អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Friday, March 15, 2013

ទីបំផុត Galaxy S IV ចេញ​ជា​ផ្លូវការ​ហើយ Trackback

Samsung បន្ទាប់​ពី​បាន​ដៅ​កាលវិភាគ​ប្រារព្ធ​ឡើង​នូវ​ព្រឹត្តិការណ៍ Samsung Unpack Event សម្រាប់​ប្រកាស Galaxy S IV ដែល​ប្រិយមិត្ត​​គ្រប់​​គ្នា​ទន្ទឹង​រង់​ចាំ​​យ៉ាង​អន្ទៈសារ​​​​​​​នោះ​ ឥឡូវ​បាន​លាត​ត្រដាង​យ៉ាង​ឱឡារឹក​នៅ​ក្នង​ទីក្រុង New York​។នៅ​វេលា​ម៉ោង ៧យប់​ថ្ងៃ​ទី១៤ មីនា ត្រូវ​នឹង​ម៉ោង ៦ព្រឹក​នេះ (ម៉ោង​នៅ​កម្ពុជា) Samsung បាន​នាំ​យក Galaxy S IV ចួលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​ពិសេស​របស់​ខ្លួន​យ៉ាង​ឱឡារឹក​ដែល​ប្រារព្ធ​ ធ្វើ​ឡើង​ដើម្បី​ប្រកាស និង​បង្ហាញ smartphone Galaxy ជំនាន់​ថ្មី​ទី៤ Galaxy S IV ជា​ផ្លូវការ។ លក្ខណៈ​សម្បត្តិ ព្រម​ទាំង​មុខងារ​បន្ថែម​ថ្មី​មួយ​ចំនួន​នៅ​លើ GS IV ដែល​​គេហទំព័រ​អន្តរជាតិ​ជា​ច្រើន​បាន​លើក​ឡើង​ជា​រឿយៗ​នោះ​នឹង​បង្ហាញ​នៅ​ ខាង​ក្រោម​នេះ​ស្រាប់។Galaxy ជំនាន់​ថ្មី​ដែល​បាន​លេច​ព័ត៌មាន​យ៉ាង​ច្រើន​កន្លង​មក ពេល​នេះ​បាន​ចាប់​បដិសន្ធិ ជា​មួយ​លក្ខណៈ​សម្បត្តិ​យ៉ាង​ច្រើន​​សម្បូរ​បែប​ តែ​វា​មាន​រូបរាង​ស្រដៀង​នឹង Galaxy S III ដែរ ហើយ​ក្រៅ​ពី​នេះ​វា​មាន៖
- អេក្រង់​ប្រភេទ Super AMOLED ទំហំ ៥អ៊ីញ (1920x1080px)
- ដង់​ស៊ីតេ​ភិចហ្សែល 441ppi
- កាមេរ៉ា​ក្រោយ sharpshooter ទំហំ 13MP និង​ខាង​មុខ 2.1MP ជា​មួយ​មុខងារ​ថ្មី​ “Dual Camera” អាចប្រើ​ប្រាស់​​កាមេរ៉ា​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ​
- CPU៖ Cortex-A15 ល្បឿន 1.6GHz ចំនួន 4-Core + Cortex-A7 ល្បឿន 1.2GHz ចំនួន 4-Core
- chipset Exynos 5 Octa
- GPU PowerVR SGX 544MP3
- RAM ទំហំ 2GB
- Memory ម៉ាស៊ីន​ទំហំ 16GB/32GB/64GB ហើយ​អាច​ប្រើ​កាត​ប្រភេទ microSD រហូត​ដល់ 64GB បន្ថែម​បាន
- ប្រព័ន្ធ​ប្រតិបត្តិការណ៍ Android v4.2.2 (Jelly Bean)
- មុខងារ៖
@ Remote control៖ សម្រាប់​បញ្ជា​ទូរទស្សន៍
@ S Translator៖ ដំណើរការ​ជា​មួយ​អ៊ីមែល និង ChatON ដែល​អាច​បកប្រែ​បាន​យ៉ាង​ច្រើន​ភាសា
@ Smart Pause៖ ជា​មុខងារ​ថ្មី​មាន​ប្រយោជន៍ ដែល​វា​នឹង​ជួយ​ផ្អាក​វីដេអូ “pause”។ ឧទាហរណ៍ នៅ​ពេល​អ្នក​កំពុង​សម្លឹង​មើល​វីដេអូ​នៅ​ចំ​ពី​ មុខ​អេក្រង់ តែ​ក្រោយ​មក​អ្នក​ផ្លាស់ប្ដូរ​ទៅ​សម្លឹង​អ្វី​ផ្សេង​ដោយ​ទុក​ទូរស័ព្ទ​ចោល មុខងារ​ថ្មី​នេះ​នឹង​បញ្ជា​ឱ្យ​វា​ផ្អាក​ការ​លេង (pause) ងាយ​ស្រួល​មក​ មើល​បន្ត​ពី​ចំណុច​នោះ​ទៅ​មុខ​ទៀត។

@ Smart Scroll៖ ជា​មុខងារ​ថ្មី​ប្លែក​ដែល​មាន​ប្រសិទ្ធភាព​នៅ​ពេល​អ្នក​បើក​មើល​គេហទំព័រ​ណា ​មួយ ហើយ​ភ្នែក​របស់​អ្នក​សម្លឹង​ចុះ​ក្រោម​នៃ​អេក្រង់​  ទូរស័ព្ទ នោះ​វា​នឹង​ផ្លាស់ប្ដូរ​ទៅ​ទំព័រ​បន្ទាប់​ឱ្យ​អ្នក​ដោយ​ពុំ​ចាំបាច់​បញ្ជា​ តាម​ថាច់ស្គ្រីន​ឡើយ។

@ S Health៖ ជា​មុខងារ​ថ្មី​សម្រាប់​តាមដាន​សុខភាព​របស់​អ្នក​ដូច៖ វាស់​ជាតិ​ខ្លាញ់, សីតុណ្ហភាព និង​វាស់​ពី​សំណើម ជា​ដើម។ មុខងារ​នេះ​ពឹង​ផ្អែក​  លើ S Band និង Heart Rate។
@ TouchWiz UI៖ ក្រុមហ៊ុន​បាន​ធ្វើ​កំណែប្រែ​ឱ្យ​កាន់​តែ​ល្អ​ជា​មុន​ផង​ដែរ។
@ Sound Shot៖ ធ្វើ​ឱ្យ​សំឡេង​ឮ​ច្បាស់
- តំណ​ភ្ជាប់៖ Wi-Fi 802.11 a/b/g/n/ac, dual-band, DLNA, Wi-Fi Direct, Wi-Fi hotsopt, Bluetooth v4.0, NFC, microUSB v2.0, 4G LTE, Infrared
- ថ្ម​ប្រភេទ Li-Ion ជា​មួយ​កម្រិត​ថាមពល 2600mAh ហើយ​​ក្រុមហ៊ុន​ក៏​បាន​ចេញ Wireless Charging Pad សម្រាប់​សាក​ថ្ម​មិន​ប្រើ​ខ្សែ​ជា​មួយ GS IV ផង​ដែរ
- (បxទទ)៖ (១៣៦ម.មx៦៩,៨ម.ម)
- កម្រាស់៖ ៧,៩ម.ម ស្ដើង​ជាង Galaxy S III ដែល​មាន ៨,៦ម.ម
- ទម្ងន់៖ ១៣០ក្រាម ស្រាល​ជាង GS III ដែល​មាន ១៣៣ក្រាម
- ពណ៌៖ ស និង​ពណ៌​ខ្មៅ
- ប្រើ Dropbox ដោយ​ឥត​គិត​ថ្លៃ​បាន​រហូត 50GB
- ប្រើ​ស៊ីមកាត​ប្រភេទ microSIM
ក្រុមហ៊ុន​បញ្ជាក់​ថា Galaxy S IV នឹង​មាន​លក់​នៅ​លើ​ទីផ្សារ​អំឡុង​ខែ មេសា​ខាង​មុខ​នេះ តែ​ពុំ​បាន​ប្រាប់​ពី​តម្លៃ​នៅ​ឡើយ។ យ៉ាង​ម៉េច​ហើយ GS IV រាង​ស្រដៀង S III ជា​មួយ​លក្ខណៈ​សម្បត្តិ​ដូច​ខាង​លើ តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ?
ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ

0 comments: