អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Thursday, March 14, 2013

ខាត់ សុឃីម​បន្ថែម​មុខរបរ Trackback

បន្ទាប់ ​ពី​រៀបការ​ជា​មួយ​លោក អ៊ិន សុបញ្ញា​ហៅ​ផាណូ ជម្រះ​អស់​​មន្ទិល​​គ្រប់​យ៉ាង​ជា​មួយ​លោក ចារិទ្ធី​មក អ្នក​នាង​ខាត់ សុឃីម​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កាន់​តែ​សម្រុក​រកស៊ី​កាន់​តែ​ខ្លាំង​ជា​មុន​​ទៅ​​ទៀត។
ថ្មីៗ​នេះ អ្នក​នាង ខាត់ សុឃីម បាន​បង្ហើប​ប្រាប់​ថា បាន​ពង្រីក​មុខ​របរ​មួយ​បន្ថែម​ទៀត លើ​អាជីវកម្ម​​​សំអាង​ការ ថត​រូប និង​អ៊ុតសក់​របស់​នាង ដែល​កំពុង​ដំណើរ​ការ​បច្ចុប្បន្ន។
ក្នុង​ជំនួប​ជា​មួយ Sabay អ្នក​នាង​ ខាត់ សុឃីម បាន​ឲ្យ​ដឹង​ថា មុខ​របរ​ថ្មី​របស់​នាង​គ្រោង​នឹង​បង្កើត​នោះ គឺ​ជា​អាជីវកម្ម​ផ្ទះ​ជួល ដោយ​​បច្ចុប្បន្ន​កំពុងតែ​សាង​សង់​បាន​ប្រហែល​ជា ៨០ភាគរយ​រួច​ហើយ ។
នាង​បន្ត​ទៀត​ថា ទីតាំង​ផ្ទះ​ជួល​ដែល​នាង​​​កំពុង​ប្រគល់​ឲ្យ​ជាង​ធ្វើ គឺ​ស្ថិត​ក្នុង​បូរី​ ជីពម៉ុង ក្នុង​តំបន់​លូ៥ស្ទឹង​មានជ័យ ក្បែរ​ផ្ទះ​របស់​នាង​រស់​នៅ​បច្ចុប្បន្ន។ អ្នក​នាង លើក​ឡើង​ថា “ដី​នេះ​ខ្ញុំ​ទិញ​ទុក​ចោល​ជា​ច្រើន​ឆ្នាំ​ហើយ បើ​យើង​ទុក​ចោល​ក៏​វា​អត់​ប្រយោជន៍ អីចឹង​យើង​ធ្វើ​វា​ឡើង​ទៅ”។
ផ្ទះ​ ជួល​ដែល​នាង​កំពុង​តែ​ឲ្យ​ជាង​ធ្វើ​នេះ គឺ​ធ្វើ​ឡើង​សម្រាប់​ជួល​ឲ្យ​កម្មករ​​រោង​ចក្រ ព្រោះ​ដោយ​ហេតុ​ថា តាម​តែ​អ្នក​នាង មើល​ឃើញ​ក្នុង​ដំបន់​នេះ អ្នក​ដែល​ជួល​ផ្ទះ ភាគ​ច្រើន​ជា​កម្មករ​រោងចក្រ​តែ​ប៉ុណ្ណោះ។ អីចឹង​ហើយ​តម្លៃ​ផ្ទះ​ជួល​របស់​អ្នក​នាង​ ក៏​មិន​ថ្លៃ​ហួស​ពិ​សមត្ថភាព​កម្មករ កម្មការិនី​យើង​ដែរ។ អ្នក​នាង ថ្លែង​ថា “ជួល​អត់​​ថ្លៃ​ទេ គឺ​ពី​៤០ ទៅ ៥០ ដុល្លារ​ក្នុង​មួយ​ខែ​ប៉ុណ្ណឹង បើ​យើង​ជួល​ថ្លៃ​ពេក ធ្វើ​ម៉េច​គ្នា​រត់​រួច​ទៅ”។
តារា ​ចម្រៀង​ប្រជាប្រិយ​រូប​នេះ បញ្ជាក់​ថា ផ្ទះ​ជួល​ដែល​ជា​​អាជីវកម្ម​បន្ថែម​ថ្មី​​មួយ​របស់​អ្នក​នាង​នេះ គឺ​មាន​ចំនួន ៣២ បន្ទប់ ហើយ​តាម​គម្រោង នឹង​ទទួល​យក​អតិថិជន ត្រឹម​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​យើង​បន្តិច។
អ្នក​នាង​ខាត់ សុឃីម បាន​រៀប​អាពាហ៍ពិពាហ៍ យ៉ាង​គគ្រឹក​គគ្រេង​ជា​មួយ​លោក អ៊ិន សុបញ្ញា ហៅ​ផាណូ កាល​ពី​ថ្ងៃ​ទី១២ ខែ ១២ ឆ្នាំ ២០១២។ ក្នុង​មង្គល​ការ​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​វត្ត​មាន​អ្នក​សិល្បៈ​ចូល​រួម​យ៉ាង​ច្រើន​កុះករ ដែល​អាច​ចាត់​ទុក​ថា ជា​មង្គល​ការ​ដែល​មាន​អ្នក​សិល្បៈ​ចូល​រួម​ច្រើន​ជាង​គេ ក្នុង​ឆ្នាំ​កន្លង​ទៅ។
ក្រោយ​ពី​រៀប​ការ​រួច នាង​ហាក់​ដូច​ជា​កាន់​តែ​សម្រុក ការងារ​រកស៊ី​របស់​នាង​កាន់​តែ​ខ្លាំង ខណៈ​ដែល​​​គូ​ស្នេហ៍​មួយ​ចំនួន​សំងំ​យក​​កូន​នោះ។ អ្នក​នាង​ខាត់ សុ ឃីម​បាន​សារភាព​ថា “អត់​បាន​ការ​ពារ​ទេ ទាក់​ទង់​នឹង​រឿង​យក​កូន​ចៅ​នេះ គឺ​បណ្ដោយ​តាម​ធម្មជាតិ​ទេ ប៉ុន្តែ​មក​ទល់​ពេល​នេះ​​អត់​ទាន់​មាន​​​សញ្ញា​វិជ្ជមាន នៅ​ឡើយ​ទេ”។
នាង ​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា អត់​អារម្មណ៍​រឿង​​អត់​មាន​កូន​ទេ នាង​​ប្រឹង​រកស៊ី​ឲ្យ​បាន​​រឹម​មាំ​សិន រឿង​យក​កូន​ចៅ​ចាំ​យក​ពេល​ណា​ក៏​បាន​ដែល ព្រោះ​បច្ចុប្បន្ន​​វិជ្ជាសាស្ត្រ​ជឿនលឿន​ណាស់។
អាជីវកម្ម​ផ្ទះ​ជួល​ ដែល​គ្រោង​នឹង​ដំណើរការ​នៅ​ពេល​ខាង​មុខ​នេះ មិន​មែន​ជា​​ជំនួញ​ចុង​ក្រោយ​របស់​នាង​នោះ​ទេ ព្រោះ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាង គឺ​បច្ចុប្បន្ន​អ្នកនាង​កំពុង​តែ​សម្លឹង​រក​មុខ​របរ​ផ្សេង​ទៀត ប៉ុន្តែ​នាង​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ដោយ​ទុក​ឲ្យ​វា​លេចចេញ​ជា​រូប​រាង​សិន៕

0 comments: