អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Friday, February 12, 2016

កវី​លាក់មុខ​​ និពន្ធ​​ចម្រៀង​​ជិត​ ១ពាន់​បទ​ឲ្យ​ផលិតកម្ម​​ធំៗ​​ជាង ២០ឆ្នាំ

 ចាប់​អាជីព​ជា​អ្នក​តែង​និពន្ធ​ទំនុក​ច្រៀង​លក់​ឲ្យ​ផលិតកម្ម​តាំង​ពី​ ទសវត្សរ៍​ឆ្នាំ​៩០ លោក ជៀក រិទ្ធី ថាបទ​ចម្រៀង​​របស់​លោក​មាន​​ជិត ១ពាន់​បទ​ហើយ ដែល​មាន​លក់​​ឲ្យ​ផលិតកម្ម​មាន​ឈ្មោះ​បោះ​សំឡេង​ ៤-៥ ​ដែរ។
 ថ្វី​ត្បិត​តែ​មាន​ចំណូលចិត្ត​ស្រលាញ់​សិល្បៈ ប៉ុន្តែ​បើ​ក្រឡេក​មើល​ក្រុម​គ្រួសារ​កវី​វ័យ ៤៦ឆ្នាំ​រូប​នេះ សុទ្ធ​តែ​ជា​កូន​ចៅ​ចិន​ដែល​មាន​ឪពុកម្ដាយ​ និង​បងប្អូន​សុទ្ធ​តែ​ជា​អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពល​​ប្រចាំ​ខេត្តតាកែវ​  ផ្ទុយ​ទៅ​វិញ​បែរ​ជា​លោក ជៀក រឹទ្ធី ​​មាន​ចំណូលចិត្ត​ខាង​សិល្បៈ​តែង​និពន្ធ​ទំនុក​ច្រៀង​ទៅវិញ។
 រិទ្ធី បាន​បើក​កកាយ​ពី​ប្រវត្តិ​ស្នេហា​មិន​សម​ប្រកប ហើយ​ថា​ការ​ឈឺ​ចាប់​គ្រា​នោះ​ហើយ​ជា​ការ​ចាប់​ផ្ដើម​ជីវិត​ជា​Freelance តែង​ចម្រៀង​ថា “…ខូច​ចិត្ត​ខ្លាំង​​ ក្រោយ​បែក​គ្នា​ជាមួយ​​សង្សារ​ខ្ញុំ​នៅ​​ស្រុកបាទី ទើប​ខ្ញុំ​ចេះ​និពន្ធ”។
 មាន​អាជីវកម្ម​នៅ​ផ្ទះ​ផង ជា​មន្ត្រី​រាជការ​ផង រវល់​ណាស់​ទៅ​ហើយ​មួយ​ថ្ងៃៗ ដែល​នេះ​ការ​បន្ថែម​បន្ទុក​ធ្វើ​ជា​អ្នក​តែង​ចម្រៀង​ដោយ​បណ្ដែត​អារម្មណ៍​ តាម​ចង្វាក់​ភ្លេង​ធ្វើ​ឲ្យ​ប្រពន្ធ​របស់​កវីរូប​នេះ​មិន​សាទរ​ប៉ុន្មាន​ ឡើយ។ “ខ្ញុំ​លែង​ឲ្យ​ប្តី​ទៅ​ដើរ​តាម​គេ​និពន្ធ​បទចម្រៀង​អី​ទៀត​ហើយ​ នៅ​ផ្ទះ​រវល់​ណាស់”។
 ដោយ​ក្ដី​ស្រលាញ់ ទោះ​បី​ជា​ប្រពន្ធ​មិន​សប្បាយ​ចិត្ត​ឲ្យ​លោក​ទទួល​តែង​ចម្រៀង​លក់ ក៏​រិទ្ធី នៅ​តែ​លួច​លាក់​តាក់តែង​បាន​ជាង​ ១០បទ​ហើយ​ដែរ​ឲ្យ​ផលិតកម្ម​ធំ​មួយ​ក្នុង​ស្រុក”។
 ​ជៀក រិទ្ធី ដែល​បច្ចុប្បន្ន​ជា​មន្ត្រី​រាជការ​ប្រចាំ​​មន្ទីរខេត្ត​​​ បញ្ជាក់​បន្ថែម​ថា​លោក​បាន​ចូល​ប្រលូក​ក្នុង​ការ​តែង​និពន្ធ​បទចម្រៀង​អោយ​ ផលិតកម្ម​ជា​ច្រើន​​ តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៩០ ម៉្លេះ ហើយ​រាល់​សាច់​រឿង​លោក​ជា​អ្នក​បង្កើត​ឡើង ទៅ​តាម​សាច់​ភ្លេង​ដែល​ខាង​ផលិតកម្ម​បោះ​ឲ្យ។
 Rithy
Ganzberg-Sabay-branding-Web-Banner-400x30-PIX-KH-02-21Jan-2016-copy311
លោក ជៀក រិទ្ធី
 តើ​ប្រិយមិត្ត​ណាខ្លះ​ធ្លាប់​ស្គាល់​អ្នក​និពន្ធ​ជើង​ចាស់​លាក់​មុខ​ម្នាក់​នេះ?

0 comments: