មានរឿងដ៏ហួសចិត្តមួយបានកើតឡើងលើ
បុរសចំណាស់អ៊ីរ៉ង់ម្នាក់ ដែលត្រូវបានគេអះអាងថា
អស់រយៈពេល៦០ឆ្នាំមកនេះ គាត់មិនបានងូតទឹកទាល់តែសោះ។

រៀបរាប់ពីជីវិតឯកជនរបស់គាត់ លោកតាAmou Haji មាន វ័យ៨០ ឆ្នាំ
ខាងលើបានរស់នៅក្នុងខេត្តមួយនៅភាគខាងត្បូងអ៊ីរ៉ង់។
គាត់បានកើតមានរឿងចម្លែកមួយ
នៅក្នុងខ្លួនដោយមានជំនឿថា ការងូតទឹកនឹងធ្វើគាត់មានជំងឺ។
ហេតុដូច្នេះ
មានតែការតមងូតទឹកនេះហើយដែលធ្វើឲ្យគាត់រស់នៅយ៉ាងមាន
សុភមង្គលរហូតមកដល់សព្វថ្ងៃ។
ជារៀងរាល់ថ្ងៃ ទោះបីជាគ្មានប្រពន្ធកូនក្តី
គាត់ហាក់បានចំណាយពេលវេលារស់នៅដោយស្មោកគ្រោកនេះយ៉ាងរីករាយ
បំផុតក្នុងរូងមួយដូចជាផ្នូរខ្មោច។ ភាពស្រស់ស្អាត ទឹកស្អាត
និងអាហារឆ្ញាញ់ៗ ដែលមនុស្សទូទៅទទួលទាន
គឺជាអ្វីដែលគាត់ស្អប់បំផុត។ ដូច្នេះ
ទម្លាប់និងអាហារដែលគាត់ត្រូវការ
គឺគ្មានអ្វីក្រៅតែពីការជក់ខ្សៀជាមួយលាមកសត្វកាំប្រមា
និងសាច់សត្វងាប់នោះឡើយ។(ប្រភពព័ត៌មានពី Sabay News)











0 comments:
Post a Comment