អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Friday, March 15, 2013

ដឹង​ទេ Smart device ជាង ៧៥០ លាន​គ្រឿង​ប្រើ Android! Trackback

ថ្មីៗ​នេះ​នាយក​ប្រតិបត្តិ Google លោក Larry Page បាន​ប្រកាស​តួលេខ smart device ដែល​ដំណើរការ​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់​ខ្លួន​សព្វ​ថ្ងៃ​មាន​រហូត​ដល់ ៧៥០លាន​គ្រឿង​ហើយ។
មក​ដល់​ពេល​នេះ ឧបករណ៍​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់ Google មាន​កំណើន​ដល់ ៧៥០លាន​គ្រឿង កើន​ឡើង​ជា​ឆ្នាំ​ទៅ​មិញ​កាល​ពី​ខែ​កញ្ញា មាន​ត្រឹម ៥០០លាន​គ្រឿង​ប៉ុណ្ណោះ។
បើ ​តាម​ការ​វាយ​តម្លៃ​ពី​ស្ថាប័ន​ស្រាវជ្រាវ Gartner និង​ស្ថាប័ន​វិភាគ​ផ្សេងៗ​ទៀត​បាន​លើក​ឡើង​ថា សព្វ​ថ្ងៃ​នេះ Android ជា​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ដែល​ទទួល​បាន​ប្រជាប្រិយភាព​ប្រើ​យ៉ាង​ ខ្លាំង​ និង​បាន​ក្ដាប់​ចំណែក​ទីផ្សារ​ធំ​បំផុត​លើ​ពិភពលោក ដែល​ពុំ​ទាន់​មាន OS ណា​អាច​ជែង​ឈ្នះ​នៅ​ឡើយ។
Google បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃ​ខ្លួន​មាន​ដៃ​គូ​សហការ​ផលិត smart device ដែល​ដំណើរការ​ដោយ Android OS ទូទាំង​ពិភពលោក​ជាង ៦០រោងចក្រ​ ដែល​នេះ​ជា​កត្តា​ជំរុញ​ឱ្យ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​មាន​សន្ទុះ​ កើន​ឡើង។ មិន​តែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា មក​ដល់​ពេល​នេះ អតិថិជន Android បាន​ទាញ​យក app ពី Google Play ប្រមាណ ២៥ពាន់លាន​​ដង (downloaded)។
ជាមួយ ​គ្នានេះ បើ​ស្ថាប័ន​វិភាគ​ដដែល​បាន​ប្រមើល​មើល​ថា ចំនួនឧបករណ៍​ដែល​ប្រើ Android OS នឹង​កើន​ឡើង​រហូត​ដល់ ១ពាន់​នៅ​ពាក់​កណ្ដាល​ខែ​សីហា ឆ្នាំ២០១៣​ខាង​មុខ​។
ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ

0 comments: