អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Friday, March 15, 2013

រៀន​រៀប​ចំ​ជីវិត​ក្នុង​សម័យ​ទំនើប! Trackback

“ការរៀបចំ​ជីវិត​ ក្នុង​សម័យ​ទំនើប​” គឺជា​ប្រធាន​បទ​ នៃសិក្ខាសាលា​​មួយ​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៣​ខាងមុខ​នេះ នៅ​សាកលវិទ្យាល័យ​​ជាតិ​គ្រប់គ្រង​។ ប្រជាពលរដ្ឋ​​សិស្ស និស្សិត​ជាពិសេស​អ្នក​ដែល​កំពុង​ស្វែង​រកការងារ​​ធ្វើ​ អាច​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ​​ដោយ​ឥតគិត​ថ្លៃ​​ ដើម្បី​ទទួល​បាន​នូវ​ចំណេះដឹង​ ការកសាង​សក្តានុពល​​របស់​ខ្លួន ជាពិសេស​ទាក់ទង​​នឹងការ​ស្វែង​រកកការងារ​ធ្វើ។​

វគ្គបណ្ដុះបណ្ដាល​រៀប​ចំ​ឡើង​ដោយ​​ក្រុមហ៊ុន Human  to Human Cambodia ដែល​ក្រុម​ហ៊ុន​នេះ​ ធ្វើការពាក់ ព័ន្ធ​នឹង​​ការ​ជ្រើសរើស​បុគ្គលិក​ ការប្រឹក្សា​​យោបល់​​ទាក់ទង​​នឹង​ការ​សិក្សា​ជាដើម​​។​
កញ្ញាចាប ​ ចំរើន​ គុណកើត នាយកគ្រប់គ្រង​​ក្រុមហ៊ុន​ Human to Human Cambodia បាន​និយាយថា ​​​ ​កម្មវិធី​នេះ​ត្រូវ​បាន​រៀប​​ចំ​ឡើង​ ក្នុង​គោលបំណង​​ឲ្យ​ប្រជាពលរដ្ឋ​​យល់​ដឹង​ពីសក្កានុពល​របស់​ខ្លួន​ ចេះ​ប្រើប្រាស់​ចំណេះ​របស់​ខ្លួន​​ យល់​ដឹង​​ពីភាព​ខ្លាំង​ និង​ភាពខ្សោយ​របស់​ខ្លួន​ ដើម្បីយក​ទៅ​អភិវឌ្ឍ​ជីវិត​។​
សិក្ខាសាលា​ នេះ​ ​នឹង​អញ្ជើញ​អ្នក​មានបទពិសោធន៍​​ក្នុង​ការងារ​​​​ចែក​រំលែក​​ ​ចំណេះ​ដឹង​​​ទៅដល់​សិក្ខាកាម​។ នេះ​ជា​ការ​លើកឡើង​របស់​​កញ្ញាចាប ចំរើន​​គុណកើត​​។​
សិក្ខាសាលា​នេះ​ ប្រជាពលរដ្ឋ​ សិស្សនិស្សិត​ អាច​ចូលរួម​ដោយ​ឥតគិត​ថ្លៃ​ ដោយទាក់ទង​​ទៅកាន់​​លេខ​0៧៧​ ៦៨ ៩៩ ៩០​ ឬ​០១៦ ៦៨ ៩៩ ៩០​។ ម្យ៉ាង​វិញ​ទៀត​​ ប្រសិន​បើ​​និស្សិត​​ដែល​ចង់​ស្វែង​រកការងារ​​ធ្វើ​ ឬប្រឹក្សា​យោបល់​ទាក់ទង​​នឹង​ការ​សិក្សា​​ អាច​ខល​ទៅកាន់លេខ​ ០២៣ ៩៩ ០០ ៩៨​ ឬ០២៣ ៦៣៣ ៦៦ ២៧ ឬទៅកាន់​អាសយដ្ឋាន​ ផ្ទះលេខ​៣៧​C​ សង្កាត់​ ការកាប​ ខ័ណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។ សេវាកម្ម​ទាំង​នេះ ក្រុមហ៊ុន​ នឹង​ផ្ដល់​ការ​ប្រឹក្សា​ដោយ​ឥតគិត​ថ្លៃ​៕​
តើ​មិត្ត​យុវវ័យចង់​ចូល​រៀន​ដែរទេ?

0 comments: