អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Friday, March 15, 2013

យុវជនខ្មែរ​បញ្ចេញ​ទស្សនៈលើអនាគតរបស់ Nokia Trackback



អ្នក ​ប្រើប្រាស់​មួយ​ចំនួន​នៅ​ភ្នំពេញហាក់នៅតែ​មាន​មន្ទិលសង្ស័យពី​ ការតស៊ូលើទីផ្សាររបស់Nokia បន្ទាប់ពី​​​នាយក​ប្រតិបត្តិ​ របស់ក្រុមហ៊ុននេះ លោក Stephen Elop បាន​ប្រកាស​ពីការប្ដេជ្ញា​ ផ្ទួល​Apple និង​ Samsung ​ដណ្តើម​យក​ទីផ្សារ​​របស់​ខ្លួន​ឡើង​វិញ​​​ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​។
បញ្ហា​ដែល​សំខាន់​នោះ​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​កំពុង​តែ​ពេញ​និយម​លើ​ទី​ផ្សារ Smartphone បច្ចុប្បន្ន​នេះ​ គឺ Android និង iOS ខណៈ​ដែល Nokia នៅ​តែ​បន្ត និង​ស្អិត​ជាប់​ដូច​ស្ករ​តាំង​ម៉ែ​ជាមួយ Windows Phone។
តោះ! ទៅ​ស្តាប់​ទស្សនៈ​របស់មិត្ត​យុវវ័យ​បន្តិច​ទៅ​មើល តើ​ពួកគេ​យល់​ឃើញ​បែប​ណា​ដែរ​ពី​ការលើក​ឡើង​របស់​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ របស់ Nokia មួយ​នេះ?
លោក ពុទ្ធិ Graphic Designer នៅ​ក្រុមហ៊ុន​ឯក​ជន​មួយ​បាន​បញ្ចេញ​មតិ​ថា “បើ​ចង់​ប្រជែង​ជាមួយ​គេ ទាល់​តែ Nokia ប្ដូរ OS ចេញ”។ លោក​សង្កេត​ឃើញ​ថា មិន​ថា​អ្នក​ប្រើ​ទូរសព្ទ​ក្នុង​ប្រទេស​ខ្មែរ ឬ​ក៏​ប្រទេស​ផ្សេងៗ​ទេ Windows Phone ដូច​ជា​មិន​សូវ​មាន​អ្នក​គាំ​ទ្រ​សោះ ទោះ​បី​ជា​ Nokia ឥឡូវ​ហ្នឹង​ប្រើ Window 8 យ៉ាង​ណា​ក៏​ដោយ។
ងាក ​មក​និយាយ​ពី​រឿង Hardware របស់ Nokia វិញ កញ្ញា ម៉ូនីកា​ជា​អ្នក​ពិនិត្យ​ទំនិញ​នៅ​ក្នុង​រោង​ចក្រ​ម្ដុំ​ច្បារ​អំពៅ​បាន​ ស្ដែង​ថា ឥឡូវ​ហ្នឹង Color ​ទូរស័ព្ទ Samsung និង iPhone ​ច្បាស់​ណាស់ ប៉ុន្តែ​ Nokia មាន​ Color ដូច​ជា​មិន​សូវ​ម៉ត់​ដូច​គេ​ទេ។ ដូច្នេះ​បើ​ចង់​ប្រជែង​គេ​មែន Nokia​ គួរ​តែ​គិត​ពី Hardware​ របស់​ខ្លួន​ឯង​ផង។
មតិ​ស្រប​គ្នា​ទៅ​នឹង​ កញ្ញា ថ្ពាល់​ខួច​ខាង​លើ លោក វិសាល ជា​គ្រូ​បង្រៀន​ភាសា​អស់គ្លេស នៅ​សាលា​ឯក​ជន​ ELT បាន​បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន​នេះ Smartphone Samsung និង Apple មាន ​ Color អេក្រង់​កម្រិត Full HD អស់​ហើយ តែ​ទូរសព្ទ Nokia សព្វថ្ងៃ​នេះ​វិញ​មាន​កម្រិត​ត្រឹម​តែ HD ប៉ុណ្ណោះ​។ ម្យ៉ាង​ទៀត CPU នៃ Smartphone Nokia អត់​លឿន​ដូច​គេ​ទេ ដូច្នេះ​ Hardware ក៏​ផ្នែក​មួយ​ដ៏​សំខាន់​ដែរ ដែល Nokia ត្រូវ​តែ​កែប្រែ​ដែរ ​ព្រោះ​ Hardware និង CPU ខ្លាំង វា​អាច​ដំណើរ​ការ​កម្មវិធី​ផ្សេងៗ​បាន​លឿន។
និយាយ ​ដល់​រឿង​ Software លោក​ វិសាល បាន​បញ្ចេញ​មតិ​ងឿង​ឆ្ងល់​ថា ថ្មី​នេះ​សារព័ត៌មាន​ជា​ច្រើន​បាន​ប្រកាស​ថា Windows Phone មាន​កម្មវិធី​ដាក់​ឲ្យ​ដោនឡូត​យក​ជាង ១ សែន​កម្មវិធី​ ប៉ុន្តែOS មួយ​នេះ​ នៅ​តែ​មិន​មាន​អ្នក​ច្រើន​ដូច Android និង iOS។
រង់​ចាំ​មើល​ទាំង​អស់ ​គ្នា តើ Nokia នឹង​យក​ឈ្នះ​ Samsung និង Apple ដោយ​វិធី​ណា​ខ្លះ? ចុះ​ចំណែក​ប្រិយមិត្ត​វិញ តើ​អ្នក​គិត​ថា​មាន​ផ្លូវ​ទេ សម្រាប់ Nokia ក្នុង​សង្គ្រាម​ទី​ផ្សារ​ទូរសព្ទ​នេះ?

0 comments: