អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Friday, February 12, 2016

ភ្នាក់ងារ ៖ ប្លង់​ថត​ភាពយន្ត Angelina Jolie នៅ​បាត់ដំបង​ព្រឹក​នេះ គឺ​ឈុត​ជម្លៀស​ប្រជាជន​ចេញ​ពី​ក្រុង

ប្រមាណ​ជា​១​សប្ដាហ៍​មក​ហើយ ដែល​ភាពយន្ត​ផលិត​ដោយ​តារា​លំដាប់​ពិភព​លោក Angelina Jolie បាន និង​កំពុង​ថត​ក្នុង​ខេត្ត​បាត់ដំបង។ នៅ​ថ្ងៃ​នេះ តាម​លោក ណារ័ត្ន ជា​ភ្នាក់​ងារ​រាយការណ៍​ពី​ខេត្ត​បាត់ដំបង តាម​សំដី​សមត្ថកិច្ច​រក្សា​សណ្ដាប់​ធ្នាប់​នៅ​ជុំវិញ​បរិវេណ​ថត​នោះ​គឺ​ថា សកម្មភាព​ដែល​ចាប់​ផ្ដើម​តាំង​ពី​ព្រលឹម​ថ្ងៃ​នេះ គឺ​ឈុត​ជម្លៀស​ប្រជាជន​ចេញ​ពី​ក្រុង។

they kill my father morning1

លោក ណារ័ត្ន ថ្លែង​ថា “រូប​ភាព​ដែល​ខ្ញុំ​ផ្ដិត​បាន​ពី​ព្រឹក​មិញ គឺ​គ្រាន់​ជា​ការ​ប្រមូល​ផ្ដុំ​កម្លាំង ទើប​តែ​រសៀល​នេះ គឺ​ជា​ឈុត​ដែល​ទាហាន​ចូល​ក្រុង។ ហើយ​ថ្ងៃ​ស្អែក ទើប​ចាប់​ផ្ដើម​ជម្លៀស​ប្រជាជន​ចេញ​ពី​ក្រុង និង​យក​ទៅ​សម្លាប់​នៅ​តំបន់​អាង​កំពីងកំពួយ”។
តាម​ព័ត៌មាន សកម្មភាព​របស់​ក្រុម​អ្នក​ផលិត​មក​ពី​បរទេស​ ថត​រឿង “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ” គ្រោង​នឹង​បញ្ចប់​ការ​ថត​របស់​ខ្លួន​នៅ​ក្នុង​សប្ដាហ៍​ក្រោយ​នេះ។
  ទម្លាយ​​​សកម្មភាព​ថត​រឿង​របស់ Angelina Jolie ព្រឹក​នេះ​ពី​បាត់​ដំបង

they kill my father morning3

they kill my father morning5

they kill my father morning7

they kill my father morning6

they kill my father morning4

they kill my father morning2

IMG_1381

Killing-my-father

0 comments: