្ត បក​ស្រាយ​បញ្ហា​នានា​ដែល​ពាក់​ព័ន្ធ​នឹង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់ ដែល​បាន​កើត​លើ​រូប​លោក និង​ក្រុម​ការងារ​កាល​ពី​យប់​ថ្ងៃ​ទី ០៧ មីនា កន្លង​ទៅ។
ដូច្នេះ​សូម​រង់​ចាំ​តាម​ដាន ព័ត៌មាន​ពី​សន្និសីទ​សារព័ត៌មាន​នេះ របស់​លោក ខេមរៈ សិរីមន្ត​ ជា​មួយ Sabay៕

0 comments: