អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Friday, March 15, 2013

Microsoft អះអាង Windows 9 កំពុង​ស្ថិតក្នុង​សង្វាក់ផលិតកម្ម Trackback

Windows 9 បន្ទាប់​ពី​មាន​ព័ត៌មាន​មិន​ច្បាស់​ការណ៍​មក​ថា នឹង​ចេញ​ឱ្យ​ប្រើ​បាន​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៤ខាង​មុខ ឥឡូវ​នេះ​ហាក់​មាន​ពន្លឺ​​ច្បាស់​បន្តិច​ហើយ ព្រោះ Microsoft បាន​បង្ហើប​ឱ្យ​ដឹង​ថា ខ្លួន​ចាប់​ដំណើរការ​អភិវឌ្ឍ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី Windows 9 នេះ​ហើយ។
មិន ​តែ​ប៉ុណ្ណោះ​ថ្មីៗ​នេះ សារព័ត៌មាន​អនឡាញ MSFTKitchen ក៏​បាន​អះអាង​ផង​ដែរ​ថា Microsoft កំពុង​ជ្រើសរើស​ក្រុម​វិស្វករ​ជំនាញ​ផ្នែក​មុខងារ​ស្វែង​រក (Bing Software Engineer) ដើម្បី​បង្កើត​ឱ្យ​ប្រើ​បាន​នៅ​លើ OS ជំនាន់​ថ្មី​ Windows 9
ក្រុម ​វិស្វករ​បាន​ឱ្យ​ដឹង​ថា “យើង​នឹង​ច្នៃ​បន្ត​ពី​លើ​បច្ចេកវិទ្យា​មួយ​ចំនួន​ដែល​មាន​ស្រាប់​នៅ​លើ Windows 8 ដែល​នឹង​បន្ថែម​បច្ចេកវិទ្យា​របស់ WinJS និង HTML5, ការ​បូក​បញ្ចូល​មុខងារ​ថ្មីៗ​បន្ថែម​ពី​លើ IE10 ក្លាយ​ជា IE11, ធ្វើ​កំណែប្រែ​បច្ចេកវិទ្យា touch ឱ្យ​មាន​លក្ខណៈ​កាន់​តែ​ប្រសើរ​ជាង​មុន និង​មុខងារ​ផ្សេងៗ​ជា​ច្រើន​ទៀត”។
សារព័ត៌មាន ​ដដែល​បាន​ទាក់ទង​ទៅ​បុគ្គលិក​របស់ Microsoft ម្នាក់​ ហើយ​បុគ្គលិក​នោះ​បាន​ប្រាប់​ថា Windows 9 ឥឡូវ​កំពុង​ស្ថិត​ក្នុង​សង្វាក់​ផលិតកម្ម​ហើយ។ រី​ឯ​ប្រព័ន្ធ​ប្រតិបត្តិការ​សម្រាប់​ទូរសព្ទ Windows Phone ក៏​ដូច​គ្នា​ដែរ។ បុគ្គលិក​រូប​នេះ​បន្ត​ថា “វិស្វករ​ជំនាញ​ខាង​ធ្វើតេស្ត software យើង​ឥឡូវ​កំពុង​ធ្វើ​ការ​ជា​ក្រុម ដើម្បី​រក​មើល​កំហុស​ឆ្គង Windows Phone 9 ដែល​ពិសោធន៍​បំពាក់​ប្រើ​នៅ​លើ smart device របស់ Nokia, HTC ក៏​ដូច​ជា​ផលិតផល​របស់ Qualcomm ផង​ដែរ”។
ប្រសិន​បើ​សេចក្ដី​រាយការណ៍​កន្លង​មក​ជា​រឿង​ពិត នោះ Microsoft អាច​នឹង​ចេញ Windows 9 ជំនាន់ Beta1 ក្រោយ​ពេលវេលា​ចេញ Windows 8 ជា​ផ្លូវការ​គំលាត ២ឆ្នាំ ដែល​ត្រូវ​នឹង​ខែ​វិច្ឆិកា ឆ្នាំ២០១៤ ខាង​មុខ​មិន​ខាន៕
ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ

0 comments: