ប្រហុកខ្ចប់ដោយស្លឹកចេកស្រស់ៗកំពុងប្រែពណ៌ទៅជាក្រហមក្រមៅដោយសារតែអំណាចរងើកភ្លើងពណ៌ក្រហម បានបង្ហើរក្លិនឈ្ងុយរបស់
ខ្លួនទាក់ចិត្តប្រជាជនខ្មែរដែលមានវប្បធម៌និយមបរិភោគម្ហូបនេះ។
បើអ្នកទ្រាន់នឹងអាហារនៅរដូវបុណ្យភ្ជុំ
ដែលមានជាតិខ្លាញ់ច្រើន
តោះទៅសាកភ្លក្សប្រហុកអាំងកាត់ខ្លាញ់ម្តងមើល៍!
គ្រាន់តែហែកកញ្ចប់ស្លឹកចេកចេញភ្លាម ក្លិនឈ្ងុយគ្រឿងប្រហុក
និងស្លឹកក្រូចសើចហើរមកប៉ះច្រមុះអ្នកមុនគេ។
ចំណែកឯសាច់ប្រហុកវិញពណ៌លឿងស្រស់
ហើយត្រប់ពុតលំញងសម្ងំលាក់ខ្លួនពួនយកជាតិអប់ក្លិនក្នុងប្រហុក
អាំងនោះតែម្ដង។ ដាក់ទឹមនឹងអន្លក់បៃតងស្រស់ខ្ចី ប្រហុកអាំងបែបស្រែកំពុងអន្ទងចិត្តអ្នកញុំា ឃើញហើយលេបទឹកមាត់មិនញុំាមិនបានទេ។អ្នកស្រី កុក លក្ខណា ម្ចាស់តូបម្ហូបស្រែក្បែរវត្ត បានប្រាប់ឲ្យដឹងថា ប្រហុកអាំងនេះគឺប្រើប្រាប់ប្រហុកសាច់ត្រីកំភ្លាញមកពីសៀមរាប ហើយគ្មានឆ្អឹង ដែលធ្វើឲ្យអ្នកទទួលទានបានយ៉ាងជិតស្និទ្ធមិនបារម្ភរឿងស្លាក់ ឆ្អឹងឡើយ។ គាត់បានបន្តទៀតថា បើសិនចង់ឲ្យប្រហុកកាន់តែមានរសជាតិងំឈ្ងុយទៅទៀតនោះ ត្រូវខ្ចប់អាំងនឹងស្លឹករមៀត។ ដោយឡែក ប្រហុកអាំងមួយកញ្ចប់នេះមានតម្លៃ៤០០០រៀល។
ប្រហុកអាំងនេះមានលក់នៅផ្ទះលេខ ៣៤៦ ផ្លូវ១៦៣ សង្កាត់អូឡាំពិក ភ្នំពេញ (ទល់មុខវត្តមហាមន្ត្រី)៕












0 comments:
Post a Comment